មុខរបរលក់ដូរតាមតូប ដ្បិតថាមិនធំដុំ ប៉ុន្តែអាចរកចំណូលផ្គត់ផ្គង់គ្រួសារ និងឱ្យកូនបន្តសិក្សាបានប្រសើរ 

មិនថាទោះជាការប្រកបមុខរបរ ឬអាជីវកម្មខ្នាតតូច-ធំនោះទេ ឱ្យតែមានភាពសុចរិត គឺសុទ្ធតែមានតម្លៃ ថ្លៃថ្នូរ ហើយអាចរកចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារបានយ៉ាងប្រាកដ ជាពិសេសប្រសិនបើមានផែនការ និងគោលដៅត្រឹមត្រូវគេជឿថាអាចទទួលបានចំណូលសមរម្យជាមិនខាន។ ជាក់ស្ដែង ដូចជាអាជីវកម្មខ្នាតតូច លក្ខណៈគ្រួសារនៅខាងក្រោមនេះ ដ្បិតថាជាអាជីវកម្មក្រៅប្រព័ន្ធ ប៉ុន្តែយ៉ាងហោចណាស់ក៏អាចរកបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងផ្តល់ឱ្យកូនបានចូលសិក្សា​យ៉ាងប្រសើរ។

ប្រសិនបើបងប្អូនធ្វើដំណើរទៅលេងនៅកោះរាជបុត្រ ស្ថិតនៅខេត្តព្រះសីហនុ ដែលគេនិយមហៅថាជាតំបន់ស្ពានឈើដីសើម សម្រាប់ទេសចរជិះទូកកម្សាន្ត មើលទេសភាពព្រៃកោងកាងតាមដៃព្រែកសមុទ្រផងនោះ នោះនឹងងបានឃើញតូបលក់គ្រឿងទេស អាហារសម្រន់ និងភេសជ្ជៈច្រើនមុខ ដោយមានអ្នកលក់ពូកែសម្ដីវោហារក់ទឹកមិនលិចជាមិនខាន នោះគឺលោក ផាន ផានិត។

តាមការបង្ហើបប្រាប់អ្នកយកព័ត៌មាន AMS Economy បានឱ្យដឹងថា បើទោះបីអាជីវកម្មរបស់លោកមួយនេះមិនមានទ្រង់ទ្រាយធំ ប៉ុន្តែយ៉ាងហោចណាស់ក៏អាចរកចំណូលបានគួរសមអាចផ្គត់ផ្គង់គ្រួសារបានខ្លះ និងឱ្យកូនចូលរៀនបានគ្រប់គ្រាន់ ហើយប្រសិនបើថ្ងៃឈប់សម្រាកបុណ្យទានវិញ អាចរកបានចំណូលច្រើនជាងថ្ងៃធម្មតា ព្រោះមានទេសចរមកកម្សាន្តច្រើន។

លោកបន្តថា នៅក្នុងតូបរបស់លោកមានលក់ភេសជ្ជៈច្រើនមុខ រួមមានដូចជា កាហ្វេ ដូងខ្ចី ទឹកក្រូចច្របាច់ ទឹកអំពៅ និងគ្រឿងភេសជ្ជៈកំប៉ុងផ្សេងៗទៀត ហើយក្រៅពីនេះក៏មានលក់ចាហួយដូងក្រអូប ម្នាស់ទឹកឃ្មុំ សាច់អាំងបាយដំណើប មាន់អាំង កង្កែបបោប និងត្រីអាំងជាដើម ដោយជាធម្មតាលោកចាប់ផ្ដើមបើកលក់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៩យប់ អាស្រ័យទៅតាមថ្ងៃដែលមានភ្ញៀវច្រើន ឬតិច។

ដោយឡែក សម្រាប់អតិថិជនវិញ មួយផ្នែកធំជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តតំបន់នោះ ហើយក្រៅពីនេះ មានដូចជាបុគ្គលិកដែលបម្រើការងារនៅក្នុងតំបន់កម្សាន្ត អ្នកដំណើរឆ្លងកាត់ និងកម្មករនៅជិតៗនោះផងដែរ។ យ៉ាងណាក៏ដោយ លោកក៏បានបង្ហើបឱ្យដឹងផងដែរថា អាជីវកម្មខ្នាតតូចមួយនេះអាចរកចំណូលបានច្រើននៅក្នុងខែប្រាំងដែលមានទេសចរមកជិះទូកកម្សាន្តច្រើន ប៉ុន្តែសម្រាប់រដូវវស្សាដែលឧស្សាហ៍មានភ្លៀងធ្លាក់មិនសូវសម្បូរទេសចរមកនោះទេ ហើយចំណូលក៏ធ្លាក់ចុះបន្តិចដែរ។

ចុងក្រោយ លោក ផានិត ក៏សូមអំពាវនាវឱ្យបងប្អូនដែលបានទៅលេងនៅតំបន់ស្ពានឈើដីសើម កុំភ្លេចចូលទិញភេសជ្ជៈ និងចំណីអាហារដែលមានដាក់លក់នៅក្នុងតូបរបស់លោកផង ក៏ដូចជាបងប្អូនអាជីករដទៃទៀត ដើម្បីចូលរួមជួយសម្រួលដល់កម្រិតជីវភាពប្រជាសហគមន៍៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទុនវិនិយោគ​សរុបក្នុង​វិស័យផ្គុំ ​និងដំឡើង​រថយន្ត​នៅកម្ពុជា​បានកើនឡើងជិតដល់​​២៥០លានដុល្លារអាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ភ្នំពេញ ៖ ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំមកនេះ កម្ពុជា​ទទួលបានការ​វិនិយោគលើ​រោងចក្រ​ផ្គុំ​និងដំឡើ​ងរថយន្តជា​បន្ត​បន្ទាប់ ដែលគិតមកដល់​ខែកញ្ញា ឆ្នាំ ២០២៦នេះ កម្ពុជា​ទទួល​បានគម្រោង​វិនិយោគរោងចក្រ​ផ្គុំ​និងដំឡើង​រថយន្ត​សរុប​ចំនួន​១៥ ក្នុងនោះ​១០​កំពុង​ដំណើរការ ២រោងចក្រ​ពុំ​ទាន់​ដំណើរការ​ និង​៣គម្រោង​ទៀត​បានស្នើ​សុំ​ចុះបញ្ជីវិនិយោគ​និងកំពុង​សាងសង់រោងចក្រ ។​​ បើតាមប្រសាសន៍សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ថ្លែងក្នុងពិធីសម្ពោធរោងចក្រ​ដំឡើង​រថយន្ត​ GAC នៅខេត្តកំពង់ឆ្នាំង​នាព្រឹកថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២៦

រដ្ឋាភិបាលចេញអនុក្រឹត្យ​បង្កើត​គណៈកម្មាធិការ​ថ្មីមួយ​ ដើម្បីអភិវឌ្ឍន៍ MSME នៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​បាន​ចេញអនុក្រឹត្យមួយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ដីពីការ​បង្កើត​គណៈកម្មាធិការ​ដឹកនាំ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិអភិវឌ្ឍន៍​សហគ្រាស​ធុន​មីក្រូ តូច និងមធ្យម ដែលស្ថិតនៅក្រោម​ឆត្រ​នៃគណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ។ យោងតាម​អនុក្រឹត្យ​របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្សព្វផ្សាយ​នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា គណៈកម្មាធិការ​ដឹកនាំការអនុវត្ត​យុទ្ធសាស្ត្រ​ជាតិអភិវឌ្ឍន៍សហគ្រាស​មីក្រូ តូច និងមធ្យម​ មានភារកិច្ច​មួយចំនួនដែលត្រូវ​អនុវត្តន៍

លោក Donald Trump ព្រមានដាក់ពន្ធលើសហភាពអឺរ៉ុប ប្រសិនបើហ៊ានផ្តល់សមាជិកភាពរងដល់កាណាដា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

លោក Donald Trump ព្រមានដាក់ពន្ធធ្ងន់ធ្ងរ ឬ បញ្ឈប់ការធ្វើពាណិជ្ជកម្មទាំងស្រុងជាមួយសហភាពអឺរ៉ុប ប្រសិនបើប្លុកនេះបន្តផែនការផ្តល់សមាជិកភាពរង (Associate Member) ជាលើកដំបូងបង្អស់ដល់ប្រទេសកាណាដា

កម្ពុជា ​បង្វែរ​ទិសដៅ​ពីការផលិត​គ្រឿង​បង្គុំ​រថយន្ត ទៅជា​​គោលដៅ​ប្រកួតប្រជែង​ទីផ្សារ​តំបន់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/09/2026

កម្ពុជា​កំពុង​ផ្តោត​លើ​ការ​ផលិត​គ្រឿង​បង្គុំ​រថយន្ត ​ដើម្បី​ផ្គត់ផ្គង់​ដល់​រោងចក្រ​ផ្គុំ​ ​និង​ដំឡើង​រថយន្តក្នុង​ស្រុក​ ​និង​មាន​គោលដៅ​នាំចេញ​ទៅកាន់​ទីផ្សារ​តំបន់ ​ជំនួស​ការ​ប្រកួតប្រជែង​ក្នុង​ការ​ផលិត​ ​និង​ផ្គុំ​រថយន្ត​ពេញលេញ​ជាមួយ​ប្រទេស​ផ្សេង​ៗ​ក្នុង​តំបន់

កំពង់ចាម​ដាក់​ចេញ​ផែនការ​ទេសចរណ៍​ ​២០​២៦​-​២០៣០ ​ផ្តោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​​និង​ផលិតផល​ទេសចរណ៍​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ខេត្ត​កំពង់ចាម​ដាក់​ចេញ​ ​«​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កំពង់ចាម ​ឆ្នាំ​២០២៦​-​២០៣០​» ​ដោយ​ផ្តោត​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័ន្ត ​សម្បទា​គាំទ្រ​វិស័យ​ទេសចរណ៍​ ​និង​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មី​ៗ

ប្រជា​ធិបតេយ្យ​អាម៉េរិក​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​​ក្នុង​រយៈពេល​ ៥០ ​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/09/2026

ប្រជា​ធិបតេយ្យ​នៅ​សហរដ្ឋ​អាម៉េរិក​កំពុង​ជួប​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង ​ដោយ​សូចនាករ​ជិត​ពាក់កណ្តាល​ក្នុង​ចំណោម​ ៣០​ ​សូចនាករ ​បាន​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ ៥០ ​ឆ្នាំ​

អា​ម៉េរិក​ ​ដំ​ឡើង​អត្រា​ការប្រាក់​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង ​៣ ​ឆ្នាំ​ ​គោលដៅទប់ស្កាត់​អតិផរណា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ធនាគារ​កណ្តាល​អា​ម៉េរិក​ ​(​Federal Reserve​)​ ​បាន​សម្រេច​ដំឡើង​អត្រា​ការប្រាក់​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង​ ៣ ​ឆ្នាំ ​ក្នុង​គោលបំណង​ទប់ស្កាត់​អតិផរណា​ ​និង​ការ​ឡើង​ថ្លៃ​ទំនិញ

ថាមពល​ស្អាត​អាច​កាត់​ថ្លៃ​ដើម​ផលិតកម្ម ​១០​-​២០​%​ ​និង​ជំរុញ​ការ​ប្រកួតប្រជែង​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/09/2026

ការ​ប្រើប្រាស់​ថាមពល​ស្អាត​អាច​កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម​ពី​ ​១០​ ​ទៅ​ ​២០​ ​ភាគរយ ​និង​ជួយ​ពង្រឹង​ភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​កម្ពុជា ​ជា​ពិសេស​ក្នុង​វិស័យ​កាត់​ដេរ​ ​សម្លៀកបំពាក់​ ​វាយនភណ្ឌ​ ​ស្បែកជើង​ ​និង​ការ​កែច្នៃ​ផលិតផល​កសិកម្ម​

ហ្វីលីពីនប្រដេញចិន ក្លាយជាទីផ្សារធំសម្រាប់អង្ករខ្មែរ ខណៈការនាំចេញ ៨ខែឈានដល់ជាង ១២ ម៉ឺនតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/09/2026

ទីផ្សារហ្វីលីពីនកំពុងឡើងមកប្រដេញទីផ្សារចិន ក្នុងការនាំចូលអង្ករពីកម្ពុជា ជាក់ស្តែង កម្ពុជាបាននាំចេញអង្ករទៅប្រទេសនេះចំនួន ១២២,១០២តោន ក្នុងរយៈពេល ៨ខែឆ្នាំ២០២៦

ចិនជំរុញការកែលម្អប្រព័ន្ធសុខាភិបាល ឱ្យមានគុណភាពខ្ពស់ និងកាន់តែជិតប្រជាជន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/09/2026

ចិននឹងពន្លឿនការកសាង និងកែលម្អប្រព័ន្ធថែទាំសុខភាព និងវេជ្ជសាស្ត្រ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយផ្តោតលើការផ្តល់សេវាដែលមានគុណភាពខ្ពស់ ប្រសិទ្ធភាព និងកាន់តែមានភាពងាយស្រួលសម្រាប់ប្រជាជននៅជិតទីកន្លែងរស់នៅ