អភិបាលរាជធានីភ្នំពេញបានថ្លែងថាផ្សាររដ្ឋទាំង25 នឹងមិនអាចបើកឡើងវិញ បាននៅឡើយទេ ពីព្រោះបងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួន មិនបានអនុវត្ត ទៅតាម ការណែនាំ របស់អាជ្ញាធរ និងក្រសួងសុខាភិបាលនៅឡើយ។នេះបើតាមការលើកឡើង របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី ក្នុង កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នារសៀលថ្ងៃទី 19 ឧសភា នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ ថា៖
“តើយើងអាចបើកផ្សាររដ្ឋទាំង25ឡើងវិញ ម្តេចនឹងកើតទៅ បើ បងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួន មិនបានអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាម ការណែនាំរបស់អាជ្ញាធរ និងក្រសួងសុខាភិបាលផងហ្នឹង ។ ដូច្នេះយើងគ្មានមធ្យោបាយដើម្បីនឹងបើកផ្សាររដ្ឋ ទាំង 25 នេះឱ្យដំណើរការឡើងវិញនោះទេ ក្នុង1សប្តាហ៍ទៀតនេះ”
ជាមួយគ្នានេះផងដែរអាជ្ញាធររាជធានីភ្នំពេញនឹងចាត់វិធានការធ្ងន់ជាងមុន ក្នុងរយៈពេល1 សប្តាហ៍ទៀតនេះ ពោលគឺមិនលើកលែង ចំពោះអ្នកដែលល្មើសនឹងបំរាម គោចរនិងអ្នក ដែលលួច ចេញពីតំបន់លឿងទុំ ដែលអាជ្ញាធរបានបិទខ្ទប់ឡើយ ដោយអ្នករត់ចេញត្រូវឃាត់ខ្លួន ផាកពិន័យ និងទទួលទោសទណ្ឌ ថែមទៀត។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី19 ខែឧសភា ឆ្នាំ2021នេះ ក៏បានចេញសេចក្ដី ជូនដំណឹងស្ដីពីការរឹតបន្ដឹងការអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ចំពោះបុគ្គលល្មើសស្រប តាមច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-19 និងជំងឺឆ្លងកាចសាហាវ និងប្រកប ដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
ចំពោះវិធានការបន្ត គឺត្រូវអនុវត្ត ឱ្យបានម៉ឺងម៉ាត់ចំពោះបំរាមគោចរ ត្រូវឃាត់យានយន្ត ដែលធ្វើចរាចរណ៍ល្មើស ចាប់ពី8យប់ដល់ ម៉ោង5ភ្លឺ ទាំងអស់មករក្សាទុកនិងធ្វើការផាកពិន័យ ដោយមិនមានការអប់រំទៀតទេ ។ ឯកឧត្តម ឃួង ស្រេង បានលើកឡើងក្នុងកិច្ចប្រជុំនេះទៀតថា គឺដើម្បីពិនិត្យ ពិភាក្សា រកចំណុច ល្អនិងចំណុចខ្វះខាត យកមក ចាប់ពីថ្ងៃ20ឧសភា រហូតដល់ថ្ងៃទី27ឧសភាខាងមុខនេះ ដើម្បី ផ្តាច់ឬសគល់ជម្ងឺកូវីដ-19 ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ៖
“1សប្តាហ៍ទៀត (ថ្ងៃ20 ដល់27ឧសភា ) ដែល យើងត្រូវអនុវត្តបន្ត ក្នុងការអនុវត្តការងារនៃការបិទខ្ទប់ តំបន់ លឿងទុំ តាម ខ្នងផ្ទះ តាមអគារឬនៅតាមខុនដូរ ជាទឹកចុងក្រោយហើយអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ត្រូវតែម៉ឹងម៉ាត់ បើយើង គ្រប់គ្រងមិនបាន វានឹងវិលមករកចំណុចដើមវិញ នោះគឺចប់ហើយ”
ឯកឧត្តម ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរនិងកម្លាំងទាំងអស់ បន្តការផ្សព្វផ្សាយពីវិធានការ ការពាររបស់ក្រសួងសុខាភិបាល ពិសេស ការអនុវត្ត៣កុំ និង៣ការពារ ត្រូវតែបន្តអនុវត្តឱ្យបាន ម៉ឺងម៉ាត់បំផុត ព្រោះថា បើយើងភ្លេចខ្លួនតែបន្តិចវានឹងមានបញ្ហា។
ឯកឧត្តម បញ្ជាក់ដែរថាការផាកពិន័យ នេះរដ្ឋបាលរាជធានីគ្មានចេតនាណាមួយ ចង់បានលុយ ពី ការផាកនោះទេ រដ្ឋបាលរាជធានីភ្នំពេញ មានបំណងតែមួយគត់គឺចង់ឱ្យបងប្អូន ប្រជាពលរដ្ឋចូលរួម សហការ ជាមួយអាជ្ញាធរនិងក្រសួងសុខាភិបាល ដើម្បីយើងអាចផ្តាច់បានជម្ងឺកូវិដ-19 ក្នុងព្រឹត្តការណ៍ សហគមន៍20កុម្ភៈនេះ។
ក្នុងសេចក្ដីជូនដំណឹង រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា កន្លងមកដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-19 ក្នុងព្រឹត្តិការណ៍សហគមន៍20 កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការចាំបាច់ជាបន្តបន្ទាប់ ដូចជា កាតព្វកិច្ចពាក់ម៉ាសនិងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព បម្រាមគោចរចន្លោះម៉ោង20 ដល់ម៉ោង3 ទៀបភ្លឺ ផ្អាកការលក់គ្រឿងស្រវឹង កំណត់ការ លក់ដូរ ជាលក្ខណៈវេចខ្ចប់ ផ្អាកដំណើរការជាបណ្តោះអាសន្នផ្សាររដ្ឋ និងផ្សារមិនរៀបរយ និងផ្អាករាល់ការជួបជុំប្រមូលផ្តុំមនុស្សច្រើន ជាដើម។
ជាការកត់សម្គាល់ ប្រជាពលរដ្ឋភាគច្រើនលើសលប់ បានចូលរួមអនុវត្តវិធានការខាងលើនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ប៉ុន្តែពលរដ្ឋមួយចំនួនតូច មិនបានយកចិត្តទុកដាក់ និងមានការធ្វេស ប្រហែស ជាពិសេសក្នុងរយៈពេលចុងក្រោយនេះ ស្របពេលស្ថានភាពជំងឺកូវីដ-19 មានភាពធូរស្រាលបន្តិច យុវជន-យុវនារី បានបំពានវិធានការ ផ្គើនបម្រាម និងមិនព្រមចូលរួមសហការឡើយ៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ
















Account
Security
Favourite Content