ជិតចូលឆ្នាំខ្មែរ រដូវទទួលអនុផលព្រៃឈើក្លាយជាប្រភពចំណូលសម្រាប់ប្រជាសហគមន៍

ភ្នំពេញ៖ នៅក្នុងអំឡុងខែមេសា ដែលជារដូវនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក៏ជារដូវកាលដែលប្រជាពលរដ្ឋនៅតាមសហគមន៍មួយចំនួនទទួលបានចំណូលពីការប្រមូលអនុផលព្រៃឈើផងដែរ ដូចជាការបេះ ផ្លែគុយ សិរមាន់ ផ្លែគូលេនព្រៃ និងផ្លែព្រុសជាដើម។

លោក ឡុង  ណេត ជាអនុប្រធានសហគមន៍ភ្នំទ័ពជាង ស្ថិតនៅភូមិព្រះអង្គកែវ និងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុងបានឱ្យដឹងថា សហគមន៍របស់លោកមានសមាជិកប្រមាណជាង១៣ នាក់(៧គ្រួសារ) ដែលប្រមូលអនុផលព្រៃឈើរួមមាន ផ្លែគុយ ផ្លែសិរមាន់ និងផ្លែឈើដទៃទៀត ប៉ុន្តែឆ្នាំនេះ អ្នកប្រមូលទិញត្រូវការតែផ្លែគុយមួយមុខប៉ុណ្ណោះដោយផ្តល់តម្លៃខ្ពស់ជាងអនុផលព្រៃឈើដទៃ។

លោក ឡុង ណេត បានបញ្ជាក់ថា ដោយសារតែផ្លែគុយពិបាករក ប្រជាសហគមន៍មួយចំនួនបានបង្វែរទៅរកផ្លែសំរងវិញ ព្រោះឆ្នាំនេះសំបូរផ្លែសំរងជាងគេ ប៉ុន្តែទោះជាយ៉ាងណាក៏ការប្រមូលផ្លែគុយ គិតចាប់តាំងពីខែកុម្ភៈរហូតមកប្រជាពលរដ្ឋអាចរកបេះបានជាបន្តបន្ទាប់ ដោយម្នាក់អាចប្រមូលបានចំនួនប្រមាណ ៧គីឡូក្នុង១ថ្ងៃ ។

លោក ឡុង  ណេត បានឱ្យដឹងទៀតថា ផ្លែគុយដែលប្រជាសហគមន៍ប្រមូលបបាន មានអ្នកមកប្រមូលទិញទាំងអស់ ដោយក្នុង១ គីឡូក្រាម លក់បានប្រមាណ ពី ១៥០០០ រៀល ទៅ ១៧០០០ រៀល សម្រាប់ការបោះដុំ។ បើគិតតែក្នុងខែមីនា សរុបទាំងអស់គ្នាបានប្រមាណជាង២តោន (២៧៣០គីឡូក្រាម) ដែលចំនួននេះមិនបានគិតពីខែកុម្ភៈ និងការប្រមូលនៅតែបន្តដល់ដំណាច់ខែមេសា ។

លោកបានបញ្ជាក់ថា ការទៅរកបេះផ្លែគុយនេះគឺវាមិនងាយស្រួលនោះទេ ជួនកាលផ្សងនឹងគ្រោះថ្នាក់ក៏មានដែរ ចំណែកការធ្វើដំណើរវិញ គឺត្រូវតែក្រោកពីព្រឹក បើមិនដូច្នោះ អ្នកនៅភូមិផ្សេងៗក៏ទៅរកបេះដូចគ្នា។ ក្រៅពីការប្រមូលអនុផលផ្លែឈើទាំងនេះហើយ ពល​រដ្ឋសហគមន៍ក៏នៅមានអនុផលផ្សេងទៀត ដូចជា ផ្សិត និងរុក្ខជាតិហូតស្លឹកផ្សេងៗទៀត ដែលប្រជាសហគមន៍អាចប្រមូលបាន និងអាចជួយបន្ថែមចំណូលដល់ជីវភាពរបស់អ្នកស្រុក។

ដោយឡែក នៅឯខេត្តកំពង់ធំវិញ បងប្អូនប្រជាពលរដ្ឋខ្មែរភាគច្រើនក៏និយមចូលចិត្តបរិភោគផ្លែគុយដែរ ខណៈអ្នកលក់ផ្លែគុយនៅតាមដងផ្លូវជាតិលេខ៦ដាក់តាំងលក់ក្នុងតម្លៃចាប់ពី ១៤០០០រៀល ទៅ ១៦ ០០០រៀល ក្នុងមួយគីឡូ​ក្រាម ឬនៅតំបន់ខ្លះលក់ក្នុងតម្លៃ ១៨.០០០រៀល រហូតដល់ ២០.០០០រៀលក្នុងមួយគីឡូ​ក្រាម ក៏មានដែរ។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានប្រាប់ AMS ឱ្យដឹងថា ការទទួលផលពីអនុផលព្រៃឈើនៅតំបន់រមណីយដ្ឋានអង្គរ ប្រជាពលរដ្ឋនៅក្នុងសហគមន៍បានចាប់ផ្តើមលក់តាំងពីខែកុម្ភៈមកម៉្លេះ ដោយអ្នកខ្លះលក់តាមកញ្ច្រែង និងចងភ្ជួរជាចង្កោមៗ នៅតាមផ្លូវក្នុងតំបន់អង្គរ និងតាមផ្លូវកូម៉ៃជាដើម ដោយក្នុង១ គីឡូក្រាម តម្លៃ ៣០ ០០០ រៀល ទៅ ៣៥ ០០០ រៀល ។

យោងតាមក្រសួងបរិស្ថាន ផ្លែគុយ គឺជាឈ្មោះឈើតូចមានដើមជាវល្លិ៍ ផ្លែមានរសផ្អែមលាយជូរ ប្រើជាអាហារបាន។ រុក្ខជាតិ«គុយ» ជារុក្ខជាតិមួយប្រភេទដែលដុះតោងដើមឈើធំៗ ក្នុងព្រៃក្រាស់ ដុះនៅព្រៃស្រោង និងមានតិចតួចនៅតាមព្រៃរបោះ។ វាជារុក្ខជាតិព្រៃដុះដោយឯកឯង មានដុះដោយកន្លែងនៅតាមតំបន់មួយចំនួននៃកម្ពុជាយើង ជាពិសេសគឺតំបន់ភ្នំគូលែនខេត្តសៀមរាប។ ផ្លែឈើព្រៃនេះ ឱ្យផលចាប់ពីខែកុម្ភៈ រហូតដល់ចុងខែមេសា ឬដើមខែឧសភា។ បើទោះបីជាវាជាផ្លែឈើព្រៃ តែវាក៏មានការនិយមចូលចិត្តទាំងបណ្ដាអ្នកនៅតាមជនបទ និងទីក្រុង ព្រោះតែឱជារសឆ្ងាញ់ និងអត្ថប្រយោជន៍ខ្ពស់របស់វារហូតដល់គេហៅវាថាជាស្ដេចនៃផ្លែឈើព្រៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច