ក្លឹបសហគ្រិនស្រ្តីវ័យក្មេងអាស៊ាន ASEAN Young Women Entrepreneurs Club (AYWEC)ប្រជុំបង្ហាញពីលទ្ធផលប្រចាំឆ្នាំ

ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី ១១ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងមកនេះ ​ក្លឹ​ប​សហគ្រិន​ស្ត្រី​វ័យក្មេង​អាស៊ាន ASEAN Young Women Entrepreneurs Club (AYWEC) បានបើកកិច្ចប្រជុំ​​លើក​ទី ​៧ ​របស់​អាស៊ាន និង​ក្រោម​ប្រធានបទ «​រីក​ចម្រើន​កាន់តែ​ខ្លាំង​ទាំងអស់​គ្នា (RISE STRONGER TOGETHER)» និងបានបង្ហាញពីលទ្ធផលប្រចាំឆ្នាំក្រោមការដឹកនាំរបស់កម្ពុជា។

កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ជួប​សំណេះសំណាល​រវាង​សមាជិក​ក្រុមប្រឹក្សាភិបាល​ក្លឹ​ប​សហគ្រិន​ស្ត្រី​វ័យក្មេង​អាស៊ាន​ដោយ​មានការ​ចូលរួម​ពី​ប្រទេស​កម្ពុជា​, ប្រ៊ុ​យ​ណេ​, ឥណ្ឌូ​នេ​ស៊ី​, ឡាវ​, ម៉ា​ឡេ​ស៊ី​, ថៃ និង​ប្រទេស​សិង្ហ​បុរី ។ រាយការណ៍​ពី​សកម្មភាព​ប្រចាំឆ្នាំ​សំខាន់​ៗ​របស់​ក្លឹ​ប​សហគ្រិន​ស្ត្រី​វ័យក្មេង​អាស៊ាន​ពី​សំណាក​ប្រទេស​នីមួយ​ៗ​ដែល​បាន​ចូលរួម ជា​ពិសេស​ពី​សំណាក់​ប្រទេស​កម្ពុជា​ដែល​ជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ២០២២ នេះ​តែ​ម្តង ។ ចូលរួម​ផ្តល់​មតិ​លើ​ការ​ខ្វះខាត ផលវិបាក និង​ចំណុច​ដែល​ត្រូវ​កែរ​សម្រួល​បន្ថែម​ទៀត​ដែល​សមាជិក​ក្លឹ​ប​តាម​ប្រទេស​នីមួយ​ៗ​ជួប​ប្រទះ​សម្រាប់​ការងារ​កន្លង​មក ។

លោកស្រី យូ បូ​រី ដែល​ជា​ប្រធាន​ប្រចាំ​ក្លឹ​ប​សហគ្រិន​ស្ត្រី​វ័យក្មេង​អាស៊ាន ២០២២ បាន​រៀបរាប់​អំពី​សកម្មភាព​សំខាន់​ក្នុង​កិច្ចប្រជុំ​នេះ​ផ្ទាល់ ដោយ​លោកស្រី​បាន​លើក​ឡើង​ថា ក្នុង​ឆ្នាំ ២០២២ នេះ ក្លឹ​ប​សហគ្រិន​វ័យក្មេង​កម្ពុជា​មាន​សកម្មភាព​សំខាន់​ៗ​ដូច​ជា ៖

១. មាន​កិច្ចប្រជុំ​ធំ​រវាង​ក្រុមប្រឹក្សាភិបាល​ក្លឹ​ប​ចំនួន ៣ ដង​តាម​រយៈ​អន​ឡាញ​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំងមូល ។

២. AYWEC បាន​បង្កើត​កម្មវិធី​បង្កើន​ទំ​ទាក់​ទំនង​រវាង​សមាជិក​ក្លឹ​ប​ជាមួយ​សហគ្រិន​ស្ត្រី​ពី​បណ្តាល​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំងអស់​តាម​រយៈ​អន​ឡាញ​ចំនួន ៣ ដង​ដូច​គ្នា ។ គោលបំណង​នៃ​កម្មវិធី​មួយ​នេះ​គឺ​ដើម្បី​អោយ​ក្លឹ​ប AYWEC កាន់តែ​មាន​ភាព​ការ​ទទួលស្គាល់ និង​ពង្រីក​សមាជិក​អោយ​កាន់តែ​ទូលំ​ទំលាយ​នៅ​អាស៊ាន ។

៣. ក្លឹ​ប​សហគ្រិន​វ័យក្មេង​បាន​ចូលរួម​សហ​ការណ៍​ជាមួយ​ក្រសួង​កិច្ចការ​នារី ដើម្បី​រៀបចំ​កម្មវិធី​ប្រគល់​ពានរង្វាន់​ជូន​ដល់​សហគ្រិន​ស្ត្រី​ក្នុង​តំបន់​អាស៊ាន​ទាំងមូល ។ ក្នុង​នោះ​ដែរ​ចំពោះ​ក្លឹ​ប AYWEC គឺ​ទទួល​បាន​ពានរង្វាន់​ដល់​ទៅ ១៨ រូប មក​ពី​ប្រទេស​កម្ពុជា​, ប្រ៊ុ​យ​ណេ​, ឥណ្ឌូ​នេ​ស៊ី​, ឡាវ​, មី​យ៉ា​ន់​ម៉ា ហ្វី​លី​ពី​ន​, ថៃ និង​ប្រទេស​វៀតណាម សម្រាប់​ក្លឹ​ប​ទាំងមូល ។

សូមបញ្ជាក់ផងដែរថា ​លោកស្រី យូ បូ​រី​ ប្រធាន​ក្លឹ​ប​សហគ្រិន​ស្ត្រី​វ័យក្មេង​អាស៊ាន​បាន​ផ្ទេរ​សិទ្ធិ​ជា​ម្ចាស់ផ្ទះ​ទៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ សម្រាប់​ការ​ដឹកនាំ និង​រៀបចំ​កិច្ចប្រជុំ​ក្លឹ​ប​សហគ្រិន​ស្ត្រី​វ័យក្មេង​អាស៊ាន​បន្តរ​នា​ឆ្នាំ២០២៣ ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធីថ្មី គាំទ្រដោយសហភាពអឺរ៉ុប កំណត់គោលដៅធ្វើសវនកម្មថាមពលបៃតងចំនួន ២១០ លើក នៅតាមរោងចក្រកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

ភ្នំពេញ ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា នឹងទទួលបានការធ្វើសវនកម្មថាមពលចំនួន ២១០ លើក លើការគាំទ្រផ្នែកថាមពលកកើតឡើងវិញ និងការលើកកម្ពស់សុវត្ថិភាពនៅកន្លែងការងារ ក្រោម «ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងវិស័យឧស្សាហកម្ម» ដែលត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT)

ទីក្រុងស៊ិនជិន រយៈពេល ៩ ខែ ស្រូបទាញទុនវិនិយោគបរទេសកើនឡើងជាង ៦០ភាគរយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

បរទេស ៖ ទីក្រុងស៊ិនជិន ឬ Shenzhen ដែលគេស្គាល់ថាជាប៉ូលបច្ចេកវិទ្យាដ៏សំខាន់នៅភាគខាងត្បូងប្រទេសចិន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ក្នុងឆ្នាំនេះ កំពុងក្លាយជាគោលដៅដ៏មានឥទ្ធិពលក្នុងការទាក់ទាញវិនិយោគិនពីបរទេស។ ជាក់ស្តែង ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ទំហំទុនវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងទីក្រុងនេះបានហក់ឡើងដល់ ៤៤ ពាន់លានយ័ន ឬប្រមាណ

រាជរដ្ឋាភិបាល ជំរុញឱ្យ​មានការវិនិយោគ​គម្រោងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍នៅលើកោះក្នុងខេត្ត​ព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

រដ្ឋាភិបាល​បានលើកទឹកចិត្ត​និង​ជំរុញ​ឱ្យមានការ​វិនិយោគតាមបណ្ដាកោះ​នានា​ក្នុងខេត្ត​ព្រះសីហនុ ជាពិសេស​វិស័យទេសចរណ៍

អតិផរណាស្នូលរបស់ជប៉ុនកើនឡើងលើសគោលដៅ ២ % ខណៈអ្នកជំនាញរំពឹងថា អត្រាការប្រាក់អាចនឹងដំឡើងខ្ពស់នៅក្នុងខែធ្នូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

អតិផរណាស្នូលប្រចាំឆ្នាំរបស់ជប៉ុនបន្តកើនឡើងលើសពីគោលដៅ ២ ភាគរយរបស់ធនាគារកណ្តាលពីរខែជាប់ៗគ្នា ដែលជំរុញឱ្យមានការរំពឹងទុកកាន់តែខ្ពស់អំពីការដំឡើងអត្រាការប្រាក់ក្នុងពេលឆាប់ៗខាងមុខ

ក្រុមហ៊ុនបច្ចេកវិទ្យាអវកាសរបស់បារាំង Thales និងសាកលវិទ្យាល័យ ខេមតិច ចាប់ដៃគូស្វែងរកកិច្ចសហប្រតិបត្តិការលើការអប់រំ និងការស្រាវជ្រាវក្នុងវិស័យអវកាសនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/11/2026

ភ្នំពេញ ៖ ក្រុមហ៊ុន «Thales» មកពីប្រទេសបារាំង និងសាកលវិទ្យាល័យ ខេមតិច (CamTech) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងការស្រាវជ្រាវផ្នែកអវកាស និងអាកាសចរណ៍។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយឧកញ៉ាវេជ្ជបណ្ឌិត ពុង

LOLC KHQR ផ្តល់ជូននូវភាពងាយស្រួល និងឱកាសឈ្នះរង្វាន់ទឹកប្រាក់ ១៦៨ ០០០ រៀល ដល់អាជីវករក្នុងឱកាសពិធីបុណ្យអុំទូកខាងមុខ!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/11/2026

ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កាន់តែខិតជិតមកដល់ហើយ ដែលជាពេលវេលាដ៏មមាញឹកសម្រាប់អាជីវករនៅតាមតំបន់ដែលមានអ្នកធ្វើដំណើរច្រើន ជាពិសេសភោជនីយដ្ឋាន ឬអាហារដ្ឋានដែលលក់ម្ហូបអាហារ ហាងលក់ទំនិញ ឬសេវាកម្មនានា។ ជាមួយនឹងការកើនឡើងនៃចំនួនអតិថិជន អាជីវករក៏អាចប្រឈមនឹងបញ្ហាមួយចំនួនក្នុងការគ្រប់គ្រងការទូទាត់ ដូចជា ការទទួលសាច់ប្រាក់ ការរាប់ប្រាក់ ការរៀបចំប្រាក់អាប់ និងការកត់ត្រាប្រតិបត្តិការលក់ប្រចាំថ្ងៃ។ ដើម្បីជួយសម្រួលដល់បញ្ហាប្រឈមទាំងនេះ អិលអូអិលស៊ី សូមផ្តល់ជូននូវដំណោះស្រាយទូទាត់ឌីជីថលតាមរយៈ

១៨ខែ ខេត្ត​​ភាគឦសានទទួលបានគម្រោង​វិនិយោគចំនួន ៧៦គម្រោង​ បង្កើតឱកាស​ការងារ​បានជាង​ ៨,៣ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

ក្នុងរយៈពេលត្រឹមតែ១៨ខែ ឬ១ឆ្នាំកន្លះ តំបន់ភូមិភាគឦសាន​បានទទួល​គម្រោង​វិនិយោគ៧៦គម្រោង​ជាមួយនឹងទុនវិនិយោគ ២,៦៥ពាន់​លានដុល្លារអាម៉េរិក​បង្កើតការងារបានជា​ង៨ម៉ឺននាក់​

ក្រោយកិច្ចប្រជុំកំពូលអាស៊ាន លោក ដូណាល់ ត្រាំ ប្រមូលកិច្ចព្រមព្រៀង និងគម្រោងវិនិយោគជាង ១៧ ពាន់លានដុល្លារនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

បរទេស៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានប្រកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគជាយុទ្ធសាស្ត្រដែលមានទំហំទឹកប្រាក់សរុបជាង ១៧ ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុនអាម៉េរិកនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីន នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA។ សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងទាំងនោះរួមមាន ការសម្រេចជាស្ថាពររបស់ក្រុមហ៊ុន Boeing និង GE Aerospace ក្នុងការលក់យន្តហោះប្រភេទ Boeing

អ្នកជំនាញអាមេរិក កោតសរសើរសន្ទុះនៃភាពរីកចម្រើនផ្នែក Fintech និងបរិយាកាសវិនិយោគនៅកម្ពុជា

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 20/11/2026

ភ្នំពេញ ៖ ក្រោយពេលបានមកទស្សនាប្រទេសកម្ពុជាចំនួន ៨ ដង ចាប់តាំងពីឆ្នាំ២០១២ លោក Mitch Pettit ភ្ញៀវទេសចរក៏ដូចជាអ្នកជំនួញជនជាតិអាមេរិក បានកោតសរសើរចំពោះភាពរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ដោយសង្កត់ធ្ងន់ថា ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ (Fintech startups) សហគ្រិន ត្រួសត្រាយផ្លូវ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងឆាប់រហ័ស បានលេចចេញជារូបរាងឡើងជារៀងរាល់ឆ្នាំ។ ថ្លែងប្រាប់សារព័ត៌មាន

ក្រសួង​កសិកម្ម​​ និង​ FAO ​ផ្តល់​គ្រឿងយន្ត​ ​៣​១​គ្រឿង​ ​ជំរុញ​ផលិតកម្ម​ស្រូវ​សរីរាង្គ​នៅ​ព្រះវិហារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/11/2026

ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ និង​នេសាទ​ ​សហការ​ជាមួយ​អង្គការ​ស្បៀង ​និង​កសិកម្ម​នៃ​សហ​ប្រជា​ជាតិ​ ​(​FA​O​)​ ​តាមរយៈ​គម្រោង​គជ់ ​បាន​ផ្តល់​គ្រឿងយន្ត​កសិកម្ម​ចំនួន​ ៣១​គ្រឿង​ ដល់​សហគមន៍​កសិកម្ម​ក្នុង​ខេត្ត​ព្រះវិហារ ​ដើម្បី​ជំរុញ​ផលិតកម្ម​ស្រូវ​សរីរាង្គ ​បង្កើន​ផលិតភាព​ ​និង​កាត់បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម​