ភ្នំពេញ ៖ កម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្ដូរវេនជុំទី៣ និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ផងនោះ បានត្រៀមខ្លួនរួចរាល់ដើម្បីបំពេញកិច្ចការងារដ៏ធំជាប្រវត្តិសាស្ត្រមួយនៅក្នុងអំឡុងពេលដែលពិភពលោកកំពុងជួបវិបត្តិផ្ទួនៗចាប់រាប់ពីវិបត្តិកូវីដមកដល់វិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងបញ្ហាសំខាន់ៗផ្សេងទៀតនៅតាមតំបន់ជាច្រើនផងដែរ។

កិច្ចប្រជុំសំខាន់ៗដែលកម្ពុជានឹងត្រូវរៀបចំនោះរួមមានដូចជា កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង លើកទី២៣, កិច្ចប្រជុំកំពូលអាស៊ានបូកបី (APT) លើកទី២៥, កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា ដើម្បីរំលឹកខួប ៣០ឆ្នាំនៃទំនាក់ទំនងការសន្ទនា, កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២, កិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-កាណាដា, កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ (UN), និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧ (EAS)។

ដៃគូទាំងអស់របស់អាស៊ានសុទ្ធតែមានសារៈសំខាន់ និងការផ្តល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ប៉ុន្តែក្នុងចំណោមនោះ អាស៊ានបានក្លាយទៅជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលីដោយតួលេខកាលពីឆ្នាំ២០២០ ការធ្វើពាណិជ្ជកម្មជាមួយគ្នាមានទំហំរហូតទៅដល់១០០,៦ពាន់លានដុល្លារ ពោលគឺច្រើនជាងទំហំនៃការធ្វើពាណិជ្ជកម្មរបស់អូស្ត្រាលីជាមួយនឹងមហាយក្សអាមេរិក ឬជប៉ុនទៀតផង។
នៅក្នុងឆ្នាំ២០២០ដដែលនេះ ទំហំវិនិយោគរវាងគ្នាអាស៊ាន-អូស្ត្រាលី ក៏មានចំនួនច្រើនដល់ទៅជាង ២៤២ពាន់លានដុល្លារផងដែរ ដែលវាបានមកពីការគាំទ្រគ្នាយ៉ាងខ្លាំងក្លាតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំខាន់ៗរវាងភាគីទាំងពីរនាពេលកន្លងមក។
អូស្ត្រាលី គឺជាអ្នកគាំទ្រ និងលើកសរសើរយ៉ាងខ្លាំងចំពោះភាពរឹងម៉ាំ និងភាពស្អិតរមួតនៃប្រជាជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ចាប់តាំងតែពីពេលដែលបានក្លាយទៅជាដៃគូពិភាក្សាដំបូងជាមួយនឹងតំបន់អាស៊ានតាំងតែពីឆ្នាំ១៩៧៤មកម្ល៉េះ។
អស់រយៈពេលជាច្រើនទសវត្សរ៍ អូស្ត្រាលី និងអាស៊ាន បានបន្តកាន់ដៃគ្នាធ្វើពាណិជ្ជកម្ម និងទទួលបានភាពរីកចម្រើនលើគ្រប់វិស័យ ហើយចុងក្រោយនេះកាលពីឆ្នាំ២០២១ អាស៊ាន និងអូស្ត្រាលីទើបតែបានឈានទោដល់ការបង្កើតបានជាកិច្ចព្រមពៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP) Comprehensive Strategic Partnership (CSP)រវាងគ្នាដែលក្នុងនោះអូស្ត្រាលីនឹងអនុវត្តកញ្ចប់សម្រាប់គាំទ្រ CSP ទៅដល់៣ចំណុចធំៗដែលរួមទាំងកញ្ចប់ជំនួយ១២៤លានដុល្លារផង ការផ្តល់អាហាររូបករណ៍ដល់ធនធានមនុស្សក្នុងតំបន់អាស៊ានផង និងការគាំទ្រអាស៊ានក្នុងការប្រែខ្លួនទៅជាសង្គមឌីជីថល និងការផ្តល់ជំនាញសម្រាប់អនាគតផងដែរ។
ប្រទេសអូស្ត្រាលី តែងតែបានសរសើរប្រជាជាតិអាស៊ីអាគ្នេយ៍ថាគឺជាបេះដូងនៃសន្តិភាព ស្ថិរភាព និងមានភាពរឹងម៉ាំជាងគេបំផុតក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលវាបានដើរតួយ៉ាងមានសារៈសំខាន់ និងជ្រាលជ្រៅសម្រាប់អនាគតរបស់យើងទាំងអស់គ្នាទាំងទៅលើយុទ្ធសាស្ត្រ សេដ្ឋកិច្ច និងការទូត។ អូស្ត្រាលីបានលើកឡើងទៀតដែរថា ភាពជោគជ័យរបស់អាស៊ានបានជួយគាំទ្រដល់សន្តិសុខ និងវិបុលភាពក្នុងតំបន់អស់រយៈពេលជាង ៥០ឆ្នាំមកហើយ ហើយអាស៊ានបានដើរតួនាទីជាអ្នកដឹកនាំដ៏ល្អជាពិសេសដើម្បីដោះស្រាយបញ្ហាក្នុងសំខាន់ៗក្នុងតំបន់៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីបរថយន្តលំដាប់ទី១ របស់ពិភពលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/06/2026
Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។

វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 01/06/2026
ការកើនឡើងយ៉ាងគំហុកដល់ទៅ ៥០ ភាគរយនៃតម្លៃប្រេងសកល ដោយសារជម្លោះដ៏តានតឹងនៅមជ្ឈិមបូព៌ា បានជម្រុញឱ្យមានរលកនៃការនាំចេញរថយន្តពីប្រទេសចិនមកកាន់ប្រទេសនូវែលសេឡង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក

សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 01/06/2026
សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content