គ្រំចំពុះទា នៅតែជាសក្តានុពលនៃនិរន្តរភាពធនធានធម្មជាតិ រវាងសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន និងការអភិរក្ស

ឈានមកដល់ខែវិច្ឆិកានេះ ប្រជាសហគមន៍នៅតំបន់ការពារធម្មជាតិពាមក្រសោប ស្ថិតនៅក្នុងខេត្តកោះកុង បានចាប់ផ្តើមប្រមូលផលគ្រំចំពុះទាជាបណ្តើរៗហើយ ដើម្បីចែកចាយលក់តាមទីផ្សារទាំងក្នុងស្រុក ក៏ដូចជាលក់ទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។

លោក វង្ស តារា អនុប្រធានតំបន់ការពារធម្មជាតិពាមក្រសោបបានប្រាប់ឱ្យដឹងថា នៅសហគមន៍របស់លោកអាចផលិតគ្រំចំពុះទាសម្រាប់ផ្គត់ផ្គង់លើទីផ្សារបានប្រមាណ ២ ៥០០ ដល់ជាង ៣ ២០០ តោន ក្នុង ១ រដូវ ហើយជាទូទៅសហគមន៍អាចប្រមូលផលគ្រំចំពុះទាចាប់ពីខែវិច្ឆិកា រហូតដល់ខែមីនា ជារៀងរាល់ឆ្នាំ។

លោកបានបញ្ជាក់ថា ៖

“នៅក្នុងតំបន់សហគមន៍ពាមក្រសោប ខេត្តកោះកុង ក្រៅពីមុខរបរនេសាទសមុទ្រ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ជាង៧០ភាគរយ បានប្រកបរបរចិញ្ចឹមគ្រំចំពុះទា ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារ។ គ្រំចំពុះទា ចាប់ផ្តើមពងកូនរយៈពេល៣ខែ គឺចាប់ពីខែ១០ ដល់ខែ១២ ដូច្នេះ ប្រជានេសាទទាំងក្នុងសហគមន៍ ត្រូវចាប់ផ្តើមបោះបង្គោល រាយខ្សែដើម្បីឱ្យគ្រំនេះមកតោង ដើម្បីពងកូន ហើយការចិញ្ចឹមគ្រំចំពុះទានេះ គឺតាមលក្ខណៈធម្មជាតិសុទ្ធសាធ មិនប្រើប្រាស់បច្ចេកទេស ឬដាក់សារធាតុគីមីណាមួយនោះទេ ក្រោយដាក់បង្គោលបាន៣ខែ ប្រជានេសាទមើលឃើញកូនគ្រំតោងជាប់នឹងបង្គោល ឬខ្សែ ដែលពួកគាត់បានដាក់តាមទីតាំងរៀងៗខ្លួន ហើយគ្រំនេះមិនអាចផ្លាស់ទីពីបង្គោលមួយទៅកាន់បង្គោលមួយទៀតបាននោះទេ ជាហេតុបង្កលក្ខណៈងាយស្រួលដល់ប្រជាសហគមន៍ដែលប្រកបអាជីពចិញ្ចឹមគ្រំប្រភេទនេះ”

នេះបើតាមលោក វង្ស ដារ៉ាបញ្ជាក់។

សម្រាប់ការប្រមូលផលគ្រំចំពុះទានេះវិញ ត្រូវបានលោក វង្ស ដារ៉ា បានបន្ថែមថា ក្រោយញាស់បានរយៈពេល៦ខែ ប្រជាសហគមន៍អាចប្រមូលគ្រំនេះបាន ដែលប្រជាពលរដ្ឋនៅទីនេះហៅថា «គ្រំក្រមុំ» ក៏ប៉ុន្តែ ទំហំរបស់គ្រំនេះនៅតូច ហើយបើគ្រំធំល្អ គឺមានរយៈពេល១២ខែ នៃការចិញ្ចឹម។

ប្រជានេសាទក្នុងសហគមន៍ ដែលចិញ្ចឹមគ្រំចំពុះទា ត្រូវបានក្រសួងបរិស្ថានបានលើកទឹកចិត្ត ពិសេសសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោបឱ្យបង្កើនការចិញ្ចឹមគ្រំចំពុះទានេះ ស្របពេលដែលតម្រូវការទីផ្សារខ្ពស់ អាចជួយដល់ជីវភាព និងសេដ្ឋកិច្ចគ្រួសារ កាន់តែល្អប្រសើរឡើង។

គួររំលឹកថានៅខេត្តកោះកុង មានសហគមន៍តំបន់ការពារធម្មជាតិចំនួន ៣ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ ពាមក្រ​សោប កំពុងប្រកបរបរចិញ្ចឹមគ្រំចំពុះទា ដែលជាសក្តានុពលសម្រាប់ការអភិវឌ្ឍ ខ្សែច្រវាក់តម្លៃគ្រំចំពុះទាផងដែរ​។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិកាក្រសួងបរិស្ថានកាលពីពេលកន្លងទៅធ្លាប់បានមានប្រសាសន៍ថា

“គ្រំចំពុះទា ជាផលិតផលក្នុងស្រុក ដែលសំបូរនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោបខេត្តកោះកុង និងជានិមិត្តរូបនៃនិរន្តរភាពធនធានធម្មជាតិកើតចេញពីសុខដុមរមណីយកម្មរវាងស​កម្មភាពសេដ្ឋកិច្ច និងការអភិរក្ស ជាពិសេសការអភិរក្សព្រៃកោងកាង ចាប់ផ្តើមមានវត្តមាននៅលើទីផ្សារទំនើបម៉ាក្រូ ដើម្បីចូលរួមជាជម្រើសមុខម្ហូបថ្មីមួយទៀតសម្រាប់អ្នកចូលចិត្តអាហារសមុទ្រ”

​គ្រំចំពុះទា​ មានភាពល្បីល្បាញ​​នៅ​បរទេស​ដោយសារ​វា​មាន​រសជាតិ​ឆ្ងាញ់​ពិសា ប៉ុន្តែ​សម្រាប់​កម្ពុជា​វិញ​ប្រជាពលរដ្ឋ​ហាក់​មិនសូវ​ស្គាល់​គ្រំ​ប្រភេទ​នេះ​ច្រើន​ប៉ុន្មាន​នោះ​ទេ​។ ជាមួយគ្នា គ្រំចំពុះទា គេអាចកែច្នៃជាមុខអាហារច្រើនប្រភេទតាមតម្រូវការ ជាពិសេសមុខម្ហូបសំខាន់ៗ នៅតាមភោជនីយដ្ឋានធំៗ ហើយបើនៅតាមសណ្ឋាគារវិញគឺមានរហូតដល់លំដាប់ផ្កាយ៥ទៀតផង។ ដូច្នេះការគាំទ្រ​ម្ហូប​ច្នៃ​ពី​គ្រំចំពុះទា គឺ​គាំទ្រ​ការ​អភិរក្ស​ដើម​កោង​កាង និង​បង្កើន​ចំណូល​សម្រាប់​ប្រជា​សហគមន៍។

គ្រំ​ចំពុះទា ត្រូវបានចាត់ទុកថាជា​ប្រភេទអាហារ​សមុទ្រក្នុងចំណោម៥​មុខដែល​មាន​គុណប្រយោជន៍​ចំពោះ​សុខ​ភាព និងជាអាហារ​សមុទ្រ​​សំណព្វចិត្ត​របស់​មនុស្ស​ជាច្រើននាក់ ដោយសារវាមាន​កាឡូរី​ទាប និង​សម្បូរ​ទៅ​ដោយប្រូតេអ៊ីន និង​សារធាតុ​រ៉ែ​សំខាន់ៗ ដូចជា ដែក​ និង​ស័ង្កសី និង​មាន​រឿង​សំខាន់​មួយទៀត​ដែល​មនុស្ស​ភាគច្រើន​មិនសូវ​ដឹង​គឺ គ្រុំចំពុះទា​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​អូ​មេហ្គា​៣(Omega3)​ដែល​មាន​បរិមាណ​ស្មើនឹង​ត្រី​សមុទ្រ​ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​