ចំណេះដឹង ៖ មនុស្សជាច្រើនបានដឹងរួចមកហើយថា ធនាគារគឺជាកន្លែងដែលមានសុវត្ថិភាពក្នុងការរក្សាទុកប្រាក់ដោយវាមានភាពងាយស្រួល ហើយថែមទាំងទទួលបានការប្រាក់សមរម្យបន្ថែមទៀតផងប្រសិនបើយើងដាក់ប្រាក់បញ្ញើក្នុងរយៈពេលវែងជាក់លាក់ណាមួយ។

ជាមួយនឹងគុណសម្បត្តិទាំងនេះ គេក៏មិនភ្លេចឡើយពីគុណវិបត្តិមួយចំនួននៃការទុកលុយនៅធនាគារគឺមានដូចជាការទទួលបានការប្រាក់ទាប និងត្រូវបង់ថ្លៃសេវាក្នុងការប្រើប្រាស់សេវាកម្មមួយចំនួនផងដែរ។ ខាងក្រោមនេះជាជម្រើសល្អទាំង៧ក្រៅពីធនាគារសម្រាប់រក្សាទុកប្រាក់។

១. មូលបត្រកម្មសិទ្ធិ ៖ មូលបត្រកម្មសិទ្ធិ (ឬភាគហ៊ុន) គឺជាមូលបត្រដែលបានបោះផ្សាយដោយក្រុមហ៊ុនសាធារណៈ ដើម្បីគៀងគរមូលនិធិពីសាធារណៈជន។ វារួមបញ្ចូលទាំងភាគហ៊ុនរបស់ក្រុមហ៊ុន ដែលតំណាងឲ្យភាពជាម្ចាស់របស់វិនិយោគិននៅក្នុងក្រុមហ៊ុននោះ។ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងអាចទិញភាគហ៊ុននៅផ្សារមូលបត្រកម្ពុជាដែលមានក្រុមហ៊ុនចំនួន៨បោះលក់មូលបត្រកម្មសិទ្ធិ។ ក្រុមហ៊ុនទាំង៨រួមមាន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក ផេសថិក (ខេមបូឌា) ម.ក ធនាគារ អេស៊ីលីដា ភីអិលស៊ី កំពង់ផែស្វយ័តក្រុងព្រះសីហនុ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី កំពង់ផែស្វយ័តភ្នំពេញ ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
២. សញ្ញាបណ្ណ ៖ សញ្ញាបណ្ណគឺជាប្រភេទមូលបត្របំណុល ដែលតំណាងឱ្យកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្របំណុល (រូមមានសាជីវកម្ម សហគ្រាសរដ្ឋ ឬរាជរដ្ឋាភិបាល) និងវិនិយោគិន (ម្ចាស់មូលបត្របំណុល)។ តាមរយៈកិច្ចសន្យានេះ បុគ្គលបោះផ្សាយមូលបត្របំណុលមានកាតព្វកិច្ចបង់ឱ្យវិនិយោគិននូវទឹកប្រាក់ជាក់លាក់មួយជាទៀងទាត់ដែលហៅថា “គូប៉ុង” ឬ “ការប្រាក់” (លើកលែងសម្រាប់សញ្ញាបណ្ណគ្មានការប្រាក់) ព្រមទាំងបង់ប្រាក់ដើមនៅពេលដែលសញ្ញាបណ្ណនោះដល់កាលកំណត់សង ដែលហៅថា “ឥណប្រទិទាន”។ នៅក្នុងផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចំនួន៧ ដែលបោះលក់មូលបត្របំណុលរួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី សញ្ញាបណ្ណសាជីកម្ម អេប៊ីអេ ធនាគារភ្នំពេញពាណិជ្ជ “ភីភីស៊ីប៊ែង” ម.ក អ អិម អេ (ខេមបូឌា)ម.ក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ម.ក និងតែល កូថេក។
៣. អចលនទ្រព្យ ៖ អចលនទ្រព្យត្រូវបានគេមើលឃើញថាជាជម្រើសវិនិយោគដ៏ល្អមួយជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍដូចប្រទេសកម្ពុជាជាដើម។ មានគម្រោងអភិវឌ្ឍជាច្រើនរីកដុលដាសយ៉ាងឆាប់រហ័សជុំវិញប្រទេសកម្ពុជា ហើយជាធម្មតាតម្លៃអចលនទ្រព្យមានការកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំ។ ដូច្នេះការយកលុយទៅទិញអចលនទ្រព្យទុកលក់ឬទុកជួលជាជម្រើសល្អមួយជាជាងទុកលុយក្នុងធនាគារ។
៤. លោហៈមានតម្លៃ ៖ បើនិយាយពីការវិនិយោគលើលោហៈមានតម្លៃនៅក្នុងប្រទេសកម្ពុជា គេតែងតែនិយមយកលុយទៅទិញមាសទុក ឬទិញមាសសម្រាប់ធ្វើជាគ្រឿងលម្អកាយជាដើម។ ប៉ុន្តែលោហៈមានតម្លៃមិនមែនមានតែមាសប៉ុណ្ណោះទេ។ លោហៈមានតម្លៃរួមបញ្ចូលទាំងប្រាក់ ទង់ដែង និងត្បូងផងដែរ។ លោហៈមានតម្លៃទាំងនេះអាចរក្សាទុកបានយូរតជំនាន់ហើយថែមទាំងកើនឡើងតម្លៃតាមពេលវេលាថែមទៀតផង។ ការដកលុយខ្លះទៅទិញលោហៈមានតម្លៃទុក ក៏ជាជម្រើសវិនិយោគមួយល្អផងដែរ។
៥. វិនិយោគលើអាជីវកម្ម ៖ ការទិញអាជីវកម្ម ទិញ Franchise ក្លាយជាប្រភេទនៃការវិនិយោគដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ន។ គេសង្កេតឃើញមានហាងប្រភេទ Franchise ជាច្រើនមានទីតាំងនៅកន្លែងផ្សេងៗគ្នាពាសពេញរាជធានីភ្នំពេញ និងតាមបណ្តាទីរួមខេត្តមួយចំនួន។ ក្រៅពី Franchise លោកអ្នកក៏អាចវិនិយោគលើអាវជីកម្មថ្មីៗដែលអាចនឹងមានសក្តានុពលនាពេលអនាគត ដោយសិក្សាទៅលើដំណើរការរបស់អាជីវកម្មនិងសមត្ថភាពក្រុមការងារអាជីវកម្មផ្ទាល់ផងដែរ។
៦. ទិញកញ្ចប់ធានារ៉ាប់រងអាយុជីវិតមានកាលកំណត់៖ លោក យក់ ចំរើនឬទ្ធី ដែលជាអគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង Forte បានលើកឡើងថា ការទិញកញ្ចប់ធានារ៉ាប់រងអាយុជីវិតមានភាពល្អប្រសើរជាងការដាក់ប្រាក់សន្សំនៅធនាគារ ក្រោមមូលហេតុថាការទិញកញ្ចប់ធានារ៉ាប់រងអាយុជីវិត ទទួលបានទាំងការការពារអាយុជីវិតរួមទាំងទទួលបានការប្រាក់ថែមទៀតផង។ លោកបានបញ្ជាក់បន្ថែមថា ថ្វីត្បិតតែការប្រាក់បានមកពីការទិញកញ្ចប់ធានារ៉ាប់រងមានកម្រិតតិចជាងធនាគារបន្តិចមែន ប៉ុន្តែអ្នកប្រើប្រាស់សេវាធានារ៉ាប់រងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការពារហានិភ័យហិរញ្ញវត្ថុ។
៧. ទុកលុយនៅផ្ទះ ៖ ការទុកលុយនៅផ្ទះជារឿងសាមញ្ញបំផុតដែលអ្នកគួរទុកលុយសុទ្ធមួយចំនួនក្នុងផ្ទះសម្រាប់ការចំណាយបន្ទាន់ផ្សេងៗ។ បើអ្នកទុកលុយនៅក្នុងធនាគារនិងវិនិយោគលើអ្វីមួយទាំងអស់ អ្នកអាចនឹងមានបញ្ហាមួយចំនួនជាយថាហេតុដូចជាធនាគារជាប់គាំងមិនអាចចាយលុយឬដកលុយបាន និងការវិនិយោគមួយចំនួនមិនអាចបង្វិលប្រាក់មកកាន់បានភ្លាមៗនោះទេ។ ដូច្នេះការមានប្រាក់សុទ្ធខ្លះទុកនៅផ្ទះក៏ជាជម្រើសមួយផងដែរ។ ថ្វីត្បិតតែការវិនិយោគលើអ្វីមួយអាចប្រឈមមុខនឹងហានិភ័យក៏ពិតមែន ការទុកលុយទាំងអស់នៅក្នុងធនាគារក៏មិនមែនជាជម្រើសល្អដែរ។ ការចេះបែងចែកប្រាក់សម្រាប់វិនិយោគច្រើនកន្លែងជួយការពារនូវហានិភ័យហិរញ្ញវត្ថុ ដែលថាទោះបីការវិនិយោគណាមួយមិនទទួលផលល្អ ក៏នៅមានប្រភពចំណូលពីការវិនិយោគផ្សេងៗទៀតមកជួយរក្សាលំនឹងស្ថានភាពហិរញ្ញវត្ថុឲ្យរីកលូតលាស់ទៅមុខជាលំដាប់ផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហ្វ្រិកខាងត្បូង ចង់រឹតចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំជាមួយឥណ្ឌា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 15/09/2026
បរទេស ៖ អាហ្វ្រិកខាងត្បូង កំពុងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគដោយផ្ទាល់ជាមួយឥណ្ឌាលើវិស័យសំខាន់ៗជាច្រើន ដូចជា រ៉ែយុទ្ធសាស្ត្រ ឧស្សាហកម្មបៃតង ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេដ្ឋកិច្ចឌីជីថល ខណៈដែលបច្ចុប្បន្ននេះ ឥណ្ឌា គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៤ របស់អាហ្វ្រិកខាងត្បូង ដោយក្នុងនោះមានក្រុមហ៊ុនឥណ្ឌាជាង ១៥០ បានបណ្តាក់ទុនសរុបលើសពី ១០ ពាន់លានដុល្លារ

រដ្ឋាភិបាលសម្រុកចែកបណ្ណកម្មសិទ្ធិដីធ្លីដែលបានវាស់វែង និងចុះបញ្ជីរួចជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីប្រើប្រាស់តាមការចាំបាច់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 15/09/2026
ភ្នំពេញ ៖ បន្ទាប់ពីបានវាស់វែង និងចុះបញ្ជីរួច រាជរដ្ឋាភិបាលដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការបានសម្រុកចែកវិញ្ញាបនបត្រ ឬបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋតាមបណ្ដាខេត្តដែលបានបញ្ចប់ការវាស់វែង និងចុះបញ្ជីរួចរាល់ជាស្ថាពរ ជាក់ស្ដែង កាលពីសប្ដាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត បានចុះប្រគល់បណ្ណជូនពលរដ្ឋក្នុងខេត្តគោលដៅជាច្រើន។ យោងតាម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម

រដ្ឋមន្ត្រីពាណិជ្ជកម្ម ៖ កិច្ចព្រមព្រៀង DEFA រំពឹងជួយជំរុញទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានកើនឡើង ២ទ្រីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០៣០
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 14/09/2026
ភ្នំពេញ ៖ កិច្ចព្រមព្រៀង DEFA ( Digital Economy Framework Agreement ) ជាកិច្ចព្រមព្រៀងកម្រិតតំបន់អាស៊ានដំបូងគេបង្អស់លើពិភពលោក ដែលផ្ដោតជាពិសេសទៅលើការជួយសម្រួល និងពង្រឹងពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល និងសេដ្ឋកិច្ចឌីជីថលរវាងប្រទេសសមាជិកអាស៊ានទាំង១០ ។ កិច្ចព្រមព្រៀងនេះ គ្រោងនឹងចុះហត្ថលេខានៅអំឡុងខែវិច្ឆិកាខាងមុខនេះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីពីន ដោយរំពឹងថា វានឹងជំរុញការធ្វើសេដ្ឋកិច្ចអនឡាញកើនឡើងទ្វេដង។ លោកជំទាវ

ចិន បង្ហាញគោលបំណងពង្រឹងតួនាទីមាស និងប្រាក់យ័នរបស់ខ្លួន នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជាសមាជិក BRICS
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/09/2026
បរទេស ៖ នៅក្នុងកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសជាសមាជិក BRICS ដែលប្រព្រឹត្តទៅនៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានបង្ហាញពីគោលបំណងពង្រឹងនូវតួនាទីរបស់មាសនៅក្នុងពិភពលោក ខណៈដែលខ្លួនកំពុងបង្កើនស្តុកទុកមាសដ៏សន្ធឹកសន្ធាប់ និងចង់ជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ(លុយយ័ន)ឱ្យកាន់តែច្រើនឡើង ព្រមទាំងទទួលយកប្រព័ន្ធទូទាត់ប្រាក់ជម្រើសថ្មីៗផងដែរសម្រាប់សមាជិក និងដៃគូពាណិជ្ជកម្មដែលបានចូលរួម។ អត្ថបទមួយដែលបានចេញផ្សាយដោយកាសែតប៊ុលហ្គារី Novinata បានសរសេរថា ប្រទេសចិន នៅតែបន្តបង្កើនការស្តុកទុកមាសរបស់ខ្លួន ព្រមទាំងខិតខំពង្រីកឥទ្ធិពលទីផ្សារនៃការប្រើប្រាស់ប្រាក់យ័ននៅលើឆាកអន្តរជាតិឱ្យកាន់តែទូលាយ ដើម្បីអាចកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ដែលកំពុងក្ក្លាយជាប្រធានបទដ៏សំខាន់មួយសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសគឺ

ក្រសួងរៀបចំដែនដីបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រងតំបន់អង្គរ ដើម្បីពលរដ្ឋងាយស្រួលរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 14/09/2026
សៀមរាប ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញទិសដៅថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ ដើម្បីធានាកិច្ចការពារប្រាសាទ និងផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋក្នុងការរស់នៅ និងប្រកបមុខរបរចិញ្ចឹមជីវិតឱ្យប្រសើរ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញនូវទស្សនទាន និងយុទ្ធសាស្ត្រគន្លឹះថ្មីក្នុងការគ្រប់គ្រង និងអភិវឌ្ឍតំបន់អង្គរ តាមរយៈការថ្លឹងថ្លែងឱ្យមានតុល្យភាពរវាង «ការអភិរក្សមរតកដូនតា» និង «សុខុមាលភាព





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content