ពានរង្វាន់ពិភពលោកដែលកម្ពុជាទទួលបាន ជារង្វាន់ដ៏ធំឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែង​របស់​កម្ពុជា

ភ្នំពេញ ៖ ជាទូទៅ សម្រាប់វិស័យទេសចរណ៍ជាសកលបានទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ១៩ យ៉ាងដំណំអស់រយៈពេល២ឆ្នាំ ហើយរហូតមកដល់ពេលនេះ​បណ្តាប្រទេសមួយចំនួនក៏នៅតែមិនទាន់បើកទូលាយសម្រាប់ការដើរកម្សាន្ដនៅឡើយ ប៉ុន្តែសម្រាប់កម្ពុជា គឺមិនដូច្នោះទេ ដោយរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវផែនការយុទ្ធសាស្ត្រនានា ដើម្បីធ្វើយ៉ាងណាទាញវិស័យនេះឱ្យរស់រានមានជីវិតឡើងវិញ។

ជាការកត់សម្គាល់ ក្នុងឆ្នាំ២០២២នេះ កំណើនភ្ញៀវទេសចរបានចូលមកកម្ពុជាជាហូរហែ ដោយក្នុងនោះ ការចាក់វាក់សាំងរបស់ពលរដ្ឋដែលសម្រេចបានភាគច្រើនក៏ជាកត្តាជំរុញមួយផ្នែកធំដែរ។ សកម្មភាពទាំងអស់នោះបានលេចឡើងជាសមទ្ធិផលដ៏ស្រស់ត្រកាលមួយសម្រាប់កម្ពុជា រហូតទទួលបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោកចំនួន២គឺ ពានរង្វាន់គោលដៅវប្បធម៌ឈានមុខគេក្នុង​ទ្វីបអាស៊ី​សម្រាប់ឆ្នាំ២០២២ និងមួយទៀតជាពានរង្វាន់គោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីប​អាស៊ី​​​​ឆ្នាំ២០២២។

តាមរយៈសមទ្ធិផលដ៏ថ្មីស្រឡាងនេះ អ្នកជំនាញបានបង្ហាញការយល់ឃើញបែបវិជ្ជមានថា ជារឿងល្អសម្រាប់វិស័យទេសចរណ៍ក្រោយពីព្យុះភ្លៀងកូវីដបក់បោករួចមក។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ៖

“នេះប្រៀបដូចជារង្វាន់លើកទឹកចិត្តកម្ពុជាក្រោយការខិតខំប្រឹងប្រែងនៅក្នុងដំណាក់កាលលំបាកកន្លងមក! ហើយច្បាស់ណាស់ វាគឺជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យទេសចរណ៍ ទាំងមូល”

លោកជំទាវលើកឡើងបន្ថែមផងដែរថា ៖

“ពានរង្វាន់នេះបានបញ្ជាក់យ៉ាងច្បាស់អំពីសេវាកម្មទេសចរណ៍ដែលកម្ពុជាផ្ដល់ទៅឱ្យភ្ញៀវ ផលិតផលទេសចរណ៍ ក៏ដូចជាបដិសណ្ឋារកិច្ចផងដែរ! ហើយយើងអាចយកឱកាសនេះក្នុងការ ផ្សព្វផ្សាយគោលដៅ ទេសចរណ៍របស់កម្ពុជាឱ្យកាន់តែល្បីថែមទៀត”

គ្រប់យ៉ាងគឺកើតឡើងដោយមានហេតុ និងផល ហើយសម្រាប់កម្ពុជាគឺមានហេតុផលនៃការខិតខំ គ្រប់គ្រាន់ក្នុងការទទួលបានការសរសើរពីភ្ញៀវទេសចរនៅទូទាំងពិភពលោក។ ដោយកិច្ចខិតខំ របស់កម្ពុជារួមមានជាហូរហែ ការអនុវត្តតាមចក្ខុវិស័យផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិកូវីដ-១៩ ឆ្នាំ២០២០-២០២៥ និងគោលនយោបាយជំរុញចលនាទេសចរផ្ទៃក្នុងឆ្នាំ២០២១-២០២៣ ផែនការមេអភិវឌ្ឍន៍​វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។

បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ សកម្មភាពទាំងនេះបាននាំឱ្យកម្ពុជាទទួលបានភ្ញៀវអន្តរជាតិ​មកទស្សនា​ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២២ មានចំនួនជិត១លាននាក់ ដែលកើនឡើង ៥៨០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។ រីឯទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្ដទូទាំងប្រទេសជាង ៨.៥​លាននាក់ កើនឡើង ២៤៥% ក្នុងនោះទេសចរជាតិជាង៧.៦លាននាក់ កើនឡើង ២២៦% និងទេសចរបរទេសផ្ទៃក្នុងជាង៨៧ម៉ឺននាក់ កើនឡើង ២៥៣% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ ហើយដោយផ្អែកតាមស្ថានភាពទេសចរណ៍នាពេលបច្ចុប្បន្នទៀតសោត កម្ពុជារំពឹងថានឹង​ទទួល​បាន​​​ទេសចរអន្តរជាតិពីចន្លោះ១.៥លានទៅ២លាននាក់ ក្នុងឆ្នាំ២០២២។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា​បានប្រកាស​អនុញ្ញាតឱ្យជនបរទេស ឬវិនិយោគិនបរទេស និងក្រុមគ្រួសារដែលបានស្នាក់នៅកម្ពុជា​ចាប់ពី២ឆ្នាំ​ឡើងទៅ អាចដាក់ពាក្យស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកេរសម្រាប់​រយៈ​​ពេល១ឆ្នាំដោយឥតគិតថ្លៃ។ កិច្ចខិតខំប្រឹងប្រែងដែលចូលរួមដោយវិស័យរដ្ឋ និងឯកជនទាំងនេះហើយ ដែលជាការធានាមួយ​ សម្រាប់អនាគតរបស់វិស័យទេសចរណ៍កម្ពុជា ថានឹងអាចវិលត្រលប់ទៅរកសភាពប្រក្រតីនាពេលឆាប់ៗខាងមុខ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក