ស្រាលម៉ើ ជាផលិតផលក្នុងស្រុក កំពុងវាយលុកទីផ្សារ ជាពិសេសតាមបណ្ដាផ្សារទំនើបធំៗ

កំពង់ធំ ៖ ស្រាលម៉ើ ជាផលិតកែច្នៃថ្មីដែលត្រូវបានផលិតឡើងដោយសិប្បកម្មមួយនៅក្នុងខេត្តកំពង់ធំ ហើយបានដាក់លក់ជាផ្លូវការនៅឆ្នាំ២០២២ ខណៈដែលបច្ចុប្បន្ននេះ បាន និងកំពុងចែកចាយយ៉ាងទូលាយស្ទើរទូទាំងប្រទេសកម្ពុជា ជាពិសេស ការដាក់តាំងបង្ហាញលក់នៅតាមបណ្តាផ្សារទំនើបធំៗគួរឱ្យកត់សម្គាល់។  

អ្នកស្រី ឆុង សោភា ម្ចាស់សិប្បកម្មផលិតស្រាលម៉ើ S D F មានទីតាំងនៅភូមិសាលាឃុំ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ បានប្រាប់ AMS ឱ្យដឹងថា ៖ បន្ទាប់ពីទទួលបាននូវបទពិសោធន៍ក្នុងការផលិត ក៏ដូចជាការជ្រៀតចូលនៅក្នុងទីផ្សារដោយមានការប្រកួតប្រជែងជាមួយផលិតដទៃទៀត ជាពិសេសប្រភេទស្រាដែលនាំចូលមកពីក្រៅប្រទេស បច្ចុប្បន្ននេះ សិប្បកម្មបានធ្វើការអភិវឌ្ឍទៅលើផលិតផលរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ ទាំងរសជាតិ គុណភាព សុវត្ថិភាព ក៏ដូចជាការវេចខ្ចប់ កាន់តែល្អប្រសើរជាងមុន។

អ្នកស្រីបានបញ្ជាក់ថា ៖

«សម្រាប់បច្ចុប្បន្ននេះ យើងបានចេញនូវផលិតផលថ្មី គឺ ស្រាលម៉ើលក្ខណៈ Premium ដោយបានកែតម្រូវរសជាតិកាន់តែឆ្ងាញ់ និងទាក់ទាញជាងមុនស្របតាមការចង់បានរបស់អតិថិជន ដូចជា បន្ថយជាតិផ្អែម មានកម្រិតអាល់កុលខ្ពស់ជាងមុន ដែលការអភិវឌ្ឍនេះត្រូវបានធ្វើឡើងទៅលើស្រាលម៉ើទាំង២រសជាតិ គឺរសជាតិដើម និងរសជាតិស្នេហ៍គ្រាដំបូង ជាពិសេស យើងបានដាក់លក់នៅតាមបណ្ដាផ្សារទំនើបធំៗ ដូចជា អ៊ីអនទាំង ៣ ទីតាំង និងតាមផ្សារម៉ាតដទៃទៀតផងដែរ»។

អ្នកស្រីបន្ថែមថា ចំពោះការវេចខ្ចប់ក៏ត្រូវបានកែសម្រួលជាថ្មី ទាំងប្រភេទដប និងចំណុះ ដោយក្នុងនោះ ចំណុះ ៣៧៥មីលីលីត្រ លក់ក្នុងតម្លៃ ៣០០០០រៀល សម្រាប់ប្រភេទធម្មតា ឯ Premium តម្លៃ ៣៥០០០រៀល និងដបចំណុះ ៧៥០មីលីលីត្រ លក់តម្លៃ ៦០០០០រៀលចំពោះប្រភេទធម្មតា និងតម្លៃ ៦៥០០០រៀលចំពោះស្រាលម៉ើ Premium។

ពាក់ព័ន្ធនឹងដំណាក់កាល និងបច្ចេកទេសនៃការផលិតវិញ ម្ចាស់សិប្បកម្មខាងលើនេះបានរៀបរាប់ថា នៅក្នុងចង្វាក់ផលិតកម្ម គឺមានចែកចេញជា ២ គឺដំណាក់កាលផលិត និងដំណាក់កាលបន្ទំ ដែលការបន្ទំនេះផងដែរ ទុកកាន់តែយូរកាន់តែល្អ ហើយបើរាប់ចាប់ពីការផលិតរហូតដល់អាចច្រកដបបាន គឺត្រូវប្រើរយៈពេលប្រមាណ ៣ខែទើបទទួលបានផលិតផលសម្រេច ខណៈដែលផ្លែលម៉ើ ១គីឡូក្រាមអាចចម្រាញ់បានស្រា ១លីត្រ។

ចំពោះវត្ថុធាតុដើមក្នុងការផលិតស្រាលម៉ើ រួមមាន ផ្លែលម៉ើស្រស់ ទឹកឃ្មុំ និងតំបែរ ដែលជាវត្ថុធាតុដើមក្នុងស្រុក លើកលែងតែតំបែរដែលជាទំនិញនាំចូល។ ចំពោះការផ្គត់ផ្គង់ផ្លែលម៉ើ អ្នកស្រី សោភា បានអះអាងថា មិនមានបញ្ហាខ្វះខាតនោះឡើយដោយសារមានចំការលម៉ើធំៗទាក់ទងមកសហការច្រើន ពោលគឺឱ្យតែស្រាមានទីផ្សារគឺមិនខ្វះវត្ថុធាតុដើមនោះឡើយ។

គួររំឭកដែរថា ស្រាលម៉ើ S D F ជាយីហោដែលបានចាប់ផ្ដើមស្រាវជ្រាវ និងផលិតនៅឆ្នាំ២០២១ និងចេញលក់ជាផ្លូវការនៅចុងឆ្នាំ២០២២ ។ នៅក្នុងកិច្ចដំណើរការចាប់ផ្ដើមផលិតនៅឆ្នាំ២០២១ គឺផលិតក្នុងបរិមាណតិចតួចប៉ុណ្ណោះ ប៉ុន្តែដោយមានការកើនឡើងនូវចំនួនអតិថិជនដែលគាំទ្រ សិប្បកម្មបានចាប់ផ្តើមបង្កើនការផលិតបន្តិចម្ដងៗ រហូតមានការផ្គត់ផ្គង់នៅតាមបណ្តាហាងលក់ភេសជ្ជៈ ម៉ាត ជាពិសេសនៅក្នុងផ្សារទំនើបធំៗ ដូចជា ផ្សារទំនើបអ៊ីអន ទាំង៣ទីតាំងក្នុងរាជធានីភ្នំពេញតែម្ដង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ

សន្និសីទធនាគារនៅកម្ពុជាលើកទី៥៖ “ការដាក់ចេញអាទិភាពសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្ត​ និងកំណើនដោយចីរភាព”

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​(​ABC​)​ ​បាន​រៀបចំ​ ​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​ឆ្នាំ​២០២៦​រយៈពេល​២​ថ្ងៃ​កាលពី​ថ្ងៃ​ទី​១៩ ​និង​២០ ​ខែ​សីហា ​នៅ​សណ្ឋាគារ​ ​សុខា ​ភ្នំពេញ​ ​ក្រោម​មូលបទ “​ការ​រក្សា​ស្ថិរ​ភាព ការ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​ទំនុកចិត្ត​ ​និង​ភាព​ជឿជាក់​លើ​ប្រព័ន្ធ​ធនាគារ​”​

រយៈពេល ៣ឆ្នាំ កម្ពុជា​ទទួលបានគម្រោងវិនិយោគសរុប​ចំនួន​ជាង​ ១៤៩០​គម្រោង ​ក្នុង​ទំហំទុនវិនិយោគជិត ​២៦​ពាន់លានដុល្លារ​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

ចាប់តាំងពីការកកើតរាជរដ្ឋាភិបាល​ក្នុងអាណត្តិ​ទី៧ រហូតដល់​ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ទទួលបានគម្រោ​ងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣​គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ​២៦​ពាន់​លានដុល្លារ​អាម៉េរិក

៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

រយៈពេល ៣ឆ្នាំ នៃអាណត្តិ​សម្ដេចធិបតី យុវជនក្រក្រី និងប្រ​ជាពលរដ្ឋ​ជិត ៥០ម៉ឺន​នាក់ មាន​ជំនាញ​ជាក់​លាក់ ជាគន្លឹះ​ទទួល​បាន​ការ​ងារ​សម​រម្យ បង្កើនប្រាក់ចំណូល

គ្រឹះស្ថាន ខេមា ​និង​ Mission Alliance រួមគ្នា​ពង្រឹង​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​អាជីវកម្ម​ដល់​សហគ្រិន​ខ្នាត​មីក្រូ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/08/2026

គ្រឹះស្ថាន ​ខេមា ​មីក្រូ​ហិរញ្ញវត្ថុ​ ​លីមីតធីត ​និង​ Mission Alliance ​ប្រចាំ​ប្រទេស​កម្ពុជា ​បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​ ​ដើម្បី​រួមគ្នា​លើក​កម្ពស់​ចំណេះដឹង​ហិរញ្ញវត្ថុ​ ​និង​ជំនាញ​អាជីវកម្ម​ដល់​ម្ចាស់​អាជីវកម្ម​ខ្នាត​មីក្រូ ​និង​បុគ្គល​ស្វ័យ​និយោជន៍ ​នៅ​តាម​តំបន់​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន ​ខេមា​

ព្រះមហាក្សត្រ ស្ដេចយាងសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

វិមានសាមគ្គីភាព នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកថា ការឆ្លុះបញ្ចាំងនូវយុគសម័យរុងរឿងរបស់​កម្ពុជា ដែលមានមូលដ្ឋានកើតចេញពីគ្រឹះនៃសន្តិភាព ឯកភាពជាតិ និងកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ

ជប៉ុន កំពុងខ្វះខាតធនធានរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីចិនរឹតបន្តឹងលើការនាំចេញពីប្រទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

បណ្តាក្រុមហ៊ុនជប៉ុនជាច្រើនកំពុងប្រឈមមុខនឹងកង្វះខាតរ៉ែកម្រយ៉ាងធ្ងន់ធ្ងរ ដែលនឹងបន្តអូសបន្លាយយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៧ ដោយសារតែចិនរឹតបន្តឹងលើការនាំចេញ

ចិន ​បង្ហាញក្ដីបារម្ភ​ខ្លាំង​ ខណៈ​ជប៉ុន​មានលទ្ធភាព​អាចផលិត​នុយក្លេអ៊ែរ​បាន​រាប់​ពាន់​គ្រាប់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​សម្តែង​ក្ដី​បារម្ភ​ចំពោះ​សមត្ថភាព​នុយក្លេអ៊ែរ​ដែល​កំពុង​កើនឡើង​ ​និង​ការ​ផ្លាស់ប្តូរ​គោលជំហរ​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​ក្រុង​តូក្យូ ​​ប្រទេស​ជប៉ុន ចង់ផលិតអាវុធនុយក្លេអ៊ែរ

បច្ចេកវិទ្យា​ AI ​កំពុង​ស្រូប​ទាញ​ទុន​រាប់​ទ្រីលាន​ដុល្លារ ​បង្ក​ក្តី​បារម្ភ​ពី​ហានិភ័យ​ហិរញ្ញវត្ថុ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/08/2026

ក្តី​បារម្ភ​ជុំវិញ​កំណើន​បែប​ពពុះ​ផុយ​ស្រួយ​ ​(​កំណើន​ពពុះ​ស្រួយ​)​ ​ផ្នែក​ហិរញ្ញវត្ថុ ​ក្នុង​វិស័យ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​កំពុង​ក្លាយជា​សំណួរ​ដ៏​សំខាន់​ ​ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នៅ​សហរដ្ឋ​អាមេរិក​គ្រោង​ចំណាយ​ថវិកា​ ​១​,​១​ ទ្រី​លាន​ដុល្លារ ​ចាប់​ពី​ឆ្នាំ​ ​២០២៦ ​ដល់​ឆ្នាំ​ ​២០​២៩ ​ហើយ​ការ​វិនិយោគ​លើ​វិស័យ​ AI ​ទូទាំង​ពិភពលោក​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើន​លើស ២​,​៥​ ទ្រី​លាន​ដុល្លារ

តម្លៃមាសបន្តកើនឡើងដល់ ៤ ៥១៤ ដុល្លារក្នុងមួយអោន ឬ ៥ ៤៤០ ដុល្លារក្នុងមួយតម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

តម្លៃ​មាស​បាន​បន្ត​កើនឡើង​សម្រាប់​សប្តាហ៍​ទី ​៣ ​ជាប់​ៗ​គ្នា​ ​ដោយ​សារ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អាម៉េរិក​ ​និង​ការ​ធ្លាក់ចុះ​នៃ​អត្រា​ផល​តប​ស្នង​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាម៉េរិក​ ​ខណៈ​ក្រសួង​រតនាគារ​អាម៉េរិក​បង្កើន​ការ​ទិញ​ប័ណ្ណ​បំណុល​រយៈពេល​វែង​ត្រឡប់​ចូល​វិញ