ស.វ.ស.ស.ក បានរៀបចំសិក្ខាសាលាស្តីពី «តួនាទីទីប្រឹក្សាគម្រោង និងអាជីពវិស្វករក្នុងវិស័យសំណង់នៅកម្ពុជា»

សមាគម អ្នកវិនិយោគ អ្នកសាងសង់ និងស្ថាបត្យករ កម្ពុជា (ស.វ.ស.ស.ក) បានរៀបចំសិក្ខាសាលាស្តីពី «តួនាទីទីប្រឹក្សាគម្រោង និងអាជីពវិស្វករក្នុងវិស័យសំណង់នៅកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តម ហង្ស សុតសំភារ អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ គណៈស្ថាបត្យករកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នាសាលប្រជុំ នៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ គណៈស្ថាបត្យករកម្ពុជា គណៈវិស្វករកម្ពុជា ថ្នាក់ដឹកនាំ សមាជិកសមាជិកា សមាគម ស.វ.ស.ស.ក និងភ្ញៀវកិត្តិយសពីសំណាក់សាកលវិទ្យាល័យ និងក្រុមហ៊ុនឯកជនក្នុងវិស័យស្ថាបត្យកម្ម និងសំណង់ រួមជាមួយនិស្សិតផ្នែកស្ថាបត្យកម្ម វិស្វកម្មសំណង់ស៊ីវិល វិស្វកម្មអគ្គិសនី និងទឹក សរុបចំនួន ៣០០នាក់ ។

លោក សេង ប៊ុនវីរៈ ប្រធានសមាគម ស.វ.ស.ស.ក បានថ្លែងស្វាគមន៍ក្នុងកម្មវិធីដោយបានកោតសរសើរដល់ក្រុមការងាររៀបចំកម្មវិធីចំពោះកិច្ចខិតខំប្រឹងប្រែង និងបានថ្លែងអំណរគុណដល់ឯកឧត្តមគណៈអធិបតី ឯកឧត្តម លោកជំទាវ ជាវាគ្មិន សាស្ត្រាចារ្យ និងវិស្វករអាជីព ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការធ្វើជាគ្រូឧទ្ទេស និងវាគ្មិន។ លើសពីនេះទៀតសោត លោកបានលើកទឹកចិត្តដល់និស្សិតយកចិត្តទុកក្រេបយកចំណេះដឹង និងបទពិសោធន៍ល្អៗពីឯកឧត្តមគណៈអធិបតី គ្រូឧទ្ទេស និងវាគ្មិនផងដែរ។

ឯកឧត្តម ហង្ស សុតសំភារ អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការ គណៈស្ថាបត្យករកម្ពុជា បានថ្លែងសុន្ទរកថាគន្លឹះដោយបានបង្ហាញពីភាពរីកចម្រើនក្នុងវិស័យសំណង់នៅកម្ពុជា ទំនើបកម្មស្ថាប័ន និងលើកទឹកចិត្តនិស្សិតដែលបានចូលរួមសិក្ខាសាលាយកចិត្តទុកដាក់ និងកត់ត្រាចំនុចសំខាន់ៗពីបទបង្ហាញរបស់គ្រូឧទ្ទេស ក៏ដូចជាវាគ្មិន និងបានកោតសរសើរចំពោះសមាគម ស.វ.ស.ស.ក ដែលបានរៀបចំកម្មវិធីសិក្ខាសាលាដ៏មានសារប្រយោជន៍នេះឡើង ក្នុងការផ្តល់ចំណេះដឹង និងបទពិសោធន៍ល្អៗជាក់ស្តែងជូនដល់ក្មួយៗនិស្សិត។ ក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តមគណៈអធិបតីក៏បានប្រកាសបើកសិក្ខាសាលាជាផ្លូវការផងដែរ។

សូមជម្រាបថា សិក្ខាសាលានេះបានផ្តល់ជា២វគ្គ ដោយវគ្គទី១ ធ្វើបទបង្ហាញដោយ លោក ឡាយ ហ្សានឹត អគ្គនាយក ក្រុមហ៊ុន ស្លេបឆេក ខនសាល់ធេន ឯ.ក លើប្រធានបទ «តើអ្វីជាការប្រឹក្សាយោបល់ផ្នែកគ្រប់គ្រងគម្រោង(PMC) តួនាទី និងសារសំខាន់អ្វីខ្លះក្នុងវិស័យសាងសង់ក្នុងប្រទេសកម្ពុជា» និងបទបង្ហាញដោយ លោក ប៉ុល លីកាតូ អគ្គនាយក ក្រុមហ៊ុន កាតូ អ៊ី ស៊ី (ខេមបូឌា) ឯ.ក លើប្រធានបទ «ដំណើរការនៃការសាងសង់គ្រឿងបង្គុំអំពីដែក»

វគ្គទី២: វេទិកាពិភាក្សាលើប្រធានបទ «អាជីពវិស្វករក្នុងវិស័យសំណង់នៅកម្ពុជា» ដោយមានលោកបណ្ឌិតវិស្វកម្ម ឃី គឹមឡេង ជាអ្នកសម្របសម្រួល និងវាគ្មិន ដោយលោក លាង វាសនា អគ្គនាយកក្រុមហ៊ុន V2 Build D.E.C លោក ប្រុស ពិសិដ្ឋ នាយកក្រុមហ៊ុន ESD MEP Consultant Service លោក ឡាយ ហ្សានឹត  និងលោក ប៉ុល លីកាតូ។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម ៖

១- លើកកម្ពស់ និងចែករំលែកចំណេះដឹង បទពិសោធន៍ ដល់និស្សិត ស្ថាបត្យករ និងវិស្វករវ័យក្មេងលើជំនាញជាទីប្រឹក្សាគ្រប់គ្រងគម្រោងសំណង់ ដែលមានស្តង់ដាស្របតាមស្តង់ដាប្រទេសសិង្ហបុរី និងកម្ពុជា និងអាជីពជាវិស្វករ។

២- លើកកម្ពស់ការចូលរួមរបស់ស្ថាបត្យករ និងវិស្វករវ័យក្មេង ដើម្បីចូលរួមយ៉ាងសកម្មក្នុងដំណើរការអភិវឌ្ឍវិស័យសំណង់ និងស្ថាបត្យកម្មនៅកម្ពុជា។

៣- ផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស្វករ ស្ថាបត្យកជើងចាស់ ជាមួយវិស្វករ ស្ថាបត្យករវ័យក្មេង ដើម្បីបន្តចែករំលែកចំណេះដឹង បទពិសោធន៍ និងឱកាសការងារក្នុងវិស័យសំណង់ និងស្ថាបត្យកម្មនៅកម្ពុជា។ នៅចុងបញ្ចប់នៃសិក្ខាសាលា ក៏មានការប្រគល់លិខិតសរសើរ និងថតរូបជាក្រុមជាមួយប្អូនៗនិស្សិតទាំងអស់ជាអនុស្សាវរីយ៍ផងដែរ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី