កម្ពុជា​​ត្រូវការថវិកា​ប្រមាណ៤០​ពាន់​លានដុល្លារ​អាមេរិក​ដើម្បីអភិវឌ្ឍន៍គម្រោង​រយៈ​ពេល​១០​ឆ្នាំទៅមុខ​

ភ្នំពេញ ៖ ក្នុង​រយៈពេលប្រមាណ១០​ឆ្នាំ​ទៅមុខ​ទៀត កម្ពុជា​ត្រូវ​ការអភិវឌ្ឍន៍​គម្រោ​ងប្រមាណជាង​១៧០​គម្រោង​ និង​ត្រូវការ​ថវិកា​ប្រមាណ​៤០​ពាន់​លានដុល្លា​រអាមេរិក ​។​ នេះបើតាមឯកឧត្តម​ ស៊ុន ចាន់​ថុល ឧបនាយករដ្ឋមន្ត្រី និងជា​អនុ​ប្រធានទី១​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ថ្លែ​ងនៅក្នុង​សន្និសីទសារព័ត៌មាន​​មួយ​កាលពី​ពេលថ្មីៗនេះ ។

ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី បានបន្តថា ​​ក្នុងរយៈ​ពេល​១០​ឆ្នាំ​នេះ កម្ពុជា​ត្រូវរក​ថវិកា​ឱ្យបាន​៤០​ពាន់​លានដុល្លា​រអាមេរិក​សម្រាប់​អនុវត្តន៍​គម្រោង​ចំនួន១៧៤​គម្រោង​ដែល​ស្ថិត​នៅ​ក្នុង​​​ផែនការ​មេ ​​ហើយថវិកា​ទាំងនោះ​គឺត្រូវ​ស្វែង​រក​ពីដៃគូ​វិនិយោគឯកជន និង​ដៃគូ​វិនិយោគជា​លក្ខណ BOT ជាដើម​ ។

ឯកឧត្តម​បន្តថា ​គម្រោង​ទាំង​នោះ ក៏នឹង​ផ្ដល់​អត្ថ​ប្រយោជន៍ជាច្រើន​ដល់​ប្រទេស​កម្ពុជា ដោយ​ក្នុង​នោះនឹង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ ជួយ​បង្កើត​ឱកា​ស​ការ​ងារ​​ដល់​ប្រជាពលរដ្ឋ​​ និងផ្ដល់ប្រាក់​ចំណូ​ល​​ដល់ពលរដ្ឋ​សម្រាប់ទ្រទ្រង់​ជីវភាពផងដែរ ។​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​បាន​បន្តទៀថា គម្រោ​ងសំខាន់ដែល​ជា​ផែនការ​មេ​របស់រាជរដ្ឋាភិបាលតាំង​ពី​អាណត្តិ​ចាស់មក​នោះ ជា​គម្រោង​អភិ​វឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ គម្រោង​កំពង់ផែ​ទឹកជ្រៅ មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​​នានា​ ក្នុងនោះ​ដែរ​ ក៏មានគម្រោ​ងមួយចំនួន​បានចាប់ផ្ដើមអនុវត្តន៍​ជា​បណ្ដើរៗហើយ ដែលជា​ថវិកា​ពីដៃគូ​អភិ​វឌ្ឍន៍ និងពីក្រុមហ៊ុន​វិនិយោគ​ឯកជន​មួយចំនួន​ ។​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បន្ថែមថា រាល់​គម្រោ​ងវិនិយោគ​ដែលស្ថិតនៅក្នុងផែនការ​មេ​​ នឹង​អាច​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ពីវិនិយោគិន​បរទេស ដើម្បីសម្រួល​ដល់​កា​រ​វិនិ​យោ​គ​របស់​​វិនិយោគិន​បរទេស ​និង​ក្នុងស្រុក​​ទៅតាម​វិស័យ​នា​នា​ ហើយកម្ពុជា​ក៏​ប្រកាស​ស្វាគមន៍​ការវិនិយោគ​នានា​ពីគ្រប់ទិសទី​ដោយមិនប្រកាន់​មកពីប្រទេស​ណា​នោះឡើយ​ ។

ក្នុង​ឆ្នាំ២០២៤​នេះ មានគម្រោងធំៗមួយចំនួន បាន និង​កំពុង​ដំណើរការ​ដោយប្រើប្រាស់ខ្ទង់​ចំណាយ​រាប់​រយលានដុល្លារ​អាមេរិក​ទៅហើយ ហើយគម្រោងទាំង​នោះនឹង​ហុច​ផល​ដល់សេដ្ឋកិច្ច​ជាតិយ៉ាង​ខ្លាំងនៅពេល​សាងសង់រួចរាល់ជា​ស្ថាពរក្នុងនោះ​មានកំពង់ផែទឹក​ជ្រៅ និ​ងមជ្ឈមណ្ឌល​ភស្តុភារកម្ម​ខេត្តកំពត គម្រោង​ចំណតផែ​ក្នុងក្រុងព្រះសីហនុ និង​ គម្រោង​ផ្លូ​វល្បឿនលឿន​ភ្នំពេញ-បាវិត ជាដើម ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)