ស្វែងយល់បន្ថែមពីការដាំដុះជីរណា ដែលអាចដាំបានទាំងខួបប្រាំង និងខួបវស្សា

ត្បូងឃ្មុំ ៖ ជីរណា ជាពពួកបន្លែដែលមានស្លឹកទ្រវែង មានក្លិនឈ្ងុយប្រហើរ ដែលគេនិយមទទួលទានជាមួយម្ហូបអាហារបានច្រើនមុខ ឬធ្វើជាបន្លែផ្ទាប់ក៏រឹតតែមានឱជារស។ ក្នុងនោះ ការដាំដុះជីរណាក៏មានភាពងាយស្រួលដាំ មិនសូវរើសប្រភេទដី ហើយត្រូវបានគេនិយមដាំជាលក្ខណៈគ្រួសារ ក៏ដូចជាចំការធំៗសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារទាំងខួបប្រាំង និងខួបវស្សា។

លោក ខៀវ សុខឃឿន ជាសមាជិកបណ្ដុំអាជីវកម្ម និងជាអ្នកដាំជីរណាមួយរូបស្ថិតនៅឃុំទួលសំភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ឱ្យដឹងថា ជីរណា គឺមានភាពងាយស្រួលក្នុងការដាំដុះ ហើយមិនខ្លាចខូចដូចបន្លែផ្សេងទៀតនោះទេ ជាពិសេសគឺអាចដាំបានគ្រប់រដូវកាល មិនថាខួបប្រាំង ឬខួបវស្សានោះទេ ពោលគឺឱ្យតែរៀបចំប្រព័ន្ធទឹកបានត្រឹមត្រូវ។

លោកបន្តថា ៖

“បច្ចុប្បន្នយើងដាំដុះលើផ្ទៃដីជិត ១ហិកតា ដែលអាចប្រមូលផលជីរណាប្រចាំថ្ងៃប្រមាណ ១០០គីឡូក្រាម ឬច្រើនជាងនេះ ហើយអាចលក់បានក្នុងតម្លៃ ២០០០-៣០០០រៀលក្នុងមួយគីឡូក្រាមផងដែរ។ សម្រាប់អតិថិជនវិញ ភាគច្រើនជាអាជីវករនៅតាមផ្សារ ដូចជា ផ្សារសួង អូររាំងឪ ព្រៃវែង ជាដើម ដែលទិញយកទៅលក់បន្ត”

ពាក់ព័ន្ធនឹងបច្ចេកទេសដាំជីរណា លោក សុខឃឿន បានរៀបរាប់ថា ជាដំបូងត្រូវភ្ជួរដី និងហាល ៤-៥ថ្ងៃ រួចធ្វើការប្រែដី និងហាលបន្ត ៥ថ្ងៃបន្ថែមទៀត ដើម្បីឱ្យដីងាប់មេរោគ ទើបលើកជារងដែលមានទទឹងប្រមាណ ១.២ម៉ែត្រ ហើយបណ្ដោយអាស្រ័យប្រវែងដី។ បន្ទាប់មកត្រូវធ្វើរងគ្របស្បៃដើម្បីការពារពន្លឺថ្ងៃ និងរៀបចំប្រព័ន្ធទឹកស្រោចស្រពតាមរងដំណាំ ទើបចាប់ផ្ដើមដាំ។

លោកបានបន្តថា ៖

“សម្រាប់វិធីសាស្ត្រនៃការដាំគឺយើងព្រួសគ្រាប់យកតែម្ដង ដោយសារជីដែលព្រួសគ្រាប់មានសភាពទន់ជាង និងដាំរយៈពេលខ្លីជាងជីដែលដាំដោយដើម ហើយអតិថិជនចូលចិត្តហូបជាងផងដែរ។ បន្ទាប់ពីព្រួសគ្រាប់ពូជរួចហើយ យើងត្រូវស្រោចទឹកបានឱ្យគ្រាប់គ្រាន់ដើម្បីឱ្យគ្រាប់ឆាប់ដុះ។ ក្រោយមក រយៈពេលប្រមាណ ២សប្ដាហ៍ គ្រាប់ជីនឹងដុះស្លឹកឡើង ហើយទុករហូតដល់ជីចាប់ផ្ដើមចេញស្លឹកតូចៗមក ទើបយើងធ្វើការសម្អាតស្មៅ ដាក់ជី ការពារសត្វល្អិត ប្រមាណ ៣ខែគឺអាចប្រមូលផលបានហើយ។ ការប្រមូលផលជីរណា យើងត្រូវដកដើមជីណាធំៗ ទុកកូនតូចៗឱ្យលូតលាស់បបន្តទៀត ហើយលាងសម្អាតដីដែលជាប់ឫស ចងបាច់ និងច្រកថង់លក់ឱ្យឈ្មួញតែម្ដង”

គួរបញ្ជាក់ដែរថា លោក ខៀវ សុខឃឿន បានចាប់ផ្ដើមដាំជីរណាប្រមាណ ៤ឆ្នាំមកហើយ ដោយដំបូងឡើយលោកជាឈ្មួញដើរទិញយកទៅលក់បន្ត លុះចាប់អារម្មណ៍នឹងការដាំក៏បាន​ដើរមើលពីបច្ចេកទេសអ្នកដែលដាំមុនៗ និងចាប់ផ្ដើមដំបូងលើដីប្រមាណ ២០អាតែប៉ុណ្ណោះ។ លុះក្រោយមកទៀតក៏ចាប់ធ្វើការពង្រីកទីធ្លាដាំដុះបន្ថែម។ ដោយឡែក សម្រាប់ដើមទុនដំបូង លោកចំណាយអស់ច្រើនដោយសារតម្លៃគ្រាប់ពូជថ្លៃ និងចំណាយលើការរៀបចំរង ទិញស្បៃ ជាដើម ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ តម្លៃគ្រាប់ពូជបានធ្លាក់ចុះបន្តិច ហើយលោកក៏មានគម្រោងពង្រីកការដាំដុះបន្ថែមផងដែរបើមានកម្លាំងជួយគ្រប់គ្រាន់៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី