ក្រសួងរៀបចំដែនដី ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល

ភ្នំំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល ក្រោមវត្តមានឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីន គរូបនីយកម្ម និងសំណង់។

នេះជាសមិទ្ធផលថ្មីមួយរបស់ក្រសួងរៀបចំដែនដី សម្រាប់បម្រើសេវាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពងាយស្រួល រហ័ស និងតម្លាភាព។ សេវាឌីជីថលនេះរួមមាន៖ សេវាសុរិយោដី សេវាសំណង់ សេវាផ្តល់អាជ្ញាប័ណ្ណ សេវាថតចម្លងឯកសារប្លង់ និងសេវាពិគ្រោះយោបល់។

ទាក់ទងនឹងសមិទ្ធផលថ្មីនេះ លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាសន៍ឱ្យដឹងថា៖ ថ្ងៃនេះជាថ្ងៃបើកទំព័រសករាជថ្មីសម្រាប់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ តាមរយៈការបង្ហាញនូវសមិទ្ធផលថ្មីរបស់ខ្លួនពីការស្នើសុំនូវសេវាសាធារណៈតាមប្រព័ន្ធឌីជីថលដែលបានផ្តល់នូវភាពងាយស្រួល រហ័សនិងប្រសិទ្ធភាពដែលអាចស្នើសុំបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ស្របតាមគោលដៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយផ្ដោតលើការបង្កើនប្រសិទ្ធភាពសេវាសាធារណៈ និងស្របតាមអាទិភាពនៃបញ្ចកោណទី៥ ដែលបានកំណត់នៅក្នុងអាទិភាពក្នុងការកសាងរដ្ឋាភិបាលឌីជីថលតាមរយៈការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងអនុវត្តនូវវិធានការគោលនយោបាយចំពោះមុខ ៣ ចំណុចនៃចង្កោមវិធានការគោលនយោបាយអាទិភាពទាំង១៥ចំណុចដែលទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនោះមានចំណុចអាទិភាពមួយគឺការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យ។

លោកជំទាវរដ្ឋលេខាធិការបានបន្តថា៖ បច្ចុប្បន្នក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ មានសេវាសាធារណៈសរុបចំនួន៤៩៦ មុខ ដែលក្នុងនោះសេវាស្ថិតនៅក្រោមដែនសមត្ថកិច្ចរដ្ឋបាលរបស់ក្រសួងមានចំនួន១៩៨ មុខ សេវាសាធារណៈដែលបានប្រតិភូកម្មទៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីរាជធានីខេត្តមានចំនួន២០២មុខ និងសេវាដែលបានផ្តល់ដោយការិយាល័យច្រកចេញចូលតែមួយរបស់ក្រុង ស្រុក ខណ្ឌ មានចំនួន៧៨មុខ។

លោកជំទាវបានបញ្ជាក់ថា៖

«ចំណូលពីសេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះទទួលបានជាង១០០លានដុល្លារក្នុងមួយឆ្នាំៗ ហើយជាក់ស្តែងនៅក្នុងឆ្នាំ២០២៣កន្លងទៅនេះទទួលបានចំណូលជាង១៤៦លានដុល្លារ ក្នុងនោះចំណូលពន្ធលើការផ្ទេរអចលនទ្រព្យមានជាង១០០លានដុល្លារស្មើនឹង៧១ភាគរយនៃចំនួនសរុប»។

លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា៖ ការលើកកម្ពស់សេវាសាធារណៈក្នុងវិស័យរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ គឺជាការរួមចំណែកចូលរួមសម្រេចបានគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលផង បង្កើនចំណូលមិនមែនសារពើពន្ធ និងចំណូលពន្ធជូនរដ្ឋផង។

លោកជំទាវបានឱ្យដឹងទៀតថា៖

«ក្រសួងបានធ្វើបរិវត្តកម្មសេវាឌីជីថលជាបណ្តើរៗ ដោយបានធ្វើទំនើបកម្មសេវាឆែកព័ត៌មានសុរិយោដីដែលពីមុនយើងឆែកទៅតាមគ្យូរអកូតប៉ុន្តែបច្ចុប្បន្ននេះគឺយើងអាចឆែកតាមលេខកូដក្បាលដីនៅលើវេបសាយរបស់ក្រសួងនិងបានដាក់ឲ្យដំណើរការសាកល្បងកាលពីខែតុលាឆ្នាំ២០២៣។នៅខែធ្នូឆ្នាំ២០២៣ ក្រសួងបានដាក់ឲ្យដំណើរការសាកល្បងសេវាសំណង់អនឡាញចំនួនបីមុខ និងសរុបមកដល់ដំណាច់ខែមីនាឆ្នាំ២០២៤ បានដាក់ឲ្យដំណើរការសាកល្បងនូវសេវាអនឡាញសំណង់ចំនួន១២មុខបន្ថែមទៀត។ក្នុងនោះក្រៅពីអ្នកប្រើប្រាស់អាចស្នើសុំសេវានៅលើវេបសាយរបស់ក្រសួង ក៏អាចស្នើសុំនៅលើ អ៊ែប ផងដែរ»។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានហៅសេវាសាធារណៈតាមប្រព័ន្ធឌីជីថលនេះជា «សេវាគាប់ចិត្ត»។ សេវានេះអាចដោះស្រាយបញ្ហាជាចង្កោម លឿន រហ័ស មានតម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្តបាន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា ៖ សមិទ្ធផលនេះ បានទទួលការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ជាពិសេសពីក្រសួងពាក់ព័ន្ធ ស្ថាប័នធនាគារ មីក្រូហិរញវត្ថុ ក្រុមហ៊ុនឯកជន អង្គការសមាគម និងប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា៖

«កម្ពុជាបានចុះបញ្ជីដីជាង៧លានក្បាលដី និងនៅសល់ជាង៥លានក្បាលដីទៀត ដែលនៅឆ្នាំ២០២៩នឹងចុះបញ្ជីឱ្យចប់សព្វគ្រប់នៅទូទាំងប្រទេស»។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា៖ សេវាសាធារណៈតាមប្រព័ន្ធអនទ្បាញនេះ គឺជាផ្លែផ្កានៃការប្តេជ្ញារបស់សាមីក្រសួង និងភាគីពាក់ព័ន្ធ ហើយវាជាមោទនភាពសម្រាប់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្នុងការធ្វើជាសក្សី និងគាំទ្រដំណើរផ្លាស់ប្តូរដ៍ធំធេងនេះ។

សមិទ្ធផលដ៍ថ្លៃថ្លានេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធានាថាប្រជាជនខ្មែរទាំងអស់និងគ្រប់ស្ថាប័ននៅក្នុងប្រទេសកម្ពុជាអាចទទួលបាន និងប្រើប្រាស់សេវាសុរិយោដី និងសំណង់សំខាន់ៗ បានយ៉ាងងាយស្រួល ប្រកបដោយប្រសិទ្ធភាព និងមានសុវត្ថិភាពជាងមុន។ ប្រព័ន្ធដ៏ទំនើបនេះនឹងចូលរួមលើកកម្ពស់វិស័យមីក្រូហិរញ្ញវត្ថុ និងសុខុមាលភាពហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជាទាំងអស់ តាមរយៈការជួយដោះស្រាយបញ្ហាប្រឈមដែលសមាជិករបស់សមាគមជួបប្រទះ ជាពិសេសក្នុងការផ្ទៀងផ្ទាត់កម្មសិទ្ធិដីធ្លី និងឯកសារគតិយុទ្ធផ្សេង។ លើសពីនេះ ប្រព័ន្ធនេះនឹងសម្រួលដល់ការធ្វើប្រតិបត្តិការឥណទានប្រកបដោយទំនុកចិត្ត ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល។ មិនតែប៉ុណ្ណោះសមិទ្ធផលនេះជាទំនើបកម្មថ្មីមួយរបស់ក្រសួងក្នុងដំណើរឆ្ពោះទៅកាន់បរិវត្តកម្មឌីជីថល ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាអណាត្តិទី៧។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ផងដែរថា៖ ការធ្វើទំនើបកម្មឌីជីថលសេវាសាធារណៈនេះ វាជាការឆ្លើយតបទៅនឹងយុទ្ធបញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាល ដែលបច្ចេកវិទ្យាគឺជាអាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពគន្លឹះទាំង៥។

លោកបានបន្ថែមថា៖ការដាក់ឱ្យដំណើរការសេវាសាធារណៈតាមប្រព័ន្ធឌីជីថលរបស់ក្រសួងនាពេលនេះ ពិតជាបានគាំទ្រ និងបានចូលរួមចំណែកយ៉ាងសំខាន់ដល់វិស័យធនាគារ និងវិស័យពាក់ព័ន្ធផ្សេងទៀត ជាពិសេសគឺសេវាត្រួតពិនិត្យព័ត៍មានសុរិយោដីតាមអនឡាញ និងចុះបញ្ជីសេវាសំណង់។ បន្ថែមលើនេះតាមរយៈទិសដៅរបស់ក្រសួងនាពេលដ៏ខ្លីខាងមុខ សេវាផ្សេងៗទៀតរួមមាន សេវាផ្ទេរកម្មសិទ្ធិ សេវាចុះបន្ទុក និងដកបន្ទុកនៃប្លង់ដី និងសេវាចុះហ៊ីប៉ូតែកជាដើម នឹងត្រូវបានដាក់បញ្ជូលទៅក្នុងប្រព័ន្ធឌីជីថលផងដែរ។ ការណ៍នេះនឹងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលមានតម្រូវការឥណទានពីគ្រឹះស្ថានធនាគារ និងត្រូវការប្រើប្រាស់សេវាទាំងអស់នេះ។ 

សមាគមធនាគារនៅកម្ពុជា យល់ឃើញថា ការដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជីសេវាសាធារណៈ ទាក់ទងនឹងសេវាសំណង់ និងសេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិកនិងសេវាផ្សេងៗទៀតរបស់ក្រសួងរៀបចំដែនដីពេលនេះ ជាជំហានថ្មីដ៏មានសារៈសំខា​ន់​បំផុត របស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មសេវាសារធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវា ការបង្កភាពងាយស្រួល លឿនរហ័ស និងដល់ ប្រជាពលរដ្ឋ ធុរជន និង វិនិយោគិន។ បន្ថែមពីនេះ ប្រព័ន្ធចុះបញ្ជីសេវាសាធារណៈ ទាក់ទងនឹងសេវាសំណង់ និងសេវាព័ត៌មានសុរិយោដីប្រព័ន្ធអេឡិចត្រូនិក ក៏អាចធ្វើការទូទាត់ថ្លៃសេវា តាមរយៈឌីជីថល ដោយសំបូរបែប និង  សុវត្ថិភាព ព្រមទាំងជួយកាត់បន្ថយការចំណាយផ្សេងៗផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

ថៃ​ជួប​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ ក្រោយពលករ​ខ្មែរ​រាប់​សែន​នាក់​ចាកចេញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ការ​ចាកចេញ​របស់​ពលករ​ខ្មែរ​រាប់​សែន​នាក់​ពី​​ថៃ​ ​កំពុង​បង្ក​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​សំខាន់​ៗ​របស់​ប្រទេស​នេះ​ ​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​បរទេស ​ចាប់ពី​កសិកម្ម​ ​សំណង់​ និង​ផលិតកម្ម​ រហូតដល់​ទេសចរណ៍​ ​និង​សេវាកម្ម ​ខណៈ​ការ​ស្វែងរក​កម្លាំង​ពលកម្ម​មក​ជំនួស​កំពុង​ជួប​ការ​លំបាក​

មេធនាគារ ARDB ៖ បើធ្វើស្រែមិនបានផល គួរពិចារណាប្រែក្លាយទៅដាំដំណាំផ្សេង ដើម្បីអាចបង្កើនសេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

អគ្គនាយកធនាគារ ARDB បានលើកឡើងថា ប្រសិនបើកសិករធ្វើស្រែរយៈពេល ៣ឆ្នាំ ឬច្រើនឆ្នាំជាប់ៗគ្នា ប៉ុន្តែមិនបានផលចំណេញ ហើយបំណុលកាន់តែកើនឡើង នោះគួរតែពិចារណាឡើងវិញថា តើគួរបន្តធ្វើដដែលទៀត ឬយ៉ាងណា

អ្នកជំនាញលើកឡើងពី​វិធីសាស្ត្រដែលអាម៉េរិកអាចនឹងប្រើប្រាស់សម្រាប់បង្កើនសម្ពាធលើសេដ្ឋកិច្ចអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ស្ថិតនៅក្នុងស្ថានការណ៍នៃភ្លើងសង្គ្រាមនៅមិនទាន់រលត់នៅឡើយ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងរៀបចំផែនការតាមរយៈការដាក់ចេញនូវវិធានការសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងបំផុតដែលមិនធ្លាប់មានដើម្បីបង្កើនសម្ពាធលើអ៊ីរ៉ង់

កំពង់ធំកំណត់ចក្ខុវិស័យ​ ​៥​ ​ឆ្នាំ​ ប្រែក្លាយ​មូលដ្ឋាន​កសិកម្ម​ទៅជា​មជ្ឈមណ្ឌល​កសិ-​ឧស្សាហកម្ម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ខេត្ត​កំពង់ធំ​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម​ឆ្នាំ​ ​២០២៦​-​២០៣០​ ​ដោយ​កំណត់​ចក្ខុវិស័យ​ឱ្យ​ខេត្ត​ឈាន​ពី​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើកសិកម្ម​ ​ទៅជា​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើក​សិ-​ឧស្សាហកម្ម ​ដើម្បី​បង្កើន​ការ​កែច្នៃ​ តម្លៃ​បន្ថែម​ ការ​វិនិយោគ​ ​និង​ប្រាក់​ចំណូល​របស់​ប្រជាជន

ក្រុមហ៊ុន​រុស្ស៊ី​ ​GAZ​ ​Group​ ​បង្ហាញ​ផែនការ​វិនិយោគ​ផលិត​រថយន្ត​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​រុស្ស៊ី​ ​GAZ​ ​Group​ ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​ ​ដោយ​គ្រោង​ស្វែងរក​ទីតាំង​សម្រាប់​បង្កើត​រោងចក្រ​ផលិត​រថយន្ត​ ​និង​គ្រឿង​បន្លាស់​យានយន្ត ​ខណៈ​ក្រុមហ៊ុន​មើលឃើញ​កំណើន​តម្រូវការ​រថយន្ត​នៅ​កម្ពុជា​ ​និង​សក្តានុពល​សម្រាប់​ការ​ផលិត​នៅ​ទីនេះ​

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ