ABA ចូលរួមជាមួយគណៈប្រតិភូ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា–កាណាដា

ភ្នំពេញ ៖ កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៥ ធនាគារជាតិកាណាដា ដែលជាធនាគារមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុធំបំផុតក្នុងប្រទេសកាណាដា និងជាភាគហ៊ុនិករបស់ធនាគារ ABA បានរៀបចំ សិក្ខាសាលាធុរកិច្ចកាណាដា-កម្ពុជា នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ក្នុងទីក្រុងម៉ុងរ៉េអាល់។ កម្មវិធីនេះ ទទួលបានការចូលរួមពីសំណាក់មន្រ្តីរដ្ឋាភិបាលប្រទេសកម្ពុជា អ្នកតំណាងពីវិស័យឯកជន ព្រមទាំងអ្នកវិនិយោគកាណាដាជាច្រើន ក្នុងគោលបំណងពិភាក្សាស្វែងរកមធ្យោបាយ ក៏ដូចជាឱកាសថ្មីៗសម្រាប់ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីរវាងប្រទេសទាំងពីរ។

សិក្ខាសាលានេះ ត្រូវបានរៀបចំជាផ្នែកមួយនៃបេសកកម្មទាក់ទាញ និងជំរុញវិនិយោគរបស់កម្ពុជា នៅសហរដ្ឋអាម៉េរិក ដែលបានដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គណៈប្រតិភូ រួមមានមន្រ្តីជាន់ខ្ពស់ពីបណ្តាក្រសួងពាក់ព័ន្ធ ព្រមទាំងអ្នកតំណាងសហគ្រាសធំៗក្នុងប្រទេសកម្ពុជា ជាពិសេស ធនាគារ ABA។ 

ដោយត្រូវបានរៀបចំឡើងដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងទាក់ទាញវិនិយោគិនកាណាដាមកប្រទេសកម្ពុជា កម្មវិធីនេះក៏ទទួលបានការចូលរួមពីបណ្ដាក្រុមហ៊ុនធំៗនៃប្រទេសកាណាដា រួមមាន សមាជិកនៃបេសកកម្មពាណិជ្ជកម្មក្រុមការងារកាណាដា ឆ្នាំ២០២៥ ដែលបានធ្វើទស្សនកិច្ចមកកាន់ទីក្រុងភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។ 

ជាផ្នែកមួយនៃបេសកកម្មទាក់ទាញ និងជំរុញការវិនិយោគ ឯកឧត្តម ស៊ុន ចាន់ថុល បានជួបពិភាក្សាជាមួយលោក Laurent Ferreira អគ្គនាយក និងជានាយកប្រតិបត្តិនៃធនាគារជាតិកាណាដា ក្នុងកម្មវិធីទទួលទានអាហារធុរកិច្ចថ្ងៃត្រង់នៅទីស្នាក់ការកណ្តាលរបស់ធនាគារផ្ទាល់។ ជំនួបនេះ បានផ្តល់ជាវេទិកាសម្រាប់ការជជែកពិភាក្សាក្រៅផ្លូវការ ជុំវិញកិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ ការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយចីរភាព។ ភាគីទាំងសងខាង ក៏បានបញ្ជាក់ជាថ្មីនូវចំណាប់អារម្មណ៍រួម ក្នុងការពង្រីកភាពជាដៃគូយូរអង្វែង ដែលផ្សារភ្ចាប់ធុរកិច្ចប្រទេសកាណាដា ជាមួយនឹងសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា។ 

នៅក្នុងកិច្ចពិភាក្សានោះផងដែរ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់អំពីវឌ្ឍភាពបន្តនៃកំណែទម្រង់សេដ្ឋកិច្ចរបស់កម្ពុជា និងការជំរុញរបស់រដ្ឋាភិបាលឆ្ពោះទៅកាន់សេដ្ឋកិច្ចបរិស្ថានានុគ្រោះ និងពោរពេញដោយនវានុវត្តន៍។ អាទិភាពទាំងនេះ ដើរស្របជាមួយការប្តេជ្ញាចិត្តយុទ្ធសាស្ត្ររបស់ធនាគារជាតិកាណាដា ទៅលើការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈក្រុមហ៊ុនបុត្រសម្ពន្ធរបស់ខ្លួន គឺ ធនាគារ ABA ដែលជាធនាគារស្ថិតក្នុងចំណោមធនាគារដែលរីកចម្រើនលឿនបំផុតក្នុងប្រទេសកម្ពុជា។

សម្រាប់ធនាគារជាតិកាណាដា ជំនួបនេះបានបញ្ជាក់កាន់តែច្បាស់បន្ថែមទៀតនូវភាពជឿជាក់របស់ខ្លួនមកលើទិដ្ឋភាពហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា និងការប្តេជ្ញាចិត្តទៅលើភាពជាដៃគូយូរអង្វែងតាមរយៈ ABA។ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកាណាដា និងប្រទេសកម្ពុជាកើនឡើងលើស ១ ប៊ីលានដុល្លារអាម៉េរិកសម្រាប់បីត្រីមាសដំបូង គិតត្រឹមត្រីមាសទី ៣ ក្នុងឆ្នាំ២០២៥ ដែលស្ដែងឲ្យឃើញកាន់តែច្បាស់ពីសន្ទុះនៃកិច្ចសហការស៊ីជម្រៅរវាងប្រទេសទាំងពីរ។ 

ជំនួបនេះ ក៏ជាព្រឹត្តិការណ៍ ២ឆ្នាំជាប់ៗគ្នាដែលគណៈប្រតិភូវិនិយោគកម្ពុជា បានធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយធនាគារជាតិកាណាដា ជាសក្ខីភាពដ៏ស៊ីជម្រៅនៃភាពជាដៃគូរវាងប្រទេសទាំងពីរ។ ក្នុងដំណើរនេះ ធនាគារ ABA បានដើរតួយ៉ាងសកម្មក្នុងការសម្របសម្រួល និងទំនាក់ទំនងរវាងភាគីពាក់ព័ន្ធក្នុងប្រទេសកម្ពុជា ជាមួយគ្រឹះស្ថាននានាក្នុងប្រទេសកាណាដា។ 

ដំណើររបស់ ABA ស្របជាមួយចក្ខុវិស័យអភិវឌ្ឍយូរអង្វែងរបស់ប្រទេសកម្ពុជា ខណៈពេលដែលប្រទេសជាតិបន្តពង្រឹងទិដ្ឋភាពវិនិយោគរបស់ខ្លួន និងពង្រីកដៃគូសហការលើសកលលោក ធនាគារ ABA បន្តប្តេជ្ញាចិត្តពង្រឹងវិស័យធនាគារ ប្រកបដោយភាពរឹងមាំខ្លាំងក្លា មានបរិយាបន្ន និងមាននវានុវត្ត ដែលបន្តជំរុញវឌ្ឍនភាពក្នុងប្រទេសកម្ពុជា និងពង្រឹងភាពជាដៃគូរវាងប្រទេសទាំងពីរ។ 

អំពីធនាគារជាតិកាណាដា 

គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ជាមួយទ្រព្យសកម្មជាទឹកប្រាក់ចំនួន ៤០០ ប៊ីលានដុល្លារអាម៉េរិក ធនាគារជាតិកាណាដា បានក្លាយជាធនាគារមួយក្នុងចំណោមធនាគារទាំង ៦ ដែលមានសារសំខាន់ជាប្រព័ន្ធក្នុងប្រទេសកាណាដា។ ធនាគារ​ មានបុគ្គលិកប្រមាណ ៣៤ ០០០ នាក់ ស្ថិតនៅក្នុងតួនាទីដែលត្រូវការចំណេះដឹងខ្ពស់ និងដំណើរការតាមរយៈប្រភេទធុរកិច្ច ៣ ផ្នែក រួមមាន ធនាគារសម្រាប់រូបវន្តបុគ្គល និងធុរកិច្ច, ការគ្រប់គ្រងទឹកប្រាក់, និងទីផ្សារហិរញ្ញវត្ថុ។ ផ្នែកទី ៤ ជា​ ជំនាញអន្តរជាតិ និងហិរញ្ញវត្ថុឯកទេសអាមេរិក ដែលបានបំពេញបន្ថែមទៅលើកំណើននៃប្រតិបត្តិការក្នុងស្រុក។ មូលបត្ររបស់ធនាគារ បានចុះបញ្ចីក្នុងផ្សារហ៊ុនតូរ៉ូនតូ (TSX:NA)។ សូមឈ្វេងយល់បន្ថែមអំពីសកម្មភាពរបស់ធនាគារ តាមគេហទំព័រ nbc.ca ឬបណ្តាញសង្គមផ្សេងៗ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់​អេឡិចត្រូនិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/06/2026

កម្ពុជា-ចិន ជំរុញការតភ្ជាប់ប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញ តាមទម្រង់​អេឡិចត្រូនិក ដើម្បីពន្លឿន និងសម្រួលពាណិជ្ជកម្ម

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/06/2026

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៣ ៣៦១បណ្ណ បានប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិ​ចំនួន​២​ក្នុងឃុំ​ខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង

ឆ្នាំ២០២៦ រដ្ឋាភិបាល​គ្រោងចំណាយលើវិស័យអប់រំ ១ ១១៨លានដុល្លារ ខណៈឆ្នាំ២០២៧ គ្រោងចំណាយ​ប្រមាណ ១ ១៧២លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចំណាយក្នុងវិស័យ​អប់រំនៅតែកើន​មិនមានការ​ថយ​ចុះនោះទេ ជាក់ស្ដែង​ ពិដានគោលនៃការ​ចំណាយ​ឆ្នាំ២០២៦ ចេញជា​ច្បាប់ថវិកា​មាន​ចំនួន ៤ ៤៧៤ពាន់លានរៀល ឬប្រមាណ ១ ១១៨​លានដុល្លារអាម៉េរិក​

ការពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ជាចលករយ៉ាងសំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងពង្រីក SME

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការបន្តពហិកាទំនិញថៃ និងការប្រើប្រាស់ផលិតផលក្នុងស្រុក ( Local Products) គឺជាកាតាលីករ ឬជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សង្គមមួយឱ្យមានចីរភាព

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

អ្នកជំនាញសេដ្ឋកិច្ចវិស័យឯកជនព្រមានពីការចំណាយរបស់ពលរដ្ឋអាម៉េរិកកើនឡើងខ្ពស់ ខណៈមន្ត្រីរដ្ឋាភិបាលនិយាយថា ជាសញ្ញាល្អរបស់សេដ្ឋកិច្ច

ប្រទេសចំនួន ៣ របស់ទ្វីបអាម៉េរិកខាងត្បូងកើបលុយពីការនាំចេញប្រេង ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ាបន្តអូសបន្លាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ម៉េរិកខាងត្បូងកំពុងបង្កើនការនាំចេញប្រេងរបស់ពួកគេច្រើនជាងសហរដ្ឋអាម៉េរិក ដោយសារអ្នកផលិតសំខាន់ៗនៅក្នុងតំបន់បានជំរុញការផលិត និងនាំចេញទៅកាន់ពិភពលោកដែមិនត្រូវការឆ្លងកាត់ច្រកសមុទ្រ Hormuz

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិ​សាស្ត្រទំនិញលើផលិតផល​ជាតិ​ ជួយរុញទីផ្សា​រ និង​បង្កើនតម្លៃបន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/06/2026

ការ​ចុះបញ្ជីម៉ាក​សម្គាល់ភូមិសាស្ត្រទំនិញ លើផលិតផលរបស់ខ្មែរ បានផ្ដល់​អត្ថ​ប្រយោជន៍​ ដូចជាការ​បញ្ជាក់ពីអត្តសញ្ញាណ និង​ប្រភពដើម​ បង្កើនតម្លៃផលិតផល និងការពារ​ផលិតផល​ពីការ​ក្លែងបន្លំ​ជាដើម។

៥ខែដំបូងឆ្នាំ២០២៦ វៀតណាមទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជិត ២៥ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់វៀតណាម បានឱ្យដឹងថា ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កន្លងទៅនេះ វៀតណាម ទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) បានឈានដល់ ២៤,៨១ ពាន់លានដុល្លារ

បំណុលសាធារណៈកម្ពុជាកើនជាង ១៣ ពាន់លានដុល្លារ ប៉ុន្តែនៅតែអាចគ្រប់គ្រងបាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/06/2026

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ បំណុលសាធារណៈរបស់កម្ពុជាកើនឡើងដល់ ១៣,៣០ពាន់លានដុល្លារអាមេរិក ក្នុងនោះ ៩៦% ត្រូវនឹងប្រមាណជា ១២,៧០ ពាន់លានដុល្លារ

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

Top News, ជំនួញ, ព្រឹត្តិការណ៍

• 04/06/2026

ទីផ្សារកាហ្វេនៅកម្ពុជា មានតម្រូវការប្រមាណ ២ម៉ឺនតោន ខណៈការផ្គត់ផ្គង់មានត្រឹមជាង ១ពាន់តោន ទាមទារបង្កើនការដាំដុះបន្ថែម

Leave a Reply

Your email address will not be published.Required fields are marked *