គ្រាប់ស្វាយចន្ទីចំការលើ មានទាំងរសជាតិ មានទាំងគុណភាព និងទីផ្សារល្អ

កំពង់ចាម ៖ ស្វាយចន្ទី ជាដំណាំមួយប្រភេទដែលមានប្រយោជន៍ ជាពិសេសគ្រាប់ដែលចេញពីផ្លែរបស់វា ត្រូវបានគេយកទៅកែច្នៃទៅជាប្រភេទអាហារសម្រន់ដ៏មានឱជារស ឈ្ងុយឆ្ងាញ់ និងមានប្រយោជន៍ដ៏ប្រសើរចំពោះសុខភាព។ ដោយឡែក នៅឯស្រុកចំការលើ ទឹកដីខេត្តកំពង់ចាមដែលជាតំបន់មានអំណោយផលលើការដាំដុះស្វាយចន្ទីគេឃើញមានសិប្បកម្មមួយកំពុងធ្វើការកៃច្នៃគ្រាប់ស្វាយចន្ទីទៅជាផលិតផលសម្រេចដាក់លក់នៅលើទីផ្សារយ៉ាងមានប្រជាប្រិយភាព។

សហគ្រាស ឡឹង ម៉ានុត ជាឈ្មោះសហគ្រាកែច្នៃ និងចម្អិនគ្រាប់ស្វាយចន្ទី ស្ថិតនៅក្នុងភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលកំពុងប្រមូលទិញក៏ដូចជាកែច្នៃគ្រាប់ស្វាយចន្ទីក្នុងតំបន់ប្រកបដោយគុណភាព និងស្តង់ដារ ដើម្បីលក់នៅលើទីផ្សារទាំងការបោះដុំ លក់រាយ ក៏ដូចជាដាក់លក់នៅលើផ្សារទំនើបនានាផងដែរ។

អ្នកស្រី ឡឹង ម៉ានុត ជាម្ចាស់សហគ្រាសខាងលើបានមានប្រសាសន៍ឱ្យដឹងថា​ ៖

“គ្រាប់ស្វាយចន្ទីរបស់សិប្បកម្មយើងជាផលិតផលក្នុងស្រុកពិតៗ កែច្នៃប្រកបដោយគុណភាព និងមានទីផ្សារល្អ ហើយវាជាកសិផលរបស់កសិករយើង ហើយរាល់ដំណើរការរបស់សិប្បកម្មក៏បានចូលរួមចំណែកនៅក្នុងការកាត់បន្ថយភាពក្រីក្រ ការធ្វើចំណាកស្រុករបស់ពលរដ្ឋក្នុងតំបន់តាមរយៈការផ្ដល់ឱកាសការងារ”

អ្នកស្រីបន្តថា ៖

“ទីផ្សាររបស់យើងភាគច្រើនគឺបោះដុំឱ្យផ្សារទំនើបនានា ជាពិសេសនៅរាជធានីភ្នំពេញ ដោយយើងមានច្រើនខ្នាតទាំងកំប៉ុងនិងកញ្ចប់ចាប់ពី ១២៥ក្រាម ដល់ ៥០០ក្រាម ហើយលក់តាមតម្លៃផ្សេងៗគ្នា ដែលជាមធ្យមយើងអាចលក់បានប្រមាណ ២០-៥០គីឡូក្រាមក្នុងមួយខែអាស្រ័យតាមការកម្ម៉ង់របស់អតិថិជន”

ពាក់ព័ន្ធទៅនឹងដំណើរផលិតវិញ ត្រូវបានអ្នកស្រីរៀបរាប់ឱ្យដឹងថា ជាដំបូងត្រូវរើសយកតែគ្រាប់ស្វាយចន្ទីល្អៗ ហើយយកទៅលាងទឹកឱ្យស្អាតរួចដាក់ហាលឱ្យស្ងួតរយៈពេល៥-៦ ថ្ងៃ បន្ទាប់មកយកគ្រាប់ស្វាយចន្ទីទៅចំហុយប្រមាណ ១-២ម៉ោង ហើយទុក ២-៣ថ្ងៃឱ្យគ្រាប់ស្វាយចន្ទីត្រជាក់។ ក្រោយមក ត្រូវបកសំបកខាងក្រៅចេញ និងដាក់ក្នុងឡសម្ងួតប្រមាណ ២០ម៉ោងទៀត។ ចំពោះគ្រាប់ស្វាយចន្ទីដែលឆ្អិនហើយ ត្រូវយកដាក់ចូលក្នុងឡប្រមាណ ២០នាទីថែមទៀត ទើបអាចរើសប្រភេទគ្រាប់ណាដែលល្អដាក់ផ្សេង និងគ្រាប់បែកៗដាក់ផ្សេង ហើយឈានដល់ដំណាក់កាលធ្វើការវេចខ្ចប់ជាការស្រេច។

ក្រៅពីគ្រាប់ស្វាយចន្ទីឆ្អិន សិប្បកម្មខាងលើក៏មានលក់ជាគ្រាប់ស្វាយចន្ទីឆៅ ដោយគ្រាន់តែកោសសំបកស្ដើងចេញ រួចរើសដាក់តាមប្រភេទផ្សេងៗគ្នា ហើយវេចខ្ចប់ទៅតាមបរិមាណដែលជាតម្រូវការរបស់អតិថិជន។

ជាមួយនឹងការបង្ហាញពីដំណើរការនៃការផលិត និងកែច្នៃគ្រាប់ស្វាយចន្ទីឱ្យទៅជាផលិតផលសម្រេចខាងលើនេះ អ្នកស្រី ឡឹង ម៉ានុត ក៏បានប្រាប់ដំណើរដើមទងនៃការចាប់ផ្ដើមបង្កើតសិប្បកម្មមួយនេះថា ដោយសារតែគ្រួសាររបស់អ្នកស្រីមានចំការស្វាយចន្ទីស្រាប់ ហើយលក់ចេញក្នុងតម្លៃទាប បានជំរុញឱ្យអ្នកស្រីសម្រេចចិត្តកែច្នៃដោយខ្លួនឯងនៅឆ្នាំ២០១៦ ហើយជាលទ្ធផលការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យទៅជាផលិតផលសម្រេចមួយទទួលបានការគាំទ្រពីសំណាក់អតិថិជន ជាពិសេសក្រោយមានការណែនាំ និងជំរុញបន្ថែមពីក្រសួងពាណិជ្ជកម្ម បានធ្វើឱ្យទីផ្សាររបស់សិប្បកម្មមួយនេះរីកចម្រើនយ៉ាងឆាប់រហ័ស ។

អ្នកស្រីបានបញ្ជាក់ផងដែរថា ៖  

“សម្រាប់ដើមទុនដំបូង យើងចំណាយត្រឹមប្រមាណ ៥០០ដុល្លារទៅលើការទិញឧបករណ៍ដើម្បីផលិត ព្រោះយើងមានគ្រាប់ស្វាយចន្ទីខ្លួនឯងស្រាប់ ហើយដើមទុននេះក៏នៅតែជាបញ្ហាប្រឈមសម្រាប់អាជីវកម្មប្រភេទនេះ ដោយសារតែយើងត្រូវការប្រមូលទិញនូវគ្រាប់ស្វាយចន្ទីទុកនៅរដូវប្រមូលផលផងដែរ។ គ្រាដំបូងមានផលលំបាកច្រើនដោយសារតែគ្មានបទពិសោធន៍ខាងកែច្នៃ ប៉ុន្តែក្រោយមកក៏បានធូរស្រាលបន្តិចម្ដងៗ និងរីកចម្រើនរហូតមកដល់សព្វថ្ងៃ”

សម្រាប់គម្រោងនៅថ្ងៃអនាគត អ្នកស្រី ឡឹង ម៉ានុត ចង់ពង្រីកការផលិតឱ្យបានកាន់តែច្រើន និងអាចនាំចេញទៅក្រៅប្រទេស ហើយក៏សូមលើកទឹកចិត្តដល់អតិថិជនបន្តគាំទ្រផលិតផលខ្មែរឱ្យកាន់តែច្រើនបន្ថែមទៀត ដោយសារវាជាផលិតផលក្នុងស្រុក ផលិតដោយប្រជាជនក្នុងតំបន់ និងមានគុណភាពមិនចាញ់ផលិតផលនាំចូលពីក្រៅប្រទេសនោះទេ។

សូមជម្រាបផងដែរថា គ្រាប់ស្វាយចន្ទីមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព ពីព្រោះវាជាប្រភពនៃប្រូតេអ៊ីន និងសារធាតុរ៉ែសំខាន់ៗរួមមានទង់ដែង កាល់ស្យូម ម៉ាញ៉េស្យូម ជាតិដែក ផូស្វ័រ ប៉ូតាស្យូម និងស័ង្កសី ឯសូដ្យូមក៏មានបរិមាណតិចតួចដែរ។ យោងតាមទិន្ន័យសារធាតុចិញ្ចឹមជាតិរបស់ក្រសួងកសិកម្មអាមេរិក(USDA National Nutrient Database) គ្រាប់ស្វាយចន្ទីក៏មានផ្ទុកនូវវីតាមីនC វីតាមីនB, thiamin, riboflavin, niacin, folate និងវីតាមីន E (alpha-tocopherol) និងវីតាមីន K (phylloquinone) ។ ពួកវាជាប្រភពនៃ Oleic acid និងផ្តល់នូវបរិមាណល្អនៃជាតិខ្លាញ់រលាយ ដែលមិនមានបរិមាណកូឡេស្តេរ៉ុលនៅពេលទទួលទានក្នុងកម្រិតមធ្យម។  វាមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយជំរុញសុខភាពបេះដូង, ជួយបញ្ចុះសម្ពាធឈាមខ្ពស់, អាចបង្កើនភាពស៊ាំ, ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្ម, អាចការពារជំងឺគ្រួសក្នុងថង់ទឹកប្រមាត់, ជួយពង្រឹងឆ្អឹង, អាចការពារជំងឺមហារីក, ជួយគ្រប់គ្រង និងការពារជំងឺទឹកនោមផ្អែម, លើកកម្ពស់សុខភាពសសៃប្រសាទ និងអាចកាត់បន្ថយហានិភ័យនៃភាពស្លេកស្លាំងផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច