ក្រសួង​រៀបចំដែន​ដី ​នគរូប​នីយកម្ម និងសំណង់ ចុះអនុស្ស​រណៈ​ជាមួយ​អង្គភាព​ស្ថាប័ន​ព័ត៌មាន ​និង​សាកល​វិទ្យាល័យជាច្រើន​ទៀត​

ភ្នំពេញ ៖ ក្រសួ​ងរៀបចំដែន​ដី នគរូបនីយកម្ម​ និងសំណង់ (ក្រសួង ដ.ន.ស ) បាន​ចុះអនុស្ស​រណៈជាមួយ​បណ្ដាអង្គ​ភាព​សា​ព័ត៌មា​ន សាកលវិទ្យាល័យ​ និង​​គណៈស្ថាបត្យ​កម្ម​កម្ពុជា ដើម្បីកសាង​ធន​ធាន​មនុស្ស ពង្រឹង​ស្ថាប័ន​ទាំង​ក្រ​សួង ​និងដៃគូ ក៏ដូចជាការ​លើកទឹកចិត្ត​មនុស្ស​ឱ្យមានកា​រចូលរួមក្នុងសង្គម ។​ កិច្ចចុះអនុស្សរណៈ​នេះធ្វើឡើង​នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ២០២៤​ នៅសាលសន្និបាត​ ២០២១ ទីស្ដី​ការ​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម​ និងសំណង់ ក្រោម​អ​ធិ​​ប​តីភាព​ ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី ​នគរូប​នីយ​កម្ម​​ និង​សំណង់ ។

អនុស្សរណៈនេះ គឺជាការឆ្លើយតបយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលកំណត់ធន​ធានម​នុ​ស្ស​ជា​ក​ត្តាស្នូល រួម​ទាំ​ង​ឆ្លើយ​ត​ប​ទៅ​នឹ​ង​គោល​​ន​យោបា​យ​កំ​ណែ​ទ​ម្រ​ង់​សា​ធា​រណៈ​ដែ​ល​ដឹ​​ក​នាំ​ដោ​​យ​ក្រសួ​ង​មុ​ខ​ងា​​​រសាធារណៈ ។

នៅក្នុង​របាយការណ៍​របស់​ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ​ក្រសួង​រៀបចំដែនដី នគរូ​បនី​យក​ម្ម​ និង​សំណ​ង់​​​ បានឱ្យដឹងថា​​ អនុស្ស​រណៈ​នៅថ្ងៃនេះ ត្រូ​វរៀបចំឡើង​ចំនួន២ ដើម្បី​ឧត្តម​​​ប្រយោជន៍ដល់​និស្សិត​ និង​ក្រសួង​រៀបចំដែន​ដី នគរូ​បនីយកម្ម និងសំណង់ ដោយអនុស្សរណៈទី១ គឺ ជាអនុស្សរណៈយោគយល់គ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ជាមួយនឹងសាកលវិទ្យាល័យចំនួន​៩ ហើយ​អនុ​ស្សរ​ណៈ​ទី​១នេះ មានវិសាលភាពលើកិច្ចការពាក់ព័ន្ធនឹងកិច្ចការងារច្បាប់ និងការដោះស្រាយវិវាទដូចជា​ ការ​ចូល​រួម​តាក់​តែង​ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដទៃទៀត ក្នុងវិស័យដែលជាសមត្ថកិច្ចរប​ស់ក្រ​សួ​ង​រៀ​ប​ចំ​ដែន​ដី​ ​ន​គរូ​បនីយកម្ម និងសំណង់។ ការចូល​រួម​ក្នុង​យន្ត​ការ​ដោះ​ស្រាយ​វិវាទ​នានាស្ថិត​ក្រោម​សមត្ថកិច្ចរបស់ ក្រសួង ដ.ន.ស និង ការចូលរួមជាមួយក្រុមមេធាវីស្ម័គ្រចិត្ត នៃក្រសួង ដ.ន.ស. ដើម្បីសិក្សារៀនសូត្រ និង​ស​ម្រប​​សម្រួល​ដោះ​ស្រាយ​លើ​សំណើ​ផ្សេង​ៗ​ដែល​ប្រ​ជា​ពល​រដ្ឋ​ស្នើមក ក្រសួង ដ.ន.ស ។

ឯកឧត្តម​បន្តថា អនុស្សរណៈទី២ គឺជាអនុស្សរណៈយោគយល់គ្នា រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ គណៈស្ថាបត្យករកម្ពុជា ជាមួយសាកលវិទ្យាល័យ និងវិទ្យា​ស្ថាន​ចំនួន​ ​ដើម្បីកិច្ច​សហ​ការ​លើ​ការ​អ​ភិ​វ​ឌ្ឍវិស័យទាំងឡាយក្រោមសមត្ថកិច្ចរបស់ក្រសួង ដ.ន.ស និងចូលរួមពង្រឹងសមត្ថភាពអ្នកវិជ្ជាជីវៈ និង​​​បណ្ដុះ​បណ្ដាល​និស្សិត​របស់​សាកល​វិទ្យា​ល័យ និងវិទ្យាស្ថានទាំងអស់ ។

នៅថ្ងៃនេះដែរ ក៏មានការ​ចុះអនុស្ស​រណៈរវាង​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម និងសំណង់ ជាមួយ​អង្គភាពសារព័ត៌មានចំនួន៣ផងដែរ រួមមានបណ្ដាញសារព័ត៌មាន ​អប្សរា មេឌា សឺវីស ​(AMS) អង្គភាពសារព័ត៌មាន ហ្វ្រេសញូវ និង​សារព័ត៌មាន​ខ្មែរ ចិន ( ស៊ីស៊ីថាមស៍ ) ។​

ក្នុងឱកាស​នោះ​ ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូប​នីយ​ក​ម្ម​​ និ​ង​សំណង់ បានមានប្រសាសន៍ ​សំណេះសំណាល​ជាមួយមន្ត្រីថ្នាក់ដឹកនាំក្រសួង និងថ្នាក់​ដឹក​នាំ​បណ្ដា​ស្ថាប័ន សាកលវិទ្យាល័យ ព្រមទាំងនិស្សិតមក​ពីបណ្ដាសាកលវិទ្យាល័យ​នានា​ដែល​បានចូលរួម​ក្នុងពិធីចុះ​អ​នុ​ស្ស​រណៈ​ ដោ​យឯកឧត្តម​បានសង្កត់ធ្ងន់ថា ការកសាង​ប្រ​ទេស​ ការអភិវឌ្ឍសង្គមជាតិ​ឱ្យរីក​ចម្រើន​ទៅមុខ​បាន គឺអាស្រ័យលើ​ធនធានមនុស្ស ។ មានធនធានមនុស្ស​កាន់តែច្រើន ​កាន់តែខ្លាំង ការអភិវឌ្ឍ​សង្គមជាតិក៏កាន់តែ​រីក​ចម្រើន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អារ៉ាប៊ីសាអ៊ូឌីត សម្រេចកិច្ចព្រមព្រៀងស្តុកទុកប្រេងឆៅនៅរូងថ្មក្រោមដីរបស់សិង្ហបុរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។