ភ្នំពេញ ៖ គិតរហូតចុងខែវិច្ឆិកា ឆ្នាំ២០២២ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដែលហៅកាត់ SME Bank Cambodia បានបញ្ចេញឥណទានក្នុងទឹកប្រាក់ប្រមាណ ៤១៨ លានដុល្លារ ដើម្បីគាំទ្រផ្នែកហិរញ្ញវត្ថុដល់វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs)។ នេះបើយោងតាមរបាយការណ៍របស់ធនាគារ SME។
ឥណទានក្នុងទំហំទឹកប្រាក់ប្រមាណ ៤១៨ លានដុល្លារត្រូវបានផ្ដល់ជូន SMEs ចំនួនជាង ៣ ១៨៥ ក្នុងការបន្តស្តារអាជីវកម្មឡើងវិញ និងពង្រីកអាជីវកម្ម បន្ទាប់ពីទទួលរងផលប៉ះពាល់ ដោយសារវិបត្តិជំងឺកូវីដ១៩ ក្នុងរយៈពេលជាង ២ ឆ្នាំកន្លងមក។
វិស័យ SME បានដើរតួនាទីជាឆ្អឹងខ្នង ក្នុងសេដ្ឋកិច្ចរបស់កម្ពុជា ដែលត្រូវបំពេញតម្រូវការមូលដ្ឋាននៃទំនិញ និងសេវាកម្មនៅកម្ពុជា។ ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជាចាត់ទុកការលើកកម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ពិសេស សហគ្រាសដែលស្ថិតក្នុងវិស័យសំខាន់ៗមួយចំនួន ដូចជា កសិកម្ម កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ កម្មន្តសាល គ្រឿងបង្គុំ និងទេសចរណ៍ ជាដើម ជាអាទិភាពគោលនយោបាយមួយដ៏ សំខាន់។
ជាការពិត សហគ្រាសធុនតូច និងមធ្យម មិនត្រឹមតែចូលរួមដល់ការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា និង ការបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនភាពធន់របស់សេដ្ឋកិច្ចជាតិទៅនឹងវិបត្តិផងដែរ។ ជាក់ស្ដែង សហគ្រាសធុនតូច និងមធ្យមមានប្រមាណ ៩៨% នៃអាជីវកម្មទាំងអស់នៅកម្ពុជា និង បានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ៥៨% ព្រមទាំងផ្តល់ការងារប្រមាណ ៧៣% នៃចំនួនកម្លាំងពលកម្មសរុបនៅកម្ពុជា ។
សូមបញ្ជាក់ផងដែរថា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ជួយសម្រួលដល់ការទទួលបានសេវាហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងស្រុក។ បច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យមជាច្រើនក្នុងប្រទេសកម្ពុជា ត្រូវការជំនួយផ្នែកហិរញ្ញវត្ថុ ប៉ុន្តែមិនមានលទ្ធភាពបង់ប្រាក់ និង/ឬ មិនមានឯកសារគ្រប់គ្រាន់សម្រាប់ផ្តល់ជូនធនាគារ។ ជាលទ្ធផល ពួកគេមិនអាចពង្រីកអាជីវកម្មបាន។ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជានឹងធ្វើការងារដើម្បីឆ្ពោះទៅកាន់ដំណោះស្រាយបញ្ហាទាំងនេះ។
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ផ្តល់ជូនតម្លៃទាបសម្រាប់សេវាហិរញ្ញវត្ថុ។ ធនាគារអាចផ្តល់ជូនតម្លៃទាបនេះបានក៏ព្រោះតែមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នអន្តរជាតិមួយចំនួនដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank) ធនាគារពិភពលោក (World Bank) និងជំនួយមូលនិធិដ៏សមរម្យ និងមានស្ថិរភាព។
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ចូលរួមយ៉ាងសកម្មក្នុងការជួយសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញដល់ផលិតភាព និងប្រសិទ្ធភាព។ គម្រោងនេះជួយសម្រួលដល់ការទទួលបានសេវាហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីបង្កើនចំណែកទីផ្សារ និងចំណូល ហើយនិងផ្តល់ជាឱកាសក្នុងការពង្រីកសក្តានុពលចែកចាយក្រៅប្រទេសផងដែរ។
ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជាផ្តល់ការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ ពីអ្នកជំនាញរបស់យើង រួមជាមួយដៃគូអភិវឌ្ឍន៍ និងក្រសួងពាក់ព័ន្ធ ដើម្បីផ្តល់ជូនជំនួយផ្នែកបច្ចេកទេស ប្រឹក្សាយោបល់ និងផ្តល់ដំបូន្មានទៅដល់សហគ្រាសធុនតូច និងមធ្យម។
ធនាគារសហគ្រាសធុនតូច និងមធ្យម គឺជាធនាគារដែលផ្តួចផ្តើមដោយរដ្ឋាភិបាល ហើយត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០២០ និងចាប់ផ្តើមផ្តល់ឥណទានដោយផ្ទាល់ និងតាមរយៈសហហិរញ្ញប្បទានជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដៃគូដែលបានចូលរួមចំនួន ៣៣៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ជប៉ុន ប្រគល់នាវាចម្បាំងខ្នាតមធ្យម (Destroyers) ប្រើប្រាស់រួចជាច្រើនគ្រឿងឲ្យហ្វីលីពីន ដើម្បីដំឡើងអំណាចយោធាជើងទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/07/2025
នៅសប្តាហ៍នេះបានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសជប៉ុននឹងធ្វើការប្រគល់នាវាចម្បាំងខ្នាតមធ្យមប្រភេទ destroyers ជាច្រើនគ្រឿងទៅឲ្យសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់អាស៊ាន គឺ ប្រទេសហ្វីលីពីន
សមាគមកាហ្វេកម្ពុជា ប្ដេជ្ញាក្នុងការបង្កើនការផលិត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអាចឈានដល់ការនាំចេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/07/2025
សមាគមកាហ្វេកម្ពុជាដែលទើបបង្កើតឡើងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានប្ដេជ្ញាក្នុងការបង្កើនការផលិតកាហ្វេដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈបច្ចុប្បន្នការនាំចូលកាហ្វេពីខាងក្រៅប្រទេសមកផ្គត់ផ្គង់ក្នុងស្រុកមានរហូតដល់៩៥ភាគរយឯណោះ