ដល់រដូវកាលហើយ ! សាវម៉ាវអូរសោម មានរសជាតិផ្អែមឆ្ងាញ់ និងកំពុងមមាញឹកប្រមូលផល

សាវម៉ាវ ជាផ្លែឈើមួយប្រភេទដែលគេនិយមទទួលទាន ដោយសារតែរសជាតិផ្អែមឆ្ងាញ់ និងសម្បូរជាតិទឹក ជាពិសេសផ្លែសាវម៉ាវនៅតំបន់អូរសោមតែម្ដង ខណៈដែលបច្ចុប្បន្ននេះជារដូវកាលប្រមូលផលយ៉ាងមមាញឹក។

បើតាម លោក យន់ សារិន ជាអាជីវករលក់កសិផលធម្មជាតិ «មោលីកសិផលខ្មែរ» នៅក្នុងខេត្តពោធិ៍សាត់ បានប្រាប់ឱ្យដឹងថា ៖ ចាប់តាំងពីដើមខែមិថុនារហូតមកដល់ពេលបច្ចុប្បន្ននេះ ជារដូវកាលប្រមូលផ្លែសាវម៉ាវស្ទើរទូទាំងប្រទេស។ ដោយឡែក សម្រាប់សាវម៉ាវដែលខ្ញុំទទួលយកមកលក់ គឺជាប្រភេទសាវម៉ាវនៅតំបន់អូរសោម ព្រោះសាវម៉ាវនៅតំបន់នេះមានរសជាតិឆ្ងាញ់ខុសពីសាវម៉ាវនៅតំបន់ទូទៅ។ វាមានសាច់ស្ងួត ស្រួយ មានរសជាតិផ្អែម និងសម្បកស្ដើង។

លោកបញ្ជាក់ថា ៖

«សម្រាប់រដូវនេះ ដំណាំសាវម៉ាវកំពុងឱ្យផលល្អ ហើយសាវម៉ាវអូរសោមរបស់យើងមានរសជាតិផ្អែមឆ្ងាញ់ សាច់ស្រួយល្អ ត្បិតមានផ្លែរាងតូចបន្តិចមែន តែយើងលក់ឱ្យអតិថិជននូវផ្លែឈើស្រស់ៗ កាច់មកថ្មីៗ មានសុវត្ថិភាព មិនភ័យខ្លាចប៉ះពាល់ដល់សុខភាពអ្នកទទួលទាន»។

លោកបន្ថែមថា សាវម៉ាវអូរសោម ឬអ្នកក្នុងតំបន់និយមហៅថា ជាពូជសាវម៉ាវកំប៉ុង ព្រោះវាមានផ្លែតូចៗ សាច់ស្រួយ និងផ្អែមឆ្ងាញ់ ហើយលោកកំពុងតែសាកល្បងពីទីផ្សារ និងផ្សព្វផ្សាយលក់នៅឆ្នាំនេះប៉ុណ្ណោះ ប៉ុន្តែមើលឃើញថាមានការគាំទ្រគួរសម ជាពិសេសការលក់បោះដុំទៅតាមបណ្ដាលម៉ាត ឬផ្សារកសិផលនានា។ ជាមួយគ្នានេះ លោករំពឹងថា ដៃគូសហការរបស់លោកនឹងគាំទ្រច្រើនចំពោះប្រភេទសាវម៉ាវអូរសោមនេះ ដោយសារតែលោកមានគោលការណ៍ច្បាស់លាស់គឺផ្គត់ផ្គង់កសិផលធម្មជាតិ ចេញពីទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានទាំងរសជាតិ គុណភាព និងសុវត្ថិភាព​ ខណៈការដាំដុះស្របតាមបច្ចេកទេស និងគ្មានសារធាតុគីមីនោះទេ។

លោកបន្តថា ៖

«ចំពោះតម្លៃវិញ យើងបោះដុំក្នុងតម្លៃ ៥០០០រៀលក្នុងមួយគីឡូក្រាម ដោយយើងទើបតែប្រមូលបានពីរជើងប៉ុណ្ណោះប្រមាណ ២០០គីឡូក្រាមពីកសិករពីរគ្រួសារ ប៉ុន្តែយើងទទួលបានមតិយោបល់ល្អៗច្រើនពីខាងផ្សារដែលជាដៃគូរ ជាពិសេសទាក់ទងនឹងរសជាតិផ្អែមឆ្ងាញ់ និងសាច់ស្រួយរបស់សាវម៉ាវប្រភេទនេះ»។

យ៉ាងណាក៏ដោយ ថ្វីត្បិតថាជាឆ្នាំដំបូងដែលខាង មោលីកសិផលខ្មែរ សិក្សា និងផ្សព្វផ្សាយពីប្រភេទសាវម៉ាវអូរសោមនេះក៏ពិតមែន តែលោក សារិន ក៏មានគម្រោងក្នុងការសិក្សាពីទីផ្សារ និងចុះពិភាក្សាបច្ចេកទេសរបស់ម្ចាស់ចំការបន្ថែមទៀត ដើម្បីទទួលបាននូវផ្លែឈើដែលមានគុណភាព ស្របតាមគោលការណ៍របស់ហាង ដៃគូ និងជួយលើកស្ទួយជីវភាពកសិករបានកាន់តែច្រើន៕   


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក