តោះ ! មកស្គាល់​ពី​តំបន់​ចំនួន​ ៣ ក្នុងរាជធានីភ្នំពេញ ដែលមាន​តម្លៃដីខ្ពស់ជាង​គេ

ភ្នំពេញ ៖ រាជធានីភ្នំពេញ ជា​តំបន់​ដែល​មានការ​ទាក់ទាញ​លើកា​រវិនិយោគច្រើនជាង​គេ​ក្នុង​ចំណោ​មបណ្ដា​ខេត្ត/ក្រុងផ្សេងទៀត​ក្នុងព្រះរាជាណាចក្រកម្ពុជា​ ដូច្នេះ​តម្លៃដី​ធ្លី​ក្នុង​​​ក៏ឃើញ​មាន​អត្រាខ្ពស់​ជាងគេដែរ ដោយ​តំបន់​ខ្លះ​មានតម្លៃរហូតទៅដល់​ជាង ១ម៉ឺនដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រ​ការ៉េ ។ មានដឹងទេថា តំបន់​ណាខ្លះដែលមានតម្លៃខ្ពស់ជាង​គេ​នៅក្នុងចំណោមបណ្តាខណ្ឌទាំ ១៤ ?

ជាការគួរឱ្យកត់សម្គាល់ តំបន់ដែល​មាន​តម្លៃដីខ្ពស់ជាង​គេ​ក្នុង​រាជធានីភ្នំពេញ គឺតំបន់ដែលស្ថិតនៅកណ្ដាលក្រុង​ និងមានអាជីវកម្ម​ចម្រុះជាង​គេ​​ ។ នៅថ្ងៃនេះ​ សារព័ត៌មាន​ AMS Economy នឹង​បង្ហាញតំបន់​ចំនួន​៣ ដែលមានតម្លៃដីធ្លីថ្លៃជាងគេ ។

១.សង្កាត់ផ្សារថ្មីទី១ , ទី២ និងទី​៣ ក្នុង​ខណ្ឌដូនពេញ ៖ តំបន់​នេះ ជា​មានការ​មមាញឹក​ទៅលើ​ពាណិជ្ជកម្ម​ និង​លំនៅឋាន​ ដោយមានសណ្ឋាគារ ខុនដូ​ អាផាតមិន ​ផ្សារ​ទំនើប​​តូចធំ ​និងអាជីវកម្មជាច្រើនទៀត​ ។ ​តម្លៃដី​ក្នុង​តំបន់​នេះ គេឃើញថាមានតម្លៃរហូតដល់​ ១៣ ០០០ដុល្លា​រអាមេរិកក្នុងមួយ​ម៉ែត្រការ៉េ​  ហើយតំបន់​នេះ​ដែរ​ក៏​មិ​នសូ​វ​មាន​ដីទំនេរ​ច្រើន​នោះដែរ ។

២. តំបន់​ក្នុងសង្កាត់​ផ្សារ​កណ្ដាល​ទី​១​ និងទី​២ ក្នុង​ខណ្ឌដូនពេញដូចគ្នា ក៏​ឃើញថា​ តម្លៃដី​ខ្ពស់​ជាង​គេ​ដែរ​ក្នុង​ចំណោម​បណ្ដា​តំបន់ផ្សេង​ក្នុង​រាជធានីភ្នំពេញ ដោយ​សារ​តែ​​តំបន់​នេះ​ក៏នឹង​ជិតនឹង​សង្កាត់​ផ្សារ​ថ្មីដែរ ។ តម្លៃដី​ក្នុង​តំបន់​មានចន្លោះចាប់ពី ២ ៨០០ដុល្លារ​​អាមេរិក ទៅដល់​ ១២ ០០០ដុល្លារអាមេរិក​ក្នុងមួយម៉ែត្រការ៉េ ដោយ​បែក​ចែក​ទៅលើ​តំបន់​ជាប់ផ្លូវធំ ឬផ្លូវតូច ។

៣. តំបន់​ក្នុង​សង្កាត់​បឹង​កេងកង​១ ក្នុង​ខណ្ឌបឹងកេងកង​ ៖ តំបន់​នេះ​ជា​តំបន់ដែលមានតម្លៃខ្ពស់មួយដែរ​ក្នុង​រាជធានីភ្នំពេញ ដោយឃើញថា​ វា​ជា​តំបន់ពាណិ​ជ្ជកម្ម​ផង​ និង​តំបន់​លំនៅឋានផង ដោយ​មាន​អាជីវកម្ម​ជាច្រើនរីកដុះដាល​ក្នុងតំបន់​នេះ ។ ថ្មីៗនេះដែរ ក៏មានការអភិវឌ្ឍ​​ទៅលើ​អគារ​ខុនដូខ្ពស់​ៗ​ អគារការិយាល័យ​​ជា​ច្រើន​ទៀត​ដុះឡើង​ជា​បន្តបន្ទាប់។ ដីធ្លី​ក្នុង​តំបន់​នៃសង្កាត់បឹង​កេងកង​ ខណ្ឌ​បឹង​កេង​កង​ មានតម្លៃ​ខ្ពស់​បំផុត​ដល់​ ៩ ៨០០​ដុល្លា​រអាមេរិក​ក្នុងមួយ​ម៉ែត្រការ៉េ ។​

ថ្វីដ្បិត​តែ​តំបន់​ទាំងនេះមានតម្លៃខ្ពស់ក៏ពិត​មែន ប៉ុន្តែការទិញលក់​ដីធ្លី​ក្នុង​តំបន់​ទាំង​នោះ​ក៏មិនសូវ​មមាញឹក​ដែរ ដោយសារតែ​អ្នកទិញ​គឺជាអ្នក​អភិវឌ្ឍ​ន៍ ដោយ​ទិញ​ហើយ​សង់​អគារ​ខ្ពស់ៗ ​ដូចជា ​ខុនដូ អាផាតមិន​​ អគារ​កា​រិ​យាល័យ សណ្ឋាគារ​ ទើប​អាចរកប្រាក់ចំណេញ​ត្រលប់មក​វិញ​ ហើយអ្នកទិញ​ក្នុងតំបន់ទាំង​នេះ ក៏មិ​ន​មែ​នជាអ្ន​កវិនិយោគដីធ្លី (ទិញដើម្បីចំណេញ)ដែរ ព្រោះថា​ អត្រា​នៃការ​ឡើងថ្លៃដី​ក្នុង​តំបន់​ដែលមា​នត​ម្លៃ​​ខ្ព​ស់​ស្រាប់ គឺមានតិចបំផុត ៕ ​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​