ស្វែងយល់ពីទីភ្នាក់ងារផ្តល់ជំនួយបរទេសរបស់អាម៉េរិក USAID ដែលកំពុងប្រឈមនឹងការបិទដំណើរការដោយ Donald Trump

បរទេស៖ យោងតាមប្រភពពីព័ត៌មានពី BBC បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump បានយល់ព្រមជាមួយនឹង Elon Musk ក្នុងការបិទដំណើរការទីភ្នាក់ងារសហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID)។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump និងទីប្រឹក្សាកំពូលរបស់គាត់គឺមហាសេដ្ឋី Elon Musk បានរិះគន់យ៉ាងខ្លាំងចំពោះទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ហើយវិធានការក្នុងការ​បិទដំណើរការ​នឹង​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កម្មវិធី​មនុស្សធម៌​ជុំវិញ​ពិភពលោក។ ទន្ទឹមនឹងនេះ គេសង្ស័យថា រដ្ឋបាល Trump គ្រោងនឹងបញ្ចូលទីភ្នាក់ងារនេះជាមួយក្រសួងការបរទេសសហរដ្ឋអាម៉េរិក។

គួរឲ្យបញ្ជាក់ដែរថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ត្រូវបានបង្កើតឡើងនៅដើមទសវត្សរ៍ឆ្នាំ១៩៦០ ដើម្បីគ្រប់គ្រងកម្មវិធីជំនួយមនុស្សធម៌ជុំវិញពិភពលោកក្នុងនាមរដ្ឋាភិបាលសហរដ្ឋអាម៉េរិក។ ​USAID មានមូលដ្ឋាននៅក្នុងប្រទេសជាង ៦០ ជាមួយនឹងបុគ្គលិកប្រហែល ១ ម៉ឺននាក់។ យ៉ាងណាមិញ ការងារភាគច្រើនត្រូវបានអនុវត្តដោយអង្គការផ្សេងទៀតដែលត្រូវបានចុះកិច្ចសន្យា និងផ្តល់មូលនិធិដោយ USAID ។ មិនត្រឹមតែប៉ុណ្ណោះ គម្រោង និងសកម្មភាពជាច្រើនស្ថិតនៅក្រោមជំនួយ USAID។ USAID មិនត្រឹមតែផ្តល់ស្បៀងអាហារដល់ប្រទេសដែលកំពុងមានប្រជាជនអត់ឃ្លានប៉ុណ្ណោះទេ ​ប៉ុន្តែវាក៏ដំណើរការប្រព័ន្ធវិភាគទិន្នន័យ ដើម្បីស្វែងរកកន្លែងកំពុងខ្វះខាតស្បៀងផងដែរ។ លើសពីនេះ ថវិកាភាគច្រើនរបស់ USAID ត្រូវបានចំណាយនៅក្នុងកម្មវិធីសុខាភិបាលដូចជា ផ្តល់នូវវ៉ាក់សាំងការពារជំងឺស្វិតដៃជើងដល់ប្រទេសដែលកំពុងមានជំងឺនេះ និងជួយបញ្ឈប់ការរឹករាលដាលនៃមេរោគដែលបង្កឱ្យមានជំងឺរាតត្បាត។

ក្រៅពីនេះ អង្គការសប្បុរសធម៌អន្តរជាតិរបស់ BBC ក៏ទទួលបានមូលនិធិពីជំនួយខាងក្រៅ និងការរួមចំណែកដោយស្ម័គ្រចិត្តពី USAID ផងដែរ។ យោងតាមរបាយការណ៍ឆ្នាំ២០២៤ បានឲ្យដឹងថា USAID គឺជាម្ចាស់ជំនួយធំទី២ របស់អង្គការសប្បុរសធម៌មួយនេះ ជាមួយនឹងការបរិច្ចាគ ៣,២៣ លានដុល្លារអាម៉េរិក។ សហរដ្ឋអាម៉េរិកបានចំណាយប្រាក់ចំនួន ៦៨ ពាន់លានដុល្លារអាម៉េរិកលើជំនួយអន្តរជាតិក្នុងឆ្នាំ២០២៣ ហើយភាគច្រើននៃប្រាក់ទាំងនោះត្រូវបានចំណាយនៅអាស៊ី អនុតំបន់សាហារ៉ា អាហ្រ្វិក និងអឺរ៉ុប ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ជាចម្បងនៅអ៊ុយក្រែន។ ជាក់ស្តែង សហរដ្ឋអាម៉េរិកគឺជាអ្នកចំណាយដ៏ធំបំផុតរបស់ពិភពលោកលើការអភិវឌ្ឍន៍អន្តរជាតិ។

យ៉ាងណាមិញ Donald Trump បានរិះគន់ចំពោះការចំណាយនៅក្រៅប្រទេសនេះច្រើនឆ្នាំំមកហើយ។ គេកំពុងព្រួយបារម្ភថា ការលុបចោលទីភ្នាក់ងារនេះនឹងទទួលបានជោគជ័យ ដោយសារការស្ទង់មតិរកឃើញថា អ្នកបោះឆ្នោតអាម៉េរិកភាគច្រើនចង់ឲ្យប្រទេសកាត់បន្ថយការចំណាយទៅលើជំនួយបរទេស។ ទន្ទឹមនឹងនេះ បន្ទាប់ពីការវិលត្រឡប់មកកាន់តំណែងជាប្រធានាធិបតីវិញ សកម្មភាពទីមួយរបស់ Trump គឺការចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលផ្អាកការចំណាយអន្តរជាតិស្ទើរតែទាំងអស់ក្នុងរយៈពេល ៩០ ថ្ងៃ។ បន្ទាប់មក អនុស្សរណៈ​មួយ​ត្រូវបាន​ចេញ​ដោយ​ក្រសួងការបរទេស​ដែល​ផ្អាកផ្តល់ជំនួយអន្តរជាតិដល់គម្រោង ឬ ការងារជាច្រើន។ សេចក្តីប្រកាសនេះបានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់អន្តរជាតិ និងបណ្តាលឱ្យមានការរំខានយ៉ាងទូលំទូលាយដល់ការអភិវឌ្ឍន៍ពិភពលោក។ កម្មវិធីដែលត្រូវបានបញ្ឈប់ជំនួយទាំងនោះរួមមាន ការផ្តល់ថ្នាំ ឬ ការព្យាបាលដល់ប្រទេសក្រីក្រ និងការដំឡើងការផ្គត់ផ្គង់ទឹកស្អាតជាដើម។

កាលពីថ្ងៃចន្ទ Elon Musk លើកឡើងថា ទាក់ទងនឹងកិច្ចការរបស់ USAID ខ្លួនបានពិភាក្សាលម្អិតជាមួយប្រធានាធិបតី ហើយគាត់បានយល់ព្រមថាអាម៉េរិកគួរតែបិទវា។ យ៉ាងណាមិញ Trump មិនអាចគ្រាន់តែលុបចោល USAID តាមរយៈការចុះហត្ថលេខារបស់គាត់លើបទបញ្ជាប្រតិបត្តិនោះទេ ហើយការប៉ុនប៉ងនេះនឹងប្រឈមមុខនឹងការប្រឆាំងខ្លាំងក្លាពីតុលាការ និងសភា។ ទោះបីជាសេតវិមានមានឥទ្ធិពលយ៉ាងសំខាន់លើ USAID ប៉ុន្តែអំណាចមានដែនកំណត់របស់វា។ កាលពីឆ្នាំ ១៩៦១ សភាបានអនុម័តច្បាប់ជំនួយបរទេស ដែលច្បាប់នោះបានកំណត់ឱ្យបង្កើតទីភ្នាក់ងាររដ្ឋាភិបាលមួយ និងផ្តល់ភារកិច្ចក្នុងការគ្រប់គ្រងការចំណាយនៅក្រៅប្រទេស។ ភ្លាមៗនោះ ទីភ្នាក់ងារ USAID ត្រូវបានបង្កើតឡើង បន្ទាប់ពីបញ្ជាប្រតិបត្តិដែលចេញដោយអតីតប្រធានាធិបតី John F Kennedy។ ក្រោយមក ច្បាប់មួយទៀតត្រូវបានអនុម័តនៅឆ្នាំ ១៩៩៨ សម្រាប់បញ្ជាក់ពីជំហររបស់ USAID ជាទីភ្នាក់ងារប្រតិបត្តិឯករាជ្យមានសិទ្ធរបស់ខ្លួន។ ដូច្នោះហើយ ការបិទទីភ្នាក់ងារ USAID ទាំងស្រុងទំនងជាទាមទារឱ្យមានការអន្តរាគមន៍ពីសភា ប៉ុន្តែគណបក្សសាធារណរដ្ឋរបស់ Trump ទទួលបានសំឡេងតិចតួចនៅក្នុងសភាទាំងពីរ។ ទន្ទឹមនឹងនេះ ជម្រើសមួយក្នុងចំណោមជម្រើសដែលកំពុងត្រូវបានពិចារណាដោយរដ្ឋបាល Trump គឺធ្វើឱ្យ USAID ក្លាយជាផ្នែកមួយនៃក្រសួងការបរទេសជាជាងអង្គការរដ្ឋាភិបាលដាច់ដោយឡែក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *