JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

​ភ្នំពេញ​៖​ វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​។

​យោង​តាម​របាយការណ៍​គោលនយោបាយ​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ ​JI​CA Ogata ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ ​ជាពិសេស​សម្រាប់​គ្រួសារ​នៅ​ជនបទ​ ​ប្រជា​ពលរដ្ឋ​មាន​ចំណូល​ទាប​ កសិករ ​អាជីវកម្ម​ខ្នាត​តូច ​និង​ស្ត្រី​។ ​ទោះជា​យ៉ាងណា​ ​ការ​រីកចម្រើន​របស់​វិស័យ​នេះ​ក៏​បាន​នាំមក​នូវ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​បំណុល​លើសលប់​ ​និង​ការ​ការពារ​អ្នក​ប្រើប្រាស់​ផងដែរ​។

របាយការណ៍​ ​JI​CA Ogata ​បាន​កត់សម្គាល់​ថា​ ​កម្ពុជា​បាន​ចាត់វិធានការ​ជា​បន្តបន្ទាប់​ដើម្បី​ពង្រឹង​ការ​ការពារ​អ្នក​ប្រើប្រាស់​ តាមរយៈ​កិច្ច​សហការ​រវាង​រដ្ឋ ​និង​វិស័យ​ឯកជន​។ ​វិធានការ​សំខាន់​ៗ​ក្រោម​ការ​ដឹកនាំ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ​រួម​មាន​ការ​កំណត់​អត្រា​ការប្រាក់​ឥណទាន​អតិបរមា​ ​១៨ ​ភាគ​រយ​សម្រាប់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ប្រព័ន្ធ​បាគង​ ការ​រាយការណ៍​ព័ត៌មាន​ឥណទាន ​និង​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិយាបន្ន​ហិរញ្ញវត្ថុ​ ​ដែល​កំពុង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​សម្រាប់​ឆ្នាំ​២០២៦​-​២០៣០​។

​ក្រៅ​ពី​នេះ​ ​ស្ថាប័ន​វិស័យ​ឯកជន ​រួម​មាន​ ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​)​  ​និង​សមាគម​ធនាគារ​នៅ​កម្ពុជា​ ​ក៏​បាន​ចូលរួម​ពង្រឹង​ការ​ការពារ​អ្នក​ប្រើប្រាស់​តាមរយៈ​ក្រម​សីលធម៌​រួម ​កិច្ចសន្យា​ឥណទាន​ស្តង់ដារ ការ​បញ្ជាក់​ពី​ការ​ផ្តល់​ឥណទាន​ដោយ​ទទួលខុសត្រូវ ​និង​កម្មវិធី​អប់រំ​សហគមន៍​ ​ដូចជា​ ​«​ហិរញ្ញវត្ថុ​ប្រកប​ដោយ​សុវត្ថិ​ភាព​ក្នុង​សហគមន៍​»​។

របាយការណ៍​បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​រក្សា​តុល្យភាព​រវាង​ចីរភាព​ផ្នែក​ពាណិជ្ជកម្ម ​និង​គោលដៅ​អភិវឌ្ឍន៍​របស់​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​ ​ខណៈ​ដែល​គ្រឹះស្ថានក្នុង​វិស័យ​នេះ​កាន់តែ​មាន​ភាព​ចម្រុះ ​និង​ផ្តោត​លើ​ទីផ្សារ​កាន់តែ​ខ្លាំង​។

​ជា​រួម ​ទិសដៅ​គោលនយោបាយ​នេះ​បង្ហាញ​ថា​ ការ​ពង្រីក​លទ្ធភាព​ទទួល​បាន​ឥណទាន​នៅ​កម្ពុជា​ ត្រូវ​ដើរ​ទន្ទឹម​នឹង​ការ​ពង្រឹង​ការ​ការពារ​អ្នក​ខ្ចី ​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ ​និង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​ដើម្បី​ធានា​ថា​បរិយាប​ន្ន​ហិរញ្ញវត្ថុ​អាច​បង្កើត​ផលប្រយោជន៍​ប្រកបដោយ​ចីរភាព​សម្រាប់​ប្រជា​ពលរដ្ឋ​។

​លោក​ ​ជ័យ​ តិច ​អ្នក​វិភាគ​សង្គម ​និង​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ប្រជា​ពលរដ្ឋ​មួយចំនួន​បាន​ខ្ចី​ប្រាក់​ដោយ​មិន​មាន​សមត្ថភាព​សង​គ្រប់គ្រាន់ ​ឬ​គ្មាន​គោលដៅ​ច្បាស់លាស់​ក្នុង​ការ​ប្រើប្រាស់​កម្ចី​។ ​លោក​ក៏​បាន​ចង្អុលបង្ហាញ​ពី​កង្វះ​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ពី​ភាគី​ពាក់ព័ន្ធ​ថា​ ​ជា​កត្តា​មួយ​ដែល​រួមចំណែក​ដល់​ការ​លំបាក​ក្នុង​ការ​សង​ប្រាក់​ ​និង​ការ​ជាប់បំណុល​លើស​លុប​។

​លោក​បាន​បន្ថែម​ថា​ ​អ្នក​ខ្ចី​ដែល​មាន​បំណុល​ច្រើន​កន្លែង​ ​និង​ខ្វះ​ទ្រព្យធានា​ ​អាច​ជួប​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ឥណទាន​ផ្លូវការ ហើយ​មួយចំនួន​អាច​ងាក​ទៅ​រក​កម្ចី​ក្រៅ​ផ្លូវការ​ដែល​មាន​ការប្រាក់​ខ្ពស់ ​ឬ​ខ្ចី​ប្រាក់​ថ្មី​ដើម្បី​សង​បំណុល​ចាស់​នៅ​ធនាគារ ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​។

​លោក​ កាំង​ តុងងី ​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​នៃ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​ ការ​ទប់ស្កាត់​ការ​ខ្ចី​ប្រាក់​ច្រើន​កន្លែង​ ​និង​បំណុល​លើសលប់​ ត្រូវ​ចាប់ផ្តើម​ពី​ការ​វាយតម្លៃ​ឱ្យ​បាន​ត្រឹមត្រូវ​លើ​តម្រូវការ​ ​និង​លំហូរ​សាច់ប្រាក់​របស់​អតិថិជន​។

​លោក​បាន​បញ្ជាក់​ថា​ ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​អនុវត្ត​គោលការណ៍​ ​«​5​Cs​» ​ដែល​រួមមាន​ ចរិត​លក្ខណៈ​ ​សមត្ថភាព​ ទុន ​ទ្រព្យធានា ​និង​លក្ខខណ្ឌ​។ ​ជាមួយគ្នា​នេះ​ អតិថិជន​ក៏​ត្រូវ​ប្រើប្រាស់​កម្ចី​ឱ្យ​ចំគោលដៅ ​និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​ផងដែរ​។

​លោក​បាន​បន្ថែម​ថា​ ​CMA ​បាន​ដាក់​ចេញ​វិធានការ​ស្វ័យប្បញ្ញត្តិ ​ដើម្បី​កាត់បន្ថយ​ហានិភ័យ ​និង​ពង្រឹង​ការ​ការពារ​អ្នក​ប្រើប្រាស់​ រួម​មាន​គោលការណ៍​ណែនាំ​ស្តីពី​ការ​ផ្តល់​ឥណទាន ​កិច្ច​សន្យា​ឥណទាន​ស្តង់ដារ ការ​បញ្ជាក់​ពី​ការ​ផ្តល់​ឥណទាន​ដោយ​ទទួលខុសត្រូវ ​និង​ឧបករណ៍​ពាក់ព័ន្ធ​ផ្សេងទៀត​។​ ​ការ​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​តាមរយៈ​ការ​បណ្តុះបណ្តាល​ ​សិក្ខាសាលា ​និង​យុទ្ធនា​ការ​ផ្សព្វផ្សាយ​សាធារណៈ​ ​ក៏​ជា​អាទិភាព​របស់​វិស័យ​នេះ​ផងដែរ​។

​ចំណែក​លោក​ សុខ ​វឿន ​ប្រធាន​នាយក​ប្រតិបត្តិ​អិល​អូ​អិលស៊ី ​(​ខេម​បូឌា​)​ ភី​អិលស៊ី ​បាន​មានប្រសាសន៍​ថា​ ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រីក​បរិយាបន្ន​ហិរញ្ញវត្ថុ ​ជាពិសេស​សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​តំបន់​ជនបទ ​និង​អ្នក​ដែល​ធ្លាប់​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​។ ទោះ​ជា​យ៉ាងណា​ ​វិស័យ​នេះ​ត្រូវ​បន្ត​ផ្តោត​លើ​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​ ការ​ការពារ​អតិថិជន ​និង​ការ​ទប់ស្កាត់​បំណុល​លើសលប់​។

​លោក​បាន​បញ្ជាក់​ថា​ ​នៅ​ LOLC ​Cambodia ​ស្ថាប័ន​បាន​អនុវត្ត​ការ​ត្រួតពិនិត្យ​ប្រវត្តិ​ឥណទាន​តាម​ ​Credit ​Bureau ​Cambodia ​(​CBC​) ​ចំនួន​ ១០០ ​ភាគរយ​ ​សម្រាប់​អតិថិជន​ដែល​ដាក់​ពាក្យ​ស្នើសុំ​ឥណទាន​ ​ដើម្បី​ពិនិត្យ​ប្រវត្តិ​ឥណទាន​ ចំនួន​កម្ចី ​និង​កាតព្វកិច្ច​បំណុល​ដែល​មាន​ស្រាប់​។

​លោក​បាន​ថ្លែង​ថា​ ​មន្ត្រី​ឥណទាន​ក៏​ត្រូវ​វាយតម្លៃ​ស្ថានភាព​ហិរញ្ញវត្ថុ​ជាក់ស្តែង​របស់​អតិថិជន ​រួម​មាន​ប្រភព​ចំណូល​ ​ចំណាយ​ ​លំហូរ​សាច់ប្រាក់​ ​បំណុល​ដែល​មាន​ស្រាប់ ​និង​សមត្ថភាព​សង ​ដើម្បី​ធានា​ថា​ទំហំ​ឥណទាន​សមស្រប​នឹង​លទ្ធភាព​របស់​អ្នក​ខ្ចី​។

​លោក​ សុខ វឿន ​បាន​កត់សម្គាល់​ថា​ ​បញ្ហា​ប្រឈម​មួយ​គឺ​ការ​ទទួល​បាន​ព័ត៌មាន​ពេញលេញ​អំពី​បំណុល​របស់​អតិថិជន ​ជាពិសេស​បំណុល​ក្រៅ​ប្រព័ន្ធ​ដែល​អាច​មិន​មាន​ក្នុង​ទិន្នន័យ​ ​CB​C​។ ​ចំណូល​របស់​អតិថិជន​មួយចំនួន​ក៏​អាច​ប្រែប្រួល​ទៅ​តាម​រដូវកាល​ ស្ថានភាព​អាជីវកម្ម ​និង​កត្តា​សេដ្ឋកិច្ច​ ​ដែល​ទាមទារ​ឱ្យ​មាន​ការ​វាយតម្លៃ​សមត្ថភាព​សង​ដោយ​ប្រុងប្រយ័ត្ន​។

​លោក​បាន​បន្ថែម​ថា​ ​នៅពេល​អតិថិជន​ជួប​ការ​លំបាក​ក្នុង​ការ​សង​ប្រាក់​ LOL​C ​ផ្តោត​លើ​ការ​ស្វែងយល់​ពី​មូលហេតុ ​និង​ស្ថានភាព​ជាក់ស្តែង​របស់​អតិថិជន ​ដូចជា​ការ​ធ្លាក់ចុះ​នៃ​ចំណូល ​បញ្ហា​អាជីវកម្ម​ ​កត្តា​សេដ្ឋកិច្ច​ ​ឬ​ហេតុការណ៍​មិន​រំពឹងទុក​ ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​សមស្រប​តាម​ករណី​នីមួយ​ៗ​។

​លោក​បាន​សង្កត់ធ្ងន់​ថា​ ការ​ជៀសវាង​ស្ថានភាព​ដែល​អតិថិជន​ត្រូវ​ខ្ចី​ប្រាក់​ថ្មី​ដើម្បី​សង​បំណុល​ចាស់​ ​គឺជា​ចំណុច​សំខាន់​ក្នុង​ការ​កាត់បន្ថយ​បន្ទុក​ហិរញ្ញវត្ថុ​។ ​ដូច្នេះ ​ការ​វាយតម្លៃ​សមត្ថភាព​សង ការ​តាមដាន​ស្ថានភាព ​និង​ការ​ស្វែងរក​ដំណោះស្រាយ​ជាមួយ​អតិថិជន ​គឺ​មាន​សារៈសំខាន់​។

​ជាមួយគ្នា​នេះ​ CMA ​បាន​លើកទឹកចិត្ត​ឱ្យ​គ្រឹះស្ថាន​ជា​សមាជិក​ពង្រឹង​ការ​តាមដាន​អតិថិជន​ដែល​បង្ហាញ​សញ្ញា​នៃ​សម្ពាធ​ក្នុង​ការ​សង​ប្រាក់​។ ​លោក​ កាំង​ ​តុងងី ​ក៏​បាន​ជំរុញ​ឱ្យ​អ្នក​ខ្ចី​ដែល​កំពុង​ជួប​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ ​ទាក់ទង​ទៅ​គ្រឹះស្ថាន​ឥណទាន​របស់​ខ្លួន​ឱ្យ​បាន​ឆាប់ ​ដើម្បី​ពិភាក្សា​អំពី​ដំណោះស្រាយ​សមស្រប​ ​ជា​ជាង​បណ្តោយ​ឱ្យ​បញ្ហា​បំណុល​កាន់តែ​ធ្ងន់ធ្ងរ​។

​ត្រឹម​ចុង​ឆ្នាំ​២០២៥​ ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​មាន​ឥណទាន​សរុប​ប្រមាណ​ ៥​,​៩៩ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ស្មើនឹង​ប្រហែល ​១២ ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​GDP​)​ ​ដោយ​មាន​អ្នក​ខ្ចី​ប្រាក់​សកម្ម​ចំនួន​ ១​,​៥៣​ លាន​នាក់​ ​និង​អ្នក​ដាក់​ប្រាក់​បញ្ញើ​ចំនួន​ ​២​,​២១​ លាន​នាក់​។ តួលេខ​នេះ​បង្ហាញ​ថា​ ​តួនាទី​របស់​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​បាន​ពង្រីក​លើស​ពី​ការ​ផ្តល់​ឥណទាន ​ដោយ​រួមបញ្ចូល​ទាំង​សេវា​សន្សំ​ប្រាក់​ផងដែរ​។

ទន្ទឹម​នឹង​នេះ​ របាយការណ៍​ឆមាស​ទី​១ ​ឆ្នាំ​២០២៦ ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​បង្ហាញ​ថា​ ប្រាក់​បញ្ញើ​សរុប​ពី​សាធារណជន​បាន​កើនឡើង​ដល់​ ៦៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ខណៈ​អត្រា​ឥណទាន​មិន​ដំណើរការ​ ​(​NPL​)​ ​ឈាន​ដល់​ ៩​,​៦​ ​ភាគរយ​ ​និង​អត្រា​ NPL ​សុទ្ធ​មាន​ ៣​,​៣ ​ភាគរយ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/10/2026

វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

គម្រោង​ ៥​១១ ​ចាក់​បញ្ចូល​ទុន ​​៨​,​៥ ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ​បាន​សម្រេច​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៥១១ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ ៨​,​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​ជំរុញ​ការ​អប់រំ​ឌីជីថល​ ខណៈ​រោងចក្រ​ថេប្លេត​តម្លៃ​ ១០០ ​លាន​ដុល្លារ​ត្រៀម​ដំណើរការ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/10/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​គ្រោង​ពង្រីក​ការ​សិក្សា​ឌីជីថល​ដល់​សាលា​បឋមសិក្សា​ប្រមាណ ៧​,​០០០​ ​សាលា​ទូទាំង​ប្រទេស ​ស្រប​ពេល​ក្រុមហ៊ុន​ KH ​Haitech ​កំពុង​ពន្លឿន​ការ​សាងសង់​រោងចក្រ​ដំឡើង​ថេប្លេត (tablet) ​នៅ​រាជធានី​ភ្នំពេញ​ ​ក្រោម​ទុន​វិនិយោគ​សរុប​ ១០០ ​លាន​ដុល្លារ

រដ្ឋមន្ត្រីក្រសួងដែនដី ៖ លំនៅឋានមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/10/2026

ភ្នំពេញ ៖ បន្ទាប់ពីការចុះបញ្ជីដីបង្ហើយ និងការបង្កើតបរិយាកាសគ្មានវិវាទរួចមក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដោយបានដាក់ចេញនូវគោលការណ៍ ចំនួន ៣ ជាផែនទីអនុវត្តការងារ រួមមាន៖ បុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ដើម្បីបង្កលក្ខណៈឱ្យប្រជាជនខ្មែរគ្រប់រូបមានផ្ទះសម្បែងរស់នៅសមរម្យ ជាទ្រនំសុភមង្គល។