សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម កំពុងរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ ៖ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ថ្លែងឱ្យដឹង​ថា ការ​វិនិយោគ​ដំណាំ​កៅស៊ូ​របស់​សម្ព័ន្ធ​ឧស្សាហ​កម្ម​កៅស៊ូ​វៀតណាម បាន និង​កំពុង​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ដល់​កម្ពុជា ដោយ​បាន​រួម​ចំណែក​ដល់​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​កម្ពុជា និង​បាន​បង្កើត​ការងារ​ដល់​ប្រជាជន​នៅ​តំបន់​ជនបទ​ចំនួនប្រមាណ ២០ ០០០ នាក់​នៅ​ក្នុង​ឆ្នាំ​២០២២ នេះ។

ដោយសារ​តែ​ការ​ផលិត​កៅស៊ូ​ធម្មជាតិ​នៅ​វៀតណាម​ទាប​ជាង​បរិមាណ​នាំ​ចេញទើប​ជំរុញ​ឱ្យ​ក្រុមហ៊ុន​កៅស៊ូ​របស់​វៀតណាមវិនិយោគ​លើ​ការ​ដាំ​ដើម​កៅស៊ូនៅ​តាម​ប្រទេស​ជិត​ខាងដូច​ជា​កម្ពុជា និង​ឡាវ ដើម្បី​ប្រមូល​ផល និង​ដឹក​ជញ្ជូន​ទៅ​កាន់​ប្រទេសវៀត​​​ណាម​សម្រាប់​កែច្នៃ​បឋម​មុន​ពេល​នាំ​ចេញ​ទៅ​ប្រទេស​នានាជា​ពិសេស​ប្រទេស​ចិន។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វាមគមន៏យ៉ាងកក់ក្តៅ និងកោតសសើរចំពោះក្រុមហ៊ុនសម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាមដែលបានខិតខំបណ្តាក់ទុនធ្វើការវិយោគនៅកម្ពុជា រហូតទទួលបានជោគជ័យដ៏ល្អប្រសើរ ដើម្បី​បំពេញ​សេចក្តី​ត្រូវ​ការ​ក្នុងការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​នានា ជា​ពិសេស​ប្រទេស​ចិន ដែល​ជា​ទីផ្សារ​ដ៏​ធំ​បំផុត​របស់​កៅស៊ូ​វៀតណាម។ ​កម្ពុជាសង្ឃឹម​ថា​សម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូ​វៀតណាមនឹង​បន្ត​ខិតខំ​សហការ​ការងារ​លើ​ការ​គ្រប់​គ្រង​ដំណាំ​កៅស៊ូ និង​ខ្សែ​ច្រវាក់​ផលិត​កម្មឱ្យ​កាន់​តែ​បាន​ល្អ​ថែម​ទៀត​ជាមួយ​អគ្គ​នាយក​ដ្ឋាន​កៅស៊ូ​កម្ពុជានាដើម្បីសម្រេចបានលទ្ធផលដ៏ល្អនាពេលខាងមុខ។

ឯកឧត្តមរដ្ឋមន្ត្រីបាន​បន្ថែម​ថា ដំណាំ​កៅស៊ូ​បាន​ចូល​រួម​ចំណែក​បង្កើន​គម្រប​ដី​បៃតង​យ៉ាង​ឆាប់​រហ័ស​នៅ​កម្ពុជាហើយ​ថែម​ទាំង​បាន​ចូល​រួម​ចំណែក​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ជនបទ​ផង​ដែរ។ ការវិនិយោគដំណាំកៅស៊ូរបស់សម្ព័ន្ឋឧស្សាហកម្មកៅស៊ូវៀតណាម បាននិងកំពុងចូលរួមចំណែកយ៉ាងច្រើនដល់កម្ពុជាគឺ៖១- រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា  ២- បានបង្កើតការងារដល់ប្រជាជននៅតំបន់ជនបទចំនួន ២០ ០០០ នាក់នៅក្នុងឆ្នាំ២០២២នេះ ពិសេសតាមបណ្តាតំបន់ដែលក្រុមហ៊ុនកំពុងវិនិយោគ ៣- ដំណាំកៅស៊ូបានចូលរួមចំណែកបង្កើនគម្របដី​បៃតង​យ៉ាងឆាប់រហ័សនៅកម្ពុជា ៤- បានចូលរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធនៅជនបទផងដែរ។

លោក Le Thanh Hung អគ្គនាយកក្រុមហ៊ុនសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (Vietnam Rubber Group) បានឱ្យដឹងថាក្រុមហ៊ុនបានបោះទុនវិនិយោគលើការដាំដុះដំណាំកៅស៊ូ និងបានសាងសង់រោងចក្រផលិតជ័រកៅស៊ូនៅកម្ពុជា ដោយបានពង្រីកការដាំដុះ និងបានបោះទុនវិនិយោគលើចម្ការកៅស៊ូខ្នាតធំនៅខេត្តចំនួន ៧ ក្នុងប្រទេសកម្ពុជាកន្លងមក។

ជាមួយគ្នានេះ លោក Le Thanh Hung បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់ការគ្រាំទ្រនិងលើកទឹកចិត្តដល់ការវិនិយោគកសិឧស្សាហកម្មរបស់វៀតណាម នៅព្រះរាជាណាចក្រកម្ពុជាកន្លងមក។

លោក​បាន​បញ្ជាក់​ថា ​កាល​ពី​ឆ្នាំ​២០២១ ទោះបី​ស្ថិត​ក្នុង​វិបត្តិ​កូវីដ-១៩ រោងចក្រ​របស់​សម្ព័ន្ធ​កៅស៊ូ​វៀតណាម​នៅ​កម្ពុជាបាន​សម្រេច​ការ​ផលិត​ជ័រកៅស៊ូ​បានចំនួន ១០៩ ៥២៦ តោន ហើយនៅបំណាច់ឆ្នាំ២០២២ មានក្តីសង្ឃឹមថា ​នឹងសម្រេចបានចំនួនដល់ ១៤០ ០០០ តោន។

​គួររំលឹកផងដែរថា នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២២កន្លងទៅនេះ កម្ពុជា​បាន​នាំ​ចេញ​ជ័រ​កៅស៊ូ​ និង​ឈើកៅ​ស៊ូ​សរុប ​២៥៧,៤៤​លាន​ដុល្លារ ​ក្នុង​នោះ ​ការ​នាំ​ចេញ​ឈើ​កៅស៊ូ​មាន​តម្លៃ​ជា​ប្រាក់​ជាង​២,៦១លាន​ដុល្លារ​ ​ខណៈដែលកាលពី​ឆ្នាំ២០២១ ​កម្ពុជា​រក​ចំណូល​បាន​ជាង​ ៦១១​លាន​ដុល្លារ ​ពីការ​នាំ​ចេញ​ជ័រកៅស៊ូ ​និង​ឈើកៅស៊ូ​ ​ក្នុងនោះ ការនាំចេញ​ជ័រកៅស៊ូ​ ចំនួន​៣៦៦,៣០០តោន ​និង​នាំ​ចេញ​ឈើកៅ​ស៊ូ ​ចំនួន​៤៥៤​ម៉ែត្រ​គូប​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ