ភ្នំពេញ ៖ ប្រាក់កម្ចីចំនួន ១៥ លានដុល្លារ ដើម្បីជំរុញវិស័យចំណីសត្វរបស់កម្ពុជា តាមរយៈការពង្រីកសមត្ថភាពផ្ទុក និងកែច្នៃចំណីសត្វរបស់ក្រុមហ៊ុន De Heus TMH Company Limited (DH-TMH) នៅខេត្តកំពង់ស្ពឺ ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) យល់ព្រមផ្តល់កាលពីរសៀលថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២២ កន្លងទៅ។

ជាមួយការវិនិយោគនានាលើឃ្លាំងផ្ទុក ផលិតផលពោត គម្រោងនេះ ក៏គាំទ្រដល់ការដំឡើងម៉ាស៊ីនសម្ងួត អាចរក្សាទុកបានកាន់តែយូរ និងកាត់បន្ថយហានិភ័យ ដែលបណ្តាលមកពីអាកាសធាតុ ព្រមទាំងការពង្រីកទំហំឃ្លាំង និងលទ្ធកម្មនៃម៉ាស៊ីនកែច្នៃបន្ថែម នឹងជំរុញការផលិតចំណីប្រកបដោយប្រសិទ្ធផល។

លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី ADB បានមានប្រសាសន៍ថា ៖
“តាមរយៈការគាំទ្រដល់ DH-TMH យើងកំពុងជួយពង្រឹងខ្សែសង្វាក់តម្លៃចំណី ធ្វើឱ្យប្រសើរឡើងនូវ ជីវភាពរស់នៅរបស់កសិករដំណាំចំណី បសុសត្វ និង ត្រី ហើយគាំទ្រសកម្មភាពកសិកម្ម ដែលមាននិរន្តរភាព និងភាពធន់។ ការអភិវឌ្ឍការផ្គត់ផ្គង់ចំណីសត្វដែលមានប្រភពក្នុងស្រុក គុណភាពខ្ពស់ និង តម្លៃសមរម្យ គឺជាកត្តាសំខាន់ ក្នុងការការពារសន្តិសុខស្បៀងរបស់កម្ពុជា និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលចំណីសត្វ”

លោក Gabor Fluit នាយកប្រតិបត្តិ De Heus នៅអាស៊ី បានមានប្រសាសន៍ថា៖
“De Heus TMH ប្តេជ្ញាផ្តល់អំណាច ដល់កសិករឯករាជ្យ នៅកម្ពុជា។ កិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ ជាមួយ ADB រួមជាមួយនឹងការផ្តោតការយកចិត្តទុកដាក់របស់យើង លើការបណ្តុះបណ្តាល និងការចែករំលែក ចំណេះដឹង ជាមួយនឹងបាវចនា ” ចំណេះដឹងសកល-ផលជះក្នុងតំបន់ ” នឹងគាំទ្រ និង ពន្លឿនការអភិវឌ្ឍ ប្រកបដោយចីរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ប្រូតេអ៊ីន សម្រាប់សត្វនៅកម្ពុជា”
លោក Gabor Fluit បានបញ្ជាក់ថា ជំនួយបច្ចេកទេស នឹងគាំទ្រដល់ការបណ្តុះបណ្តាល សម្រាប់កសិករដាំពោត ចំនួន ២.000 នាក់ និងកសិករចិញ្ចឹមមាន់ ចំនួន ២.000 នាក់ ដែលភាគច្រើនជាស្ត្រី អំពីការអនុវត្តធ្វើឱ្យកសិដ្ឋានធន់នឹងអាកាសធាតុ ព្រមទាំងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងត្រូវបានរៀបចំឡើង។ ការគាំទ្រកសិករជាស្ត្រី នឹងជួយពង្រឹងមុខកាងាររបស់ពួកគាត់ នៅក្នុងកសិដ្ឋាន និងជំរុញលទ្ធភាពទទួលបានហិរញ្ញវត្ថុ ដើម្បីពង្រីកអាជីវកម្មរបស់ពួកគាត់ផងដែរ។
ប្រតិបត្តិការនេះ នឹងគាំទ្រដោយមូលនិធិអភិវឌ្ឍន៍អាស៊ី១៣ (Asian Development Fund 13) Private Sector Window (PSW) តាមរយៈ ដំណោះស្រាយការធានាដោយផ្នែក (partialguaranteesolution) ។ PSW គាំទ្រដល់ការអភិវឌ្ឍវិស័យឯកជននៅក្នុងទីផ្សារកំពុងអភិវឌ្ឍ ដោយផ្តល់ធនធាន សម្រាប់ហិរញ្ញប្បទាន ដល់ផលិតផលហិរញ្ញវត្ថុដែលដោះស្រាយ និងកាត់បន្ថយឧបសគ្គទទួលបានហិរញ្ញប្បទានទូទៅ ដែលរារាំងប្រតិបត្តិការក្នុងវិស័យឯកជនជាច្រើន។
សូមបញ្ជាក់ថា DH-TMH គឺជាអ្នកផលិតចំណីសត្វធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ដោយមានសមត្ថភាពផលិតចំណីសត្វ ១៨០ 000 តោន។ DH-TMH គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាង De Heus នៃប្រទេសហូឡង់ (ដែលជាអ្នកផ្គត់ផ្គង់ចំណីសត្វ គ្រប់គ្រងដោយគ្រួសារលំដាប់ពិភពលោក ហើយបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន តាំងពីឆ្នាំ១៩១១) និងក្រុមហ៊ុន TMH Company Limited នៅប្រទេសកម្ពុជា៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content