ស្ដៅខុសរដូវ ពូជថ្មី ឆាប់បានផល ដែលកសិករគួរសាកល្បងដាំដើម្បីបានចំណូលបន្ថែម

ស្ដៅ ជារុក្ខជាតិម្យ៉ាងត្រូវបានគេស្គាល់ជាទូទៅថាជាប្រភេទរុក្ខជាតិដែលមានរសជាតិល្វីង ដែលនិយមទទួលទានជាបន្លែស្រស់ ឬស្រុសទឹកក្ដៅដោយច្នៃជាមុខម្ហូបញាំ ភ្លា ឬធ្វើជាអន្លក់ក៏កាន់តែឆ្ងាញ់ពិសា ហើយជាធម្មតារុក្ខជាតិមួយប្រភេទចេញផ្កាក្នុងមួយឆ្នាំតែម្ដងប៉ុណ្ណោះ។ ជាមួយគ្នានេះ ដោយសារតែភាពពេញនិយមទទួលទាននេះហើយ បច្ចុប្បន្នអ្នកបច្ចេកទេសកសិកម្មបានបង្កាត់ពូជថ្មីដើម្បីអាចឱ្យស្ដៅចេញផ្កាខុសរដូវ ឬក្នុងមួយឆ្នាំចេញផ្ការហូតដល់ទៅ៣ដង។

អ្នកស្រី ឆាយ ស្រីពេជ្រ ជាម្ចាស់ហាងលក់កូនឈើមួយកន្លែងបានមានប្រសាសន៍ឱ្យដឹងថា ពូជស្ដៅខុសរដូវថ្មីនេះគឺងាយស្រួល​ដាំ ងាយថែទាំ ហើយដាំឆាប់បានផលជាងពូជស្ដៅធម្មតា ចំណែកឯរសជាតិក៏មិនខុសពីស្ដៅទូទៅដែលគេនិយមបរិភោគនោះដែរ។

អ្នកស្រីបញ្ជាក់ថា ៖

“ពូជស្ដៅនេះគេអាចហៅថាពូជស្ដៅ ៣រដូវ ឬស្ដៅខុសរដូវ ដែលជាពូជស្ដៅថ្មី ងាយស្រួលដាំ ហើយវាជាប្រភេទស្ដៅតឿ មិនលូតខ្ពស់ដូចស្ដៅធម្មតានោះទេ ដែលយើងដាំហើយទទួលបានផលលឿន ងាយស្រួលក្នុងការបេះ ឬកាច់ត្រួយមកទទួលទានដែលភាគច្រើនគេទិញយកទៅដាំច្រើនទាំងតាមផ្ទះ និងតាមចំការនានា។ ពូជស្ដៅខុសរដូវនេះតម្លៃ ១៥ ០០០រៀលក្នុងមួយដើម ហើយគេអាចយកទៅដាំដោយចំណាយពេលប្រមាណ ១០ខែ ទៅ ១ឆ្នាំ គឺអាចទទួលបានផលបណ្ដើរៗ ហើយអាចចេញផ្កាដល់ទៅ ៣ ឬ៤ ដងច្រើនជាង និងមុនពេលស្ដៅធម្មតាចេញផ្កាផងដែរ”

អ្នកស្រីបញ្ជាក់ថា ៖

“ត្បិតពូជស្ដៅនេះជាពូជនាំចូលពីប្រទេសជាតិខាង តែបងប្អូនកសិករយើងអាចសាកល្បងដាំបាន ដោយសារកត្តាទីតាំងភូមិសាស្ត្ររបស់យើងក៏មិនខុសពីប្រទេសជិតខាងយើងប៉ុន្មានដែរ។ ហេតុនេះ ស្ដៅខុសរដូវ​ ជាពូជស្ដៅថ្មីដែលបងប្អូនអាចសាកល្បងដាំ ដើម្បីទទួលបានទិន្នផលស្ដៅផ្គត់ផ្គង់នៅលើទីផ្សារបានគ្រប់រដូវផងដែរ”

គួរបញ្ជាក់ដែរថា ស្ដៅមានអត្ថប្រយោជន៍ច្រើនស្ទើរគ្រប់ផ្នែកតាំងពីមែក ស្លឹក ផ្កា និងដើម ដោយក្នុងនោះ មែកស្ដៅ គឺជួយសម្អាត និងការពារជំងឺរាក់ស៊ីធ្មេញ។ ចំណែកឯប្រេងស្ដៅមានប្រសិទ្ធភាពបំផុតក្នុងការជួយកាត់បន្ថយស្នាមជ្រួញនៅលើស្បែក ជាពិសេសវាអាចព្យាបាលជំងឺសើរស្បែកយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីនេះ ស្ដៅក៏ជាឱសថធម្មជាតិមួយប្រភេទដែលអាចជួយសម្រួលដល់បញ្ហាសន្លាក់ សម្រួលចរន្តឈាម បង្កើតកោសិកាឈាម និងជួយកាត់បន្ថយបរិមាណជាតិស្ករក្នុងឈាមជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ