អាជីវកម្មផលិតអាហារជ្រក់បែបខ្មែរកាត់កូរ៉េ កំពុងមានប្រជាប្រិយភាព

ភ្នំពេញ ៖ សុវត្ថិភាពចំណីអាហារ ជាចំណុចមួយដ៏សំខាន់ដែលត្រូវបានប្រជាជនយើងងាកមកយកចិត្តទុកដាក់ច្រើននាពេលបច្ចុប្បន្ន ដែលពួកគាត់មិនត្រឹមតែគិតគូរពីរសជាតិប៉ុណ្ណោះទេ ថែមទាំងគិតដល់សុវត្ថិភាព និងគុណភាពរបស់វត្ថុធាតុដើមផងដែរ។ ក្នុងនោះ មានអាជីវករពីរូបបានចាប់ផ្ដើមផលិតអាហារជ្រក់សុវត្ថិភាពដែលផលិតពីវត្ថុធាតុដើមធម្មជាតិ និងគិតគូរពីសុខភាពជាចម្បង។

ស្ម៊ីតា ជាឈ្មោះផេកអាជីវកម្មមួយដែលមានលក់អាហារជ្រក់ច្រើនមុខ ដែលគិតចម្បងទៅលើបញ្ហាសុខភាពអតិថិជន ផ្តោតលើផលិតផលផ្នែកចំណីអាហារសុវត្ថិភាពបែបខ្មែរកាត់កូរ៉េ ហើយប្រើទឹកអំពៅធម្មជាតិជំនួសស្ករ និងមិនប្រើប៊ីចេងផងដែរ។

លោក ទី រស្មី និងអ្នកស្រី ហយ នីតា ជាសហស្ថាបនិក ស្ម៊ីតា (SMITA) មានទីតាំងនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថា ៖

“អាជីវកម្មរបស់របស់យើងមានផលិតនូវគីមឈីសុខភាព ក៏ដូចជាជ្រក់បន្លែសុខភាពជារសជាតិបែបខ្មែរ មានដូចជា ជ្រក់ត្រសក់ ជ្រក់កូនឆៃថាវ និងគ្រោងធ្វើជ្រក់ផ្សេងទៀតជាបន្តបន្ទាប់ ព្រមទាំងក្តិបស្វាយត្រាំទឹកអំពៅផងដែរ ដែលអាចផ្តល់អត្ថប្រយោជន៍ចំពោះសុខភាព”

លោកបន្ថែមថា ៖

“លក្ខណៈពិសេសរបស់យើង គឺផ្តោតលើវត្ថុធាតុដើមសុវត្ថិភាព ទាំងបន្លែ និងគ្រឿងផ្សំ ដែលបន្លែត្រូវតែជាបន្លែសុវត្ថិភាពហើយប្រើទឹកអំពៅជំនួសស្ករកែច្នៃ(ស្ករស) ដើម្បីបង្កើនរសជាតិឆ្ងាញ់ប្លែក និងបន្ថែមវីតាមីនមួយចំនួនក្នុងទឹកអំពៅដែលមានអត្ថប្រយោជន៍ចំពោះសុខភាពនៅក្នុងអាហារផងដែរ”

ពាក់ព័ន្ធនឹងតម្លៃវិញ បើប្រៀបធៀបនៅលើទីផ្សារ ផលិតផលរបស់ស្ម៊ីតា គឺមានតម្លៃប្រហាក់ប្រហែល ឬខ្ពស់ជាងបន្តិច អាស្រ័យទៅតាមប្រភេទជ្រក់ និងតម្លៃវត្ថុធាតុដើមដែលយកមកផលិត ដូចជាគីមឈី មានពីរប្រភេទទៅតាមតម្រូវការអតិថិជន ដែលទី១ ជាគីមឈីដែលប្រើបន្លែសុវត្ថិភាពក្នុងស្រុក និងទឹកអំពៅធម្មជាតិ មានតម្លៃ ៣២ ០០០រៀលក្នុងមួយគីឡូ។

លោកបានបន្តថា ៖

“អតិថិជនភាគច្រើនគឺជាអ្នកឃើញតាមរយៈបណ្តាញសង្គម និងអ្នកស្គាល់ ហើយណែនាំបន្តទៅឱ្យអតិថិជនផ្សេងៗទៀតផងដែរ ដែលពួកគាត់ជាអ្នកដែលគិតគូរពីសុខភាព និងគាំទ្រផលិតផលក្នុងស្រុក។ ដោយផ្អែកលើចក្ខុវិស័យរបស់យើង បច្ចុប្បន្នវត្ថុធាតុដើមជាបន្លែក្នុងស្រុកផ្ទាល់តែម្ដងមានដូចជា ស្ពៃបូកគោ ការ៉ុត ឆៃថាវ ត្រសក់ ខ្ទឹមបារាំង ខ្ទឹមស ស្លឹកខ្ទឹម អំពៅ ជាដើមដែលជាផ្នែកមួយជួយលើកកម្ពស់សេដ្ឋកិច្ចកសិករយើង។ នេះជាអ្វីដែលស្ថាបនិកខាងលើបានលើកឡើង។ ចំណែកការផលិត យើងត្រូវចំណាយពេល ១-២ថ្ងៃទៅតាមផលិតផលនីមួយៗ ដូចជាគីមឈី ត្រូវចំនាយពេលមួយថ្ងៃពេញ គឺពីព្រឹកដល់យប់។ បើនិយាយពីជ្រក់កូនឆៃថាវវិញចំណាយពេលពីរថ្ងៃទើបអាចផលិតហើយ គឺចំណាយពេលយូរដោយសារវាពិបាកក្នុងការសម្អាត”

ស្ថាបនិកអាជីវកម្មអាហារជ្រក់រូបនេះបានបន្តថា ៖

“សម្រាប់ដំណាក់កាលក្នុងការធ្វើជ្រក់ជារួមមក យើងត្រូវលាងសម្អាតសម្ភារៈប្រើប្រាស់ជាមុនសិនដើម្បីធានាអនាម័យមុនពេលផលិត បន្ទាប់មកយើងកាត់ និងលាងសម្អាតបន្លែរួចដាក់អំបិលផ្អាប់ទុករយៈពេល ៦-៨ម៉ោង។ បន្ទាប់មក យើងលាងអំបិលចេញ ដើម្បីឱ្យអស់ជាតិប្រៃ រួចទុកឱ្យស្រស់ទឹក ទើបយើងហាន់បន្លែ និងគ្រឿងបន្ទាប់បន្សំ ក៏ដូចជាទិញទឹកអំពៅដើម្បីលាយគ្រឿងផ្សំធ្វើទឹកជ្រក់។ ចុងក្រោយ យើងទុកបន្លែដែលលាយគ្រឿងហើយមួយយប់នៅក្រៅទូរទឹកកក ដើម្បីទទួលបានអតិសុខុមប្រាណល្អ ឬប្រូបាយអូទិក ទើបរៀបចំដាក់ចូលក្នុងទូរក្លាសេ ដើម្បីរក្សាគុណភាព ហើយយើងអាចវេចខ្ចប់លក់ជូនអតិថិជនបាន”

គួរបញ្ជាក់ដែរថា លោក ទី រស្មី និងភរិយាបានចាប់ផ្ដើមអាជីវកម្មនៅខែតុលា ឆ្នាំ២០១៩ ដែលមានឈ្មោះថា SMITA កើតពីការបញ្ចូលគ្នារវាងឈ្មោះលោក និងភរិយា បូករួមនឹងជំនាញអាយធីដែលមិត្តភក្តិតែងហៅថា ជាចុងភៅអាយធី។​ ដំបូងឡើយគឺភរិយារបស់លោកចង់ហូបគីមឈី ក្នុងកំឡុងពេលពរពោះកូនទី១ ហើយភរិយាគាត់ក៏បានបង្ហោះលេងក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏មានការចាប់អារម្មណ៍ និងកុម្ម៉ង់ទិញជាហូរហែរចាប់តាំងពីពេលនោះមក។

សម្រាប់ការចាប់ផ្តើមដំបូង លោកបានចំណាយដើមទុនប្រមាណជាង ១០ម៉ឺនរៀលទៅលើការធ្វើគីមឈី ១០គីឡូក្រាម ដែលចំណាយទៅលើវត្ថុធាតុដើម និងការវេចខ្ចប់។ មួយឆ្នាំក្រោយ​ ទើបលោកទិញទូរទឹកកកថ្មី និងប្រដាប់ប្រដាបន្ថែមដែលអាចធ្វើបានម្តង ៦០គីឡូក្រាម និងប្តូរការវេចខ្ចប់ទៅជាកំប៉ុងដែលអាចប្រើប្រាស់ឡើងវិញបានជាផ្នែកមួយជួយដល់បរិស្ថានផងដែរ។

បើនិយាយពីជំនាញវិញ តាមពិតទៅ ម្ចាស់អាជីវកម្មខាងលើបានរៀនចប់អនុបណ្ឌិតអាយធីពីកូរ៉េ ប៉ុន្តែដោយសារតែបទពិសោធន៍តាំងពីកុមារភាពដែលចូលចិត្តជួយម្តាយធ្វើម្ហូបអាហារលក់នៅក្នុងភូមិ លោកក៏យករូបមន្តគោលដែលចេះពីម្តាយ និងបទពិសោធនៅប្រទេសកូរ៉េ បូករួមនឹងការចូលចិត្តញុំារបស់ថ្មីៗប្លែកៗ និងការច្នៃប្រឌិតបន្ថែមទើបបង្កើតជាផលិតផលទាំងនេះចេញមក។

យ៉ាងណាមិញ ការស្វែងរកវត្ថុធាតុដើមដែលជាកសិផលធម្មជាតិ គឺនៅតែជាបញ្ហាចម្បង ដោយសារតែបន្លែសម្រាប់ផលិតនៅមានកម្រិត និងមានតម្លៃខ្ពស់បើធៀបនឹងបន្លែនាំចូល។ ក្រៅពីនេះក៏មានបញ្ហាតម្លៃលក់ និងការវេចខ្ចប់ ដែលត្រូវចំណាយថ្លៃដើមច្រើន។ សម្រាប់ថ្ងៃអនាគត លោក ទី រស្មី មានគម្រោងចង់ពង្រីកទៅជាសិប្បកម្មដែលអាចផលិតបានកាន់តែច្រើន មានផលិតផលច្រើនប្រភេទ ទាំងអាហារជ្រក់ អាហារក្រៀម និងភេសជ្ជៈផងដែរ។ លោកសង្ឃឹមដែរថា ប្រទេសកម្ពុជានឹងមានផលិតផលសុវត្ថិភាពក្នុងស្រុកកាន់តែច្រើន ដែលអាចផ្គត់ផ្គង់គ្រប់គ្រាន់នៅលើទីផ្សារ និងអាចប្រកួតប្រជែងតម្លៃជាមួយផលិតផលនាំចូលបាន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក