ត្បូងឃ្មុំ ៖ ផ្កាឈូករ័ត្ន ក្រៅពីមានភាពស្រស់ស្អាតហើយនោះ វាក៏ត្រូវបានគេដឹងថា ជាប្រភេទរុក្ខជាតិ ឬដំណាំដែលមានសារៈប្រយោជន៍ច្រើនយ៉ាង ដែលគេអាចដាំដុះក្នុងទ្រង់ទ្រាយជាចម្ការ ជាតំបន់ទេសចរណ៍ ជាប្រភពចំណីសម្រាប់ចិញ្ចឹមសត្វឃ្មុំ ចំណែកឯគ្រាប់គេអាចច្នៃធ្វើជាចំណីអាហារក្រៀម (គ្រាប់ផ្កាឈូករ័ត្នក្រៀម) ជាពិសេស គេអាចចម្រាញ់ទៅជាប្រេងផ្កាឈូករ័ត្នដែលមានអត្ថប្រយោជន៍ចំពោះសុខភាពអ្នកទទួលទាន ដែលកំពុងមានប្រជាប្រិយភាព។

លោក ប៉ត សុផល ជាម្ចាស់ចម្ការផ្កាឈូករ័ត្នមួយកន្លែងមានទីតាំនៅឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានចម្ងាយប្រមាណ៥គីឡូម៉ែត្រពីប៉មបារាំង បានដាក់លក់នូវផលិតផលថ្មីចេញពីចំការផ្ទាល់នោះគឺ ប្រេងផ្កាឈូករ័ត្ន ដែលកំពុងមានការគាំទ្រច្រើន។
លោកបញ្ជាក់ថា ៖
“ប្រេងផ្កាឈូករ័ត្ន យើងទើបតែដាក់លក់នៅដើមខែកក្កដានេះ ហើយមានអតិថិជនគាំទ្រច្រើន ដោយពីមួយថ្ងៃទៅមួយថ្ងៃមានការកម្ម៉ង់ច្រើនឡើងៗ បន្ទាប់ពីពួកគាត់យកទៅពិសាសាកល្បង ដោយអតិថិជនទាំងនោះមានអ្នកខ្លះរស់នៅក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ ជាដើម ហើយអ្នកខ្លះរស់នៅរាជធានីភ្នំពេញ”

ជាមួយនឹងការទទួលបានការគាំទ្រពីសំណាក់អតិថិជននាពេលបច្ចុប្បន្ន ប្រេងផ្កាឈូករ័ត្នត្រូវបានដាក់លក់ក្នុងតម្លៃ ១ដប ថ្លៃ ១៤ ០០០ រៀល មានចំណុះ ២៥០ មីលីលីត្រ សម្រាប់តម្លៃលក់រាយ ឬតម្លៃទាបជាងនេះអាស្រ័យទៅតាមចំនួននៃការកម្ម៉ង់ ខណៈដែលបច្ចុប្បន្ននៅត្រឹមតែប្រមាណ ៥០ – ១០០ដបក្នុងស្តុកតែប៉ុណ្ណោះ។
លោក សុផល បន្តទៀតថា ៖
“ប្រេងផ្កាឈូករ័ត្នរបស់យើងគឺខុសពីប្រេងទូទៅដែលមានលក់នៅលើទីផ្សារទូទៅ ទាំងគុណភាព និងរសជាតិដោយសារយើងគាបគ្រាប់ផ្ការ័ត្នដែលមាននៅក្នុងចំការយើងផ្ទាល់តែម្ដង ហើយប្រេងរបស់យើងគាបថ្មីៗ ពុំមានប្រើសារធាតុគីមី ឬក៏សារធាតុរក្សាទុកអ្វីនោះឡើយ។ បន្ថែមពីលើនេះ វាក៏មានផ្ទុកនូវសារធាតុជាច្រើនដែលជំនួយដល់សុខភាព ដោយអតិថិជនអាចទទួលទានបានដោយសុវត្ថិភាព”

ដោយឡែក ការផលិតប្រេងផ្កាឈូករ័ត្ននេះក៏មិនមែនងាយស្រួលប៉ុន្មាននោះដែរ ពោលគឺត្រូវការគ្រាប់ផ្កាឈូករ័ត្នដល់ទៅ ៥គីឡូក្រាម ទើបអាចចម្រាញ់បានប្រេង ១លីត្រ ដែលគាបដោយម៉ាស៊ីន ដោយក្នុងមួយថ្ងៃ អាចចម្រាញ់បានត្រឹម ៣-៤ លីត្រតែប៉ុណ្ណោះ។ នេះជាអ្វីដែលម្ចាស់ចំការខាងលើបានបញ្ជាក់ប្រាប់។
លោក សុផល បានរំឭកដែរថា គ្រាប់ផ្កាឈូករ័ត្នសម្រាប់គាបធ្វើប្រេងនេះគឺត្រូវការច្រើន និងជាគ្រាប់ដែលស្ងួតល្អ មិនត្រូវភ្លៀង ទើបអាចគាប និងចម្រាញ់បាន។ ចំណែកប្រេងដែលគាបបានហើយក៏ពុំទាន់អាចច្រកភ្លាមៗបានដែរ ត្រូវទុកឱ្យរងកករអស់សិនប្រមាណ ២០-៣០ថ្ងៃទើបអាចច្រកបាន។
ជាចុងក្រោយ លោក ប៉ត សុផល បានរំពឹងទុកដែរថា ផលិតផលថ្មីនេះនឹងមានការគាំទ្រច្រើន ដោយសារវាជាផលិតផលក្នុងតំបន់ផ្ទាល់ ហើយវាជាប្រេងសុទ្ធដែលផ្ដល់ប្រយោជន៍ច្រើនដល់សុខភាព។ សម្រាប់នៅរដូវទឹកសម្រកខាងមុខនេះ លោក និងក្រុមការងារនឹងពង្រីកការដាំដុះចម្ការផ្សារឈូករ័ត្នឱ្យបានច្រើនជាងបច្ចុប្បន្ន ដើម្បីបង្កើនសោភ័ណភាពតំបន់កម្សាន្តក្នុងស្រុកជីរោទិ៍ផង សម្រាប់ជាចំណីឃ្មុំចិញ្ចឹមផង និងសម្រាប់បង្កើនការផលិតប្រេងផ្កាឈូករ័ត្នឱ្យកាន់តែច្រើនផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content