ជារឿងប្រសើរមួយ នៅពេលដែលប្រជាពលរដ្ឋរស់នៅតំបន់ព្រៃភ្នំ អាចអាស្រ័យផលបានពីអនុផលព្រៃឈើជុំវិញតំបន់របស់ពួកគេ សម្រាប់លើកកម្ពស់ជីវភាពប្រចាំថ្ងៃ ព្រោះថាពួកគេមិនចាំបាច់ធ្វើចំណាកស្រុក ឬធ្វើសកម្មភាពរកស៊ីខុសច្បាប់ អ្វីដែលពួកគេត្រូវធ្វើនោះគឺ ថែរក្សាឆ្នាំងបាយ ដែលជាព្រៃឈើនោះឯង។
ពិតណាស់ ព្រៃឈើបានហុចផលឱ្យប្រជាពលរដ្ឋច្រើនណាស់ ជាក់ស្ដែងត្រឹមតែដកផ្សិត ដែលដុះក្នុងព្រៃអាចរកចំណូលចូលសហគមន៍ទាំងមូលបានរាប់ម៉ឺនដុល្លារក្នុងមួយរដូវៗ នេះបើគេមិនគិត ទាំងប្រភេទផ្សិតផ្សេងៗទៀត ទឹកឃ្មុំ យិនសិន និងតំបន់មួយចំនួនដែលអាចរកចំណូលពីទេសចរផង។

បើតាមលោក សី សេត ប្រធានបណ្ដាញសហគមន៍មូលដ្ឋានទំង ១៤ នៅក្នុងតំបន់គូលេនភ្នំទេព ខេត្តព្រះវិហា បានឱ្យដឹងថា ប្រភេទផ្សិតប៉ក់អាចលក់បានក្នុងមួយគីឡូចន្លោះពី ១ម៉ឺន ៥ពាន់ ទៅ ៤ម៉ឺនរៀល ផ្សិតក្ងោកលក់បានចន្លោះពី ១ម៉ឺន ៥ពាន់ ទៅ ២ម៉ឺនរៀល និងទឹកឃ្មុំលក់បានជា មធ្យម ៦ម៉ឺនរៀលក្នុងមួយលីត្រឯណោះ។ ចំណូលទាំងនេះបូកបញ្ចូលគ្នា អាចជួយដល់សេដ្ឋកិច្ចប្រជាសហគមន៍បានច្រើនណាស់ក្នុងមួយឆ្នាំៗ។

រីឯសហគមន៍ខ្លះទៀត ក៏អាចរកចំណូលបន្ថែម ដោយសារតំបន់ពួកគេស្អាត និងមានភាពទាក់ទាញ និងកាន់តែពិសេសទៀតគឺសហគមន៍មួយចំនួន ដូចជាសហគមន៍តំបន់ការពារធម្មជាតិត្រយងយក្ស និងសហគមន៍តំបន់ការពារធម្មជាតិព្រៃវែងអភិវឌ្ឍន៍ជាដើម ដែលជាជម្រកដ៏កក់ក្ដៅសម្រាប់សត្វស្លាបកម្រលើពិភពលោក។
បើតាមប្រភពដដែលបានឱ្យដឹងបន្តទៀតថា ៖
“បើយើងអាចថែរក្សាព្រៃបាន គឺយើងមានសង្ឃឹម! មានដី មានព្រៃឈើ គឺអាចរស់បានហើយសម្រាប់សហគមន៍ទាំងមូល”
បន្ថែមពីលើនេះ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតបានជួយគាំទ្របន្ថែមទៅលើការរក ចំណូលរបស់ប្រជាជនក្នុងសហគមន៍ ដូចជាការឱ្យជាសត្វចិញ្ចឹម ដើម្បីបង្កើនចំណូលបន្ថែមជាដើម។ ធ្វើដូចនេះ សហគមន៍មិនត្រឹមតែទទួលបានបានទាំងចំណូល ថែមទាំងទទួលបានការចូលរួមការពារដែនព្រៃរបស់ពួកគេឱ្យគង់វង្ស សម្រាប់ការបង្កបង្កើនផលក្នុងរដូវកាលក្រោយៗទៀត៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content