មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ (AYE CARNIVAL ) ត្រូវបានចាប់ដំណើរការតាមកាលកំណត់

ភ្នំពេញ ៖ មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ក្រោមប្រធានបទ “រីកចម្រើនកាន់តែខ្លាំងទាំងអស់គ្នា (RISE STRONGER TOGETHER)” នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ត្រូវបានចាប់ដំណើរការក្រោមការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងវិស័យរដ្ឋ និងបណ្តាអ្នកជំនួញ ជាពិសេសសហគ្រិនវ័យក្មេងដែលមានពីបណ្តាប្រទេសជាសមាជិកអាស៊ានយ៉ាងច្រើនកុះករ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងនាមជាប្រធានសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ ត្រូវបានធ្វើឡើងក្នុងគោលបំណងច្បាស់លាស់ ចង់ឃើញបណ្តាក្រុមហ៊ុន និងសហគ្រិនវ័យក្មេងទាំងអស់យកឈ្នះទៅលើភាពអវិជ្ជមាននៃការរំខានដែលបណ្តាលមកពីវិបត្តិកូវីដ-១៩ តាមរយៈការសម្របខ្លួនទៅនឹងសម័យឌីជីថលភាវូបនីយកម្មផង ភាពជាអ្នកដឹកនាំផង ព្រមទាំងកិច្ចសហការ និងការចូលរួមរបស់ស្រ្តីផង ក្នុងការដោះស្រាយបញ្ហាប្រឈមធំៗជាមួយគ្នា និងដើម្បីអាចសម្របខ្លួនទៅនឹងរបៀបរស់នៅប្រក្រតីភាពថ្មីនេះ។

ព្រឹត្តិការណ៍នេះមានការចូលរួមពីសំណាក់បណ្តាញរាជរដ្ឋាភិបាលដែលជាអ្នកគាំទ្រសមាគមសហគ្រិនវ័យក្មេងមកពីរដ្ឋសមាជិកអាស៊ានទាំង១០ ហើយក្រៅតែពីការចូលរួមនៅក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន AYEC ក៏មានតួនាទីជាបណ្តាញសហគ្រិនវ័យក្មេង ដែលមានទំនាក់ទំនងផ្ទាល់ជាមួយសមាគមថ្នាក់ជាតិរៀងៗខ្លួន និងលេខាធិការដ្ឋានអាស៊ានផងដែរ។ AYEC បានបន្តរៀបចំព្រឹត្តិការណ៍ ASEAN Young Entrepreneurs Carnival នេះគិតចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ។

ដោយឡែកសម្រាប់ព្រឹត្តិការណ៍នៃមហោស្រពដែលមានរយៈពេល២ថ្ងៃប្រព្រឹត្តនៅសាលប្រជុំនៃទីក្រុងកោះពេជ្យ Koh Pich City Hall ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដើរតួជាប្រធានរបស់ AYEC សម្រាប់ឆ្នាំ២០២២ ដោយមានការសហការដៃគូជាមួយនឹងបណ្តាសហគ្រិនសកល GEN និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ASEAN-BAC កម្ពុជា។

ថ្ងៃទី១ (ពិធីបើក និងសម្ពោធយុទ្ធសាស្ត្រ AYEC សម្រាប់ឆ្នាំ២០២៥)

សេចក្តីថ្លែងការណ៍ដោយឯកឧត្តមបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត។ ឯកឧត្តមតំណាងឲ្យឯកឧត្តមទេសរដ្ឋមន្ត្រី បានទទួលស្គាល់តួនាទីរបស់សហគ្រាសធុនតូច និងមធ្យមតែមានសក្ដានុពលដ៏ធំសម្បើមក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពសេដ្ឋកិច្ចក្នុងការដោះស្រាយវិបត្តិនានា ហើយរំពឹងទុកថានឹងអាចផ្តល់ការងារប្រហែលពីរភាគបីនៃចំនួនការងារនៅទូទាំងប្រទេស។ ឯកឧត្តមតំណាងឲ្យឯកឧត្តមទេសរដ្ឋមន្ត្រីអញ្ជើញជាអធិបតី និងប្រកាសសម្ភោធនូវយុទ្ធសាស្ត្រ AYEC 2025 សម្រាប់សហគ្រិនវ័យក្មេងរបស់អាស៊ានទាំងមូល។

-កិច្ចពិភាក្សាពេលព្រឹក

ក្រុមទីមួយត្រូវពិភាក្សាទៅលើប្រធានបទនៃការទាញយកលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមសម្រាប់កំណើនរួមគ្នាពីវាគ្មិនសំខាន់ៗចំនួនប្រាំមកពីប្រទេសមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន ប្រ៊ុយណេ និងកម្ពុជា ដោយមានការសម្របសម្រួលដោយ លោក Raymond Sia Say Guan ប្រធានសមាគមធនាគារនៅកម្ពុជា។ អ្នកពិភាក្សានឹងផ្តោតសំខាន់ទៅលើបញ្ហាប្រឈម និងដំណោះស្រាយរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានហិរញ្ញវត្ថុ ព្រមទាំងការទទួលបានហិរញ្ញវត្ថុអាស៊ានពីធនាគារអាស៊ាន។

– កិច្ចពិភាក្សាពេលរសៀល វាគ្មិនដែលនឹងត្រូវធ្វើសន្ទរកថា នូវប្រធានបទស្តីពី Digitalized for SMEs ដោយ ឯកឧត្តម កែវ សុធី រដ្ឋលេខាធិការ តំណាង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ឯកឧត្តម រដ្ឋលេខាធិការ បានសង្កត់ធ្ងន់សារជាថ្មីលើការផ្តល់អាទិភាពលើឌីជីថលនីយកម្ម ដើម្បីឈានជើងឆ្ពោះទៅរកការខ្លួនជាក្លាយជាសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ ឌីជីថលភាវូបនីយកម្ម ពាណិជ្ជកម្មអេឡិចត្រូនិចដើរតួយ៉ាងសំខាន់សម្រាប់ភាពជោគជ័យនៃអាជីវកម្មនាពេលបច្ចុប្បន្ននេះហើយ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់កិត្តិយសក្នុងការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទសមាគមសហគ្រិនវ័យក្មេងអាស៊ាន the ASEAN Young Entrepreneurs Association App  ដែលបង្ហាញថា AYEC កំពុងឆ្ពោះទៅមុខជាឌីជីថលដោយប្រើកម្មវិធីទូរស័ព្ទ ដើម្បីភ្ជាប់ទំនាក់ទំនងកាន់តែរឹងមាំក្នុងចំណោមសហគ្រិនវ័យក្មេងនៅតំបន់អាស៊ាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក

អបអរសាទរ សាខាទាំង ១៦ អតីតសាខារបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា បំប្លែងទៅជាសាខារបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

អបអរសាទរ សាខាទាំង ១៦ អតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា បំប្លែងទៅជាសាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការព្រមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ សាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សរុបកើនឡើងទៅចំនួន ៨០ សាខាទូទាំងប្រទេស។ សាខាថ្មីទាំង

ការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអគ្គិភ័យសម្រាប់អគារនៅកម្ពុជា ជាមួយគណៈស្ថាបត្យករកម្ពុជា និង Jotun

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

ភ្នំពេញ ៖ Jotun Cambodia កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធី Fire Protection Insight Series 2026 ដោយបានប្រមូលផ្តុំសមាជិកនៃ Board of Architects Cambodia (គណៈស្ថាបត្យករកម្ពុជា) សមាគមស្ថាបត្យករខ្មែរ Architects Association