ឥណ្ឌា បង្ហាញបច្ចេកវិទ្យា AI ថ្មី ប្រជែង ChatGPT ដោយពុំចាំបាច់ប្រើអ៊ិនធឺណេត

បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌាកាលពីពេលថ្មីៗនេះបានបង្ហាញនូវលទ្ធផលអភិវឌ្ឍបច្ចេកវិទ្យាថ្មីមួយរបស់ខ្លួនដែលសូម្បីតែទូរស័ព្ទដៃធម្មតាក៏អាចប្រើប្រាស់មុខងារ AI មួយចំនួនបានដោយមិនចាំបាច់ភ្ជាប់ជាមួយនឹងប្រព័ន្ធអ៊ិនធឺណេតនោះឡើយ ពោលគឺវាមិនត្រឹមតែអាចប្រកួតប្រជែងជាមួយនឹង​ ChatGPT នោះទេ វាថែមទាំងអាចជួយឲ្យមុខងារ AI អាចពង្រឹកខ្លួនកាន់តែធំទៅកាន់តំបន់ដាច់ស្រយាលជាច្រើនផ្សេងទៀតនៅលើពិភពលោក។ ស្ថាប័ន Sarvam AI ដែលមានមូលដ្ឋាននៅរដ្ឋ Bengaluru បានប្រកាសអំពីរបកគំហើញថ្មីមួយនេះនៅក្នុងវេទិកា AI Impact Summit ដែលប្រព្រឹត្តទៅនៅក្នុងទីក្រុងញុវដេលីកាលពីសប្តាហ៍មុន។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Independent ។

India AI Impact Summit ដែលជាគំរូវេទិកាកិច្ចពិភាក្សាលំដាប់អន្តរជាតិ បានរៀបចំឡើងនៅក្នុងប្រទេសឥណ្ឌាជាលើកដំបូង ដើម្បីបង្ហាញពីតួនាទីរបស់ឥណ្ឌាក្នុងវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលអាចប្រជែងជាមួយនឹងសហរដ្ឋអាម៉េរិក និងចិន ជាអ្នកគ្រប់គ្រងទីផ្សារនេះជាយូរមកហើយ។

គំរូភាសា large-language AI models ថ្មីដែល Sarvam AI បានផលិតនោះមានឈ្មោះថា Sarvam Edge ។ បច្ចេកវិទ្យានេះបានទាក់ចិត្តអ្នកចូលរួមទស្សនាភាគច្រើន ដោយសារតែមុខងារ Speech, vision និង AI assistant របស់វាអាចដំណើរការបានយ៉ាងល្អដោយផ្ទាល់ សូម្បីតែជាមួយនឹងម៉ូដេលទូរស័ព្ទកាលពីអតីតកាល ដូចជា Nokia ក្តី ដោយមិនចាំបាច់មានភ្ជាប់អ៊ិនធឺណេតនោះឡើយ។

មុខងារទាំងនេះ គ្រាន់តែជាផ្នែកមួយនៃ Sarvam Edge ប៉ុណ្ណោះ។ វាជា platform ដែលរចនាឡើងក្រោមការរៀបចំប្រតិបត្តិការផ្ទាល់នៅលើស្មាតហ្វូន និងកំព្យូទ័រតែម្តង ជាជាងការប្រមូលទិន្នន័យពីមជ្ឈមណ្ឌលស្តុកទិន្នន័យ (Data center)។

ក្រុមហ៊ុន Sarvam បានបញ្ជាក់ថា គំរូភាសានេះអាចអនុញ្ញាតឲ្យមុខងារសំខាន់ៗ ដូចជា Speech recongnition, translation និង text to speech ជាដើម អាចនៅដំណើរការជាធម្មតាបើទោះស្ថិតនៅក្នុងតំបន់ដែលមានអ៊ិនធឺណេតយឺត ឬមិនមានសេវាអ៊ិនធឺណេតក៏ដោយ។

យោងតាមទិន្នន័យដែលទទួលបានពីធនាគារពិភពលោកឆ្នាំ២០២៤ បច្ចុប្បន្ន មានមនុស្សប្រមាណជា ៧១ភាគរយប៉ុណ្ណោះនៅលើពិភពលោកដែលអាចភ្ជាប់ទំនាក់ទំនងជាមួយនឹងអ៊ិនធឺណេតបាន។ ដូច្នេះ នៅសេសសល់ប៉ុន្មាន គឺមិនអាចទទួលបានព័ត៌មានដ៏ទូលំទូលាយពីពិភពលោក ជាពិសេសបច្ចេកវិទ្យា AI នេះតែម្ដង ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា រក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/02/2026

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦

ឥណ្ឌា បង្ហាញបច្ចេកវិទ្យា AI ថ្មី ប្រជែង ChatGPT ដោយពុំចាំបាច់ប្រើអ៊ិនធឺណេត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/02/2026

ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌាកាលពីពេលថ្មីៗនេះបានបង្ហាញនូវលទ្ធផលអភិវឌ្ឍបច្ចេកវិទ្យាថ្មីមួយរបស់ខ្លួនដែលសូម្បីតែទូរស័ព្ទដៃធម្មតាក៏អាចប្រើប្រាស់មុខងារ AI មួយចំនួនបានដោយមិនចាំបាច់ភ្ជាប់ជាមួយនឹងប្រព័ន្ធអ៊ិនធឺណេតនោះឡើយ

ដៃគូពាណិជ្ជកម្មសំខាន់ៗនៅអាស៊ីកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ពីអត្រាន្ធគយថ្មី ១៥% របស់អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/02/2026

បន្ទាប់ពីសេចក្តីសម្រេចពីតុលាការកំពូលអាម៉េរិកថា ពន្ធគយដែលប្រកាសដោយប្រធានាធិបតី Donald Trump គឺខុសច្បាប់ អត្រាថ្មី ១៥% លើទំនិញនាំចូលនឹងត្រូវបានអនុវត្តជាសកល

ការិយាល័យធុរកិច្ចប្រទេសរុស្ស៊ី BRICS House ផ្តើមបង្ហាញវត្តមាននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/02/2026

ការិយាល័យធុរកិច្ចរុស្ស៊ី (BRICS House) ដែលមានសមាជិករហូតដល់ចំនួន ១០ប្រទេសនោះ បានសម្រេចបង្កើតទីស្នាក់ការរបស់ខ្លួននៅកម្ពុជា ស្ថិត ក្នុងអគារពាណិជ្ជកម្ម និងសហកម្មសិទ្ធិ Time Square តំបន់បឹងកេងកង រាជធានីភ្នំពេញ

តំបន់ប៉ែកខាងត្បូង ក្នុងខណ្ឌដង្កោ​ កំពុងប្រែក្លាយពីតំបន់ស្ងាត់ទៅ​ជា​តំបន់​លំនៅឋាន​ដ៏ទាក់ទាញ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/02/2026

តំបន់ព្រៃស ដែលពីមុនគ្រាន់តែជា​វាលស្រែ និងមិនសូវ​មានភាពទាក់ទាញ បានប្រែក្លាយទៅជាតំបន់ដែលមានសក្ដានុពល និងកិច្ចអភិវឌ្ឍន៍គម្រោងលំនៅឋានដ៏មមាញឹក​

កម្ពុជា-កូរ៉េ ពិភាក្សាគ្នារកដំណោះស្រាយរួម ដើម្បីពង្រីកទំហំពាណិជ្ជកម្ម ខណៈឆ្នាំ២០២៥ សម្រេច​បាន ៩២៣ លានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/02/2026

មន្ត្រីជាន់ខ្ពស់កម្ពុជា និងប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃក្រុង Incheon (ICCI) សាធារណៈរដ្ឋកូរ៉េ​ បានជជែកអំពីការវិវឌ្ឍនៃកិច្ចទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យកាន់តែរឹងមាំ

អាម៉េរិក សម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងយល់ព្រមរក្សាពន្ធនាំចូលពីឥណ្ឌូនេស៊ីត្រឹម ១៩%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/02/2026

សហរដ្ឋអាមេរិកបានចុះហត្ថលេខាធ្វើសេចក្តីសម្រេចចុងក្រោយលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីមួយ ដោយទីក្រុងវ៉ាស៊ីនតោនយល់ព្រមរក្សាពន្ធ ១៩% លើការនាំចូលពីឥណ្ឌូណេស៊ី

ពលរដ្ឋខ្មែរនៅក្រៅប្រទេសបង្កើនការនាំយកផលិតផលខ្មែរទៅលក់នៅតំបន់អឺរ៉ុប អាម៉េរិក និងកាណាដា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/02/2026

ប្រជាពលរដ្ឋ​ខ្មែរដែល​កំពុង​រស់​នៅ​ក្រៅប្រទេស បាន​​បង្កើន​ការនាំយក អង្ករ គ្រឿងទេស គ្រាប់ស្វាយចន្ទី និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ​មួយចំនួនទៀតទៅលក់នៅតំបន់អឺរ៉ុប អាម៉េរិក និងកាណាដា

រដ្ឋាភិបាលបន្តផ្តល់គោលការណ៍ពិសេសដល់គម្រោងវិនិយោគចំនួន ៣៥ មានទុនសរុប ១៥៦លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/02/2026

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បានពិនិត្យលើសេចក្ដីស្នើសុំការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីដល់គម្រោងវិនិយោគចំនួន ៣៥ ក្រោមទំហំទុនសរុបប្រមាណជាង ១៥៦ លានដុល្លារអាម៉េរិក

ទាំងតម្លៃមាស និងប្រេង បន្តឡើងថ្លៃដល់កម្រិតខ្ពស់​ ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/02/2026

តម្លៃមាស និងប្រេង បានបន្តឡើងថ្លៃដល់កម្រិតខ្ពស់មិនធ្លាប់ក្នុងរយៈពេលជិត ៧ខែជាប់គ្នា ដោយសារតែភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់កាន់តែកើនកំដៅ មិនទាន់រកច្រកចេញនៅឡើយ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *