ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ៖ THACO AGRI រួមចំណែកសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមក្នុងស្រុក

ក្រចេះ ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងគណៈប្រតិភូ បានអញ្ជើញចុះធ្វើទស្សនកិច្ចនៅតំបន់ពហុកសិកម្មស្នួល ដែលជាគម្រោងកសិកម្មដ៏ធំ និងទំនើបរបស់ THACO AGRI ក្នុងប្រទេសកម្ពុជា ក្រោមកិច្ចទទួលស្វាគមន៍ដោយ លោក Nguyen Ngoc Anh Tu – អគ្គនាយករងប្រចាំតំបន់ពហុកសិកម្មស្នួល រួមជាមួយថ្នាក់ដឹកនាំតំបន់ពហុកសិកម្មស្នួលជាច្រើននាក់។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានចុះមើលស្ថានភាពជាក់ស្តែងសកម្មភាពផលិតកម្ម និងអាជីវកម្មរបស់ THACO AGRI នៅតំបន់ពហុកសិកម្មស្នួល រួមមាន៖ រោងចក្រផលិតចេក BP1.B , តំបន់លំនៅដ្ឋានបុគ្គលិក កម្មករនិយោជិត, កសិដ្ឋានចិញ្ចឹមគោជាដើម។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានសម្តែងការរីករាយ និងចាប់អារម្មណ៍ចំពោះលទ្ធផលដែល THACO AGRI សម្រេចបាននៅតំបន់ពហុកសិកម្មស្នួល។ គម្រោងនេះមិនត្រឹមតែលើកកម្ពស់ផលិតភាពកសិកម្មប៉ុណ្ណោះទេ ថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមក្នុងតំបន់ផងដែរ។ ជាពិសេស ឯកឧត្តម បានបញ្ជាក់អំពីសារៈសំខាន់លើការរស់នៅរបស់កម្មករនិយោជិត។

ឯកឧត្តមបានមានប្រសាសន៍ថា មូលដ្ឋានសម្រាប់ការសាងសង់ និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពគឺត្រូវយកចិត្តទុកដាក់នូវភារកិច្ចស្នូល និងអនុវត្តចំនួន ៧ចំណុចរួមមាន៖ ហូបចុក ស្លៀកពាក់ ស្នាក់នៅ សុខភាព អប់រំរៀនសូត្រ មធ្យោបាយធ្វើដំណើរ និងកម្សាន្តសប្បាយ។ ទាំងនេះក៏ជាកត្តាដែលក្រុមហ៊ុន THACO AGRI បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើការវិនិយោគនៅតំបន់ពហុកសិកម្មស្នួល។

បច្ចុប្បន្ននេះ តំបន់ពហុកសិកម្មស្នួលបានបង្កើតការងារមានស្ថិរភាពដល់បុគ្គលិក កម្មករនិយោជិតជាង ៥០០០នាក់។ ក្នុងនោះមានកម្មករខ្មែរចំនួន ៤៥០០នាក់។ ក្នុងគោលដៅនាំមកនូវការរស់នៅល្អបំផុតដល់និយោជិត តំបន់ពហុកសិកម្មស្នួលបានសាងសង់លំនៅដ្ឋានចំនួន ១៥៧០ បន្ទប់ ផ្តល់អាហារ ៣ ពេលដោយឥតគិតថ្លៃដល់កម្មករ បើកហាងលក់ទំនិញប្រើប្រាស់ចាំបាច់ មានផ្តល់ទំនិញប្រើប្រាស់សម្បូរបែបជាង ១០០០ មុខ ដើម្បីឱ្យកម្មករអាចទទួលបាននូវទំនិញដែលមានគុណភាពជាច្រើនប្រភេទ និងសេវាកម្មលក់ចល័ត។

ដោយឡែក ចំពោះវិស័យសុខភាព និងអប់រំ តំបន់ពហុកសិកម្មស្នួលតែងតែយកចិត្តទុកដាក់ខ្ពស់លើស្មារតី និងកាយសម្បទារបស់កម្មករ។ តំបន់ពុកសិកម្មស្នួលបានសាងសង់បន្ទប់ពិគ្រោះ និងពិនិត្យ តាមតំបន់លំនៅដ្ឋាននីមួយៗ ដើម្បីត្រៀមផ្តល់សេវាពិនិត្យ និងព្យាបាលឱ្យកម្មករនៅពេលចាំបាច់ ព្រមទាំងមានកម្មវិធីពិនិត្យសុខភាពប្រចាំឆ្នាំ ជាពិសេស ជួយត្រួតពិនិត្យស្ថានភាពជំងឺរបស់កម្មករភ្លាមៗប្រសិនបើមាន។

បច្ចុប្បន្ននេះ តំបន់ពហុកសិកម្មស្នួល បានបង្កើត​សាលារៀនបឋមសិក្សាចំនួន ៨ ថ្នាក់សម្រាប់សិស្សជាង ២៥០ នាក់ ជាមួយនឹងកម្មវិធីសិក្សាស្របតាមប្រព័ន្ធអប់រំកម្ពុជាជួយឱ្យកូនៗរបស់បុគ្កលិក កម្មករ និយោជិតមានការអភិវឌ្ឍន៍យ៉ាងពេញលេញ បន្ថយបន្ទុកឪពុកម្តាយ។ ទន្ទឹមនឹងនោះ តំបន់ពហុកសិកម្មស្នួលក៏បានរៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេសជាប្រចាំសម្រាប់កម្មករដែលទើបជ្រើសរើសថ្មី និងវគ្គបណ្ដុះបណ្ដាលជំនាញពីការដាំដុះ និងការចិញ្ចឹមសត្វ សម្រាប់ក្រុមអ្នកបច្ចេកទេសដើម្បីជួយបង្កើនប្រសិទ្ធភាពផលិតកម្ម។ លើសពីនេះទៅទៀត តំបន់ពហុកសិកម្មស្នួលក៏មានរៀបចំរថយន្តដឹកជញ្ជូនកម្មករពីកន្លែងស្នាក់នៅទៅកន្លែងធ្វើការផងដែរ។ ជាមួយគ្នានេះ ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់កម្មករកាន់តែមានន័យ តំបន់ពហុកសិកម្មស្នួលក៏បានរៀបចំការប្រកួតកីឡា និង​សកម្មភាព​វប្បធម៌សម្រាប់បុគ្គលិក កម្មករបន្ទាប់ពីសម្រាកការងារ បង្កើតបរិយាកាសរស់នៅក្នុងសហគមន៍ដ៏រីករាយ ពង្រឹងការទំនាក់ទំនង និងប្រាស្រ័យទាក់ទងគ្នា។

យោងតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ THACO AGRI នឹងបន្តជំរុញការវិនិយោគលើវិស័យកសិកម្មនៅភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ហើយដើម្បី​បំពេញ​តម្រូវការ​ និងពង្រីក​ផលិតកម្ម​អាជីវកម្ម តំបន់ពហុកសិកម្មស្នួលត្រូវការ​ជ្រើសរើស​បុគ្គលិក កម្មករ ​និយោជិតចំនួន ៣៥០០​នាក់បន្ថែមទៀត​។ ជារួម ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការវាងសហគ្រាស និងរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យកសិកម្ម។ THACO AGRI បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍កសិកម្មទំនើប និងនិរន្តរភាពនៅប្រទេសកម្ពុជា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងកសិកម្ម និងស្ថាប័នពាក់ព័ន្ធ កំពុងដោះស្រាយបញ្ហាផលិតកម្ម និងការផ្គត់ផ្គង់ស្បៀង តាមរយៈការប្រកាន់យកអភិក្រមចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងចម្បងជំរុញឱ្យវិស័យកែច្នៃមានលទ្ធភាពស្រូបយកផលិតផលកសិកម្មឱ្យបានកាន់តែច្រើន ដែលអាចធានាដល់ទីផ្សារសម្រាប់កសិករ ជាពិសេស ទប់ស្កាត់ការកើនឡើងនៃអតិផរណា ដែលអាចប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាផលិតកម្ម និងផ្គត់ផ្គង់ស្បៀងក្នុងស្រុក ព្រមទាំងធានាឱ្យទីផ្សារមានដំណើរការរលូន ដោយគិតគូរទាំងផលប្រយោជន៍របស់កសិករ និងអ្នកប្រើប្រាស់។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឌិត

វិស័យកសិកម្មទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ក្រោយជម្លោះព្រំដែនជាមួយថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

 ភ្នំពេញ ៖ កសិកម្ម គឺជាវិស័យដ៏មានសក្តានុពលមួយរបស់កម្ពុជា ក្នុងការរួមចំណែកជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង ប៉ុន្តែកន្លងមក​​ អ្នកវិនិយោគហាក់មើលរំលងការវិនិយោគក្នុងវិស័យនេះ។ វិនិយោគិនភាគច្រើនបានចាប់អារម្មណ៍តែលើវិស័យឧស្សាហកម្មកែច្នៃកសិផល ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងអង្ករ សម្រាប់នាំចេញ។  ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ វិស័យកសិកម្មក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគ ទាំងក្នុងស្រុក និងក្រៅស្រុក។ នេះបើតាមការធ្វើបទបង្ហាញរបស់លោកស្រី សេង មូលិកា អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ

អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/10/2026

រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/10/2026

ភ្នំពេញ ៖ «គិតគូរពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច» ជាពាក្យស្លោកបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ដែលត្រូវបានលើកឡើងដោយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ​ ចិន្តាសោភា នៅក្នុងពិធីប្រកាសបើកជាផ្លូវការ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/10/2026

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម