មិនថាចំពោះផ្លូវសូត្រចិន ផ្លូវសូត្ររុស្ស៊ី ឬផ្លូវសូត្រអឺរ៉ុប នោះទេ សុទ្ធតែជាប្រយោជន៍ដល់សេដ្ឋកិច្ចសកល

ផ្លូវសូត្រមានប្រវត្តិដ៏យូរលង់ណាស់មកហើយ ដោយពាក្យនេះត្រូវបានប្រវត្តិសាស្ត្រកត់ត្រាថាដំបូងឡើងកើតចេញមកពីប្រទេសចិនតាំងជាង១០០ឆ្នាំមុនគ្រឹស្តសករាជមកដល់ឆ្នាំ១៤៥៣នៃគ្រឹស្តសករាជ។ វាកើតឡើងដោយសារតែកាលគ្រានោះចិនគឺជាអ្នកផលិត និងជួញដូរសូត្រដ៏ធំបំផុតរបស់ពិភពលោក ហើយផ្លូវនេះបានតភ្ជាប់ទំនិញសូត្ររបស់ចិនទៅកាន់បណ្តាប្រទេសនានាលើពិភពលោកតាមផ្លូវគោក និងផ្លូវទឹក ព្រមទាំងទំនិញជាច្រើនរាប់មិនអស់ផ្សេងទៀត។

បច្ចុប្បន្នផ្លូវសូត្រចិន ឬត្រូវបានគេហៅថា Belt and Road Initiative​ (BRI) ដែលពីមុនមានឈ្មោះថា One Belt One Road កំពុងមានដំណើរការយ៉ាងខ្លាំងនៅតាមគោលដៅនីមួយ ជាពិសេសបណ្តាប្រទេសក្នុងតំបន់អាស៊ីខាងកើតដែលគិតមកទល់ពេលនេះផែនការក្នុងតំបន់នេះបានសម្រេចប្រមាណជា៨២ភាគរយទៅហើយ ដែលបង្ហាញដោយរបាយការណ៍បានមកពីធនាគារពិភពលោក World Bank។

ទោះបីជាមិនសូវទទួលបានការគាំទ្រពីសំណាក់លោកខាងលិច ជាពិសេសអាមេរិកក្តី ប៉ុន្តែអ្នកជំនាញបានអះអាងថា គម្រោងដែលមានតម្លៃដល់ទៅ៥០០ពាន់លានដុល្លារ និងប្រវែងសរុបដល់ទៅ៦៤០០គីឡូម៉ែត្រមួយនេះនឹងអាចជួយដល់សកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ទីផ្សារសកលលោកបានយ៉ាងច្រើន។

របាយការណ៍ដោយ World Bank ដដែលបានព្យាករណ៍ថា គម្រោង Silk Road របស់ចិននេះនឹងអាចជួយលើកកំពស់ជីវភាពដល់ពលរដ្ឋក្រីក្រខ្លាំងដែលពាក់ព័ន្ធដល់៨,៧លាននាក់ និងពលរដ្ឋក្នុងកម្រិតមធ្យម៣៤លាននាក់។ មិនត្រឹមតែសេដ្ឋកិច្ច​ និងពាណិជ្ជកម្មនោះទេ អត្ថប្រយោជន៍ដ៏ធំធេងរបស់ Silk Road ចិន ឬ BRI នេះក៏នឹងជួយផ្តល់នូវការផ្លាស់ប្តូរគ្នាទាំងវប្បធម៌ សិល្បៈ សាសនា បច្ចេកវិទ្យា ភាសា​ វិទ្យាសាស្ត្រ ស្ថាបត្យកម្ម និងទំនាក់ទំនងរវាងពលរដ្ឋក្នុងតំបន់ទៀតផង។

ដោយឡែកអឺរ៉ុបវិញក៏ធ្លាប់បានដាក់ផែនការក្នុងការបង្កើតផ្លូវសូត្រមួយដោយខ្លួនឯងផងដែរ ឬ European Silk Road ដែលជាគម្រោងអភិវឌ្ឍត្រូវបានបង្កើតគំនិតឡើងដោយវិទ្យាស្ថានជាតិសេដ្ឋកិច្ចអន្តរជាតិនៃទីក្រុង Vienna ឬ  WIIW ក្នុងគោលបំណងសំខាន់អាចប្រកួតប្រជែងទីផ្សារសកលជាមួយនឹងពាណិជ្ជកម្ម និងផលិតផលរបស់ចិន។

ការកសាងផ្លូវសូត្រអឺរ៉ុប ឬ European Silk Road គឺជាការតភ្ជាប់មជ្ឈមណ្ឌលឧស្សាហកម្មនៃអឺរ៉ុបខាងលិច ជាមួយនឹងតំបន់ដែលមានប្រជាជនច្រើន ប៉ុន្តែមិនសូវមានការអភិវឌ្ឍន៍របស់ទ្វីបនៅភាគខាងកើត។ តាមការរំពឹងទុកគម្រោងនេះនឹងបង្កើតឱ្យមានកំណើន និងការងារកាន់តែច្រើន។ ផ្លូវសូត្រអឺរ៉ុបមួយវិញទៀតក៏នឹងអាចជំរុញកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ បុគ្គល និងវប្បធម៌កាន់តែច្រើននៅក្នុងទ្វីបអឺរ៉ុប និងជួយបង្កើតលទ្ធផលថ្មីៗសម្រាប់ទ្វីបនេះផងដែរ។

គម្រោង European Silk Road មានប្រវែងសរុប ១១ ០០០គីឡូម៉ែត្រតែលើផ្លូវគោក និងផ្លូវដែកប៉ុណ្ណោះ ហើយវាអាចតភ្ជាប់ការធ្វើដំណើរនៃពលរដ្ឋអឺរ៉ុបដល់ទៅ៥១០លាននាក់ដល់ទៅ៨ភាគរយបង្កើតការងារបាន៨លានកន្លែងថ្មី និងអាចធ្វើឲ្យកំណើន GDP ដោយសារតែការសាងសង់កើនឡើង៣,៥ភាគរយក្នុងរយៈពេលជាងមួយទសវត្សរ៍ ប៉ុន្តែគម្រោងនេះត្រូវបានគេព្យាករណ៍ថានឹងអាចចំណាយថវិការហូតទៅដល់ ១ ០០០ពាន់អឺរ៉ូ។

ក្រៅតែពីចិន និងអឺរ៉ុបហើយនោះ សូម្បីតែរុស្ស៊ីវិញក៏ត្រូវបានគេដឹងថាកំពុងតែមានគម្រោងអភិវឌ្ឍផ្លូវសូត្រមួយផងដែរ ដើម្បីជំរុញសេដ្ឋកិច្ចប្រទេស និងសម្រួលដល់ការនាំចេញផលិតផលសំខាន់ៗរបស់ខ្លួនទៅកាន់ទីផ្សារសកលដែលវានឹងអាចធ្វើឲ្យតម្លៃថ្លៃដើមនៃវត្ថុធាតុដើមមួយចំនួននឹងអាចមានតម្លៃល្អប្រសើរជាងមុខបូករួមចាប់តាំងតែពីផលិតផលកសិកម្មជាគ្រាប់ធញ្ញជាតិទៅដល់ប្រេង និងហ្គាសរបស់ខ្លួនជាដើម។

ផ្លូវសូត្ររុស្ស៊ីដែលមានឈ្មោះថា Arctic Silk Road ឬ Polar Silk Road គម្រោងដ៏ធំបំផុតរបស់រុស្ស៊ីមានតម្លៃរហូតទៅដល់១០ទ្រីលានរូបល៍ឬប្រមាណជា១៦០,៦៥ពាន់លានដុល្លារអាមេរិកដោយក្នុងនោះមានទាំងការកសាងផែសមុទ្រតម្លៃរហូតទៅដល់១១០ពាន់លានដុល្លារ

អាកាសយានដ្ឋាន២កន្លែងទីក្រុងរស់នៅរបស់ពលរដ្ឋចំណូលថ្មីជាច្រើនកន្លែងគម្រោងផ្លូវដែកដែលសរុបនឹងអាចផ្តល់ការងារថ្មីសម្រាប់តែគម្រោងនេះប៉ុណ្ណោះដល់ទៅ ៤០០ ០០០នាក់។ គម្រោងផ្លូវសូត្ររុស្ស៊ីនៅពេលរួចរាល់ត្រូវបានប្រធានាធិបតីលោក Vladimir Putin ធ្លាប់បានអះអាងថានឹងអាចផ្តល់ប្រាក់ចំណេញជាផលិតផលក្នុងស្រុកសរុបដល់ទៅ២ភាគរយជារៀងរាល់ឆ្នាំ និងអត្ថប្រយោជន៍ជាច្រើនទៀតទៅដល់ទីផ្សារសកល ជាពិសេសផលិតផលហ្គាស និងប្រេងរបស់រុស្ស៊ី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី