ឯកឧត្តម ហ៊ុន ម៉ាណែត ៖ បរិយាប័ន្នហិរញ្ញវត្ថុផ្តល់លទ្ធភាពប្រជាជនទទួលបានសេវាហិរញ្ញវត្ថុលឿនរហ័ស និងងាយស្រួល

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា បរិយាប័ន្នហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់លទ្ធភាពដល់ប្រជាជនឱ្យទទួលបានសេវាហិរញ្ញវត្ថុលឿនរហ័ស ងាយស្រួល មានតម្លៃសមរម្យ និងធានាបាននូវការពង្រីកសក្តានុពលសកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ និងការកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម។

ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា កំណើនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖

“បរិយាប័ន្នហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ថា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកផ្តល់លទ្ធភាពដល់ប្រជាជន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមឲ្យទទួលបានសេវាហិរញ្ញវត្ថុលឿនរហ័ស ងាយស្រួល និងមានតម្លៃសមរម្យ ជាការធានាបាននូវការពង្រីកសក្តានុពលសកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ និងការកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម”

គួរបញ្ជាក់ផងដែរថា ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារនៅកម្ពុជាគិតជាប្រាក់មានចំនួន ៦៨,២ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ មានកំណើន ១៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ខណៈប្រព័ន្ធធនាគារនៅនៅតែមានភាពធន់នឹងវិបត្តិ ពិសេសវិបត្តិជំងឺវិបត្តិជំងឺកូវីដ១៩ ដែលបានអូសបន្លាយពេលប្រមាណ ២ ឆ្នាំចុងក្រោយនេះ។

យោងតាមធនាគារជាតិនៃកម្ពុជា (ធនាគារកណ្តាល) បានឱ្យដឹងថា គិតត្រឹមបំណាច់ឆ្នាំ ២០២១ ប្រព័ន្ធធនាគារកម្ពុជាមានធនាគារពាណិជ្ជ ៥៤ ធនាគារឯកទេស ១០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើពីសាធារណជន ៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៧៩ គ្រឹះស្ថានឥណទានជនបទ ២៣៤ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ១៧ អ្នកដំណើរការតតិយភាគី ៤ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ២៨ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៦ និងអាជីវកម្មប្តូរប្រាក់ ២ ៤៤៧។

ធនាគារកណ្តាលបានបញ្ជាក់ដូច្នេះថា ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ១៦ ភាគរយ ក្នុងឆ្នាំ ២០២១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ (ដល់ ២៧៨,៦ ទ្រីលានរៀល ស្មើនឹង ៦៨,២ ប៊ីលានដុល្លារអាមេរិក(ពាន់លានដុល្លារ)) ក្នុងនោះឥណទានអតិថិជនកើន ២១,២ ភាគរយ (ដល់ ១៨៦,៤ ទ្រីលានរៀល ស្មើនឹង ៤៥,៧ ប៊ីលានដុល្លារអាមេរិក)។

ប្រាក់បញ្ញើអតិថិជនមានកំណើន ១៥,៤ ភាគរយ (ដល់ ១៥៧,១ ទីលានរៀល ស្មើនឹង ៣៨,៥ ប៊ីលានដុល្លារអាមេរិក) និងដើមទុនមានកំណើន ១៨ ភាគរយ (ដល់ ៣១,២ ទ្រីលានរៀល ស្មើនឹង ៧,៦ ប៊ីលានដុល្លារអាមេរិក)។ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានបន្តចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃចំនួនគណនីប្រាក់បញ្ញើអតិថិជនដល់ ១២,១ លានគណនី និងគណនីឥណទានអតិថិជនដល់ ៣,៣ លានគណនី។ ទីស្នាក់ការកណ្តាលនិងសាខាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមានចំនួន ២ ៦០០ ទីតាំង និងមានម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) ចំនួន ៣ ៥១២។ លើសពីនេះ ដើម្បីរួមចំណែកជួយសម្រាលបន្ទុក ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបានផ្តល់ការអនុគ្រោះដល់អ្នកខ្ចីប្រាក់ តាមរយៈការរៀបចំឥណទានឡើងវិញចំនួន ៣៧០ ៧៨៥ គណនី ស្មើនឹង ២២,៤ ទីលានរៀល (៥,៥ ប៊ីលានដុល្លារអាមេរិក)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

ថៃ​ជួប​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ ក្រោយពលករ​ខ្មែរ​រាប់​សែន​នាក់​ចាកចេញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ការ​ចាកចេញ​របស់​ពលករ​ខ្មែរ​រាប់​សែន​នាក់​ពី​​ថៃ​ ​កំពុង​បង្ក​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​សំខាន់​ៗ​របស់​ប្រទេស​នេះ​ ​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​បរទេស ​ចាប់ពី​កសិកម្ម​ ​សំណង់​ និង​ផលិតកម្ម​ រហូតដល់​ទេសចរណ៍​ ​និង​សេវាកម្ម ​ខណៈ​ការ​ស្វែងរក​កម្លាំង​ពលកម្ម​មក​ជំនួស​កំពុង​ជួប​ការ​លំបាក​

មេធនាគារ ARDB ៖ បើធ្វើស្រែមិនបានផល គួរពិចារណាប្រែក្លាយទៅដាំដំណាំផ្សេង ដើម្បីអាចបង្កើនសេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

អគ្គនាយកធនាគារ ARDB បានលើកឡើងថា ប្រសិនបើកសិករធ្វើស្រែរយៈពេល ៣ឆ្នាំ ឬច្រើនឆ្នាំជាប់ៗគ្នា ប៉ុន្តែមិនបានផលចំណេញ ហើយបំណុលកាន់តែកើនឡើង នោះគួរតែពិចារណាឡើងវិញថា តើគួរបន្តធ្វើដដែលទៀត ឬយ៉ាងណា

អាម៉េរិក ​ពិចារណា​ប្រើ​បច្ចេកវិទ្យា​តាម​គំរូ​រុស្ស៊ី​ ក្រោយ​បាត់បង់​ប្រព័ន្ធ​ការពារ​អាកាស​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/08/2026

​យោធា​សហរដ្ឋ​អាម៉េរិក​កំពុង​ពិចារណា​អភិវឌ្ឍ​រ៉ាដាការពារ​អាកាស​ចល័ត​ជំនាន់​ថ្មី​ ​ដែល​អាច​តភ្ជាប់​ជា​បណ្តាញ​តាម​គំរូ​ប្រព័ន្ធ​ ​S​-​300​ ​និង​ ​S​-​400​ ​របស់​រុស្ស៊ី​ ​បន្ទាប់ពី​ប្រព័ន្ធ​រ៉ាដាការពារ​អាកាស​អាម៉េរិក​មួយចំនួន​ត្រូវបាន​បំផ្លាញ​ក្នុង​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់

អ្នកជំនាញលើកឡើងពី​វិធីសាស្ត្រដែលអាម៉េរិកអាចនឹងប្រើប្រាស់សម្រាប់បង្កើនសម្ពាធលើសេដ្ឋកិច្ចអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ស្ថិតនៅក្នុងស្ថានការណ៍នៃភ្លើងសង្គ្រាមនៅមិនទាន់រលត់នៅឡើយ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងរៀបចំផែនការតាមរយៈការដាក់ចេញនូវវិធានការសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងបំផុតដែលមិនធ្លាប់មានដើម្បីបង្កើនសម្ពាធលើអ៊ីរ៉ង់

កំពង់ធំកំណត់ចក្ខុវិស័យ​ ​៥​ ​ឆ្នាំ​ ប្រែក្លាយ​មូលដ្ឋាន​កសិកម្ម​ទៅជា​មជ្ឈមណ្ឌល​កសិ-​ឧស្សាហកម្ម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ខេត្ត​កំពង់ធំ​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម​ឆ្នាំ​ ​២០២៦​-​២០៣០​ ​ដោយ​កំណត់​ចក្ខុវិស័យ​ឱ្យ​ខេត្ត​ឈាន​ពី​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើកសិកម្ម​ ​ទៅជា​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើក​សិ-​ឧស្សាហកម្ម ​ដើម្បី​បង្កើន​ការ​កែច្នៃ​ តម្លៃ​បន្ថែម​ ការ​វិនិយោគ​ ​និង​ប្រាក់​ចំណូល​របស់​ប្រជាជន

ក្រុមហ៊ុន​រុស្ស៊ី​ ​GAZ​ ​Group​ ​បង្ហាញ​ផែនការ​វិនិយោគ​ផលិត​រថយន្ត​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​របស់​រុស្ស៊ី​ ​GAZ​ ​Group​ ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​ ​ដោយ​គ្រោង​ស្វែងរក​ទីតាំង​សម្រាប់​បង្កើត​រោងចក្រ​ផលិត​រថយន្ត​ ​និង​គ្រឿង​បន្លាស់​យានយន្ត ​ខណៈ​ក្រុមហ៊ុន​មើលឃើញ​កំណើន​តម្រូវការ​រថយន្ត​នៅ​កម្ពុជា​ ​និង​សក្តានុពល​សម្រាប់​ការ​ផលិត​នៅ​ទីនេះ​

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍