វិស័យ SME កាន់តែងាយស្រួលក្នុងការទទួលបានកម្ចីក្រោយសមាគមចំនួន៣សហការគ្នាជួយសម្រួល

ដោយមើលឃើញពីបញ្ហាក្នុងការទទួលបានកម្ចីសម្រាប់យកទៅប្រកបអាជីវកម្មរបស់សហគ្រាស ធុនតូច និងមធ្យម ស្ថាប័នពាក់ព័ន្ធដែលរួមមាន កាលពីពេលកន្លងទៅនេះសមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមធនា​គារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈនៃកិច្ចព្រមព្រៀង ដើម្បីបន្ត​ពង្រឹងភាពជាដៃគូក្នុងការ​​លើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងកាលពីពេលកន្លងទៅថា ទាំង SMEs និង MSMEs កំពុងប្រឈមនឹងឧបសគ្គមួយចំនួនក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួនផងដែរ ក្នុងនោះ កង្វះលទ្ធភាពទទួលបានកម្ចីហិរញ្ញវត្ថុ ជាបញ្ហាចម្បងមួយដែលពួកគេកំពុង​ជួបប្រទះ។

យ៉ាងណាមិញ ការគាំទ្រ SMEs ឱ្យទទួលបានហិរញ្ញប្បទាន ក៏ជាទិសដៅយុទ្ធសាស្រ្តអាទិភាព​មួយក្នុងចំណោមទិសដៅយុទ្ធសាស្រ្តទាំង៦របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដោយកន្លងមក​សមាគមបានបង្កើត និងដាក់ឱ្យ​ដំណើរការកម្មវិធីទទួលបាននូវហិរញ្ញប្បទាន “Access to Finance​ Program” រយៈជាង ៣ឆ្នាំមកហើយ។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចសហការនេះក៏បានសំដៅជាសំខាន់ដល់សហគ្រិនជាស្ត្រី ដែលកន្លងមក​ពួកគេតែងជួបប្រទះនឹងបញ្ហាមិនអាចយកកម្ចីទៅប្រកបអាជីវកម្មបានផងដែរ។ 

លោកស្រី យូ បុរី អនុប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបាន កត់សម្គាល់ឃើញសហគ្រិនស្ត្រីជាច្រើនដែលជួបប្រទះបញ្ហាមិនអាចទទួលបានកម្ចីពីធនាគារ ដោយហេតុថា លក្ខខណ្ឌកម្ចីមានច្រើន លើសពីសមត្ថិភាពរបស់ពួកគេ។

លោកស្រីបានដាក់ក្ដីរំពឹងថា សហគ្រិនជាស្ត្រីនឹង មានលទ្ធភាពក្នុងការទទួលបានកម្ចី ជាមួយលក្ខខណ្ឌដែលងាយស្រួលជាងមុន តាមរយៈការសហការគ្នារវាងស្ថាប័នទាំង៣ខាងលើ ។ 

ទន្ទឹមនឹងគ្នានេះដែរ លោកស្រីបានគូសបញ្ជាក់ថា៖

«ម្យ៉ាងទៀត កិច្ចសហការនេះ ក៏នឹងអាចបញ្ជ្រាប​ចំណេះដឹងសហគ្រិនស្ត្រីបន្ថែម ព្រោះការរៀបចំឯកសារផ្សេងៗក៏ជារឿងចាំបាច់សម្រាប់​សហគ្រិនមុននឹងទៅទទួលកម្ចីពីធនាគារ ឬមីក្រូហិរញ្ញវត្ថុដែរ»។

លោកស្រីបន្តថា អ្វីដែលលោកស្រីតែងតែជំរុញផងដែរនោះ គឺការពង្រឹងសមត្ថិភាពសហគ្រិន ឱ្យពួក​គាត់មិនត្រឹមតែចេះប្រកបអាជីវកម្មតែមួយមុខ ប៉ុន្តែត្រូវចេះរៀបចំផែនការអាជីវកម្មច្បាស់លាស់ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការស្វែងរកម្ចី។

គួរបញ្ជាក់ថា អនុស្សរណៈនៃកិច្ចព្រមព្រៀងរវាងសមាគមទាំងបី​ស្ថាប័ន​ខាងលើនេះ មានគោលដៅ​ចម្បងៗចំនួនបី ក្នុងនោះរួមមាន ទី១​ ពង្រីកវិសាលភាពនៃការផ្ដល់ហិរញ្ញ​ប្បទាន ទៅកាន់សហគ្រាស​ធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ពោលគឺ​ដើម្បីជួយគាំទ្រ ដល់ដំណើរការអាជីវកម្មរបស់​ធុរកិច្ចជន​នៅគ្រប់វិស័យ ដែលកំពុងមាន​ប្រតិបត្តិការ​នៅកម្ពុជា តាមរយៈការទទួលបាននូវសេវាឥណទាន​អាជីវកម្ម​ដែលមានលក្ខខណ្ឌអំណោយផល។

ទី២ គឺរួមគ្នាលើកកម្ពស់ការយល់ដឹងអំពីគុណតម្លៃប្រាក់រៀល និងជំរុញលើកទឹកចិត្ត ដល់សហគ្រាស ធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ងាកទៅប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការ​ហិរញ្ញវត្ថុ របស់ពួកគេ។

ទី៣ ចុងក្រោយគឺ សមាគមទាំងបីនឹងបង្កើ​នកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយនូវ រាល់បញ្ហា​ប្រឈមរបស់​វិស័យធុរកិច្ចនៅកម្ពុជា ដែលម្ចាស់អាជីវកម្មភាគច្រើនកំពុងជួបប្រទះ តាមរយៈការ​សហការ​រៀបចំ​ផ្ដល់ជាវគ្គបណ្ដុះបណ្ដាលចាំបាច់សំខាន់ៗសម្រាប់កសាងសមត្ថភាព សិក្ខាសាលា កម្មវិធី​ជំនួបម្ចាស់​អាជីវកម្មដើម្បីកសាងបណ្ដាញ និងបង្កើតឱកាសសហការវិនិយោគជាដើម។

ដោយឡែក បើយោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហគ្រាស​ធុន​តូច និង​មធ្យមបានរួមចំណែករហូតដល់ទៅជាង ៩៨ ភាគរយ​នៃ​អាជីវកម្មសរុបទាំងអស់នៅ​កម្ពុជា ស្មើនឹង ៥៨ ភាគរយនៃផលិតផលក្នុងស្រុកសរុប។ តួលេខនេះ​បានឆ្លុះបញ្ចាំងឱ្យឃើញថា សហគ្រាស​ធុនតូច និងមធ្យម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ! ផ្លែឈើក្នុងស្រុកមានតម្រូវការខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 09/10/2026

ផ្លែឈើក្នុងស្រុកកាន់តែមានតម្រូវការខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយសារប្រជាពលរដ្ឋត្រូវការយកទៅរៀបចំជាចង្ហាន់ ប្រគេនទេយ្យទានដល់ព្រះសង្ឃ រៀបចំអាសនៈ និងសែនដូនតា

ក្រដាស​ប្រាក់​រៀល​ថ្មី​ប្រភេទ​​ ១០០ ​និង​៥០០  ​មាន​តម្រូវការ​ខ្លាំង ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/10/2026

ក្រដាស​ប្រាក់​រៀល​ថ្មី​ៗ ​ជាពិសេស​ប្រភេទ​ ១០០​រៀល ​៥០០​រៀល ​និង​១​,​០០០​រៀល ​មាន​តម្រូវការ​កើនឡើង​ខ្លាំង ​ក្នុង​អំឡុងពេល​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ​រយៈពេល​ ១៥​ថ្ងៃ​ ​ខណៈ​អ្នក​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​ ​និង​សង្គម​ ​មើល​ឃើញ​ថា​ ​សកម្មភាព​ប្តូរ​ប្រាក់​ដុល្លារ​ ​ឬ​ក្រដាស​ប្រាក់​រៀល​ចាស់​ៗ​ ទៅ​ជា​ក្រដាស​ប្រាក់​រៀល​ថ្មី​ ​គឺជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ក្នុង​ស្រុក​

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ