World Bank ៖ អត្រា​ភាពក្រីក្រនៅ​កម្ពុជាបានធ្លាក់ចុះស្ទើរតែពាក់កណ្តាល​​ក្នុងរយៈពេល ១០ ឆ្នាំ

ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់ និងការកាត់បន្ថយភាពក្រីក្រដែលកម្ពុជាសម្រេចបានកាលពីពេលកន្លងមក កើតឡើងនៅក្នុងបរិយាកាសដែលមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងសារពើពន្ធប្រកបដោយការប្រុងប្រយ័ត្ន។

អត្រា​ភាពក្រីក្រនៅប្រទេស​កម្ពុជាបានធ្លាក់ចុះស្ទើរតែពាក់កណ្តាល​ក្នុងរយៈពេល ១០ឆ្នាំ ចន្លោះឆ្នាំ​២០០៩ និង​ឆ្នាំ​២០១៩ ។ នៅក្នុងរយៈពេល១០ឆ្នាំ គិតមកដល់ឆ្នាំ​២០១៩/២០២០ អត្រាភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះពីកម្រិត​ ៣៣,៨% មកនៅត្រឹម ១៧,៨% ដោយជួយឱ្យប្រជាជនកម្ពុជាជិត ២លាននាក់បានរួចផុតពីភាពក្រីក្រ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក ដែលមានឈ្មោះថា “ការវាយតម្លៃភាពក្រីក្រឆ្នាំ​២០២២៖ ស្តារសេដ្ឋកិច្ច​កម្ពុជាឱ្យកាន់តែមានភាពបរិយាបន្ននិងភាពធន់ជាងមុន”។

ការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជារក្សាបាននូវអត្រាការងារខ្ពស់ និងកំណើនប្រាក់ចំណូល ខណៈដែលកំណើនប្រជាជនយឺតក៏បានជួយលើកកម្ពស់​ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់បន្ថែមទៀតដែរ។

របាយការណ៍បានបង្ហាញថា កម្ពុជាសម្រេចបាន​វឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងការកាត់បន្ថយភាពក្រីក្រ។ របាយការណ៍នេះត្រូវ​បាន​រៀបចំឡើងដោយផ្អែក​លើបន្ទាត់​ភាព​ក្រីក្រថ្មី នៅក្នុង​​ការស្ទង់សេដ្ឋកិច្ចសង្គមកម្ពុជា (CSES) ឆ្នាំ២០១៩-២០២ ដែលក្នុង​នោះ​រាជរដ្ឋាភិបាលកម្ពុជាបាន​កំណត់បន្ទាត់​ភាព​ក្រី​ក្រ​អប្បបរមាជាតិដែលមានតម្លៃ​ជាទឹកប្រាក់​ចំនួន ១០ ៩៥១រៀល ក្នុងមនុស្សម្នាក់ ក្នុងមួយថ្ងៃ។ ទោះជាយ៉ាងក្តី ការរាតត្បាតជំងឺ​កូវីដ១៩ លើសកល បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច ពិភពលោក ក្នុងក៏មានកម្ពុជាផងដែរ។ អំឡុងពេលវិបត្តិជំងឺកូវីដ១៩ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាជន។

ឯកឧត្តមអគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធ​មុនី​រ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានលើកឡើងថា ចំពោះការជំរុញការស្ដារកិច្ចអភិវឌ្ឍកម្ពុជាឡើងវិញ ប្រកបដោយនិរន្តរភាពពីវិបត្តិនៃជំងឺកូវីដ-១៩ ក្រោយវិបត្តិនៃជំងឺកូវីដ១៩, រាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម, ប្រុងប្រយ័ត្ន និងគណនេយ្យភាពខ្ពស់ ដោយបានគិតគូរជាយុទ្ធសាស្ត្រ និងមានភាពប្រទាក់ក្រឡាគ្នាក្នុងការដាក់ចេញនូវវិធានការរដ្ឋបាល, ការអនុវត្តកិច្ចការកែទម្រង់មុតស្រួច និងគោលនយោបាយសំខាន់ៗនានា។

ឯកឧត្តម អូន ព័ន្ធ​មុនី​រ័ត្ន បានថ្លែងបន្តថា ជាក់ស្ដែង រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្រ និង គោលនយោបាយសំខាន់ៗជាបន្តបន្ទាប់ ដូចជា៖ ក្របខណ្ឌគោលនយោបាយសង្គម-សេដ្ឋកិច្ចឌីជីថលកម្ពុជា ២០២១-២០៣៥; ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ជាដើម។

ឯកឧត្តមអគ្គបណ្ឌិត​សភា​ចារ្យ បានថ្លែងដូច្នេះថា ៖

“តាមរយៈភាពបុរេសកម្ម, ការអនុវត្តនូវគោលនយោបាយ និង ការកែទម្រង់នានាក្នុងគោលបំណងប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព, យើងអាចវាយតម្លៃបានថា វិធានការនានាដែលត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាល ពិតជាបានចូលរួមចំណែកក្នុងកាត់បន្ថយផលប៉ះពាល់ពីវិបត្តិកូវីដ-១៩, ទាំងលើទិដ្ឋភាពនៃការការពារអាយុជីវិត និងការរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាជន និងទាំងការធានារក្សាលំនឹងនៃកិច្ចដំណើការជាប្រក្រតី នៃធុរកិច្ចរបស់វិស័យ ឯកជន, ក៏ដូចជាការជួយជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្នុងទម្រង់ជាអក្ស V ក្នុងអាត្រា មួយខ្ពស់គួរសម, ក្នុងរង្វង់ប្រមាណ ៥% ក្នុងឆ្នាំ ២០២២ និង ៦% ក្នុងឆ្នាំ ២០២៣”

ឯកឧត្តមបានបន្តថា ជាមួយគ្នានេះដែរ, រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជាក៏បានបង្ហាញនូវភាពធន់, ភាពបត់បែន និងឆ្លើយតបបានលឿនទៅនឹងវិបត្តិនាពេលកន្លងម។ លទ្ធផលល្អទាំងនេះបានឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំនូវវិថីនៃការអភិវឌ្ឍនាពេលអនាគត។

សម្រាប់ម៉ាក្រូសេដ្ឋកិច្ចវិញ ផ្អែកលើការវាយតម្លៃពាក់កណ្តាលឆ្នាំ, សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២២ ត្រូវបានវាយតម្លៃថានឹងបន្តនិន្នាការកើនឡើង ធៀបនឹងកំណើននៅឆ្នាំ ២០២១ ដោយសម្រេចកំណើនក្នុងអត្រាប្រមាណ ៥,៤%, ទោះបីជាទទួលរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនយ៉ាងណាក្ដី, ដោយសារការបន្តភាពល្អប្រសើរនៃតម្រូវការខាងក្រៅ និងស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកបានវិលត្រឡប់មករកប្រក្រតីភាពវិញ បន្ទាប់ពីការប្រកាសបើកប្រទេសឡើងវិញចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងមកនេះ។ នេះយោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ដោយឡែក, សម្រាប់ឆ្នាំ ២០២៣, សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ដែលធ្វើឱ្យ ផសស ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៣១ ២៧៦ ពាន់លានរៀល ឬសមមូលស្មើនឹងប្រមាណ ៣២ ២៩១ លានដុល្លារអាម៉េរិក, ស្របពេលដែល ផសស សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថាកើនឡើងដល់ ១ ៩២៤ ដុល្លារអាម៉េរិក បើធៀបនឹង ១ ៧៨៥ ដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២២៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ