សាប៊ូស្ពៃ ផលិតផលថ្មីកំពុងមានតម្រូវការទីផ្សារ និងបានជួយដល់ជីវភាពប្រជាកសិករក្នុងស្រុក

ស្ពៃក្រញាញ់ ជាប្រភេទបន្លែបៃតងមួយដែលផ្ទុកទៅដោយជីវជាតិល្អៗ និងត្រូវបានដាំដោយប្រជាកសិករជាច្រើនស្ទើរទូទាំងប្រទេស។ ដោយឡែកកាលពីពេលថ្មីៗ ទីផ្សារស្ពៃក្រញាញ់បានជួបនឹងបញ្ហាជន់ច្រើនលើសពីតម្រូវការជាក់ស្ដែង ដែលធ្វើឱ្យតម្លៃធ្លាក់ចុះមកនៅត្រឹមប្រមាណ ៥០០រៀល ក្នុងមួយគីឡូក្រាម ដែលជាតម្លៃទាបបំផុតមិនធ្លាប់មាន ដែលធ្វើឱ្យប្រជាកសិករជាអ្នកដាំដុះទទួលរងនូវការខាតបង់យ៉ាងខ្លាំង។ ដោយមើលឃើញពីបញ្ហាប្រឈមទាំងនេះ មានក្រុមហ៊ុនក្នុងស្រុកមួយបានសិក្សាពីលទ្ធភាព និងបច្ចេកទេសកែច្នៃ ដោយយកស្ពៃក្រញាញ់ទាំងនោះទៅចម្រាញ់ និងផលិតជាសាប៊ូជាច្រើនប្រភេទ ដែលមានគុណប្រយោជន៍ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ប្រកបដោយគុណភាពខ្ពស់ ស្របតាមស្តង់ដារត្រឹមត្រូវ ជាពិសេស បានចូលរួមកាត់បន្ថយការខាតបង់របស់កសិករដោយផ្ទាល់។  

អ្នកស្រី នុត សម្ផស្ស ជាអគ្គនាយិការក្រុមហ៊ុន LSV Industry ដែលគេស្គាល់ដំបូងគឺផលិតផលសាប៊ូ OKA ហើយថ្មីៗនេះ បានដាក់ចេញនូវផលិតផលថ្មីលក់នៅលើទីផ្សារ គឺសាប៊ូផលិតចេញពីស្ពៃក្រញាញ់ ក្រោមយីហោ Empress។

អ្នកស្រីបានបញ្ជាក់ថា​​៖

«គម្រោងផលិតសាប៊ូច្នៃចេញពីស្ពៃក្រញាញ់នេះកើតឡើងដោយចៃដន្យ ពោលគឺនៅពេលដែលបងប្អូនកសិករជួបប្រទះបញ្ហាទីផ្សារ ហើយឃើញថា កសិផលទាំងនោះអាចច្នៃជាផលិតផលថែរក្សារាង្គកាយបាន យើងក៏ប្រមូលទិញស្ពៃដែលគ្មានទីផ្សារទាំងនោះមកកែច្នៃឱ្យទៅជាផលិតផលថ្មី មានប្រយោជន៍ចំពោះសុខភាពស្បែក ដូចជា សាប៊ូដែលអាចប្រើប្រាស់ប្រចាំថ្ងៃបាន និងចៀសវាងការបោះស្ពៃចោលផងដែរ»។

អ្នកស្រីបន្ថែមថា៖

«ជំហានដំបូងយើងទិញស្ពៃពីកសិករប្រមាណ ១៥តោន យកមកពីតាមបណ្តាភូមិមួយចំនួន និងតាមសហគមន៍នានាដើម្បីសាកល្បងកែច្នៃ ចម្រាញ់ និងផលិតជាសាប៊ូទឹកដុសខ្លួន សាប៊ូកក់សក់ និងសាប៊ូលាងមុខ។ ជាលទ្ធផលឃើញថា មានភាពវិជ្ជមាន ហើយក៏បន្តទិញកសិកផលស្ពៃក្រញាញ់ពីកសិករជាដើម្បីបង្កើនការផលិតឱ្យក្លាយជាផលិតផលធម្មជាតិដោយរោងចក្រកូនខ្មែរ អិលអេសវី អ៊ិនដាស់ស្ទ្រី ដែលមានស្តង់ដា ISO, GMP & HALAL »។

អ្នកស្រីបានបន្តឱ្យដឹងថា សម្រាប់ទីផ្សារ និងការគាំទ្រវិញឃើញថាសាប៊ូស្ពៃក្រញាញ់នេះមានទីផ្សារល្អ ក្រោមការគាំទ្រពីបងប្អូនប្រជាជនខ្មែរក្នុងស្រុកច្រើនគួរសម ហើយបច្ចុប្បន្ន ក្រុមហ៊ុនក៏កំពុងរៀបចំដំណើរការចែកចាយឱ្យបានរៀបរយនៅតាមបណ្តាទីផ្សារ ក៏ដូចជាហាងលក់ទំនិញនានានៅទូទាំងប្រទេស។ នៅពេលដែលផលិតផលធម្មជាតិ សាប៊ូ ស្ពៃក្រញាញ់នេះទទួលបានការគាំទ្រកាន់តែច្រើន នោះនឹងជួយលើកកម្រិតជីវភាពរបស់ប្រជាកសិករដែលជាអ្នកដាំដុះ ក៏ដូចជាក្រុមការងារដែលធ្វើការនៅក្នុងរោងចក្រកែច្នៃសាប៊ូស្ពៃក្រញាញ់ផងដែរ។

ឆ្លៀតនៅក្នុងឱកាសជាមួយគ្នានេះ អ្នកស្រី នុត សម្ផស្ស ជាអគ្គនាយិការក្រុមហ៊ុន LSV Industry បានលើកឡោះងដែរថា ចំពោះបច្ចេកទេសនៃការផលិត វាមិនមែនជារឿងលំបាកសម្រាប់ក្រុមហ៊ុនខាងលើនេះទេ ដោយសារមានអ្នកបច្ចេកទេស និងជំនាញក្នុងការកែច្នៃច្បាស់លាស់ ជាពិសេសមានឧបករណ៍ និងម៉ាស៊ីនត្រឹមត្រូវដែលអាចធានាបាននូវគុណភាពរបស់ផលិតផលបានយ៉ាងប្រាកដ។  

គួរបញ្ជាក់ដែរថា ផលិតផលសាប៊ូស្ពៃនេះមានអត្ថប្រយោជន៍ជាច្រើន ព្រោះស្ពៃក្រញាញ់មានផ្ទុកទៅដោយវីតាមីនចម្រុះ និងសារធាតុរ៉ែ ដែលជួយជំនួយដល់ស្បែក ព្យាបាលការរលាក ហើយការយកវត្ថុធាតុដើមល្អៗមកកែច្នៃជាផលិតផលប្រើជាប្រយោជន៍ដល់ស្បែកនេះក៏អាចចាត់ទុកជាការដាក់អាហារល្អៗជំនួយស្បែកផងដែរ។ ដោយឡែក ពាក់ព័ន្ធនឹងគម្រោងនាពេលអនាគត អ្នកស្រី នុត សម្ផស្ស ក៏បានប្រាប់ដែរថា ក្រុមហ៊ុននឹងបង្កើនការផលិតនូវផលិតផលផ្សេងទៀត ដូចជា ហ្វូមលាងមុខ និងម៉ាសបិតមុខ ដែលច្នៃចេញពីស្ពៃក្រញាញ់នេះតែម្ដង ព្រោះក្រៅពីបានចូលរួមចំណែកក្នុងការបង្កើនការងារ ក៏ដូចជាជួយដល់កសិករដែលជាអ្នកដាំដុះ ថែមទាំងអាចបង្ហាញពីលទ្ធភាពរបស់ក្រុមហ៊ុនក្នុងស្រុកដែលអាចរកែច្នៃកសិផលទៅជាផលិតផលសម្រេចដាក់លក់នៅលើទីផ្សារ និងឈានទៅរកការប្រកួតប្រជែងជាមួយផលិតផលដែលនាំចូលផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ