ឯកឧត្តម​ ឧប​នាយករដ្ឋមន្ត្រី ​សាយ ​សំអាល់​ អញ្ជើញ​ប្រគល់​​ពាន​រង្វាន់តោ្នត​មាស​ជូន​និស្សិត​ជ័យ​លា​ភី​​ប្រចាំ២០២៤​

ភ្នំពេញ ៖ ​ពានរង្វាន់​ត្នោតមាស ឬ Thnot d’Or ដែលបានរៀបចំឡើង​ដោយ​សហគ្រាស​ផលិត​ឱសថ​ប៉េប៉េ​អឹម និង​ក្រុមហ៊ុន​ ខន់​ហ្វីរេល​ បានរកឃើញ​ម្ចាស់ជ័យ​លាភីឆ្នើម​សម្រាប់ឆ្នាំ ២០២៤ ហើយ​ក៏បាន​រៀប​ចំពិ​ធី​​ប្រគល់​ពានរង្វាន់​​​ក្រោមអធិបតីភាពឯកឧត្តម​ សាយ​ សំអាល់ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀប​ចំ​ដែ​ន​ដី នគរូបនីយកម្ម​ និង​សំណង់ និងជា​ប្រធាន​សហ​ភា​ព​ស​ហ​ព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នៅ​រសៀលថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០២៤ ។​

បើតាមសេចក្ដី​ព័ត៌មាន​របស់​សហគ្រាស​ប៉េប៉េ​អឹម បានឱ្យដឹងថា កម្មវិធីប្រកួត​ប្រជែងពាន​រង្វាន់​ត្នោត​មាស​ ឆ្នាំ២០២៤​នេះ មាននិស្សិត​ចូល​ជាច្រើន​ក្រុមហ៊ុន​ ហើយ​ចុងក្រោយ​ មាន​និស្សិតចំនួន​​ ១១ ក្រុម មកពី​វិទ្យាស្ថាន​​បច្ចេកវិទ្យាកម្ពុជា​ – សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ – វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ – សាក​លវិ​ទ្យា​ល័​យ​ភូមិន្ទកសិកម្ម និង​វិទ្យាស្ថាន​សន្តប៉ូល​នៃ​ខេត្ត​តាកែវ​​ចូលរួម​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ត្នោតមាស​ ឬ​ Thnot d’Or 2024 នៅ​វគ្គផ្តាច់​ព្រ័ត្រនៅព្រឹក​ថ្ងៃ​ទី២៧​ ខែកក្កដា ឆ្នាំ២០២៤ ដែល​រៀប​ចំឡើង​ដោយ​មូល​និធិគីណាល់ ។​

ប្រធាន​​បទសម្រាប់ប្រកួត​ប្រជែង​ពាន​រង្វាន់​ត្នោតមាស ផ្តោតទៅ​លើ៖ «ការច្នៃប្រឌិត​បង្កើ​នគុណតម្លៃផលិ​ត​ផលរុក្ខជាតិមានប្រយោជន៍ដល់សុខភាព សម្រាប់ទីផ្សារក្នុងស្រុក និងទី​ផ្សារ​អន្តរ​ជាតិ» ។

ស្នាដៃ​អត្ថបទសិក្សា​ស្រា​វ​ជ្រាវ​ទាំង​អស់​ត្រូវ​បាន​វាយ​តម្លៃ​ដោយ​គណៈមេប្រយោគ​ឯករាជ្យ​ដែលរួម​មាន ៖ ឯកឧត្តម​ បណ្ឌិត អៃ សុងហាង ប្រធាន​មជ្ឈ​ម​ណ្ឌល​អភិវឌ្ឍន៍​ការ​បណ្តុះ​បណ្តា​លវិជ្ជាជីវៈប្រចាំតំបន់​នៃ​ក្រ​សួងអប់រំ យុវជន និងកីឡា ជា​ប្រធាន​គណៈមេប្រយោគ ពានរង្វាន់ត្នោតមាស ឬ Thnot d’Or ២០២៤​ – លោក​ សុខ​ សារ៉ង មក​ពីស្ថាប័នចេញ​វិញ្ញបន​បត្រសរីរាង្គ​អន្តរជាតិ ECOCERT -លោក​ ឡៅ រាសី អនុប្រធាន​នាយក​ដ្ឋាន​កម្មសិទ្ធិបញ្ញានៃ​ក្រសួង​ពាណិជ្ជកម្ម – លោក​ Philippe Monnin នាយកក្រុមហ៊ុន​ចំការ​កៅ​ស៊ូមេមត់ – លោក​បណ្ឌិត ប៊ុន​តុង បូរ៉ារិន នាយក​ផ្នែក​ស្រាវ​ជ្រាវ​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម ។​

​លោក​ឧកញ៉ា ឱសថបណ្ឌិត​ ហៃ លីអ៊ាង​ ប្រធាន​មូលនិធិគីណាល់​ និង​ជា​ប្រធាន​អគ្គនាយ​ក្រុមហ៊ុន​ សហ​គ្រាស ប៉េប៉េអឹម និង​ខនហ្វីរេល​ បាន​ពន្យល់ថា​ ការ​ជ្រើសរើយ​យក​ប្រធាន​បទ៖ «ការច្នៃប្រឌិតបង្កើន​គុណតម្លៃផលិតផលរុក្ខជាតិមានប្រយោជន៍ដល់សុខភាព សម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សាអន្តរជាតិ»គឺ​ចង់​បង្ហាញថា ប្រទេស​កម្ពុជា​មាន​ភាពសម្បូរ​បែប​ផ្នែក​រុក្ខជាតិ​ឱសថ ។

លោក​ឧកញ៉ា​បានមានប្រសាសន៍ថា ក្នុងសម័យកាលដែលជំងឺបេះដូង ជំងឺលើសឈាម និងជំងឺទឹកនោ​ម​ផ្អែម​កំ​ពុ​ងតែ​រីករាលដាលនៅកម្ពុជាដោយសាររបបអាហារសម្បូរសារជាតិខ្លាញ់ និងស្ករច្រើនពេក ដែល​បណ្តាល​មកពីទំនោរទៅរក អាហារ​បែប​លោក​ខាងលិច​ តាមរយៈការបង្កើតប្រធានបទ ផ្ដល់​តម្លៃ​រុក្ខជាតិ​ដែល​មាន​អត្ថ​​ប្រយោជន៍​សម្រាប់​សុខភាព ​គឺចង់​លើក​កម្ពស់​គោ​លការណ៍​មួយ​ដែ​លអា​ច​ដឹកនាំ​យើង​ទាំង​អស់​គ្នាឈានទៅរកការរស់នៅប្រកបដោយនិរន្តភាព និង​សុខភាពល្អ។ គោលការណ៍នោះគឺ​សុំ​ឱ្យចំ​ណីអា​ហា​ររបស់​អ្នក​ក្លាយ​ជា​ឱសថ​ទី​មួ​យសម្រាប់សុខភាពអ្នក» ដោយ​សារ​ប្រទេសយើង​ស​ម្បូ​រទៅ​​ដោ​យ​រុក្ខជាតិឱសថជាច្រើន ហើយការថែរក្សាសុខភាព និង​ការ​ព្យាបាលដោយប្រើឱសថ​បុរាណ បានចា​ក់​ប្ញ​ស​យ៉ាង​ជ្រៅ​នៅ​ប្រទេសកម្ពុជារាប់សិបសតវត្សរ៍មកហើយ»។

ជាមួយគ្នានេះ ដើម្បី​លើកកម្ពស់បេតិកភណ្ឌជាតិតាមរយៈការច្នៃប្រឌិត គឺជាបញ្ហាប្រឈមផ្នែកវប្បធម៌ និងសេដ្ឋកិច្ច ហើយមូលនិធិគីណាល់​ប្រាថ្នាចង់​ឱ្យ​ការ​ចូលរួមប្រកួត​ប្រជែង​ស្នាដៃ​តាម​រយៈ​ពាន​រង្វាន់​​ត្នោត​មាស ដើម្បី​ជា​ការ​បង្ហាញ​ពីភាពចាំបាច់​ដែលត្រូវ​ចូលរួមធ្វើ​ទាំង​អស់​គ្នា។

ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម​​ និងសំណង់ និង​ជា​ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានកោតសរសើរ​ និង​វាយតម្លៃខ្ពស់​ចំពោះ​លោក​ឧកញ៉ា​ ហៃ លីអ៊ាង ដែល​បាន​បង្កើត​កម្មវិធីមួយ​ផ្ដល់ឱកាស​ដល់​យុវជន និស្សិត​អាចបញ្ចេញ​ស្នាដៃ និងគំនិត​ច្នៃ ប្រឌិត​​ក្នុងការកែច្នៃ​នូវអ្វីដែល​ថ្មី សម្រាប់​ជា​របស់ខ្មែរ​ ។

ឯកឧត្តម​បន្តថា​ កម្ពុជា​មានធនធាន​ធម្មជាតិ​ច្រើន ដែលអាច​យក​មកកែច្នៃ​ ហើយបើសិនជា​ថ្ងៃ​ណាមួយ​មានអ្នកណាម្នាក់​អាច​កែច្នៃរបស់​ដែលមានតម្លៃ​បាន ​និងមានការទទួលស្គាល់​នៅទូទាំង​ពិភពលោក​បាន អ្នកនោះ​នឹង​ក្លាយជា​អ្នកមាន ​និងជាបុគ្គលឆ្នើម​សម្រាប់ជាតិ ព្រមទាំងពិភពលោក​ទាំងមូលផងដែរ ។

គួរបញ្ជាក់ថា មូល​និ​ធីគីណាល់​បាន​រៀប​ចំ​ឱ្យមាន​ការ​ប្រកួត​ប្រជែង​ស្នាដៃ​អត្ថបទស្រាវ​ជ្រាវ​សម្រាប់​ពានរង្វាន់ត្នោត​មាស​នេះ ចាប់​តាំង​ពីឆ្នាំ​ ២០១៧ មក ​ដើម្បីបញ្ជាក់​ពី​​គោល​នយោបាយ​ទំនួល​ខុ​ស​ត្រូវសង្គម និងសេដ្ឋកិច្ច (CSR) ​របស់​ក្រុមហ៊ុន-សហគ្រាស​ PPM-Confirel Group ដែលបង្កើតឡើង​ និងដឹកនាំដោយលោកឧកញ៉ា​ ឱ​ស​ថ​បណ្ឌិត ហៃ លីអ៊ាង ហើយ​កម្មវិធីពានរង្វាន់ ត្នោត​មាស ឬ Thnot d’Or នេះ មានគោល​បំណ​ង​លើ​ក​ទឹ​កចិ​ត្តបណ្តុះ​គំនិត​ដល់​និស្សិតកម្ពុជាផ្នែកក្សេត្រសាស្រ្ត និង​កសិ-ចំណីអាហារ កម្ពុជា ចូលរួ​ម​ក្នុ​ងកា​​រស្រា​វជ្រា​វ ​និ​ងការបង្កើតថ្មី ដើម្បីក្លាយជាតួអង្គយ៉ាង​ពិតប្រាកដក្នុងការចូលរួម​អភិវឌ្ឍន៍ជនបទនៃ​ប្រទេស​កម្ពុជា​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/11/2026

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិនមហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស

ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/11/2026

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ

តម្លៃដីធ្លីនៅកណ្ដាល​ក្រុង​ភ្នំពេញ​ក្នុងឆ្នាំ២០២៦​នេះនៅតែបន្តធ្លាក់ចុះជាងឆ្នាំ២០២៥

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/11/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅតំបន់មួយចំនួននៅកណ្ដាលក្រុង​ភ្នំពេញបន្តធ្លាក់ចុះ​បន្ថែមទៀតធៀបនឹង​ឆ្នាំ២០២៥កន្លងទៅ .....

ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនរងសម្ពាធយ៉ាងធ្ងន់ធ្ងរក្នុងទីផ្សារចិន ដោយសារផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តធំៗរបស់ជប៉ុនកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តធំបំផុតនៅលើពិភពលោក បន្ទាប់ពីទិន្នផលផលិតកម្មធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានគិតចាប់ពីឆ្នាំ២០០៨ នេះបើយោងតាមសេចក្ដីរាយការណ៍ពី Yahoo!Finance ។ យោងតាមទិន្នន័យដែលចេញផ្សាយដោយសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុនធំៗ ដូចជា Toyota, Honda, Nissan និង Mazda សុទ្ធសឹងតែប្រឈមនឹងសម្ពាធយ៉ាងខ្លាំង ខណៈដែលទីផ្សាររថយន្តចិនបន្តផ្លាស់ប្តូរទម្រង់យ៉ាងខ្លាំង។

កំណើន GDP សម្រាប់មនុស្សម្នាក់របស់វៀតណាម អាចវ៉ាដាច់ឥណ្ឌូណេស៊ី និង ឈរនៅលំដាប់ទី ៥ ក្នុងចំណោមសមាជិកអាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ថា ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមនឹងយកឈ្នះលើឥណ្ឌូណេស៊ី ដែលអាចឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងចំណោមសមាជិកអាស៊ានរួមមាន សិង្ហបុរី ប៊្រុយណេ ម៉ាឡេស៊ី និងថៃ

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​សម្រាប់​ប្រើ​ក្នុង​វិស័យ​អាកាសចរណ៍​​ និង​ដឹកជញ្ជូន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

កម្ពុជា​ត្រៀម​ផលិត​ប្រេង​ ​CNSL ​ដែល​ចម្រាញ់​ចេញ​ពី​សំបក​គ្រាប់​ស្វាយចន្ទី ​ដើម្បី​ផ្គត់ផ្គង់​ជា​វត្ថុធាតុដើម​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ជា​ច្រើន រួម​មាន​គ្រឿង​សម្អាង​ ​អាកាសចរណ៍​ ​និង​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​ ​ខណៈ​រោងចក្រ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ជប៉ុន​ ​និង​ចិន​ ​កំពុងត្រៀម​ដំណើរការ​នៅ​ខេត្ត​កំពង់ធំ

សារព័ត៌មាន​កម្ពុជា​​ ៣​ ​ជួប​ជុំ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​ ​១៧០ ​មកពី​ជាង​ ​១០០ ​ប្រទេស ​នៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2026

ស្ថាប័ន​សារព័ត៌មាន​កម្ពុជា​ចំនួន​ ៣ ​រួម​មាន​ AMS​,​ សារព័ត៌មាន​ថ្មី​ៗ និង​សារព័ត៌មាន​ដើម​អម្ពិល ​កំពុង​ចូលរួម​ក្នុង​វេទិកា​សហប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវ​មួយ​ ​ខ្សែក្រវាត់​មួយ ​ឆ្នាំ​២០២៦ ​និង​វេទិកា​សហ​ប្រតិបត្តិការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាស៊ាន​បូក​បី ​(​APT​)​ ​លើក​ទី​១២​ ​ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហ្វូចូវ​ ​ខេត្ត​ហ្វូជៀន ​ប្រទេស​ចិន ​ចាប់​ពី​ថ្ងៃ​ទី​៣ ​ដល់​ថ្ងៃ​ទី​៤​ ​ខែ​វិច្ឆិកា

មជ្ឈមណ្ឌល​ F​CPC ​ទទួល​ដោះស្រាយ​វិវាទ​អតិថិជន​ដោយ​ឥត​គិត​ថ្លៃ​ និង​កាត់បន្ថយ​ភាព​ស្មុគស្មាញ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/11/2026

មជ្ឈមណ្ឌល​ការពារ​អ្នក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ ​(​F​CPC​)​ ​បាន​ដាក់​ចេញ​យន្តការ និង​នីតិវិធី​សាមញ្ញ ​ងាយស្រួល ​និង​ឥត​គិត​កម្រៃ ​ដើម្បី​ជួយ​ប្រជា​ពលរដ្ឋ ​និង​អតិថិជន​ដោះស្រាយ​វិវាទ​ក្នុង​ការ​ប្រើប្រាស់​សេវា​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​ខណៈ​វិវាទ​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​មជ្ឈមណ្ឌល​ ​អាច​សម្របសម្រួល​ដោះស្រាយ​បាន​ជោគជ័យ​លើស ៩០​ភាគរយ

ពិធីចុះហត្ថលេខា ដៃគូហិរញ្ញប្បទានជាយុទ្ធសាស្ត្រ រវាងធនាគារ អ អេច ប៊ី និងក្រុមហ៊ុន គិរីសួគ៌

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 02/11/2026

ភ្នំពេញ ៖ នៅ ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៦ – ធនាគារ RHB Bank (Cambodia) Plc. («ធនាគារ អ អេច ប៊ី») និងក្រុមហ៊ុន Khmer

ខេត្តព្រះសីហនុ រំពឹងទទួលបានភ្ញៀវទេសចររាប់លាននាក់ក្នុងពិធីបុណ្យសមុទ្រ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/11/2026

ព្រះសីហនុ ៖ បន្ទាប់ពីទទួលបានទេសចរជិត ៥លាននាក់កាលពីឆ្នាំ២០២៥ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានរំកិលក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ របស់ខេត្តព្រះសីហនុ ឆ្នាំ២០២៦នេះ នឹងអាចទទួលបានចំនួនភ្ញៀវមកទស្សនាកម្សាន្តបានកាន់តែច្រើនកុះករជាក់ជាមិនខាន។ ពិធីបុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩-២០ ខែធ្នូ


Leave a Reply

Your email address will not be published.Required fields are marked *