វេទិកា​ ​Made ​in ​Cambodia ​បើក​ទំព័រ​ថ្មី​សម្រាប់​ផលិតករ​ខ្មែរ ​​ពង្រឹង​គុណភាព​ ​និង​បង្កើន​ឱកាស​ទីផ្សារ

​ភ្នំពេញ​៖​ ស​ភា​មុខរបរ ​និង​មីក្រូសហគ្រាស​កម្ពុជា​ ​បាន​បើក​ដំណើរការ​វេទិកា​គាំទ្រ​ផលិតផល​ខ្មែរ​ ​(​Khmer ​Product ​Support ​Forum ​–​ ​Made ​in ​Cambodia​)​ ស៊េរី​ឆ្នាំ​២០២៦​-​២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​សមត្ថភាព​ផលិតករ​ក្នុង​ស្រុក​ ​លើកកម្ពស់​គុណភាព​ផលិតផល​ ​និង​ពង្រីក​ឱកាស​ទីផ្សារ​ទាំង​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ​។

​កម្មវិធី​នេះ​រៀបចំឡើង​ កាលពី​​ថ្ងៃ​ទី​២១​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០២៦ ​នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​និង​សហគ្រិន​ភាព​ស្ត្រី ​ក្រោម​ប្រធានបទ ​«​យុទ្ធសាស្ត្រ​រៀបចំ​ថ្លៃ​ដើម​ ​និង​ការ​ពង្រីក​ទីផ្សារ​តាម​អនឡាញ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​» ​ក្រោម​អធិបតីភាព​លោក​ជំទាវ​ គ្រី ​ណាល់លីស​ ​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​កិច្ចការ​នារី​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ជំទាវ​កិត្តិ​បណ្ឌិត​ ​អ៊ឹង ​កន្ថា​ផាវី ​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ ​ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ​ ​១៥០​នាក់​។

​លោក​ជំទាវ ​ឧកញ៉ា​បណ្ឌិត​ កែវ​ មុំ​ ​ប្រធាន​សភា​មុខរបរ ​និង​មីក្រូសហគ្រាស​កម្ពុជា​ ​បាន​ថ្លែង​ថា​ ​វេទិកា​នេះ​ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​ផលិត​ករ​ ​សហគ្រាស​ខ្នាត​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ព្រមទាំង​សិប្បករ​ខ្មែរ ​ក្នុង​ការ​តភ្ជាប់​ទៅកាន់​ទីផ្សារ​ ​លើកកម្ពស់​គុណភាព​ ​និង​ស្តង់ដា​ផលិតផល​ ​ព្រមទាំង​ពង្រីក​ឱកាស​អាជីវកម្ម​។

​លោក​ជំទាវ​បាន​លើកឡើង​ថា​ ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម ​បាន​ដាក់​ចេញ​យុទ្ធនាការ​ជាតិ​ #​Made​In​Cambodia ​ដើម្បី​លើកកម្ពស់​ការ​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក​ ត​ភ្ជាប់​ផលិតករ​ទៅកាន់​ទីផ្សារ​ទំនើប​ ​និង​ពង្រឹង​ស្មារតី​ស្រឡាញ់​ជាតិ​តាមរយៈ​ការ​គាំទ្រ​ផលិតផល​ខ្មែរ​។ ​ទោះជា​យុទ្ធនាការ​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​ពី​សាធារណជន ​និង​វិស័យ​ឯកជន​ក៏​ដោយ​ ​ក៏​នៅតែ​មាន​តម្រូវការ​បង្កើត​វេទិកា​អចិន្ត្រៃយ៍​មួយ ​ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាង​ផលិតករ ​អ្នក​ចែកចាយ ​និង​អ្នក​ប្រើប្រាស់​។

​លោក​ជំទាវ​បាន​បន្ត​ថា​ ​វេទិកា​គាំទ្រ​ផលិតផល​ខ្មែរ​មាន​ចក្ខុ​វិស័យ​ធ្វើឱ្យ​ផលិតផល​ក្នុង​ស្រុក​ទទួល​បាន​ការ​គាំទ្រ​ ​ការ​ទទួល​ស្គាល់ និង​ការ​ប្រើប្រាស់​កាន់តែ​ទូលំទូលាយ ទាំង​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ​ ​ដោយ​ផ្តោត​លើ​ការ​លើកកម្ពស់​គុណភាព​ ​និង​សមត្ថភាព​ប្រកួតប្រជែង​ ​ដើម្បី​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​ប្រកបដោយ​ចីរភាព​។

វេទិកា​នេះ​នឹង​ដំណើរការ​លើ​សសរស្តម្ភ​សំខាន់​ៗ​ចំនួន​៥ រួម​មាន​ ការ​តភ្ជាប់​ទីផ្សារ​ ការ​លើកកម្ពស់​គុណភាព​ ​និង​ស្តង់ដារ ការ​ផ្សព្វផ្សាយ ​និង​បង្កើន​ការ​យល់ដឹង​ ​ការ​គាំទ្រ​សមត្ថភាព​ ​និង​ធនធាន ​ព្រមទាំង​ការ​ជំរុញ​ពាណិជ្ជកម្ម​ឌីជីថល ​និង​ការ​នាំចេញ​។

​តាមរយៈ​សសរស្តម្ភ​ទាំងនេះ​ វេទិកា​នឹង​ជំរុញ​ការ​រៀបចំ​ពិព័រណ៍ ​និង​ព្រឹត្តិការណ៍​ផលិតផល​ខ្មែរ​ជា​ប្រចាំ​ ​ការ​តភ្ជាប់​ផលិតករ​ទៅកាន់​ផ្សារ​ទំនើប​ ​ម៉ាត ​និង​បណ្តាញ​ចែកចាយ ការ​រៀបចំ​ជំនួប​ផ្គូផ្គង​អាជីវកម្ម​រវាង​ផលិត​ករ ​និង​អ្នក​ទិញ​ ​ព្រមទាំង​ការ​បង្កើត​ឱកាស​លក់​តាម​ប្រព័ន្ធ​ឌីជីថល ​និង​វេទិកា​ពាណិជ្ជកម្ម​អនឡាញ​។​

​បន្ថែម​ពី​នេះ​ វេទិកា​នឹង​ផ្តល់​ការ​ណែនាំ ​និង​បណ្តុះបណ្តាល​អំពី​ស្តង់ដា​គុណភាព​ ការ​វេច​ខ្ចប់​ ​អនាម័យ​ ​និង​សុវត្ថិ​ភាព​ផលិតផល​ ​ព្រមទាំង​គាំទ្រ​ការ​ចុះបញ្ជី​ ​និង​ការ​ទទួល​ស្គាល់​ផលិតផល​ខ្មែរ ​ដើម្បី​បង្កើន​ទំនុកចិត្ត​របស់​អ្នក​ប្រើប្រាស់​ ​និង​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​។

​ចំពោះ​ការ​គាំទ្រ​សហគ្រាស​ ​វេទិកា​នឹង​ផ្តោត​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​គ្រប់គ្រង​អាជីវកម្ម ​និង​ទីផ្សារ​ ការ​ផ្តល់​ព័ត៌មាន​អំពី​ឱកាស​ហិរញ្ញប្បទាន ​និង​ការ​សម្របសម្រួល​ការ​ទទួល​បាន​សេវា​គាំទ្រ​អាជីវកម្ម​។ ​ជា​ពិសេស​ ​គម្រោង​នេះ​ផ្តោត​ជា​អាទិភាព​លើ​ការ​ពង្រឹង​សមត្ថភាព​សហគ្រិន​ភាព​ស្ត្រី ​និង​សហគ្រាស​ខ្នាត​មីក្រូ ​តូច ​និង​មធ្យម​នៅ​កម្ពុជា​។

តាម​ឯកសារ​ទស្សនា​ទាន​ វេទិកា​គាំទ្រ​ផលិតផល​ខ្មែរ​នេះ​ជា​កម្មវិធី​បំពេញ​បន្ថែម​យុទ្ធនាការ​ជាតិ​ #​Made​In​Cambodia ​របស់​ក្រសួង​ពាណិជ្ជកម្ម ​និង​ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ចកោណ​ ​ដំណាក់កាល​ទី​១ ​ក្របខ័ណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច​ ​និង​សង្គម​ឌីជីថល​កម្ពុជា​ ​២០២១​-​២០៣៥ ​ព្រមទាំង​គោលនយោបាយ​អភិវឌ្ឍ​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​។​

​លទ្ធផល​រំពឹងទុក​នៃ​ការ​អនុវត្ត​វេទិកា​នេះ រួម​មាន​ ​ការ​បង្កើន​ការ​ប្រើប្រាស់​ ​និង​ការ​ទទួល​ស្គាល់​ផលិតផល​ខ្មែរ​ ការ​ពង្រីក​ទីផ្សារ​សម្រាប់​ផលិត​ករ ​និង​សហគ្រាស​ក្នុង​ស្រុក​ ការ​លើកកម្ពស់​គុណភាព​ ​និង​ស្តង់ដា​ផលិតផល​ ​ព្រមទាំង​ការ​បង្កើន​ចំណូល ​និង​ឱកាស​ការងារ​សម្រាប់​ផលិត​ករ ​និង​សហគមន៍​។

​លោក​ជំទាវ ​ឧកញ៉ា​បណ្ឌិត​ កែវ មុំ ​បាន​សង្កត់ធ្ងន់​ថា​ ​វេទិកា​នេះ​ជា​សកម្មភាព​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ក្នុង​ការ​ប្រែក្លាយ​ចក្ខុ​វិស័យ​ «​ខ្មែរ​ធ្វើ​-​ខ្មែរ​ប្រើ​-​ខ្មែរ​រីកចម្រើន​» ​ឱ្យ​ក្លាយជា​ការពិត​ ​តាមរយៈ​ការ​លើកកម្ពស់​ស្តង់ដា​ផលិតផល​ក្នុង​ស្រុក​ ​និង​ការ​កសាង​ខ្សែ​ច្រវាក់​ផលិតកម្ម​ឱ្យ​កាន់តែ​មាន​ភាព​ច្បាស់លាស់​ ​និង​រឹងមាំ​។​

​គម្រោង​នេះ​មាន​គោលដៅ​រួមចំណែក​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​ជាតិ​ឱ្យ​មាន​ចីរភាព​ ​បរិយាបន្ន​ ​និង​ភាព​រឹងមាំ​ ស្រប​តាម​ចក្ខុ​វិស័យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ការ​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ ​និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកា​ ​Made ​in ​Cambodia ​បើក​ទំព័រ​ថ្មី​សម្រាប់​ផលិតករ​ខ្មែរ ​​ពង្រឹង​គុណភាព​ ​និង​បង្កើន​ឱកាស​ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/11/2026

​ភា​មុខរបរ ​និង​មីក្រូសហគ្រាស​កម្ពុជា​ ​បាន​បើក​ដំណើរការ​វេទិកា​គាំទ្រ​ផលិតផល​ខ្មែរ​ ​(​Khmer ​Product ​Support ​Forum ​–​ ​Made ​in ​Cambodia​)​ ស៊េរី​ឆ្នាំ​២០២៦​-​២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​សមត្ថភាព​ផលិតករ​ក្នុង​ស្រុក​ ​លើកកម្ពស់​គុណភាព​ផលិតផល​ ​និង​ពង្រីក​ឱកាស​ទីផ្សារ​ទាំង​ក្នុង​ប្រទេស​ ​និង​អន្តរជាតិ​

សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ២០២៦ CAMESCO26 ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 21/11/2026

ការគាំទ្រសហគ្រាស និងជំរុញលំហូរទុន ដើម្បីភាពរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រទេសកម្ពុជា រាជធានីភ្នំពេញ ៖ សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា២០២៦ (CAMESCO26) បានប្រព្រឹត្តទៅនៅ សណ្ឋាគារ Shangri-La ភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ៣០០ នាក់ តំណាងឱ្យស្ថាប័ន និងអង្គការចំនួន ២៤០។ ក្រោមប្រធានបទ៖

ក្រសួងទេសចរណ៍ ជំរុញ និងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍ផ្នែកភាសា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/11/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ តាមរយៈនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សហការជាមួយក្រុមហ៊ុន Edifyworld Co., Ltd នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពគ្រូបង្គោល អ្នកវាយតម្លៃបង្គោល អ្នកជំនាញទេសចរណ៍ និងថ្នាក់គ្រប់គ្រងក្នុងឧស្សាហកម្មទេសចរណ៍​ ផ្នែកភាសាអង់គ្លេសពិសេស (Master Class) ក្នុងវិស័យបដិសណ្ឋារកិច្ច

សាកល្បងជោគជ័យភ្លាម សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ត្រៀមបង្កើនទុនដាំត្រសក់ផ្អែម ២៥ ០០០ដុល្លារ ភ្លែត!

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

ព្រៃវែង ៖ សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ខេត្តព្រៃវែង គ្រោងពង្រីកផ្ទៃដីដាំត្រសក់ផ្អែម ២ប្រភេទដែលមានតម្រូវការខ្ពស់នៅលើទីផ្សារ ទៅដល់ ៤៥ ០០០ម៉ែត្រការ៉េ ឬស្មើនឹង ៥០ ខ្នងផ្ទះសំណាញ់ បន្ទាប់ពីជោគជ័យលើការប្រមូលផលសាកល្បងលើកដំបូងបានជិត ២តោន។ កញ្ញា ហួន ស៊ីអឺ ប្រធានសហគមន៍កសិកម្មទំនើប ស្រុកព្រះស្តេច បានប្រាប់បណ្តាញសារព័ត៌មាន

កម្មវិធីថ្មី គាំទ្រដោយសហភាពអឺរ៉ុប កំណត់គោលដៅធ្វើសវនកម្មថាមពលបៃតងចំនួន ២១០ លើក នៅតាមរោងចក្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

ភ្នំពេញ ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា នឹងទទួលបានការធ្វើសវនកម្មថាមពលចំនួន ២១០ លើក លើការគាំទ្រផ្នែកថាមពលកកើតឡើងវិញ និងការលើកកម្ពស់សុវត្ថិភាពនៅកន្លែងការងារ ក្រោម «ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងវិស័យឧស្សាហកម្ម» ដែលត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT)

ទីក្រុងស៊ិនជិន រយៈពេល ៩ ខែ ស្រូបទាញទុនវិនិយោគបរទេសកើនឡើងជាង ៦០ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

បរទេស ៖ ទីក្រុងស៊ិនជិន ឬ Shenzhen ដែលគេស្គាល់ថាជាប៉ូលបច្ចេកវិទ្យាដ៏សំខាន់នៅភាគខាងត្បូងប្រទេសចិន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំនេះ កំពុងក្លាយជាគោលដៅដ៏មានឥទ្ធិពលក្នុងការទាក់ទាញវិនិយោគិនពីបរទេស។ ជាក់ស្តែង ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ទំហំទុនវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងទីក្រុងនេះបានហក់ឡើងដល់ ៤៤ ពាន់លានយ័ន ឬប្រមាណ

រាជរដ្ឋាភិបាល ជំរុញឱ្យ​មានការវិនិយោគ​គម្រោងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍នៅលើកោះក្នុងខេត្ត​ព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

រដ្ឋាភិបាល​បានលើកទឹកចិត្ត​និង​ជំរុញ​ឱ្យមានការ​វិនិយោគតាមបណ្ដាកោះ​នានា​ក្នុងខេត្ត​ព្រះសីហនុ ជាពិសេស​វិស័យទេសចរណ៍

អតិផរណាស្នូលរបស់ជប៉ុនកើនឡើងលើសគោលដៅ ២ % ខណៈអ្នកជំនាញរំពឹងថា អត្រាការប្រាក់អាចនឹងដំឡើងខ្ពស់នៅក្នុងខែធ្នូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

អតិផរណាស្នូលប្រចាំឆ្នាំរបស់ជប៉ុនបន្តកើនឡើងលើសពីគោលដៅ ២ ភាគរយរបស់ធនាគារកណ្តាលពីរខែជាប់ៗគ្នា ដែលជំរុញឱ្យមានការរំពឹងទុកកាន់តែខ្ពស់អំពីការដំឡើងអត្រាការប្រាក់ក្នុងពេលឆាប់ៗខាងមុខ

ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសរបស់បារាំង Thales និងសាកលវិទ្យាល័យ ខេមតិច ចាប់ដៃគូស្វែងរកកិច្ចសហប្រតិបត្តិការលើការអប់រំ និងការស្រាវជ្រាវក្នុងវិស័យអវកាសនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/11/2026

ភ្នំពេញ ៖ ក្រុមហ៊ុន «Thales» មកពីប្រទេសបារាំង និងសាកលវិទ្យាល័យ ខេមតិច (CamTech) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការស្រាវជ្រាវផ្នែកអវកាស និងអាកាសចរណ៍។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយឧកញ៉ាវេជ្ជបណ្ឌិត ពុង

LOLC KHQR ផ្តល់ជូននូវភាពងាយស្រួល និងឱកាសឈ្នះរង្វាន់ទឹកប្រាក់ ១៦៨ ០០០ រៀល ដល់អាជីវករក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខ!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/11/2026

ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កាន់តែខិតជិតមកដល់ហើយ ដែលជាពេលវេលាដ៏មមាញឹកសម្រាប់អាជីវករនៅតាមតំបន់ដែលមានអ្នកធ្វើដំណើរច្រើន ជាពិសេសភោជនីយដ្ឋាន ឬអាហារដ្ឋានដែលលក់ម្ហូបអាហារ ហាងលក់ទំនិញ ឬសេវាកម្មនានា។ ជាមួយនឹងការកើនឡើងនៃចំនួនអតិថិជន អាជីវករក៏អាចប្រឈមនឹងបញ្ហាមួយចំនួនក្នុងការគ្រប់គ្រងការទូទាត់ ដូចជា ការទទួលសាច់ប្រាក់ ការរាប់ប្រាក់ ការរៀបចំប្រាក់អាប់ និងការកត់ត្រាប្រតិបត្តិការលក់ប្រចាំថ្ងៃ។ ដើម្បីជួយសម្រួលដល់បញ្ហាប្រឈមទាំងនេះ អិលអូអិលស៊ី សូមផ្តល់ជូននូវដំណោះស្រាយទូទាត់ឌីជីថលតាមរយៈ