អាជីវកម្មទឹកសណ្ដែកថ្មី មានគុណភាព សុវត្ថិភាព លើកស្ទួយផលិតផលក្នុងស្រុក

ជាភេសជ្ជៈសុខភាព សំដៅលើប្រភេទភេសជ្ជៈទាំងឡាយណាដែលមានគុណប្រយោជន៍ចំពោះអ្នកទទួលទាន គ្មានសារធាតុគីមី ជាពិសេសគឺផលិតចេញពីវត្ថុធាតុដើមធម្មជាតិផ្ទាល់តែម្ដង។ ក្នុងនោះ មានអាជីវកម្មមួយកន្លែងដែលកំពុងផលិតទឹកសណ្ដែក ផលិតពីវត្ថុធាតុដើមក្នុងស្រុក មានទាំងគុណភាព សុវត្ថិភាព ជាពិសេសផ្តល់នូវគុណប្រយោជន៍យ៉ាងច្រើនចំពោះអ្នកទទួលទាន។

លោក បេ អ៊ិញហ៊ាន វ័យ ៣២ឆ្នាំ ជាម្ចាស់អាជីវកម្ម SouHean Food Safety និងជាអតីតនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្មមួយរូប បានមានប្រសាសន៍ទាក់ទងនឹងមូលហេតុនៃការបង្កើតអាជីវកម្មនេះថា ៖

“យើងបង្កើតអាជីវកម្មនេះឡើង ដោយសារចង់បង្កើតនូវផលិតផលដែលជាអាហារសុវត្ថិភាព ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងផ្គត់ផ្គង់ឱ្យអតិថិជននូវរបបអាហារដែលល្អ និងគ្មានសារជាតិគីមី។”

ផលិតផលរបស់សិប្បកម្មនេះ ភាគច្រើនផ្ដោតលើប្រភេទភេសជ្ជៈសុខភាពរួមមាន ទឹកសណ្ដែកសៀង ទឹកសណ្ដែកខៀវ ទឹកល្ពៅ ហើយក្រៅពីនេះក៏មានតៅហ៊ូរសជាតិដើម តៅហ៊ូទឹកស្ករខ្ញី ដែលសុទ្ធសឹងជាផលិតផលដែលផលិតចេញពីវត្ថុធាតុដើមក្នុងស្រុក និងផលិតឡើងដោយខ្លួនឯង ធានាបានតាំងរសជាតិ គុណភាព និងសុវត្ថិភាព។

ដោយឡែក ចំណុចពិសេសរបស់ផលិតផលខាងលើនេះគឺគេសម្រិតសម្រាំងយកវត្ថុធាតុដើមណាដែលល្អ មានប្រភពច្បាស់លាស់ និងមិនដាក់នូវសារធាតុរក្សាទុកបានយូរ ឬសារធាតុណាដែលប៉ះពាល់ដល់សុខភាពអ្នកបរិភោគនោះទេ។ សម្រាប់បរិមាណផលិតវិញ SouHean Food Safety  អាចផលិតបានប្រមាណ ៥០០ដបប្រចាំថ្ងៃ ដែលមានតម្លៃចាប់ពី ២០០០-៧០០០រៀលក្នុងមួយដប។

ចំពោះអតិថិជនវិញ ភាគច្រើនប្រមាណ ៩០ភាគរយគឺជាអ្នករស់នៅរាជធានីភ្នំពេញដែលនិយមទទួលទានភេសជ្ជៈសុខភាព ហើយការលក់របស់សិប្បកម្មនេះ គឺលក់រាយខ្លួនឯងដល់ទៅ ៩០ភាគរយ ចំណែក ១០ភាគរយទៀតមានអ្នកយកទៅលក់បន្ត។ 

គួរបញ្ជាក់ដែរថា SouHean Food Safety បានចាប់ផ្ដើមនៅឆ្នាំ២០២១ ចំណាយដើមទុនដំបូងប្រមាណ ៣០០០ដុល្លារ ទៅលើការទិញម៉ាស៊ីនផលិត ការរៀបចំទីតាំង និងដើមទុនមួយចំនួនទៀតដើម្បីឈរជើងបានរហូតដល់សព្វថ្ងៃ។

ទាក់ទងនឹងបញ្ហាដើមទុននេះដែរ គឺមិនអាចជៀសផុតនោះទេនូវបង្វិលទុន ជាពិសេសចំណាយទៅលើការទិញវត្ថុធាតុដើមស្តុកទុកក្នុងបរិមាណដ៏ច្រើន និងអាចជួយបន្ទាបតម្លៃថ្លៃដើម ហើយចំពោះម៉ាស៊ីនផលិតវិញក៏ត្រូវការម៉ាស៊ីនធំទើបអាចផលិតបានច្រើន។

យ៉ាងណាមិញ លោក បេ អ៊ិញហ៊ាន ក៏បានបង្ហើបពីគម្រោងនាពេលអនាគតដែរថា នៅឆ្នាំ២០២៤ខាងមុខនេះ លោកនឹងពង្រីកទីតាំងលក់ឱ្យបាន ២០កន្លែងដើម្បីលក់ផលិតផលរបស់ SouHean Food ហើយក៏កំពុងស្រាវជ្រាវបន្ថែមនូវវត្ថុធាតុដើមដែលអាចផលិតជាការ៉េមបានបន្ថែមទៀតផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច