ស្ថាប័ន ៣ ពួតដៃគ្នាប្រកាសភាពជាដៃគូយុទ្ធសាស្រ្តលើបច្ចេកវិទ្យាសុខាភិបាលឌីជីថលនៅកម្ពុជា

«កិច្ចសហការយុទ្ធសាស្ត្រដែលផ្លាស់ប្តូរបទពិសោធន៍នៃការទូទាត់សេវាសុខាភិបាលឌីជីថលសម្រាប់ប្រជាពលរដ្ឋកម្ពុជា»

ភ្នំពេញ ៖ កាលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រុមហ៊ុនផ្តល់សេវាកម្មទូទាត់ប្រាក់ប្រទេសចិន UnionPay និងក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាល Pethyoeung បានរួមគ្នាប្រកាសភាពជាដៃគូយុទ្ធសាស្រ្តក្នុង «ពិធីចុះអនុស្សរណៈយោគយល់លើការប្រើប្រាស់កាតឥណពន្ធ AMK UnionPay និង Pethyoeung ជាផ្លូវការ» ប្រារព្ធឡើងនៅការិយាល័យកណ្តាល អេ អឹម ខេ។ កិច្ចសហការយុទ្ធសាស្រ្តនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់នូវដំណោះស្រាយទូទាត់ឌីជីថល និងច្នៃប្រឌិត សម្រាប់សេវាសុខាភិបាលក្នុងប្រទេសកម្ពុជា ជាមួយអត្ថប្រយោជន៍រួមមាន៖

– ការបញ្ចុះតម្លៃ 7% សម្រាប់អតិថិជនដែលជាម្ចាស់កាតឥណពន្ធ AMK UnionPay Pethyoeung co-branded cards ធ្វើការណាត់ចួបជាមួយមន្ទីរពេទ្យរដ្ឋ និងឯកជន ក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីទូរសព្ទដៃ e-health ID ឬទំនាក់ទំនងផ្ទាល់ទៅកាន់ ពេទ្យយើង ក្នុងការណាត់ជួប ដើម្បីពិគ្រោះ ឬព្យាបាលជម្ងឺតាមបណ្តាមន្ទីរពេទ្យជាសមាជិកទូទាំងប្រទេស។

– ដំណោះស្រាយទូទាត់ឆ្លាតវៃប្រកបដោយសុវត្ថិភាពសម្រាប់សេវាសុខភាពឌីជីថលតាមរយៈកាតឥណពន្ធ AMK UnionPay

– ការពង្រីកលទ្ធភាពទទួលបានសេវាសុខភាពឌីជីថលតាមរយៈកម្មវិធីទូរសព្ទដៃ e-health ID app

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានមានប្រសាសន៍ថា «ខ្ញុំពិតជាសេចក្តីសោមនស្សរីករាយ និងមានមោទនភាពដែលបានចាប់ដៃគូជាមួយស្ថាប័នធំៗពីរគឺ ក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាល Pethyoeung និង UnionPay ក្នុងការផ្តល់នូវដំណោះស្រាយទូទាត់ងាយស្រួល និងសុវត្ថិភាពបែបឌីជីថលក្នុងវិស័យសុខាភិបាល។» លោកបានបន្តថា «កិច្ចសហការយុទ្ធសាស្រ្តនេះ ធ្វើឲ្យ អេ អឹម ខេ ភ្ជាប់គម្លាតរវាងសេវាហិរញ្ញវត្ថុ និងសេវាសុខាភិបាល តាមទម្រង់ឌីជីថល ជាមួយនឹងបទពិសោធន៍ទូទាត់ប្រកបដោយភាពរលូនតាមរយៈកាតឥណពន្ធ AMK UnionPay។»

លោកស្រី ប៉ុង លីមសាន ស្ថាបនិក និងប្រធាននាយកប្រតិបត្តិរបស់ Pethyoeung Healthtech បានមានប្រសាសន៍ថា៖ «ភាពជាដៃគូនេះ ជាជំហានសក្តានុពលមួយក្នុងការភ្ជាប់សេវាសុខាភិបាល និងសេវាហិរញ្ញវត្ថុកម្ពុជាកាន់តែទំនើប ជូនដល់ប្រជាពលរដ្ឋ ឲ្យស្របទៅតាមសម័យបច្ចេកវិទ្យា និង AI។ ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលរបស់ ពេទ្យយើង បង្កភាពងាយស្រួល និងឆ្លាតវៃ ក្នុងការស្វែងរកមន្ទីរពេទ្យរដ្ឋ និងឯកជន ដើម្បីពិគ្រោះ ព្យាបាលជម្ងឺ ឬតាមដានប្រវតិ្តវេជ្ជសាស្រ្តតាមរយៈកម្មវិធីទូរសព្ទដៃ e-health ID។»

ភាពជាដៃគូយុទ្ធសាស្ត្រនេះ តំណាងឱ្យការប្តេជ្ញាចិត្តរួមគ្នារបស់ស្ថាប័នទាំងបីក្នុងការផ្លាស់ប្តូរលទ្ធភាពទទួលបានសេវាថែទាំសុខភាពនៅកម្ពុជា តាមរយៈការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទូទាត់ប្រកបដោយសុវត្ថិភាពរបស់ AMK UnionPay ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាសុខភាពប្រកបដោយនវានុវត្តន៍របស់ Pethyoeung នឹងធ្វើឲ្យសេវាថែទាំសុខភាពកាន់តែមានគុណភាព លទ្ធភាពទទួលបាន និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់។

គួរបញ្ជាក់ផងដែរថា អេ អឹម ខេ តែងតែស្វែងរកនូវគំនិតថ្មីៗ ក្នុងការសម្រួលដល់ការទូទាត់ឌីជីថលប្រចាំថ្ងៃលើ AMK Mobile និងរីករាយជាមួយការទូទាត់តាមកាតឥណពន្ធ AMK UnionPay ទទួលបានប្រាក់ត្រឡប់ 1% ឥតដែនកំណត់។ ឥឡូវនេះ អតិថិជនអាចអញ្ជើញមកបើកកាតឥណពន្ធ AMK UnionPay នៅការិយាល័យ អេ អឹម ខេ ណាមួយដែលនៅជិតលោកអ្នក ឬអ្នកអាចបង្កើតកាតឥណពន្ធ AMK UnionPay បានដោយខ្លួនឯងគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយគ្រាន់តែអនុវត្តតាមជំហានខាងក្រោមនេះ៖

១. ចុចលើមុខងារ «កាត»

២ . ចុចលើសញ្ញា «បូក»

៣. ជ្រើសយក «កាតឥណពន្ធ»

៤. បំពេញព័ត៌មាន

៥. ចុច «ដាក់ស្នើ»

៦. បញ្ចូលលេខសម្ងាត់ ៦ខ្ទង់ រួចជាការស្រេច

អំពី អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤០កន្លែង និងភ្នាក់ងារប្រមាណ ៦.៥០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។

អំពី UnionPay

UnionPay គឺជាបណ្តាញទូទាត់ប្រាក់ដ៏ធំបំផុតនៅលើពិភពលោក ដែលមានដើមកំណើតនៅប្រទេសចិន និងត្រូវបានទទួលស្គាល់នៅក្នុងប្រទេសជាង ១៨០ ទូទាំងពិភពលោក ដោយផ្តល់សេវាកម្មទូទាត់ប្រាក់តាមរយៈកាតឥណពន្ធ កាតឥណទាន និងដំណោះស្រាយទូទាត់តាមទូរសព្ទចល័ត។

អំពី ពេទ្យយើង

ពេទ្យយើង ជាក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលឌីជីថលឈានមុខគេមួយនៅកម្ពុជា និងនៅទីផ្សារអន្តរជាតិចាប់តាំង២០១៥ និងជាក្រុមហ៊ុនជ័យលាភីបច្ចេកវិទ្យាសុខាភិបាលថ្នាក់ជាតិ និងអន្តរជាតិផងដែរ។ ពេទ្យយើងត្រូវបានផ្តួចផ្តើមបង្កើតឡើង ក្នុងទិសដៅចូលរួមចំណែកកសាងប្រព័ន្ធសុខាភិបាលឌីជីថលនៅកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកដែលកំពុងតែត្រូវការបច្ចេកវិទ្យាសុខាភិបាលសម្រាប់អភិវឌ្ឍន៍បន្ថែមផ្នែកបច្ចេកវិទ្យាសុខាភិបាលឌីជីថលរបស់ខ្លួន ដើម្បីជម្រុញឲ្យមានទិន្នន័យព្យាបាលឌីជីថលសម្រាប់អ្នកជំងឺគ្រប់រូបនៅលើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដ៏មានសុវត្ថិភាព។ ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថល ពេទ្យយើងក្លៅ (Coud-based Pethyoeung Software) មានវេជ្ជបណ្ឌិត និងអ្នកផ្តល់សេវាសុខាភិបាលជិត៧០០០០នាក់ចុះឈ្មោះប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យឌីជីថលពេទ្យយើង និងអ្នកជំងឺ និងអ្នកទទួលសេវាសុខាភិបាលជាង៥លាននាក់មានកំណត់ត្រាវេជ្ជសាស្ត្រឌីជីថលច្បាស់លាស់។  អ្នកជំងឺ ឬអ្នកប្រើប្រាស់សេវាសុខាភិបាលចុះឈ្មោះប្រើអែប Pethyoeung e-Health ID ទាំងអស់អាចរក្សា និងគ្រប់គ្រងកំណត់ត្រាវេជ្ជផ្ទាល់ខ្លួនដោយសុវត្តិភាព អាចណាត់ជួបវេជ្ជបណ្ឌិតជំនាញ ទទួលសាររំលឹកការណាត់ជួនវេជ្ជបណ្ឌិត សាររំលឹកម៉ោងត្រូវលេបថ្នាំ សាររំលឹកមកចាក់វ៉ាក់ស៊ាំង និងពិនិត្យផ្ទៃពោះ អត្ថបទថែទាំសុខភាពខ្លីៗប្រចាំថ្ងៃ និងអាចស្កែន QR កូដបង់ថ្លៃសេវាពិនិត្យ និងព្យាបាលជំងឺលើទូរស័ព្ទដៃដោយស្វ័យប្រវត្តិ។

ក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាលពេទ្យយើងបច្ចុប្បន្នមានប្រតិបត្តិការផ្ទាល់ និងតាមរយៈដៃគូនៅក្នុងប្រទេសចំនួន៦ រួមមានកម្ពុជា សិង្ហបុរី  ឡាវ ថៃ វៀតណាម និងនៅសហរដ្ឋអាមេរិក។ ពេទ្យយើងចុះឈ្មោះក្រុមហ៊ុនប្រតិបត្តិការអន្តរជាតិ Pymed Technologies Inc. និងបើកការិយាល័យកណ្តាលថ្មីនៅរដ្ឋតិចសាស សហរដ្ឋអាមេរិកសម្រាប់គ្រប់គ្រងប្រតិបត្តិការពេទ្យយើងនៅទីផ្សារអន្តរជាតិកាលពីខែសីហា ឆ្នាំ២០២៣៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

Leave a Reply

Your email address will not be published.Required fields are marked *