ស្ត្រីចំណាស់ក្នុងសហគមន៍មានក្ដីសង្ឃឹមជាថ្មី ក្រោយបានធ្វើការក្នុងសិប្បកម្មច្នៃប្លាស្ទីក

ភ្នំពេញ ៖ ស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សិប្បកម្មកែច្នៃប្លាស្ទីកទៅជាអំបោសមួយកន្លែងបានក្លាយទៅជាក្ដីសង្ឃឹមថ្មីសម្រាប់ស្ត្រីវ័យចំណាស់ៗនៅក្នុងសហគមន៍ ដែលមិនអាចរកប្រាក់ចំណូល​ចូលគ្រួសារបាន។

បង្កើតឡើងក្នុងឆ្នាំ២០២៣ សិប្បកម្មកែច្នៃប្លាស្ទីកមួយនេះ មានការរីកចម្រើនជាបន្តបន្ទាប់ និងបានផ្ដល់ការងារដល់អ្នករស់នៅជុំវិញតំបន់នោះប្រមាណជាជិត ៣០នាក់ ដែលកម្មករទាំងជិត ៣០នាក់នោះ សុទ្ធសឹងតែជាស្ត្រីវ័យចំណាស់ៗ និងមានជីវភាពមិនសូវធូរធា។

ក្នុងចំណោមកម្មករទាំងអស់ លោកស្រី សុខ ធី គឺជាអ្នកដែលមានវ័យចំណាស់ជាងគេ ដោយបច្ចុប្បន្ន លោកស្រីមានអាយុ ៦៨ឆ្នាំទៅហើយ។ បើទោះបីជាមានអាយុជ្រេណាស់ទៅហើយ ប៉ុន្តែលោកស្រីហាក់នៅមានកម្លាំងមុំាមួន បើធៀបទៅនឹងប្រជាជនទូទៅដែលមានអាយុស្របាលនឹងលោកស្រី។

ដោយមានវ័យចំណាស់ជាងគេ លោកស្រីត្រូវបានម្ចាស់សិប្បកម្មចាត់ឱ្យធ្វើការងារដែលងាយស្រួលជាងគេគឺហូតសរសៃប្លាស្ទីកចេញពីដបទឹក។ ដោយការងារនេះ លោកស្រីមានឧបករណ៍មួយសម្រាប់ហូត ដូច្នេះមិនតម្រូវឱ្យប្រើកម្លាំងដូចការងារដទៃទៀតទេ។

មានសក់ខ្លីពណ៍ប្រផេះ លោកស្រី សុខ ធី កំពុងអង្គុយហូតសរសៃប្លាស្ទីកដោយយកចិត្តទុកដាក់ និងមានពាក់ស្រោមដៃដើម្បីការពារដៃពីការមុតផង។ ហូតបណ្ដើរ លោកស្រីបានរៀបរាប់បណ្ដើរថា មុននឹងទទួលបានការងារនៅក្នុងសិប្បកម្មនេះ លោកស្រីបានព្យាយាមស្វះស្វែងរកការងារនៅតាមរោងចក្រដែរ ប៉ុន្តែដោយសារវ័យរបស់លោកស្រី ទើបមិនមានថៅកែណាទទួល។

ដោយត្រូវការចំណូល លោកស្រីបានចូលធ្វើការងារសំណង់ដែលប្រើកម្លាំងធ្ងន់ និងប្រឈមជាមួយគ្រោះថ្នាក់។ ក្នុងអំឡុងពេលធ្វើការងារសំណង់នោះ លោកស្រីក៏បានជួបគ្រោះថ្នាក់ រហូតរបួសដៃយ៉ាងដំណំ និងត្រូវបង្ខំចិត្តឈប់ធ្វើការតែម្ដង។ រហូតដល់ដើមឆ្នាំ២០២៤នេះ ទើបលោកស្រីបានសុំម្ចាស់សិប្បកម្មកែច្នៃប្លាស្ទីកដើម្បីចូលធ្វើការ ហើយក៏ទទួលបានការអនុញ្ញាត។

តាមរយៈការងារនេះ លោកស្រីអាចទទួលបានចំណូលក្នុងមួយថ្ងៃ ២ម៉ឺនរៀល ដែលប្រាក់នេះ លោកស្រី​យកទៅចាត់ចែងការចំណាយក្នុងគ្រួសារ ដែលមានចៅរហូតទៅដល់៤នាក់។ ថ្វីត្បិតថា ចំណូលនេះមិនទាន់​គ្រប់គ្រាន់សម្រាប់ការចំណាយក្នុងគ្រួសារបានសព្វគ្រប់ក្ដី ប៉ុន្តែលោកស្រីបានរួមចំណែក​ក្នុងការ​សម្រួលបន្ទុកគ្រួសារមួយផ្នែកផងដែរ។

សម្រាប់លោកស្រីទៀតសោត លោកស្រីមានសេរីភាពក្នុងការប្រកបការងារ ដោយអាចសម្រាកបាននៅពេលហត់ និងថែមទាំងអាចរកការងារទៅធ្វើនៅផ្ទះបានទៀតផង ពោលគឺម្ចាស់សិប្បកម្មមិនតម្រូវឱ្យកម្មករមក អង្គុយធ្វើការពេញម៉ោងនោះទេ។

ទាក់ទិននឹងចំណុចនេះដែរ លោក ហាស់ គា ដែលជាម្ចាស់សិប្បកម្មកែច្នៃអំបោសប្លាស្ទីកបានឱ្យដឹងថា លោកសប្បាយចិត្តដែលសិប្បកម្មរបស់លោកបានរួមចំណែកក្នុងការជួយសម្រាលជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ ជាពិសេសអ្នកដែលមានជីវភាពខ្សត់ខ្សោយ។

លើសពីនោះទៅទៀត អាជីវកម្មរបស់លោកក៏បានជួយបរិស្ថានផងដែរ តាមរយៈការប្រមូលយកដបប្លាស្ទីកមកធ្វើជាអំបោសដែលមានគុណភាពជាប់បានយូរ។

ដោយឡែក សម្រាប់ថ្ងៃអនាគត លោកចង់ពង្រីកសិប្បកម្មនេះឱ្យកាន់តែធំថែមទៀត ដើម្បីអាចមានលទ្ធ​​ភាពជួយដល់អ្នកខ្វះខាតបានកាន់តែច្រើន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

កម្ពុជាដាក់​ដំណើរការកម្មវិធីថ្មីមួយ​ ដើម្បីជួយ​សហគ្រិន​ខ្មែរ​ឱ្យ​មានភាពប្រកួត​ប្រជែងទាំង​ក្នុងស្រុក​និងអន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/04/2026

កម្ពុជា​បានដាក់ឱ្យដំណើរការ​កម្មវិធី​ថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការ​ធ្វើ​ធុរកិច្ចតាមបច្ចេកវិទ្យា​បៃតង ​ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

តម្រូវការនិងតម្លៃស្ករត្នោតខ្មែរហក់ឡើងខ្ពស់​ ប៉ុន្តែ​ចំនួនអ្នកផលិតធ្លាក់ចុះ

ជំនួញ, ព្រឹត្តិការណ៍

• 06/04/2026

ស្ករត្នោ​ត​ធម្មជាតិរបស់​ខ្មែរ កំពុង​មានតម្រូវការ​ខ្ពស់លើ​ទីផ្សារ ទាំង​ក្នុង​និងក្រៅប្រទេស ស្របគ្នានឹង​តម្លៃរបស់វា ក៏ហក់​ឡើង​ខ្ពស់ដែរ​ ប៉ុន្តែបែរជាមិន​សូវ​មានអ្នក​ផលិតស្ករ​ត្នោត​​ច្រើន​ដូច​មុន ជាពិសេស​ស្ករត្នោត​កំពង់ស្ពឺ ​

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)