សហភាពអឺរ៉ុប អនុម័តទណ្ឌកម្មជុំទី ១៥ ប្រឆាំងនឹងរុស្ស៊ី

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា សហភាពអឺរ៉ុបបានអនុម័តទណ្ឌកម្មជុំទី ១៥ ប្រឆាំងនឹងរុស្សី រួមមាន ការរឹតបន្តឹងកងនាវាស្រមោលរបស់ទីក្រុងម៉ូស្គូ និងវិធានការតឹងរ៉ឹងប្រឆាំងនឹងអង្គភាពរបស់ចិន។

កាលពីថ្ងៃចន្ទកន្លងទៅនេះ សហភាពអឺរ៉ុបបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍ថា ទណ្ឌកម្មជុំទី ១៥ នេះនឹងរឹតបន្តឹងលើកប៉ាល់បន្ថែមចំនួន ៥២ របស់កងនាវាស្រមោលដែលព្យាយាមគេចពីការរឹតបន្តឹងរបស់លោកខាងលិច ដើម្បីដឹកជញ្ជូនប្រេង អាវុធ និងគ្រាប់ធញ្ញជាតិជាដើម។ ជាសរុប កប៉ាល់ដែលនឹងត្រូវបានរឹតបន្តឹងមានចំនួន ៧៩ នៅក្នុងបញ្ជី​ ដោយក្នុងនោះ​​មាន​នាវា​ដែលដឹកជញ្ជូន​គ្រាប់​រំសេវ​របស់​កូរ៉េ​ខាង​ជើង​ទៅ​កាន់រុស្ស៊ីផងដែរ។ សហភាពអឺរ៉ុបបានចាប់ផ្តើមរឹតបន្តឹងកប៉ាល់បន្ថែមនៅឆ្នាំក្រោយនេះ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃចំនួនកប៉ាល់ដឹកជញ្ជូនទំនិញដែលមិនត្រូវបានគ្រប់គ្រង ឬធានាដោយអ្នកផ្តល់សេវាលោកខាងលិច។ ក្នុងចំណោមកប៉ាល់ទាំង ៥២ ដែលត្រូវបានដាក់ទណ្ឌកម្មនោះ មានកប៉ាល់រហូតទៅដល់ ៣៣  គ្រឿងបានដឹកជញ្ជូនប្រេងឆៅនាំចេញពីប្រទេសរុស្ស៊ី ខណៈដែលកប៉ាល់ដឹកប្រេងមានជាសរុប ៤៣ គ្រឿង។

មិនត្រឹមតែប៉ុណ្ណោះ ទណ្ឌកម្មថ្មីនេះនឹងរឹតបន្តឹងលើបុគ្គល និងអង្គភាពថ្មីចំនួន ៨៤ បន្ថែមទៀត ដោយក្នុងនោះមានបុគ្គល និងអង្គភាពរបស់ចិនចំនួន ៧។ សេចក្តីថ្លែងការណ៍បានបន្ថែមថា មានបុគ្គលមួយ និងអង្គភាពចិនពីរបានជៀសពីទណ្ឌកម្មរបស់សហភាពអឺរ៉ុប ខណៈដែលអង្ភភាពចំនួនបួនដែលផ្គត់ផ្គង់គ្រឿងបន្លាស់ដ្រូន និងសមាសធាតុមីក្រូអេឡិចត្រូនិចដល់យោធារុស្ស៊ី។ ការរឹតបន្តឹងបន្ថែមលើអង្គភាពចិន ការហាមឃាត់លើការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិនឹងក្លាយជាការដាក់ទណ្ឌកម្មពេញលេញលើរុស្ស៊ីជាលើកដំបូង។

លោក David O’Sullivan ប្រធាន​ខាងផ្នែកទណ្ឌកម្មរបស់​សហភាព​អឺរ៉ុប ​ចង្អុលថា ​ចិន គឺ​ជា​ផ្លូវ​សំខាន់​សម្រាប់​ការ​លក់​បច្ចេកវិទ្យា​បរទេស​ទៅ​ឲ្យ​រុស្ស៊ី។

លើសពីនេះ បញ្ជីនេះរួមបញ្ចូល អ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងវិស័យថាមពលរបស់រុស្ស៊ី មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងពីរនាក់ ព្រមទាំងក្រុមហ៊ុន និងអង្គភាពរុស្ស៊ីចំនួន ២០ នៅក្នុងប្រទេសឥណ្ឌា អ៊ីរ៉ង់ ស៊ែប៊ី និងអារ៉ាប់រួមផងដែរ។ ទន្ទឹមនឹងនេះ បណ្តាប្រទេសសហភាពអឺរ៉ុបបានបន្ថែមវិធានការហិរញ្ញវត្ថុដើម្បីបន្ធូរបន្ថយបន្ទុកលើកន្លែងដាក់ទ្រព្យសម្បត្តិរបស់សហភាពអឺរ៉ុប ដូចជា Euroclear ជាដើម នៅពេលដែលពួកគេគ្រប់គ្រងទ្រព្យសម្បត្តិបង្កករបស់ធនាគារកណ្តាលរបស់រុស្ស៊ីជាង ៣០០ ពាន់លានដុល្លារអាម៉េរិក។ ជាក់ស្តែង ក្រុមប្រទេស G7 បានព្រមព្រៀងគ្នាក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ដោយផ្តល់ប្រាក់កម្ចីចំនួន ៥០ ពាន់លានដុល្លារសម្រាប់ជួយអ៊ុយក្រែន។ បន្ថែមពីនេះ គណៈកម្មការសហភាពអឹរ៉ុបកំពុងរៀបចំទណ្ឌកម្មជុំទី ១៦ សម្រាប់ខែមករា ដែលអាចរួមបញ្ចូល ការរឹតបន្តឹងឧស្ម័នធម្មជាតិរាវរបស់រុស្ស៊ី និងការកំណត់ការនាំចេញលើក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សហភាពអឺរ៉ុបនៅក្នុងប្រទេសទីបី។

គួរឲ្យបញ្ជាក់ដែរថា កងនាវាស្រមោល ឬ Shadow Fleet សំដៅលើ កប៉ាល់ដឹកប្រេង ឬ ទំនិញដែលជាប់ទណ្ឌកម្ម ជាពិសេសប្រទេសស្ថិតនៅក្រោមការដាក់ទណ្ឌកម្មបានអនុវត្តវិធីសាស្ត្រនេះនៅក្នុងដែនសមុទ្រ តាមរយៈការប្រើប្រាស់នាវាដែលមិនបានចុះបញ្ជី ឬក្លែងបន្លំ ដើម្បីបញ្ចៀសពីការរឹតបន្តឹង។ ទំនិញដែលត្រូវដឹកជញ្ជូនតាមកប៉ាល់នេះភាគច្រើនមានដូចជា ប្រេង ដែក ទំនិញប្រណីត អាវុធ និងបច្ចេកវិទ្យាការពារជាតិជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *