និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិន​មហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស បន្ទាប់ពីដំណើរអភិវឌ្ឍសមត្ថភាពសហគ្រិនភាព ដែលបានផ្សារភ្ជាប់និស្សិតសហគ្រិន រាប់ពាន់នាក់មកពីទូទាំងប្រទេស។

ខុសពីរដូវកាលមុនៗ ការប្រកួត UniPreneur National Challenge រដូវកាលទី៤ ត្រូវបានរៀបចំឡើងដោយយកគំរូតាមបរិយាកាស និងស្មារតីនៃការប្រកួតកីឡាថ្នាក់ជាតិ ដោយផ្តោតលើ ភាពរំភើប សាមគ្គីភាព និងមោទនភាពរបស់សាកលវិទ្យាល័យនីមួយៗ។ សង្វៀនប្រកួត បានបង្កើត បរិយាកាសដ៏ស្វាហាប់ ពោរពេញដោយការគាំទ្រពីសិស្សនិស្សិត និងសហគមន៍ សាកលវិទ្យាល័យ ព្រមទាំងសកម្មភាព និងពិធីការដែលអបអរសាទរដល់ស្នាដៃច្នៃប្រឌិត និងការចាប់ផ្តើមអាជីវកម្ម របស់យុវជន។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថា «និស្សិតសាកលវិទ្យាល័យតំណាងឱ្យធនធានមនុស្ស និងជាទិសដៅរបស់ ប្រទេសជាតិយើង។ កម្មវិធីទាំងនេះបានជំរុញឱ្យនិស្សិតហ៊ានចាកចេញពីតំបន់ផាសុខភាព ស្វែងយល់ពី សក្តានុពល ដឹងពីភាពខ្លាំង និងកសាងទំនុកចិត្ត ព្រមទាំងជំនាញដែលចាំបាច់សម្រាប់អាជីព នាពេលអនាគត។»

តំណាងឱ្យស្ថាប័នអប់រំ ក្រុមជើងឯកនីមួយៗ ដែលត្រូវបានជ្រើសរើស ពីសាកលវិទ្យាល័យរៀងៗខ្លួន ក្នុងចំណោមសាកលវិទ្យាល័យចូលរួមទាំងអស់ ដែលបានឆ្លងកាត់កម្មវិធី បណ្តុះបណ្តាលនៅតាមតំបន់ នៃវគ្គ UniPreneurCamp និងកម្មវិធីអភិវឌ្ឍធុរកិច្ចថ្មីតាមប្រព័ន្ធអនឡាញរយៈពេល ៤ សប្តាហ៍នៃវគ្គ UniPreneurSprint រួមទាំងការរៀបចំផលិតផលគម្រូ/សាកល្បង (Product prototypes)។ ក្នុងអំឡុងនៃ កម្មវិធីទាំងមូលនេះ ក្រុមនីមួយៗទទួលបាន ឱកាសក្នុងការកែលម្អគំនិតធុរកិច្ចថ្មី ពង្រឹងជំនាញ សហគ្រិនភាព និងការធ្វើបទបង្ហាញ ព្រមទាំងទទួលបានការណែនាំពីគ្រូបង្គោល អ្នកជំនាញដែលមាន បទពិសោធន៍ក្នុងវិស័យឧស្សាហកម្មផ្ទាល់។

បន្ទាប់ពីវគ្គជម្រុះ UniPrenuerSprintរួចមក ក្រុមជើងឯកទាំងអស់បានជួបជុំគ្នានៅរាជធានីភ្នំពេញ ដែលជាវេទិកាថ្នាក់ជាតិ និងប្រកួតប្រជែងគ្នាដោយផ្ទាល់លើសង្វៀនធុរកិច្ចថ្មី។ តាមរយៈវគ្គប្រកួតប្រជែង យ៉ាងស្វិតស្វាញ ក្រុមនីមួយៗបានបង្ហាញពីគំរូធុរកិច្ចថ្មីដែលមានភាពច្នៃប្រឌិត និងសក្តានុពលក្នុងការ ពង្រីកខ្លួនបាន។ លើសពីការប្រកួត កម្មវិធីសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) ក៏បានក្លាយជាវេទិកាឱ្យនិស្សិតមកពីទូទាំងប្រទេសបានជួបជុំ ផ្លាស់ប្តូរគំនិត បង្កើនទំនុកចិត្ត និងបង្ហាញមោទនភាព ក្នុងការតំណាងឱ្យសាកលវិទ្យាល័យរបស់ខ្លួននៅលើឆាកជាតិ។ ដំណើរនេះនឹងសរុបព្រឹត្តិការណ៍ដ៏សំខាន់ចុងក្រោយក្នុង កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ (KE Award Night) ដែលគ្រោងនឹងរៀបចំឡើងនៅខែធ្នូ ឆ្នាំ២០២៦ ដែលក្រុមជ័យលាភីកំពូលថ្នាក់ជាតិទាំង ១០ ក្រុម នឹងឡើងកាន់វេទិកាជាតិ ដើម្បីទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់ជំរុញការអភិវឌ្ឍ និងពង្រីកអាជីវកម្មរបស់ខ្លួន។ ការទទួលស្គាល់នេះ នឹងផ្តល់ឱកាសបន្ថែមដល់សហគ្រិនវ័យក្មេងដែល មានសក្តានុពល ក្នុងការអភិវឌ្ឍធុរកិច្ចថ្មី ពង្រឹងសមត្ថភាពត្រៀមខ្លួនចូលទីផ្សារ និងប្រែក្លាយគំនិត របស់ខ្លួនទៅជាអាជីវកម្មដែលមានចីរភាព។

ស្រគាល Sight ដែលជាក្រុមនិស្សិត នៃកម្មវិធីសហគ្រិនមហាវិទ្យាល័យ បានចែករំលែកពីបទពិសោធន៍ និងអារម្មណ៍របស់ពួកគេថា «ការឡើងមកកាន់វេទិកានៃការប្រកួតសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challnege) គឺដូចជាកំពុងឡើងទៅលើទីលានប្រកួតកីឡាថ្នាក់ជាតិដ៏ធំមួយ។ កម្មវិធីសហគ្រិន មហាវិទ្យាល័យ (UniPreneur) មិនត្រឹមតែជាការប្រកួតប៉ុណ្ណោះទេ តែ ជាកម្មវិធីដែលបានរៀបចំការ គិតរបស់យើងឡើងវិញ របៀបនៃការធ្វើការជាក្រុម និង ការដោះស្រាយបញ្ហា។ យើងរៀនតាមរយៈ ការអនុវត្តជាក់ស្តែង ដូចជា ការអភិវឌ្ឍគំនិត ការរៀបចំផលិតផលសាកល្បង/គំរូ ការសាកល្បង ជាមួយអតិថិជនពិត ការទទួលយកមតិយោបល់ត្រលប់ ការប្រឈមនឹងបរាជ័យ និងការកែលម្អជា បន្តបន្ទាប់។ បទពិសោធន៍នេះបានផ្តល់ឱ្យយើងនូវសមត្ថភាពអនុវត្តជាក់ស្តែង និងទំនុកចិត្ត ដែលមេរៀន ក្នុងថ្នាក់រៀនតែមួយមុខមិនអាចផ្តល់ឱ្យបាន។ យើងមកទីនេះដើម្បីប្រកួតប្រជែង ប៉ុន្តែយើងនឹងចាក ចេញជាមួយនឹងមេរៀន និងបទពិសោធន៍ដែលនឹងជួយកំណត់អនាគតរបស់យើង និងត្រៀមខ្លួន ឱ្យយើងអាចចាប់ផ្តើម និងកសាងធុរកិច្ចថ្មីបាន»។

តាមរយៈការបង្កើតបរិយាកាសនៃការប្រកួតប្រជែងប្រកបដោយសុចរិតភាព មោទនភាពរបស់សាកលវិទ្យាល័យ និងកិច្ចសហការគ្នា កម្មវិធីសហគ្រិនមហាវិទ្យាល័យ (UniPreneur) បានជួយលើកទឹកចិត្ត និស្សិតឱ្យចាប់អារម្មណ៍ និងចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ព្រមទាំងបង្កើនការផ្សព្វផ្សាយ និងការទទួលស្គាល់ចំពោះគំនិតធុរកិច្ចថ្មីដែលដឹកនាំដោយយុវជន ទៅកាន់ដៃគូសក្តានុពល អ្នកឧបត្ថម្ភ វិនិយោគិន និងសាធារណជនទូទាំងប្រទេស។ សំខាន់ជាងនេះទៅទៀត កម្មវិធីនេះកំពុងរួមចំណែក កសាងអនាគតធនធានសហគ្រិនវ័យក្មេងដ៏រឹងមាំ ជំរុញនវានុវត្តន៍ និងការបង្កើតធុរកិច្ចថ្មី ព្រមទាំងគាំទ្រដល់អាទិភាពរបស់រាជរដ្ឋាភិបាលក្រោមយុទ្ធសាស្ត្របញ្ចកោណ — ដំណាក់កាលទី១ ជាពិសេសការពង្រឹងធនធានមនុស្ស ការជំរុញនវានុវត្តន៍ និងសហគ្រិនភាព ការបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែង ព្រមទាំងការគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

អំពីសហគ្រិនខ្មែរ:
សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើងជាបរធនបាលកិច្ចរាជរដ្ឋាភិបាល ដើម្បីអនុវត្តកម្មវិធី គាំទ្រសហគ្រិនភាព និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ។ សហគ្រិនខ្មែរ មានគោលដៅក្លាយជាថ្នាលជាតិសម្រាប់ ការលើកកម្ពស់គ្រប់សកម្មភាពសហគ្រិនភាព តាមរយៈការ កសាងប្រព័ន្ធអេកូឡូស៊ី ការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ និងការជំរុញ ការវិនិយោគក្នុងវិស័យអាទិភាព។
ដើម្បីចូលរួម ឬស្វែងយល់បន្ថែម សូមទាក់ទង៖
ទំនាក់ទំនង: លោក ពក បញ្ញាពេជ្រ, ប្រធានជាន់ខ្ពស់ផ្នែកអភិវឌ្ឍន៍សហគ្រិនភាព
អ៊ីម៉ែល: contact@khmerenterprise.info
ទូរស័ព្ទ: 023 900 855



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​រំពឹង​សម្រេច​កំណើន​សេដ្ឋកិច្ច​ ៤​%​ ​នៅ​ឆ្នាំ​ ២០២៦ ​និង​កើន​ដល់​ ៤​,​៨​%​​ នៅ​ឆ្នាំ ​២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​សម្រេច​កំណើន​ក្នុង​រង្វង់​ ៤​%​ ​នៅ​ឆ្នាំ ​២០២៦ ​និង​បន្ត​កើន​ដល់​ ៤​,​៨​%​ ​នៅ​ឆ្នាំ​២០២៧ ​ដោយ​រាជ​រដ្ឋាភិបាល​គ្រោង​ប្រមូល​ចំណូល​ថវិកា​រដ្ឋ​ប្រមាណ​ ​១៥​,​២៤​%​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​ផ.ស.ស.​) ​និង​កំណត់​ចំណាយ​សរុប​ថ្នាក់​ជាតិ​ក្នុង​ទំហំ​ ១៥​,​៨៩​%​ ​នៃ​ ​ផ.​ស.ស. ​ដើម្បី​រក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច​ ​និង​គាំទ្រ​កំណើន​ក្នុង​បរិការណ៍​នៃ​ភាព​មិន​ប្រាកដប្រជា

ណា​តូ ​លុប​ចោល​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ ​២០២៧ ​ចំពេល​ភាព​តានតឹង​អាម៉េរិក​-​អឺរ៉ុប​កើនឡើង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/11/2026

អង្គការ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង​ ​(​NATO​) ​បាន​សម្រេច​មិន​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​នៅ​ឆ្នាំ ​២០២៧ ​តាម​ផែនការ​ដើមឡើយ​ ​ដោយសារ​ការ​ខ្វែងគំនិត​គ្នា​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ចំណោម​សម្ព័ន្ធមិត្ត​ ​ជាពិសេស​រវាង​សហរដ្ឋ​អាម៉េរិក​ ​និង​ប្រទេស​ជា​សមាជិក​អឺរ៉ុប

កម្មវិធីសហគ្រិនចុងភៅ ឆ្នាំ២០២៦ ! អបអរសាទរទេពកោសល្យចុងភៅជំនាន់ថ្មី និងសហគ្រិនភាពក្នុងវិស័យម្ហូបអាហារ ចាប់ផ្តើមពីគំនិតច្នៃប្រឌិតម្ហូបអាហារ ឆ្ពោះទៅកាន់ឱកាសក្លាយជាសហគ្រិន

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/11/2026

ភ្នំពេញ ៖ សហគ្រិនខ្មែរបានបញ្ចប់កម្មវិធី «សហគ្រិនចុងភៅ» (Chefpreneur) ឆ្នាំ២០២៦ តាមរយៈការប្រកួតចម្អិនអាហារវគ្គផ្តាច់ព្រ័ត្រ្រ ដោយមានការចូលរួម ពីយុវជនដែលមានទេពកោសល្យ គណៈកម្មការជំនាញ ដៃគូធុរកិច្ច និងអ្នកប្រឹក្សាជំនាញ ក្នុងវិស័យសេវាកម្ម។ កម្មវិធីនេះបានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រអភិវឌ្ឍសហគ្រិនភាពក្នុងវិស័យម្ហូបអាហារ តាមរយៈការរួមបញ្ចូល ការបណ្តុះបណ្តាលអំពីគំនិតអាជីវកម្ម ការគ្រប់គ្រងថ្លៃដើម ការប្រើប្រាស់គ្រឿងទេសចម្រុះ និងការកសាង ម៉ាកយីហោ

វឌ្ឍនភាព ៖ គម្រោងសង់​ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) កាន់តែជិតរួចរាល់ កាន់តែធ្វើឱ្យតំបន់ជុំវិញ​នោះ​មានសក្ដានុពលខ្ពស់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/11/2026

គម្រោង​សាងសង់ស្ពានឆ្លង​កាត់ទន្លេបាសាក់​ ចាក់អង្រែក្រោម-ព្រែក​ប្រា​ សម្រេច​បានលទ្ធផល​ជាង​៨៧ហើយ គិតត្រឹមខែវិច្ឆិកា ២០២៦​នេះ

កិច្ច​សហការ​បច្ចេកវិទ្យា​ថ្មី​​ ៣ ​ជំរុញ​សន្តិសុខ​សាយប័រ ​AI ​និង​បរិវត្ត​កម្ម​ឌីជីថល​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

ក្រុមហ៊ុន​ ​មេគង្គណិត ​បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ចំនួន​ ៣ ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អន្តរជាតិ​ ​និង​ដៃគូ​ក្នុង​ស្រុក ​ដើម្បី​ពង្រីក​សេវា​សន្តិសុខ​សាយប័រ ​ពង្រឹង​ការ​តភ្ជាប់​មជ្ឈមណ្ឌល​ទិន្នន័យ​ ​និង​ជំរុញ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​និង​ដំណោះស្រាយ​ឌីជីថល​នៅ​កម្ពុជា

លទ្ធផលសំខាន់ៗពីកិច្ចប្រជុំកំពូលចិន-អាស៊ាន លើកទី ២៩ ដែលប្រព្រឹត្តទៅនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/11/2026

នាយករដ្ឋមន្ត្រីចិន លោក Li Qiang ជំរុញឱ្យប្រទេសចិន និងអាស៊ានរួមគ្នាការពារ និងអភិវឌ្ឍសហគមន៍រួម ដើម្បីផ្តល់នូវស្ថិរភាព និងភាពប្រាកដប្រជាកាន់តែខ្លាំងដល់ការអភិវឌ្ឍ និងវិបុលភាពរបស់ពិភពលោក

សូហ្វី​ណា ​ហ្វាម​ ​បោះ​ទុន​ ​៦​,​៥​ ​លាន​ដុល្លារ​ ​បង្កើត​កសិដ្ឋាន​មាន់​ពង ​និង​កែច្នៃ​សាច់​ខ្នាត​ធំ​នៅ​ព្រៃ​វែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

​ក្រុមហ៊ុន​ សូហ្វី​ណា ​ហ្វាម ​ដែល​ជា​ក្រុមហ៊ុន​មាន​ម្ចាស់​ជា​ជនជាតិ​ខ្មែរ​ទាំងស្រុង​ ​បាន​វិនិយោគ​ទុន​ចំនួន​ ៦​,​៥ ​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​មាន់​ពង ​និង​រោងចក្រ​កែច្នៃ​សាច់​មាន់​ខ្នាត​ធំ​ ​នៅ​ស្រុក​កញ្ចៀច ​ខេត្ត​ព្រៃវែង ​ដោយ​គ្រោង​ចាប់ផ្ដើម​ដំណើរការ​នៅ​ថ្ងៃ​ទី​៤​ ​ខែ​មេសា ​ឆ្នាំ​២០២៧

សម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅខេត្តសៀមរាប ចំនួន ១៧៥ ៣៦៤ បណ្ណ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/11/2026

សៀមរាប ៖ សម្ដេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលសៀមរាប នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជានិមិត្តរូបជូនម្ចាស់កម្មសិទ្ធិករក្នុងខេត្តសៀមរាប សរុបចំនួន ១៧៥ ៣៦៤ បណ្ណ ស្មើនឹង ៨ស្រុកស្មើនឹង ២៣ឃុំ ដែលក្នុងនោះ៖

អាស៊ាន​ ចុះ MOU ស្តីពី បណ្តាញអគ្គិសនី និងសេដ្ឋកិច្ចឌីជីថល ខណៈប្រទេសចំនួន ៥ ចាប់អារម្មណ៍លើការស្តុកប្រេងក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/11/2026

បរទេស ៖ រដ្ឋាភិបាលបណ្តាប្រទេសជាសមាជិកអាស៊ានបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ខណៈដែលប្រទេសចំនួន ៥ បង្ហាញចំណាប់អារម្មណ៍លើការស្តុកប្រេងទុកក្នុងតំបន់។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Cristina Roque កាលពីថ្ងៃចន្ទ សប្ដាហ៍នេះ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី ២៨។ លោកស្រី

សហគ្រិនខ្មែរ, Canadia Impact Fund, La French Tech Phnom Penh, Krya Global និង មជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP ពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងនវានុវត្តន៍នៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/11/2026

ភ្នំពេញ ៖ សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាល បង្កើតឡើងក្នុងគោលបំណង ជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព តាមរយៈការពង្រឹងធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា កំពុងបង្កើនកិច្ចសហការយុទ្ធសាស្ត្រជាមួយដៃគូក្នុងស្រុក និងអន្តរជាតិ ដើម្បីពង្រីកឱកាសសម្រាប់សហគ្រិន និងធុរកិច្ចថ្មី។ ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហគ្រិនខ្មែរ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពមួយដែល