ពូជស្រូវសែនក្រអូប ០១ ពូជស្រូវថ្មី មានគុណភាពខ្ពស់ និងមានទីផ្សារល្អ

ពូជស្រូវសែនក្រអូប០១ ជាប្រភេទពូជស្រូវដែលត្រូវបានបញ្ចេញ និងផ្សព្វផ្សាយជូនកសិករប្រើប្រាស់នៅឆ្នាំ២០១៩ ហើយពូជស្រូវប្រភេទនេះកំពុងរីកសាយភាយនៅប្រទេសកម្ពុជា ដោយសារពូជនេះផ្ដល់នូវទិន្នផលខ្ពស់ មានក្លិនក្រអូប គុណភាពអង្ករល្អ វែងរលូន និងបាយទន់ឆ្ងាញ់ពិសារ ជាពិសេសវាជាពូជដែលមានតម្លៃខ្ពស់នៅលើទីផ្សារជាតិ និងអន្តរជាតិ។

ពូជស្រូវសែនក្រអូប០១ ជាពូជស្រូវស្រាលមិនប្រកាន់រដូវ ដែលធ្វើឱ្យពូជនេះអាចចេញផ្កាបានគ្រប់ពេលវេលានៅពេលដែលលក្ខខណ្ឌដាំដុះអំណោយផល។ ហេតុនេះហើយ ពូជស្រូវនេះអាចដាំដុះបានទាំងនៅដើមរដូវវស្សា ក្នុងរដូវស្សា ចុងរដូវវស្សា ស្រូវប្រដេញទឹក និងលក្ខខណ្ឌប្រាំងស្រោចស្រពក៏បាន។

ពូជស្រូវខាងលើមានអាយុកាលចាប់ពីថ្ងៃសាបព្រោះដល់ថ្ងៃប្រមូលផលពី ១១០-១១៥ថ្ងៃ ហើយមានកម្ពស់ដើមពី ១០៧-១១៤សង់ទីម៉ែត្រ ហើយចំនួនដើមផ្ដល់ផលពី ៥-១០ដើមក្នុងមួយគុម្ព។ ចំណែកចំនួនគ្រាប់ក្នុងមួយគួរមានចាប់ពី ១០០-១៤០គ្រាប់ និងមានប្រវែងកួរពី ២០-៣០សង់ទីម៉ែត្រ ហើយជារួមអាចផ្ដល់ផលពី ៣.៩-៤.៩តោនក្នុងមួយហិកតា។

សម្រាប់ស្រូវសន្ទូង គេត្រូវការបរិមាណគ្រាប់ពូជដែលចាំបាច់ពី ៣០-៤០គីឡូក្រាមក្នុងមួយហិកតា តែករណីគ្រាប់ពូជសុទ្ធ និងមានសុខភាពល្អ គេត្រូវការប្រមាណ ១៥-២០គីឡូក្រាមប៉ុណ្ណោះសម្រាប់ផ្ទៃដីមួយហិកតា។ សម្រាប់ស្រូវពង្រោះ គេត្រូវការបរិមាណគ្រាប់ពូជប្រមាណ ៦០គីឡូក្រាមក្នុងមួយហិកតា ដែលកសិករត្រូវរៀបចំដីឱ្យបានល្អ និងរាបស្មើមុនស្ទូងឬព្រោះ។

ពាក់ព័ន្ធនឹងការភ្ជួររាស់ កសិករគួរតែធ្វើឱ្យបាន ២-៣សារទើបល្អប្រសើរ ប្រសិនបើអាចបញ្ចេញបញ្ចូលទឹកបាន បន្ទាប់ពីស្ទូង ឬព្រោះបាន ២០ថ្ងៃ យើងអាចបញ្ចេញទឹកឱ្យអស់ពីក្នុងស្រែ ២-៤ថ្ងៃរួចបញ្ចូលទឹកថ្មីវិញ ដោយសារការធ្វើបែបនេះនឹងធ្វើឱ្យស្រូវកាន់តែបែកគុម្ពល្អ។

ចំពោះការប្រមូលផល គេត្រូវប្រមូលនៅពេលគ្រាប់ទុំល្អដែលកួរស្រួវមានគ្រាប់ចាប់ពីពាក់កណ្ដាលកួរឡើងទៅ មានពណ៌លឿងទុំចាស់ និងគ្រាប់ពេញពាក់កណ្ដាលកួរចុះក្រោមមានពណ៌លឿងទុំស្រាល ហើយគ្រាប់ស្កកវិញមានពណ៌ស្លាបសេកចាស់ ឬប្រមូលផលរយៈពេល ៣០ថ្ងៃក្រោយស្រូវចេញផ្កាបាន ៥០ភាគរយក្នុងស្រែទាំងមូល៕


[ads-global layout_id=2 position_id=2 ads_size=2]

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឥទ្ធិពលរបស់ចិននឹងកាន់តែមានអំណាចលើសេដ្ឋកិច្ចរបស់រុស្ស៊ី ពីដៃគូស្មើមុខមាត់មកជាអ្នកត្រួតត្រា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2026

មុនពេលមានសង្គ្រាមជាមួយនឹងអ៊ុយក្រែន រុស្ស៊ី និងចិនជារឿយៗអបអរសាទរភាពជាដៃគូគ្មានដែនកំណត់ ប៉ុន្តែជាក់ស្តែង ទំនាក់ទំនងនេះកំពុងប្រែទៅជាការចំណេញតែម្ខាងកាន់តែខ្លាំងឡើងៗ

ក្រុមហ៊ុន Smart Axiata និង Canadia Group ចាប់ដៃសហការជំរុញបរិវត្តកម្មឌីជីថលសម្រាប់អតិថិជន សហគ្រាស និងធុរកិច្ចនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 19/05/2026

ក្រុមហ៊ុន Smart Axiata បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Canadia Group រួមមានក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងក្រុមហ៊ុន កាណាឌីយ៉ា អ៊ីនវេសមិន ហូលឌីង ភីអិលស៊ី (CIH)

វៀតណាម អាចជាអ្នកឈ្នះមុនគេក្នុងសង្គ្រាមបច្ចេកវិទ្យារវាងអាម៉េរិក និងចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/05/2026

ប្រទេសវៀតណាម កំពុងក្លាយជាតួអង្គទទួលបានផលប្រយោជន៍ដ៏ធំធេង និងគួរឱ្យភ្ញាក់ផ្អើលបំផុតពីសង្គ្រាមបន្ទះឈីបសកល (Chip War)

កម្ពុជា មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផ្នែកឧស្សាហកម្មកែច្នៃធន់ស្រាល​ ខណៈផលិតផលផ្នែកឧស្សាហកម្មកម្រិតខ្ពស់នៅទន់ខ្សោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2026

កម្ពុជា មានសមត្ថភាពផលិត និងផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកផ្នែកឧស្សាហកម្មធន់ស្រាល​ ខណៈផលិតផលផ្នែកឧស្សាហកម្មកម្រិតខ្ពស់នៅទន់ខ្សោយ

អ្នកអភិវឌ្ឍន៍លំនៅឋាន​តម្លៃសមរម្យនៅកម្ពុជា នឹងទទួលបានការលើកទឹកចិត្តខ្ពស់​ពីរាជរដ្ឋាភិបាល​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2026

អ្នកវិនិយោគ​ទាំង​ក្នុង និងក្រៅប្រទេស​ដែលផ្ដោតលើការ​អភិវឌ្ឍ​លំនៅឋានតម្លៃ​សមរម្យ​នៅកម្ពុជា​ នឹងទទួលបានការ​លើកចិត្តខ្ពស់​រាជរដ្ឋាភិបាល ដើម្បីជំរុញឱ្យការ​ផ្គត់ផ្ឡត់​លំនៅឋានដែលជាតម្រូវការពិតប្រាកដពីប្រជាពលរដ្ឋ

រាជរដ្ឋាភិបាល បន្តអនុវត្តគោលនយោបាយជាតិ និងកសាងប្រព័ន្ធគាំពារសង្គម ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

លោកបណ្ឌិតបន្តថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធពារសង្គម រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើអាទិភាពគន្លឹះទាំង៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ដោយឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបាន និងកំពុង បន្តអនុវត្តគោលនយោបាយជាតិនៅប្រទេសកម្ពុជា ដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋភិបាល ជាពិសេសប្រជាពលរដ្ឋ

ចរន្តសេដ្ឋកិច្ចរបស់ចិន មានកំណើនយឺតជាងការរំពឹងទុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

សកម្មភាពសេដ្ឋកិច្ចរបស់ចិន កាលពីអំឡុងក្នុងខែមេសា កន្លងទៅនេះមានកំណើនយឺតជាងការរំពឹងទុក ដោយសារការធ្លាក់ចុះនៃចំនួនអ្នកប្រើប្រាស់ក្នុងស្រុក ទិន្នផលឧស្សាហកម្ម និងការវិនិយោគមានការថមថយ គួបផ្សំជាមួយនឹងផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ាផងដែរ

៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

គិតត្រឹមរយៈពេល ៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ដែលចំនួននេះប្រហាក់ប្រហែលទៅនឹងការនាំចេញរយៈពេលពេញមួយឆ្នាំ២០២៥ ។

អង្គការ ILO និងសមាគមហិរញ្ញវត្ថុពីរ រួមគ្នាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/05/2026

សមាគមធនាគារនៅកម្ពុជា (ABC) រួមជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងអង្គការអន្តរជាតិខាងការងារ (ILO) បានប្រកាសជាផ្លូវការកម្មវិធីបណ្តុះបណ្តាលស្តីពី “ការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ” ក្នុងគោលបំណងកសាងធនធាន និងបណ្តាញដ៏រឹងមាំនៃគ្រូបង្គោល

សេតវិមាន៖ ចិនយល់ព្រមទិញផលិតផលកសិកម្មពីអាម៉េរិកក្នុងតម្លៃ ១៧ ពាន់លានដុល្លារ រហូតដល់ឆ្នាំ ២០២៨  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

សេតវិមានអាម៉េរិក បានអះអាងថា ចិនយល់ព្រមទិញផលិតផលកសិកម្មពីអាម៉េរិក ក្នុងទំហំទឹកប្រាក់ប្រមាណ ១៧ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ ២០២៨

[ads-global layout_id=2 position_id=4 ads_size=2]

[ads-global layout_id=2 position_id=5 ads_size=2]