ធនាគារ CIMB និង HGB GROUP ចុះហត្ថលេខាជាដៃគូលើអនុស្សរណៈយោគយល់គ្នានៃការផ្តល់ឥណទានរថយន្ត ដល់អតិថិជន

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ដែលជាធនាគារអន្តរជាតិឈានមុខគេមួយក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុន អេច ជី ប៊ី គ្រុប (HGB GROUP) ដែលជាក្រុមហ៊ុនវិនិយោគឯកជនក្នុងស្រុកមួយលើវិស័យយានយន្តបានប្រារព្ធពិធីចុះហត្ថលេខាជាដៃគូលើអនុស្សរណៈយោគយល់គ្នានៃការផ្តល់ឥណទានរថយន្តដល់អតិថិជនដោយមានការចូលរួមជាអធិបតីពីសំណាក់ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរប្រមាណ ៥០នាក់។

តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្រ្តនេះ អតិថិជន​ទាំងអស់ អាចស្នើសុំឥណទានរថយន្ត ពីធនាគារ CIMB សម្រាប់ការទិញរថយន្តគ្រប់ម៉ូដែល រួមមានម៉ាកយីហោ MAZDA និង KIA របស់ក្រុមហ៊ុន HGB GROUP ជាមួយនឹងអាត្រាប្រាក់ពិសេស លក្ខខណ្ឌឥណទានល្អ និងការអនុម័តឥណទានរហ័សទៀតផង។ មិនតែប៉ុណ្ណោះ អតិថិជនអាចស្វែងយល់ ពីការបង់រំលស់ឥណទានរថយន្ត តាមរយៈតារាងគណនាឥណទាន ទៅតាមម៉ូដែលរថយន្តនីមួយៗ នៅពេលអតិថិជនអញ្ជើញទៅមើលរថយន្ត តាមបណ្តាសាខាតាំងបង្ហាញរថយន្តរបស់ HGB GROUP តែម្តង។

ថ្លែងក្នុងពិធីចុះហត្ថលេខានេះ លោក Teo Hong Joo សហនាយកសេវាកម្មហិរញ្ញវត្ថុបុគ្គលរបស់ធនាគារ CIMB បានមានប្រសាសន៍ថា៖ «កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរបស់ធនាគារ CIMB ជាមួយនឹង HGB Group នាពេលនេះ គឺជាការសបញ្ជាក់នូវការប្តេជ្ញាចិត្តខ្ពស់របស់យើងក្នុងការលើកកម្ពស់ជីវភាពអតិថិជន និងសង្គមជាតិរបស់យើង តាមរយៈការបម្រើជូនសេវាកម្ម និងផលិតផលធនាគារប្រកបដោយអត្ថប្រយោជន៍ និងគុណតម្លៃខ្ពស់។ ការចាប់ដៃគូនៃស្ថាប័នទាំងពីរនេះ គឺស្របទៅតាមនិន្នាការកំណើននៃតម្រូវការប្រើប្រាស់រថយន្តរបស់អតិថិជននាពេលបច្ចុប្បន្ន។ ចាប់ពីពេលនេះ អតិថិជនអាចសម្រេចបំណងប្រាថ្នា ដើម្បីក្លាយជាម្ចាស់រថយន្តដែលមានគុណភាពខ្ពស់ពី HGB Group ជាមួយនឹងការទទួលបានឥណទានរថយន្តដ៏ល្អប្រសើរពីធនាគារ CIMB ផងដែរ ហើយពួកគេកាន់តែមានភាពងាយស្រួលជាមួយនឹងការបង្ហាញជូនតារាងគណនាឥណទានសម្រាប់ម៉ូដែលរថយន្តនីមួយៗ មុនពេលស្នើសុំឥណទានពីធនាគារ CIMB»។ 

លោក Yoo Jin នាយកប្រតិបត្តិនៃក្រុមហ៊ុន HGB Group បានថ្លែងក្នុងកម្មវិធីនេះដែរថា៖ «ថ្ងៃនេះ HGB បានបោះជំហានទៅមុខមួយយ៉ាងសំខាន់ក្នុងបេសកកម្មព្រងឹង និងពង្រីកការផ្តល់ជូនអតិថិជនក្នុងប្រទេសកម្ពុជានូវជម្រើសយានយន្ត និងជម្រើសទូទាត់ក្នុងការជាវដ៏ល្អផ្តាច់គេតាមរយៈការបង្កើតភាពជាដៃគូរវាង HGB Group និងធនាគារ CIMB។ ភាពជាដៃគូរនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នានៃស្ថាប័នទាំងពីរក្នុងការផ្តល់នូវគុណតម្លៃ និងភាពងាយស្រួលគ្មានគូប្រៀបជូនអតិថិជនក្នុងប្រទេសកម្ពុជា។ តាមរយៈការរួមបញ្ចូលគ្នារវាងសេវាហិរញ្ញវត្ថុដ៏ទាក់ទាញរបស់ធនាគារ CIMB ដោយផ្ទាល់ ទៅក្នុងដំណើរនៃការជាវយានយន្តពីក្រុមហ៊ុន HGB Group ក្រុមហ៊ុនមានបំណងផ្តល់ជូនអតិថិជននូវសេវាកម្មដ៏ពេញលេញ ច្បាស់លាស់ និងប្រកួតប្រជែងបំផុត ក្នុងពេលពួកគាត់ធ្វើការសម្រេចចិត្តជាវយានយន្តពីម៉ាកយីហោណាមួយរបស់ HGB។ ភាពជាដៃគូនេះ បានដោះស្រាយបញ្ហាជាគន្លឹះមួយចំនួនជូនអតិថិជនក្នុងប្រទេសកម្ពុជា ក្នុងការជាវយានយន្តក្នុងក្តីស្រមៃរបស់ខ្លួនពី HGB ដែលមានដូចជា Kia Mazda និងពីម៉ាកយីហោផ្សេងៗទៀត»។

គួរបញ្ជាក់ផងដែរថា ធនាគារ CIMB និង HGB Group បានចាប់ផ្តើមដំណើរការអាជីវកម្ម ជាមួយនឹងគ្នាជាច្រើនឆ្នាំមកហើយ។ តាមរយៈចក្ខុវិស័យរួម ក្នុងការផ្តល់ជូនគុណតម្លៃ ដល់អតិថិជនកាន់តែប្រសើរ ស្ថាប័នទាំងពីរក៏សម្រេចចុះហត្ថលេខាជាផ្លូវការ លើអនុស្សរណៈយោគយល់គ្នានេះឡើយ។ តាមរយៈភាពជាដៃគូយុទ្ធសាស្រ្តនេះ ធនាគារ CIMB និង HGB GROUP នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ នៃស្ថាប័នទាំងពីរបន្ថែមទៀត ដើម្បីនាំយកអត្ថប្រយោជន៍កាន់តែល្អប្រសើរផ្សេងៗ ដល់អតិថិជន។

អំពីក្រុមហ៊ុន អេច ជី ប៊ី គ្រុប HGB Group គឺជាក្រុមហ៊ុនឈានមុខគេដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលមានឯកទេសក្នុងការគ្រប់គ្រង និងការចែកចាយម៉ាកយីហោដែលទទួលស្គាល់ជាសកលនៅក្នុងវិស័យជាច្រើន។ រួម​បញ្ចូល​ទាំង​រថយន្ត​ទំនើប និង​ប្រណិត​ដូចជា Rolls-Royce, Bentley, Lamborghini, Aston Martin, BMW, Mazda, Kia និង​ច្រើន​ទៀត។   ការរីកចម្រើនប្រកបដោយនិរន្តរភាពរបស់ HGB Group ត្រូវបានជម្រុញដោយថ្នាក់ដឹកនាំដែល ដែលមានចក្ខុវិស័យ និងសមត្ថភាពក្នុងការជម្រុញឧត្តមភាព ពង្រីកឥទ្ធិពលម៉ាកយីហោ និងអង្គភាពអាជីវកម្មជាង 40។

អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

ធនាគារ ស៊ីអាយអិមប៊ី​ ភីអិលស៊ី​ ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤កន្លែង នៅក្នុងខេត្តរាជធានី​សំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ៤០,០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។

ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីបីរបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។​ ធនាគារនេះមានផ្តល់ជូន​សេវា​កម្ម​ធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្ម​គ្រប់គ្រង​ទ្រព្យសកម្ម និងធានារ៉ាប់រង។​ មានទីស្នាក់ការកណ្តាលនៅក្រុងគូឡាឡាំពួ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាន ​នៅប្រទេសចំនួន០៧ ក្នុង​ចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា វៀតណាម និងហ្វីលីពីន)។​ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន​ ហុងកុង ​និង​ចក្រភពអង់គ្លេស​។

ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាចំនួន ៥៩២ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤​។​​ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុង​ចំណោមធនាគារវិនិយោគធំជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគ​ទៅលើផ្សារភាគហ៊ុន​របស់​ក្រុមហ៊ុនជាង ៦០០​ ក្រុមហ៊ុន នៅក្នុងតំបន់។​ ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្ម តាមរយៈអង្គភាពចម្បងបី គឺធនាគារ​ ស៊ីអាយអិមប៊ី​ (CIMB Bank) ធនាគារ​វិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank)​ និង ធនាគារ​ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។​ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូនេស៊ី​ ​និង ៩៤,៨% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ។

ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា​ ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៨៨ពាន់លាន រីងហ្គីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ​ឆ្នាំ២០២៤។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិក​សរុបជាង ៣៣.០០០នាក់ និងមានអតិថិជនសរុបប្រមាណ ២៨លាននាក់។

សម្រាប់ព័ត៌មានបន្ថែម​ សូមទំនាក់ទំនងមកកាន់

លោក ស្រេង ភារុណ

ប្រធាន ទីផ្សារ​ និងទំនាក់ទំនង

ធនាគារ​ ស៊ី​អាយ​អិម​ប៊ី​ ភី​អិល​ស៊ី

ទូរសព្ទ៖ (+៨៥៥)៩២ ៩៥៧ ៤៥៥ អ៊ីមែល៖ phearun.sreng@cimb.com.kh



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *