សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការទូទាត់សងប្រាក់តាមឌីជីថលកើនជាង ៤៩០ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការទូទាត់សងប្រាក់ឌីជីថលមានទំហំទឹកប្រាក់ប្រមាណ ៤៩២ ប៊ីលានដុល្លារអាមេរិក (ពាន់លានដុល្លារ) ក្នុងឆ្នាំ២០២៣ ស្មើនឹង ១៦ដង នៃផលិតផលសរុបក្នុងស្រុក (GDP) ស្របពេលការធ្វើឌីជីថលូបនីយកម្មនៅកម្ពុជាបានបោះជំហានទៅមុខក្នុងល្បឿនមួយគួរឱ្យកត់សម្គាល់។

សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងដូច្នេះ នាឱកាសអញ្ជើញជាអធិបតី​បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យ ដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលប្រកបដោយបរិយាប័ន្ន ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ហើយដំណាលគ្នានេះក៏រក្សាឱ្យបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, ការធ្វើឌីជីថលូបនីយកម្មនៅកម្ពុជាបានបោះជំហានទៅមុខក្នុងល្បឿនមួយគួរឱ្យកត់សម្គាល់។ វិបត្តិនៃជំងឺកូវីដ១៩ បានជំរុញឱ្យការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលកាន់តែខ្លាំង និងជ្រាលជ្រៅជាងពេលណាៗទាំងអស់។ ជាក់ស្ដែង ការទូទាត់សងប្រាក់ឌីជីថលបានកើនដល់ចំនួនប្រមាណ ៤៩២ ប៊ីលាន ដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៣ ដែលប្រហែលនឹង ១៦ដងនៃ GDP ។

យោងតាមការសិក្សាស្ទង់មតិរបស់ក្រុមហ៊ុន VISA បានបង្ហាញថា ចំណាប់អារម្មណ៍ និងសន្ទុះនៃការទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេសកម្ពុជា មានការកើនឡើង ដូចនឹងនិន្នាការនៅក្នុងការសិក្សារបស់ប្រជាជនក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ។

ការសិក្សាដែលចេញផ្សាយកាលឆ្នាំ២០២៣ នេះបានឱ្យដឹងថា ចាប់ពីតាំងឆ្នាំ២០២០មក ការប្រើប្រាស់កាតឥណទាន/ឥណពន្ធនៅកម្ពុជាមានការកើនឡើងប្រមាណ​ ១៣ភាគរយ ខណៈដែលចំណាប់អារម្មណ៍របស់អតិថិជនលើការប្រើប្រាស់ប្រភេទកាតដែលមានបំពាក់បច្ចេកវិទ្យា contactless ក៏កំពុងមានការកើនឡើងផងដែរ (ប្រមាណជា ៥៨ភាគរយ ធៀបនឹងឆ្នាំ២០២១ ដែលមានត្រឹម ៤២ភាគរយ ប៉ុណ្ណោះ) ​ ដែលទាំងនេះសបញ្ជាក់ថា ប្រជាជនកម្ពុជាកំពុងបោះជំហានក្នុងដំណាក់កាលស្របគ្នាជាមួយនឹងកំណើននៃការទូទាត់តាមរយៈឌីជីថលនៅក្នុងតំបន់។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលចាប់តាំងពីឆ្នាំ ២០២១មក ប្រជាជនកម្ពុជាក៏បាន​ផ្តោតការចំណាប់អារម្មណ៍របស់ខ្លួនច្រើនជាងមុនលើមុខងារសេវាធនាគារនិម្មិត ក្នុងនោះមានប្រមាណជា ៣០ភាគរយ ហើយលទ្ធផលដែលឆ្លុះបញ្ចាំងពីកំណើននេះ គឺដើរស្របនឹងនិន្នាការក្នុងតំបន់សម្រាប់សេវាកម្មធនាគារឌីជីថល។ សម្រាប់អ្នកប្រើប្រាស់មានប្រមាណ ៩០ភាគរយ​ ដែលនិយាយថាពួកគេមានចំណាប់អារម្មណ៍ខ្លាំងប្រសិនបើសេវាបែបនេះនឹងផ្តល់ជូនដោយធនាគារប្រពៃណី ហើយប្រមាណជា ៧៦ភាគរយ​ ទំនោរទៅរកធនាគារចំណូលថ្មី។

ដោយសារតែការប្រើប្រាស់សាច់ប្រាក់សុទ្ធនៅតែបន្តយ៉ាងទូលំទូលាយ  វាបានក្លាយជាហេតុផលមួយដែលនាំឲ្យប្រទេសកម្ពុជាមានភាពយឺតយ៉ាវសម្រាប់ការទទួលយកនូវវិធីសាស្រ្តទូទាត់តាមរយៈប្រព័ន្ធឌីជីថលថ្មីៗទៀតបើប្រៀបធៀបនឹងបណ្តាប្រទេសជិតខាងក្នុងតំបន់ តែវាក៏បានបង្ហាញពីសក្តានុពលនៃឱកាសទីផ្សារដ៏ធំដែលមិនទាន់ត្រូវបានប្រើប្រាស់ពេញលេញ​សម្រាប់ម្ចាស់អាជីវកម្មលក់រាយ និងធនាគារដែលផ្តោតខ្លាំងលើសមត្ថភាពនៃសេវាកម្មឌីជីថល ក៏ដូចជាធនាគារចល័តរបស់ពួកគេក្នុងកិច្ចការប្រកួតប្រជែងគុណសម្បត្តិ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ផងដែរ។

វិស័យសំខាន់ៗដែលទំនងជាទទួលបានអត្ថប្រយោជន៍ពីការធ្វើឌីជីថលូបនីយកម្មនៃសង្គមកម្ពុជាមានដូចជា អាជីវកម្មខ្នាតមីក្រូ ខ្នាតតូច និងមធ្យម។ អ្នកប្រើប្រាស់ដែលបានចូលរួមស្ទង់មតិប្រមាណ ៧៦ភាគរយ បាននិយាយថាពួកគេទិញទំនិញនៅតាមបណ្តាអាជីវកម្មខ្នាតមីក្រូ ខ្នាតតូច និងមធ្យម យ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ និងបានប្រើប្រាស់ការទូទាត់ជាសាច់ប្រាក់សុទ្ធមានប្រមាណជា ៦៦ភាគរយ ទើបមានការស្នើឱ្យបណ្តាម្ចាស់អាជីវកម្ម ខ្នាតមីក្រូ ខ្នាតតូច និងមធ្យម គិតគូរលើដំណោះស្រាយនៃការជ្រើសប្រើ វិធីសាស្រ្តទូទាត់តាមរយៈឌីជីថល ដែលមានភាពងាយស្រួល និងតម្លាភាព ដើម្បីផ្តល់បទពិសោធន៍ដល់អតិថិជនឲ្យកាន់តែប្រសើរឡើង នឹងដើម្បីអភិវឌ្ឍនូវកំណើនអាជីវកម្មផងដែរ។

អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា តាមរយៈរបាយការណ៍នៃការសិក្សា វាបានឆ្លុះបញ្ចាំងពីការបោះជំហានដ៏អស្ចារ្យរបស់ប្រទេសកម្ពុជាក្នុងការទទួលយកវិធីសាស្រ្តទូទាត់ដោយមិនប្រើប្រាស់សាច់ប្រាក់សុទ្ធ និងឱកាសសម្រាប់ម្ចាស់អាជីកម្ម រួមទាំងអ្នកផ្តល់សេវាទូទាត់ប្រាក់ ដើម្បីបំពេញតម្រូវការដែលកំពុងតែមានសន្ទុះកើនឡើងនេះផងដែរ។

អ្នកស្រីបន្តទៀតថា​ នេះគឺជាពេលវេលាដ៏គួរឱ្យរំភើបមួយសម្រាប់ដំណើរការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថលរបស់ប្រទេសកម្ពុជាឆ្ពោះទៅរកសង្គមដែលមិនប្រើប្រាស់សាច់ប្រាក់សុទ្ធហើយសម្រាប់ក្រុមហ៊ុន Visa នឹងប្តេជ្ញាផ្តល់ជូនអ្នកប្រើប្រាស់ និងម្ចាស់អាជីវកម្មនូវបណ្តាញនៃប្រព័ន្ធទូទាត់ប្រាក់តាមរយៈឌីជីថលមួយដែលមានភាពងាយស្រួល គួរឲ្យទុកចិត្តបាន និងមានសុវត្ថិភាពខ្ពស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង