ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

​បរទេស​៖​ តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​។

​តម្លៃ​ប្រេង​ឆៅ​ប្រភេទ​ ​Brent​ ​បាន​កើនឡើង​ ​៦២​ ​សេន ​ឬ​ ​០,៧​ ​ភាគរយ​ ​ដល់​ ​៩១,៤៩​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ខណៈ​ប្រេង​ឆៅ​ ​West​ ​Texas​ ​Intermediate​ ​(​WTI​) ​របស់​អាម៉េរិក ​កើនឡើង​ ​៧៥​ ​សេន ​ដល់​ ​៨៥,២៥​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​

​ប្រេង​ឆៅ​ ​Brent​ ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ចាប់​តាំងពី​ថ្ងៃ​ទី​៣០​ ​ខែ​កក្កដា ​ខណៈ​ ​WTI​ ​បាន​ប៉ះ​កម្រិត​ខ្ពស់​បំផុត​ចាប់​តាំងពី​ថ្ងៃ​ទី​៣១​ ​ខែ​កក្កដា​។​

ការ​កើនឡើង​នេះ​កើតឡើង​បន្ទាប់ពី​មន្ត្រី​ជាន់​ខ្ពស់​អ៊ីរ៉ង់​ម្នាក់​បាន​ប្រាប់​រ៉យ​ទ័រ​កាលពី​ថ្ងៃ​ចន្ទ​ថា ​អ៊ីរ៉ង់​នឹង​ផ្លាស់ប្តូរ​ទៅកាន់​ជំហរ​យោធា​ «​វាយប្រហារ​ពេញ​ទំហឹង​» ​ខណៈ​កិច្ច​ចរចា​ដើម្បី​បញ្ចប់​សង្គ្រាម​បាន​ជាប់គាំង​។ ​ជាមួយគ្នា​នេះ​ សហរដ្ឋ​អាម៉េរិក​បាន​បដិសេធ​មិន​ពន្យារ​ពេល​កិច្ចព្រមព្រៀង​ឈប់​បាញ់​បណ្តោះអាសន្ន​។

​ភាព​ជាប់គាំង​នៃ​កិច្ច​ចរចា​ក៏​បាន​ធ្វើឱ្យ​ការ​រំពឹងទុក​អំពី​ការ​បើក​ច្រក​សមុទ្រ​ ​Hormuz​ ​ឡើង​វិញ​កាន់តែ​មាន​ភាព​មិន​ច្បាស់លាស់​។​

​លោក​ ​Tim​ ​Waterer​ ​ប្រធាន​អ្នក​វិភាគ​ទីផ្សារ​នៅ​ ​KCM​ ​បាន​និយាយ​ថា​ តម្លៃ​ប្រេង​បាន​ស្ទុះ​ឡើង​នៅ​ដើម​សប្តាហ៍​នេះ​ ​ដោយសារ​ទំនាក់ទំនង​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​មើល​ទៅកាន់តែ​ផុយ​ស្រួយ​ ​ខណៈ​កិច្ចព្រមព្រៀង​ដើម្បី​បើក​ច្រក​ ​Hormuz​ ​ឡើង​វិញ​មិន​ទាន់​មាន​សញ្ញា​ថា​នឹង​កើតឡើង​នៅពេល​ឆាប់​ៗ​នេះ​ ​ហើយ​ចំនួន​នាវា​ឆ្លងកាត់​នៅតែ​មាន​តិចតួច​។

​ច្រក​សមុទ្រ​ ​Hormuz​ ​ដែល​ជា​ផ្លូវ​ដឹកជញ្ជូន​ថាមពល​ដ៏​សំខាន់​មួយ​ ​បាន​ក្លាយជា​ចំណុច​ក្តៅ​នៃ​ជម្លោះ​ ​ខណៈ​ការ​វាយប្រហារ​លើ​នាវា​បាន​ធ្វើឱ្យ​ចរាចរណ៍​តាម​ផ្លូវ​ទឹក​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​។ ​ទិន្នន័យ​តាមដាន​នាវា​បង្ហាញ​ថា​ ​ការ​ឆ្លងកាត់​ច្រក​នេះ​នៅ​ចុង​សប្តាហ៍​មាន​ចំនួន​ត្រឹមតែ​ប៉ុន្មាន​គ្រឿង​ប៉ុណ្ណោះ​។​

បន្ថែម​ពី​នេះ​ ​ការ​វាយប្រហារ​នៅ​សមុទ្រ​ក្រហម​ក៏​បាន​បង្កើន​ក្តី​បារម្ភ​ចំពោះ​សុវត្ថិ​ភាព​នៃ​ការ​ដឹកជញ្ជូន​ថាមពល​។ ​ក្រុម​ឧទ្ទាម​ ​Houthi​ ​នៅ​យេម៉ែន​បាន​អះអាង​ថា​ ​ខ្លួន​បាន​បាញ់​មីស៊ីល​វាយប្រហារ​លើ​នាវា​ដែល​ខ្លួន​ពិពណ៌នា​ថា​ជា​នាវា​យោធា​របស់​អារ៉ាប៊ី​សាអូឌីត ​និង​នាវា​អម​ដំណើរ​ចំនួន​ ​៤​ ​គ្រឿង​នៅ​សមុទ្រ​ក្រហម​។

​អ្នក​វិភាគ​បាន​ព្រមាន​ថា​ ​ប្រសិនបើ​ភាព​មិន​ច្បាស់លាស់​ជុំវិញ​កិច្ចព្រមព្រៀង​សន្តិភាព​ ​និង​ការ​ដឹកជញ្ជូន​តាម​ច្រក​ ​Hormuz​ ​នៅតែ​បន្ត​ តម្លៃ​ប្រេង​អាច​បន្ត​ស្ថិត​ក្រោម​សម្ពាធ​កើនឡើង​។ ​លោក​ ​Suvro​ ​Sarkar​ ​ប្រធាន​ផ្នែក​ស្រាវជ្រាវ​ថាមពល​នៅ​ ​DBS​ ​Bank​ ​បាន​លើកឡើង​ថា​ ​ការ​ខ្វះ​កិច្ចព្រមព្រៀង​អាច​ប៉ះពាល់​ដល់​ការ​រំពឹងទុក​អំពី​តម្លៃ​ប្រេង​នៅ​ត្រីមាស​ទី​៤​ ​ឆ្នាំ​នេះ​ ​និង​ឆ្នាំ​២០២៧​។

​ទន្ទឹមនឹង​នេះ​ អ៊ីរ៉ង់​ក៏​កំពុង​ចរចា​ជាមួយ​ប្រទេស​អូម៉ង់​អំពី​កិច្ចព្រមព្រៀង​ស្តីពី​ការ​គ្រប់គ្រង​ច្រក​សមុទ្រ​ ​Hormuz​ ​ហើយ​បាន​អះអាង​ថា​ ​ភាគី​ទាំង​ពីរ​ជិត​ឈានដល់​កិច្ចព្រមព្រៀង​។ ​ទោះជា​យ៉ាងណា​ ​ការ​ចរចា​នេះ​នៅតែ​ប្រឈម​នឹង​ភាព​មិន​ច្បាស់លាស់ ​ខណៈ​លោក​ ​Donald​ ​Trump​ ​បាន​គំរាម​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​អូម៉ង់​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​រំពឹង​សម្រេច​កំណើន​សេដ្ឋកិច្ច​ ៤​%​ ​នៅ​ឆ្នាំ​ ២០២៦ ​និង​កើន​ដល់​ ៤​,​៨​%​​ នៅ​ឆ្នាំ ​២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​សម្រេច​កំណើន​ក្នុង​រង្វង់​ ៤​%​ ​នៅ​ឆ្នាំ ​២០២៦ ​និង​បន្ត​កើន​ដល់​ ៤​,​៨​%​ ​នៅ​ឆ្នាំ​២០២៧ ​ដោយ​រាជ​រដ្ឋាភិបាល​គ្រោង​ប្រមូល​ចំណូល​ថវិកា​រដ្ឋ​ប្រមាណ​ ​១៥​,​២៤​%​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​ផ.ស.ស.​) ​និង​កំណត់​ចំណាយ​សរុប​ថ្នាក់​ជាតិ​ក្នុង​ទំហំ​ ១៥​,​៨៩​%​ ​នៃ​ ​ផ.​ស.ស. ​ដើម្បី​រក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច​ ​និង​គាំទ្រ​កំណើន​ក្នុង​បរិការណ៍​នៃ​ភាព​មិន​ប្រាកដប្រជា

ណា​តូ ​លុប​ចោល​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ ​២០២៧ ​ចំពេល​ភាព​តានតឹង​អាម៉េរិក​-​អឺរ៉ុប​កើនឡើង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/11/2026

អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង​ ​(​NATO​) ​បាន​សម្រេច​មិន​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​នៅ​ឆ្នាំ ​២០២៧ ​តាម​ផែនការ​ដើមឡើយ​ ​ដោយសារ​ការ​ខ្វែងគំនិត​គ្នា​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​ ​ជាពិសេស​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​ប្រទេស​ជា​សមាជិក​អឺរ៉ុប

កម្មវិធីសហគ្រិនចុងភៅ ឆ្នាំ២០២៦ ! អបអរសាទរទេពកោសល្យចុងភៅជំនាន់ថ្មី និងសហគ្រិនភាពក្នុងវិស័យម្ហូបអាហារ ចាប់ផ្តើមពីគំនិតច្នៃប្រឌិតម្ហូបអាហារ ឆ្ពោះទៅកាន់ឱកាសក្លាយជាសហគ្រិន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/11/2026

ភ្នំពេញ ៖ សហគ្រិនខ្មែរបានបញ្ចប់កម្មវិធី «សហគ្រិនចុងភៅ» (Chefpreneur) ឆ្នាំ២០២៦ តាមរយៈការប្រកួតចម្អិនអាហារវគ្គផ្តាច់ព្រ័ត្រ្រ ដោយមានការចូលរួម ពីយុវជនដែលមានទេពកោសល្យ គណៈកម្មការជំនាញ ដៃគូធុរកិច្ច និងអ្នកប្រឹក្សាជំនាញ ក្នុងវិស័យសេវាកម្ម។ កម្មវិធីនេះបានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រអភិវឌ្ឍសហគ្រិនភាពក្នុងវិស័យម្ហូបអាហារ តាមរយៈការរួមបញ្ចូល ការបណ្តុះបណ្តាលអំពីគំនិតអាជីវកម្ម ការគ្រប់គ្រងថ្លៃដើម ការប្រើប្រាស់គ្រឿងទេសចម្រុះ និងការកសាង ម៉ាកយីហោ

វឌ្ឍនភាព ៖ គម្រោងសង់​ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) កាន់តែជិតរួចរាល់ កាន់តែធ្វើឱ្យតំបន់ជុំវិញ​នោះ​មានសក្ដានុពលខ្ពស់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/11/2026

គម្រោង​សាងសង់ស្ពានឆ្លង​កាត់ទន្លេបាសាក់​ ចាក់អង្រែក្រោម-ព្រែក​ប្រា​ សម្រេច​បានលទ្ធផល​ជាង​៨៧ហើយ គិតត្រឹមខែវិច្ឆិកា ២០២៦​នេះ

កិច្ច​សហការ​បច្ចេកវិទ្យា​ថ្មី​​ ៣ ​ជំរុញ​សន្តិសុខ​សាយប័រ ​AI ​និង​បរិវត្ត​កម្ម​ឌីជីថល​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

ក្រុមហ៊ុន​ ​មេគង្គណិត ​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ចំនួន​ ៣ ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អន្តរជាតិ​ ​និង​ដៃគូ​ក្នុង​ស្រុក ​ដើម្បី​ពង្រីក​សេវា​សន្តិសុខ​សាយប័រ ​ពង្រឹង​ការ​តភ្ជាប់​មជ្ឈមណ្ឌល​ទិន្នន័យ​ ​និង​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​និង​ដំណោះស្រាយ​ឌីជីថល​នៅ​កម្ពុជា

លទ្ធផលសំខាន់ៗពីកិច្ចប្រជុំកំពូលចិន-អាស៊ាន លើកទី ២៩ ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/11/2026

នាយករដ្ឋមន្ត្រីចិន លោក Li Qiang ជំរុញឱ្យប្រទេសចិន និងអាស៊ានរួមគ្នាការពារ និងអភិវឌ្ឍសហគមន៍រួម ដើម្បីផ្តល់នូវស្ថិរភាព និងភាពប្រាកដប្រជាកាន់តែខ្លាំងដល់ការអភិវឌ្ឍ និងវិបុលភាពរបស់ពិភពលោក

សូហ្វី​ណា ​ហ្វាម​ ​បោះ​ទុន​ ​៦​,​៥​ ​លាន​ដុល្លារ​ ​បង្កើត​កសិដ្ឋាន​មាន់​ពង ​និង​កែច្នៃ​សាច់​ខ្នាត​ធំ​នៅ​ព្រៃ​វែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

​ក្រុមហ៊ុន​ សូហ្វី​ណា ​ហ្វាម ​ដែល​ជា​ក្រុមហ៊ុន​មាន​ម្ចាស់​ជា​ជនជាតិ​ខ្មែរ​ទាំងស្រុង​ ​បាន​វិនិយោគ​ទុន​ចំនួន​ ៦​,​៥ ​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​មាន់​ពង ​និង​រោងចក្រ​កែច្នៃ​សាច់​មាន់​ខ្នាត​ធំ​ ​នៅ​ស្រុក​កញ្ចៀច ​ខេត្ត​ព្រៃវែង ​ដោយ​គ្រោង​ចាប់ផ្ដើម​ដំណើរការ​នៅ​ថ្ងៃ​ទី​៤​ ​ខែ​មេសា ​ឆ្នាំ​២០២៧

សម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅខេត្តសៀមរាប ចំនួន ១៧៥ ៣៦៤ បណ្ណ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/11/2026

សៀមរាប ៖ សម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជានិមិត្តរូបជូនម្ចាស់កម្មសិទ្ធិករក្នុងខេត្តសៀមរាប សរុបចំនួន ១៧៥ ៣៦៤ បណ្ណ ស្មើនឹង ៨ស្រុកស្មើនឹង ២៣ឃុំ ដែលក្នុងនោះ៖

អាស៊ាន​ ចុះ MOU ស្តីពី បណ្តាញអគ្គិសនី និងសេដ្ឋកិច្ចឌីជីថល ខណៈប្រទេសចំនួន ៥ ចាប់អារម្មណ៍លើការស្តុកប្រេងក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

បរទេស ៖ រដ្ឋាភិបាលបណ្តាប្រទេសជាសមាជិកអាស៊ានបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ខណៈដែលប្រទេសចំនួន ៥ បង្ហាញចំណាប់អារម្មណ៍លើការស្តុកប្រេងទុកក្នុងតំបន់។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Cristina Roque កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី ២៨។ លោកស្រី

សហគ្រិនខ្មែរ, Canadia Impact Fund, La French Tech Phnom Penh, Krya Global និង មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP ពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងនវានុវត្តន៍នៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/11/2026

ភ្នំពេញ ៖ សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាល បង្កើតឡើងក្នុងគោលបំណង ជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព តាមរយៈការពង្រឹងធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា កំពុងបង្កើនកិច្ចសហការយុទ្ធសាស្ត្រជាមួយដៃគូក្នុងស្រុក និងអន្តរជាតិ ដើម្បីពង្រីកឱកាសសម្រាប់សហគ្រិន និងធុរកិច្ចថ្មី។ ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហគ្រិនខ្មែរ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពមួយដែល


Leave a Reply

Your email address will not be published.Required fields are marked *