ភ្នំពេញ ៖ ការប្រកបអាជីវកម្មនីមួយៗតែងតែទាមទារផែនការច្បាស់លាស់ ពិសេសការគ្រប់គ្រងហិរញ្ញវត្ថុ ដែលទាមទារឱ្យម្ចាស់អាជីវកម្មស្វែងយល់ជាចាំបាច់។ ការរៀបចំបែងចែក និងស្វែងយល់ផ្នែកហិរញ្ញវត្ថុជាកត្តាចម្បងក្នុងការវាយតម្លៃលទ្ធផល និងការវិវឌ្ឍរបស់អាជីវកម្ម ព្រោះហិរញ្ញវត្ថុប្រៀបដូចជាដង្ហើមរស់នៃអាជីវកម្មទូទៅទាំងអាជីវកម្មខ្នាតតូច-ធំ។

យោងតាមសហគ្រិនខ្មែរបានឱ្យដឹងថា ចំពោះអាជីវកម្មតូចៗ ភាគច្រើនម្ចាស់អាជីវកម្មទទួលបន្ទុកផ្ទាល់លើផ្នែកហិរញ្ញវត្ថុ ដូច្នេះម្ចាស់អាជីវកម្មគួរស្វែងយល់ពីរបាយការណ៍ហិរញ្ញវត្ថុជាមូលដ្ឋានទាំង ៥ នេះដូចតទៅ៖
១. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (Balance Sheet)
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្ហាញស្ថានភាពហិរញ្ញវត្ថុរបស់អាជីវកម្មទៅតាមកាលបរិច្ឆេទជាក់លាក់ណាមួយដោយបញ្ចូលទិន្នន័យនៃទ្រព្យ និងបំណុលរបស់អាជីវកម្ម។ ក្រៅពីនោះ វាក៏បង្ហាញពីតារាងចរន្ដសាច់ប្រាក់ គណនីទទួលនិងទូទាត់ប្រាក់ និងស្ថានភាពជាក់ស្ដែងនៃអាជីវកម្ម ដែលជួយឲ្យអ្នកប្រើប្រាស់ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវនិងចំពេលវេលា។ ក្នុងករណីអ្នកស្នើរសុំកម្ចីរបាយការណ៍នេះក៏អាចជាឯកសារមួយ ជួយឲ្យអ្នកផ្ដល់កម្ចីអាចត្រួតពិនិត្យ និងវិភាគថាអ្នកមានសមត្ថភាពស្នើរបានប៉ុនណាផងដែរ។

២. របាយការណ៍ចំណូល (Income statement)
របាយការណ៍ចំណូល សង្ខេបនូវទិន្នន័យនៃ ប្រាក់ចំណូល ចំណាយ ចំណេញ និងខាតក្នុងរយៈពេលកំណត់ណាមួយ។ វាបង្ហាញពីលទ្ធភាពនៃការលក់ (រកចំណូល) ការគ្រប់គ្រងការចំណាយ និងការបង្កើតប្រាក់ចំណេញ ហើយវាក៏មានការបញ្ចូលនូវការបង់ពន្ធ ការចំណាយលើការផ្សព្វផ្សាយ និងប្រតិបត្តិនានាឲ្យតែចំណាយត្រូវបានកត់ទុកក្នុងនេះទាំងអស់។
៣. របាយការណ៍លំហូរសាច់ប្រាក់ (Cash flow statement)
របាយការណ៍លំហូរសាច់ប្រាក់ ដើរតួនាទីក្នុងការភ្ជាប់របាយការណ៍ចំណូលនិងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដើម្បីឲ្យដឹងពីលំហូរចេញចូលនៃសាច់ប្រាក់។ វាមានសារៈសំខាន់ដើម្បីឲ្យម្ចាស់អាជីវកម្មអាចប្រើប្រាស់ទិន្នន័យក្នុងរបាយការណ៍ ដើម្បីវិភាគនូវដំណើរការ និងសុខភាពហិរញ្ញវត្ថុអាជីវកម្មក្នុងកំឡុងពេលមួយជាក់លាក់។
៤. របាយការណ៍នៃគណនីទទួលប្រាក់ (Account Receivable statement)
របាយការណ៍នៃគណនីទទួលប្រាក់ ជារបាយការណ៍ផ្ទុកនូវទិន្នន័យ ដែលភាគីទី៣បានជំពាក់អ្នក។ ភាគីទី៣ អាចជាក្រុមហ៊ុន ដៃគូអាជីវកម្ម ឬជាអតិថិជន ដែលបានប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់អ្នក តែមិនទាន់បានទូទាត់លុយកាក់។ ទិន្នន័យក្នុងរបាយការណ៍នេះ អាចជួយម្ចាស់អាជីវកម្មស្វែងរកវិធីសាស្រ្ដថ្មីៗ ដើម្បីកាត់បន្ថយការកកស្ទះលំហូរសាច់ប្រាក់ ព្រោះបើបរិមាណសាច់ប្រាក់កកស្ទះច្រើនដោយសារគេជំពាក់នោះក៏ប៉ះពាល់ដល់ដំណើរការអាជីវកម្មដែរ។
៥. របាយការណ៍កញ្ចប់ថវិកា និងរបាយការណ៍ជាក់ស្ដែង (Budget and Actual Report) របាយការណ៍កញ្ចប់ថវិកា ធ្វើឡើងមុនពេលសកម្មភាពអាជីវកម្មចាប់ផ្ដើម។ ការរៀបចំកញ្ចប់ថវិកាទុកមុន នឹងជួយឲ្យអ្នកអាចវិភាគលើរូបភាពមួយចំនួននៃដំណើរការណាមួយ និងត្រៀមខ្លួនប្រឈមនឹងហានិភ័យដែលបម្រុងនឹងកើតឡើងផងដែរ។ ចំណែកឯរបាយការណ៍ជាក់ស្ដែង ធ្វើឡើងក្រោយពេលប្រតិបត្តិការ ឬសកម្មភាពត្រូវបានបញ្ចប់ នោះវាបង្ហាញពីការចំណាយទាំងអស់នៃប្រតិបត្តិការទាំងស្រុង។ បន្ទាប់មក យករបាយការណ៍ទាំងពីរមកផ្ទៀងផ្ទាត់គ្នា នឹងជួយឲ្យអ្នកអាចដឹងថាគម្រោងរបស់អ្នកមានប្រសិទ្ធភាពបែបណា ជាពិសេសបើចំណាយជាក់ស្ដែងលើសពីផែនការ អ្នកអាចស្វែងយល់បន្ថែម និងក៏ជាមេរៀនសម្រាប់ការងារក្រោយៗផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content