សហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង រួមគ្នាបង្កើតសហគ្រាសខ្នាតតូចឆ្អើរត្រីលក់

ភ្នំពេញ ៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia) បានសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង រៀបចំចងក្រងប្រជាសហគមន៍ ដែលកំពុងប្រកបរបរឆ្អើរត្រីជាក្រុម ក្នុងទម្រង់ជាសហគ្រា​ស​សហគមន៍ខ្នាតតូច ក្នុងគោលបំណងជំរុញការលើកកម្ពស់គុណភាព និងអនាម័យផលិផល រួមទាំងបញ្ចូលនូវគោលការណ៍ អភិរក្សធនធានធម្មជាតិ បង្កើនកម្រិតជីវភាពប្រជាសហគមន៍មូលដ្ឋាន។

ប្រជាសហគមន៍រស់នៅក្នុងតំបន់បឹងទន្លេសាប ក៏ដូចជាសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង មានមុខរបរជាអ្នកនេសាទ ដូច្នេះការឆ្អើរត្រីជាមុខរបរចម្បងមួយ និងជាប្រភពប្រាក់ចំណូលដ៏សំខាន់សម្រាប់សហគមន៍ផងដែរ ប៉ុន្ដែដោយសារកង្វះខាតនូវធនធាន និងបច្ចេកទេសបានធ្វើឱ្យដំណើរការផលិតជួបប្រទះនូវបញ្ហាកង្វះអនាម័យ និងគុណភាពនៅឡើយ។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងថា ដោយមើលឃើញពីតម្រូវការចាំបាច់ កាលពីខែមេសា ឆ្នាំ២០​២៤ អង្គការជីវិតធម្មជាតិ បានសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង រៀបចំចងក្រងប្រជាសហគមន៍ ដោយកំណត់ឈ្មោះថា «សហគ្រាសកសិផលអភិរក្សទន្លេសាប»ដែលសមាជិកសហគមន៍បានចុះឈ្មោះជាសមាជិកក្រុមផលិតត្រីឆ្អើរចំនួន២៩រូប (ស្ដ្រីចំនួន ១៨រូប) និងបានបង្កើតជា២ក្រុមដើម្បីដំណើរការការងារនេះ។

លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជាបានប្រាប់ឱ្យដឹងថា យោងតាមការសិក្សារបស់អង្គការ សមាជិកសហគមន៍ ស្ទើរតែ១០០% ដែលនេសាទត្រី ក្នុងនោះមាន២៧១គ្រួសារ នៃ២៧១​សមាជិកសហគមន៍​ ដោយក្នុងមួយគ្រួសារជាមធ្យមក្នុងមួយថ្ងៃអាចរកត្រីបានជាង ២០គីឡូក្រាម។

លោកបានបញ្ជាក់បន្ថែមថា ៖

«កន្លែងឆ្អើរត្រីរបស់ពួកគាត់ មុនពេលមានគម្រោង CEPF Critical Ecosy​stem Partnership Fund ចូលដល់ ពួកគាត់ឆ្អើរលក្ខណៈគ្រួសារ ដែលគាត់ឆ្អើរតាមផ្ទះរៀងៗខ្លួន ក្នុងមួយថ្ងៃចន្លោះពី២៥០ ទៅ ៥០០ចង្កាក់ ទៅតាមទិន្នផលត្រីដែលរកបាន ឬប្រមូលទិញបាន»។

លោក ប៊ូ វរសក្ស ក៏បានអរគុណមូលនិធិ​ CEPF ដែលបានគាំទ្រហិរញ្ញវត្ថុដល់កម្មភាពនេះ។ ក្រោយពេលមានគម្រោង CEPF ចូលមកដល់ និងចាប់ផ្តើមចងក្រងក្រុមត្រីឆ្អើរជា ២ក្រុម ដែលក្នុង ១ក្រុម មានគ្នាប្រមាណជា ១០ ទៅ១៥ នាក់ ហើយលទ្ធភាពដែលអាចឆ្អើរបានគឺជំរុញមួយថ្ងៃយ៉ាងតិចឱ្យបាន១០០០ចង្កាក់។

គួរបញ្ជាក់ផងដែរថា សហគ្រាសកសិផលអភិរក្សទន្លេសាបកំពុងរៀបចំបង្កើនផលិតភាព និងគុណភាព ផលិត​ផលត្រីឆ្អើរជាជំហានដំបូង ហើយនឹងកំណត់ផែនការជំរុញការផលិតកែច្នៃកសិផលជាច្រើនមុខ ដែលមានក្នុងសហគមន៍ទៅថ្ងៃអនាគត។

សម្រាប់គោលការណ៍សំខាន់ក្នុងការជ្រើសរើសសមាជិកសហគ្រាសរួមមាន៖ ការចូលរួមដោយស្ម័គ្រចិត្ដពីសមា​ជិក ការមិនប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ឬប្រព្រឹត្ដបទល្មើសធនធាន ធម្មជាតិ ការប្រើប្រាស់អុសសម្រាប់​ឆ្អើរត្រី ការចូលរួមបដិភាគដល់ការងារអភិរក្សក្នុងសហគមន៍ និងការចូលរួម អភិរក្សធនធានធម្មជាតិនានា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន