ញូវយ៉ក ៖ តួលេខដែលត្រូវបានបង្ហាញជាផ្លូវការដោយក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃចុងសប្ដាហ៍កន្លងមកនេះបានបង្ហាញថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានដាំក្បាលចុះក្នុងអត្រា១,៤ភាគរយគួរឲ្យភ្ញាក់ផ្អើលក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២នេះ។

ប្រភពដដែលបានបញ្ជាក់ដែរថា ការធ្លាក់ចុះនៅក្នុងត្រីមាសដំបូងនេះបានកើតឡើងដោយសារតែភាពយឺតយ៉ាវនៃការរៀបចំទំនិញចូលហាងលក់ព្រមទាំងឃ្លាំងស្តុកឡើងវិញ ជាពិសេសការធ្លាក់ចុះនៃសកម្មភាពនាំចេញផលិតផលរបស់អាមេរិកទៅកាន់ទីផ្សារអន្តរជាតិ។
ទោះបីជាយ៉ាងណាក្តី អ្នកជំនាញសេដ្ឋកិច្ចដ៏ល្បីរបស់អាមេរិកមកពីសកលវិទ្យាល័យ Oxford Economics អ្នកនាង Lydia Boussour បានលើកឡើងថា របាយការណ៍នេះមិនមានអ្វីដែលមើលទៅគួរឲ្យព្រួយបារម្ភនោះទេ ជាក់ស្តែងរបាយការណ៍បានពណ៌នាយ៉ាងលំអិតអំពីភាពរឹងម៉ាំនៃសេដ្ឋកិច្ចរបស់អាមេរិកដែលបច្ចុប្បន្នកំពុងប្រឈមមុខទៅនឹងការរីករាលដាលនៃវិរុសថ្មីអូមីក្រុងផង ឧបសគ្គចំពោះការផ្គត់ផ្គង់ផង ព្រមទាំងការកើនឡើងដ៏ខ្ពស់នៃអត្រាអតិផរណានោះទៅវិញ។

ទិន្នន័យដដែលក៏បានបង្ហាញដែរថា តម្លៃទំនិញនានាបានកើនឡើងខ្លាំងនៅអំឡុងត្រីមាសដំបូងក៏ពិតមែន ប៉ុន្តែក្នុងពេលដំណាលគ្នានេះការចំណាយរបស់ពលរដ្ឋក៏មានការកើនឡើងប្រមាណជា២,៧ភាគរយផងដែរ ដែលអាចបង្ហាញបានថាសេដ្ឋកិច្ចអាមេរិកនឹងមានកំណើនជាវិជ្ជមានជាមិនខាននៅក្នុងឆ្នាំនេះ ហើយទោះបីជារដ្ឋាភិបាលកំពុងព្យាយាមដាក់ផែនការក្នុងការប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាអតិផរណានេះក្តី។
គួរឲ្យដឹងដែរថា កាលពីដើមខែកន្លងមកធនាគារ Goldman Sachs បានធ្វើការព្យាករណ៍ថា អាមេរិកអាចធ្លាក់ចូលក្នុងវិបត្តិជាមួយនឹងលទ្ធភាពដល់ទៅ៣៥ភាគរយក្នុងរយៈពេល២ឆ្នាំខាងមុខ ហើយសូម្បីតែធនាគារ Deutsche Bank ក៏បានព្រមានដែរថា វិបត្តិសេដ្ឋកិច្ចនឹងអាចកើតឡើងនៅចន្លោះពីចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប៊ុលហ្គារី នឹងអនុវត្តគម្រោងទំនើបកម្មយោធាសំខាន់ចំនួន ៩ តាមរយៈមូលនិធិអឺរ៉ុប SAFE
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
រដ្ឋាភិបាលទីក្រុងសូហ្វៀ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីប្រើប្រាស់មូលនិធិរបស់អឺរ៉ុបដែលការអនុម័តនេះនឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងសំខាន់ៗចំនួន ៩ សម្រាប់ការធ្វើទំនើបកម្មនៃកងកម្លាំងយោធារបស់ប្រទេសប៊ុលហ្ការី
ពលរដ្ឋអាម៉េរិកកាន់តែច្រើនលែងមានជំនឿចិត្តលើប្រទេសអាម៉េរិកខ្លួនឯង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
អាម៉េរិកកំពុងគ្របដណ្តប់ដោយក្តីបារម្ភយ៉ាងខ្លាំងពីសំណាក់សាធារណជនដែលជាជនជាតិអាម៉េរិកខ្លួនឯងចំពោះបញ្ហាជាច្រើនដូចជាលទ្ធិប្រជាធិបតេយ្យ ស្ថិរភាពសេដ្ឋកិច្ច និងឯកភាពជាតិ




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content