យុទ្ធសាស្ត្រគន្លឹះ ៦យ៉ាងអាចជួយឱ្យក្រុមគ្រួសារកាត់បន្ថយចំណាយប្រាក់បានកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ ៖ ការ​មាន​គ្រួសារ និង​ចិញ្ចឹម​កូន ​គឺត្រូវចំណាយប្រាក់ច្រើនណាស់ រាប់ចាប់តាំងពីការថែទាំកូន ការអប់រំ តម្រូវការលំនៅឋាន និងអាហារ ថ្លៃការចិញ្ចឹមកូន ឬការចំណាយលើផ្នែកផ្សេងៗច្រើនផ្សេងៗដែលតម្រូវឱ្យចំណាយខ្ពស់ជាងកាលពីមុន ជាពិសេស ក្រោយពេលកើតមានជំងឺរាតត្បាតសកលកូវីដ-១៩នេះ កាន់តែបង្កផលលំបាកជាច្រើនសម្រាប់ឪពុកម្តាយនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

យោងតាមការស្ទង់មតិឆ្នាំ២០២០ ដែលធ្វើឡើងដោយស្ថាប័ន American Academy of Pediatrics បានរកឃើញថា ឪពុកម្តាយ ៤០ ភាគរយបានឱ្យដឹងថា ស្ថានភាពហិរញ្ញវត្ថុគ្រួសាររបស់ពួកគេត្រូវបានរងផលប៉ះពាល់ជាអវិជ្ជមានដោយជំងឺកូវីដ១៩ ចន្លោះខែមីនាដល់ខែវិច្ឆិកាឆ្នាំ ២០២០។ ការរៀនពីផ្ទះរបស់កូនៗក៏បានបង្ហាញពីបន្ទុកហិរញ្ញវត្ថុផងដែរ។ ជាក់ស្ដែង ការស្ទង់មតិឆ្នាំ២០២០ ដោយក្រុមហ៊ុន Credit Karma បានរកឃើញថា ២៥% នៃឪពុកម្តាយដែលបានស្ទង់មតិបានជំពាក់បំណុលគេដើម្បីផ្គត់ផ្គង់ការរៀនសូត្រពីចម្ងាយរបស់កូនពួកគេ។

ក្រឡេកមើលការចំណាយរបស់គ្រួសារអ្នក និងស្វែងរកអ្វីដែលត្រូវកំណត់រឿងអាទិភាពអាចជួយអ្នកឱ្យចំណាយតិច និងសន្សំប្រាក់ឱ្យបានកាន់តែច្រើនសម្រាប់គ្រាអាសន្នណាមួយ។ មិនថាស្ថានភាពហិរញ្ញវត្ថុគ្រួសាររបស់អ្នកបានរងផលប៉ះពាល់ ដោយសារជំងឺរាតត្បាត ឬអ្នកជួបនឹងផលលំបាកក្នុងការសន្សំនោះទេ គន្លឹះទាំងនេះគឺជាយុទ្ធសាស្ត្រអ្នកជំនាញមួយចំនួនដើម្បីគ្រប់គ្រងការចំណាយរបស់គ្រួសារអ្នក ដូច្នេះអ្នកអាចមានសន្តិសុខហិរញ្ញវត្ថុកាន់តែរឹងមាំក្នុងរយៈពេលវែង។

១. ប្រើអ្វីដែលអ្នកមាន ហើយទិញតែអ្វីដែលអ្នកប្រើ៖ មិនថាវាជាម្ហូបអាហារ សម្លៀកបំពាក់ ឬរបស់របរផ្សេងៗទៀតដែលគ្រួសារអ្នកត្រូវការនោះទេ អ្នកព្យាយាមប្រើប្រាស់របស់របរនៅផ្ទះ ដែលអ្នកមានស្រាប់ ដូច្នេះអ្នកមិនខ្ជះខ្ជាយលុយទិញរបស់ដែលអ្នកមានស្រាប់នោះទេ។ រៀបចំផ្ទះរបស់អ្នក ហើយរៀបចំទុកដោយឡែកនូវរ​បស់ដែលគ្រួសាររបស់អ្នកត្រូវការប្រើប្រាស់ និងមិនប្រើប្រាស់។

លោកស្រី Kimberly Coleman មានកូនប្រុសជំទង់ពីរនាក់ និងជាអ្នកសរសេរប្លុកនៅ Mom In The City និយាយថា

“លុយជាច្រើនអាចសន្សំបាន ប្រសិនបើឪពុកម្តាយគ្រាន់តែឈប់ទិញរបស់ដែលគ្រួសាររបស់ពួកគេមិនប្រើប្រាស់ ឬមិនចាំបាច់។ ច្រើនដងហើយ ដែលខ្ញុំឃើញថា យើងមានរបស់របរដូចគ្នាៗ ឬជាន់គ្នា (ដូចជាអាហារ របស់របរអនាម័យជាដើម។ ការយកចិត្តទុកដាក់ចំពោះបញ្ហានេះបានជួយគ្រួសារកាត់បន្ថយការចំណាយ ដោយគ្រាន់ប្រើប្រាស់វិធានការកាត់បន្ថយការចំណាយបែបនេះប៉ុណ្ណោះ”

ការព្យាយាមទិញតែរបស់របរដែលគ្រួសារអ្នកត្រូវការដើម្បីកាត់បន្ថយការចំណាយរបស់អ្នក។ លោក Colleen McCreary ប្រធានមន្ត្រី និងជាអ្នកតស៊ូមតិផ្នែកហិរញ្ញវត្ថុនៅស្ថាប័ន Credit Karma បានឱ្យដឹងថា គួរសសេរចំណាំលើបញ្ជីរបស់របរដែលអ្នកចង់បានធៀបនឹងរបស់របរដែលអ្នកត្រូវការ ហើយត្រូវមានភាពប្រាកដប្រជាជាមួយនឹងបញ្ជីរបស់អ្នក។ ក្នុងន័យនេះ ដើម្បីកាត់បន្ថយការចំណាយ អ្នកត្រូវទិញរបស់អ្វីដែលត្រូវការប្រើប្រាស់ជាចាំបាច់ជាជាងរបស់អ្នកចង់បានដែលបង្កើនដល់ការចំណាយ។

២. រៀបចំម្ហូបអាហារដោយខ្លួនឯង ៖ តម្លៃម្ហូបអាហារជាធម្មតាគឺជាចំណែកដ៏ធំមួយនៃចំណាយថវិកាគ្រួសារ។ ការរៀបចំអាហារដោយខ្លួនឯងអាចជួយអ្នកសន្សំប្រាក់។ លោកស្រី Coleman និយាយថា លោកស្រីពិនិត្យមើលមុខម្ហូបដែលលោកស្រីមាននៅផ្ទះរួចហើយ មុននឹងទៅទិញនៅផ្សារ ហើយរៀបចំផែនការមុខម្ហូបប្រចាំសប្តាហ៍ខាងមុខ។ ការរៀបចំអាហារសម្រាប់អាហារថ្ងៃត្រង់របស់កូនអ្នក ឬអាហារពេលល្ងាចជាលក្ខណៈគ្រួសារនឹងជួយឱ្យអ្នកមិនទៅហូបអាហារនៅខាងក្រៅ ហើយនឹងជួយសន្សំសំចៃពេលវេលាទៀតផង។

៣. កាត់បន្ថយការចំណាយប្រចាំថ្ងៃដែលមិនចាំបាច់ ៖ ការចំណាយប្រចាំថ្ងៃតូចតាច ហាក់ដូចជាមិនជារឿងធំដុំនោះទេ អំឡុងពេលចាយវាយរបស់របរអ្វីមួយដែលមានតម្លៃថោកៗ ប៉ុន្តែបើគិតជាខែវិញ វាធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់កាបូបរបស់អ្នក។ លោកស្រី Teresa Britton ម្ចាស់ប្លក់ Moms Who Save ប្រាប់ឪពុកម្តាយថា គិតពីម្ហូបអាហារ ឬកាហ្វេ ចំណីសម្រាប់កូនៗ និងអាហាររហ័ស ឬរបស់របរកំប៉ិកកំប៉ុកផ្សេងៗ ប្រហែលចំណាយខ្ទង់ ១០០ ដុល្លារ ឬច្រើនជាងនេះរៀងរាល់ខែលើការចំណាយ ‘តិចតួច’ ទាំងនេះ។ ទាំងនេះអាចបន្ថែមទៅលើការលេចធ្លាយការចំណាយដ៏ធ្ងន់ធ្ងរនៅក្នុងការរៀបចំថវិការបស់អ្នក ហើយអាចជាបំពង់បង្ហូរលុយយ៉ាងធំលើហិរញ្ញវត្ថុរបស់អ្នក ជាពិសេសនៅពេលដែលអ្នកកំពុងប្រើប្រាស់ប្រាក់ដោយប្រើប័ណ្ណឥណពន្ធ។

៤. រៀបចំថវិកាថ្ងៃពិសេសៗដូចជាខួបកំណើត ដំណើរកម្សាន្ត និងការដើរទិញឥវ៉ាន់ថ្ងៃឈប់សម្រាក ដើម្បីជៀសវាងការចំណាយលើសខ្ទង់

ការរៀបចំផែនការច្បាស់លាស់សម្រាប់ឱកាស និងព្រឹត្តិការណ៍ដែលអ្នកត្រូវចំណាយនឹងជួយអ្នកមិនឱ្យចំណាយលើសខ្ទង់។ អ្នកជំនាញលើកទឹកចិត្តឱ្យមានការសន្សំប្រាក់មុនថ្ងៃកំណើត ដំណើរកម្សាន្តជាលក្ខណៈគ្រួសារ និងថ្ងៃបុណ្យនានានាពេលខាងមុខ ដូច្នេះអ្នកមិនចាំបាច់ត្រូវការប្រាក់ច្រើននោះទេ នៅព្រឹត្តិការណ៍កើតឡើងភ្លាមៗ។

ការស្ទង់មតិឆ្នាំ២០២០ ដោយក្រុមហ៊ុន MagnifyMoney នៅអាមេរិកបានរកឃើញថា ប្រហែល ៣០% នៃអ្នកដែលបានស្ទង់មតិបានជាប់ជំពាក់បំណុលដែលមានជាមធ្យមជាង ១ ៣០០ ដុល្លារ សម្រាប់ដំណើរកម្សន្តថ្ងៃឈប់សម្រាក។ នេះជាមូលហេតុដែលត្រូវការរៀបចំផែនការចំណាយរបស់អ្នក បង្កើតកញ្ចប់សន្សំសម្រាប់ថ្ងៃបុណ្យឈប់សម្រាក ឬសម្រាប់ការដើរទិញឥវ៉ាន់។ វាជារឿងដែលយើងអាចយល់ថា យើងចង់ផ្តល់ឱ្យកូន និងគ្រួសាររបស់អ្នកនូវអ្វីគ្រប់យ៉ាង ដោយរាប់ចាប់តាំងពីការដើរកម្សាន្តរហូតការទិញឥវ៉ាន់អំឡុងថ្ងៃឈប់សម្រាក ប៉ុន្តែវាមិនគួរឱ្យមានការបង្កើនបំណុលគេនោះទេ។ សូមរួសរាន់ឡើងជាមួយនឹងការរៀបថវិកាជាមុន ហើយចាប់ផ្តើមសន្សំឥឡូវនេះ ដើម្បីកុំឱ្យអ្នកចំណាយលើសខ្ទង់។

៥. ប្រសិនបើអ្នកមានផ្ទះផ្ទាល់ខ្លួន សូមព្យាយាមសន្សំឱ្យបានច្រើន ៖ ប្រសិនបើអ្នកមានផ្ទះផ្ទាល់ខ្លួន អ្នកអាចសន្សំបានច្រើនក្នុងរយៈពេលវែង ពីការដកចេញថ្លៃជួល។ បើជាប់កម្ចីទិញផ្ទះ អ្នកគួរសងប្រាក់កម្ចីរបស់អ្នកឆាប់ ហើយអ្នកអាចសន្សំបានរាប់ម៉ឺនដុល្លារពីការប្រាក់។ អ្នកជំនាញណែនាំឱ្យប្រើម៉ាស៊ីនគណនាប្រាក់កម្ចីតាមអ៊ីនធឺណិត ដើម្បីស្វែងយល់ថា តើអ្នកនឹងសន្សំបានប៉ុន្មាន ដោយផ្អែកលើចំនួនកម្ចីទិញផ្ទះ និងការទូទាត់បច្ចុប្បន្នរបស់អ្នក។ ស្វែងរកការចំណាយណាមិនចាំបាច់ ដែលគ្រួសាររបស់អ្នកអាចកាត់បន្ថយថវិការបស់អ្នក ដើម្បីផ្តល់អាទិភាពដល់ការបង់សង់របស់អ្នកឱ្យលឿនជាងមុន។ អ្នកនឹងអរគុណខ្លួនឯងនាពេលអនាគត។

៦. ជំរុញឱ្យកូនរបស់អ្នកដឹងពីស្ថានភាពហិរញ្ញវត្ថុគ្រួសារ ៖ ការជំរុញឱ្យកូនរបស់អ្នកចូលរួមក្នុងហិរញ្ញវត្ថុគ្រួសារ អាស្រ័យលើអាយុរបស់កូនរបស់ ហើយណែនាំពួកគេឱ្យចូលរួមក្នុងកិច្ចការលុយកាក់ដែលសមស្របតាមអាយុ ដូចជាការសរសេរបញ្ជីគ្រឿងទេស ដោយផ្អែកលើថវិកាគ្រួសាររបស់អ្នក ឬបង្ហាញពួកគេពីរបៀបដែលអ្នកបញ្ជាទិញទំនិញនានា។ នៅពេលដែលអ្នកធ្វើឱ្យគ្រួសារទាំងមូលរបស់អ្នកចូលរួមកាន់ច្រើន ពួកគេនឹងយល់ពីរបៀបដែលអ្នកចំណាយ និងសន្សំជាលក្ខណៈគ្រួសារកាន់តែប្រសើរ។ វានឹងជួយកូនរបស់អ្នកបង្កើតទម្លាប់ល្អក្នុងការចាយវាយ និងរកលុយ ហើយនឹងជួយឱ្យអ្នក និងក្រុមគ្រួសាររបស់អ្នកយល់កាន់តែច្រើន នៅពេលនិយាយពីការសន្សំប្រាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា